អតីតយុទ្ធជន Tran Quang Du - ជាយុទ្ធជនអងអាចក្លាហានមួយរូបនៃកងទ័ពការពារព្រំដែនវៀតណាម (រូបថត៖ https://hoanhap.vn/) |
“ លោកគ្រូខ្មែរ” គឺជាឈ្មោះ ជាទីស្រឡាញ់ដែលសិក្ខាកាមជាច្រើនជំនាន់បានហៅអតីតយុទ្ធជន Tran Quang Du - ជាយុទ្ធជនអងអាចក្លាហានមួយរូបនៃកងទ័ពការពារព្រំដែនវៀតណាម។ ផ្ទះរបស់លោកគ្រូដែលមានអាយុកាលជាង ៤០ ឆ្នាំ បានផ្សាភ្ជាប់ភារកិច្ចបណ្ដុះពន្លកមិត្តភាពវៀតណាម - កម្ពុជាស្ថិតនៅផ្លូវ Nguyen Van Cong សង្កាត់ទី ៣ ខ័ណ្ឌ Go Vap ទីក្រុងហូជីមិញ។ លោកបានចូលជួរកងទ័ពកាលពីខែកញ្ញា ឆ្នាំ ១៩៧៨ បន្ទាប់ពីរយៈពេលហ្វឹកហាត់រហូតដល់ខែកុម្ភៈឆ្នាំ ១៩៧៩ លោក រួមជាមួយយុទ្ធមិត្តបានឈរជើងនៅតាមជួរភ្នំដងរ៉ែក។ ចាប់ពីពេលនេះមក ក្នុងដំណើរការតស៊ូ និងធ្វើការនៅកម្ពុជា លោកបាន ប្តេជ្ញាចិត្តសិក្សារៀនសូត្រភាសាខ្មែរដើម្បីសហការប្រយុទ្ធ និងជួយប្រជាជនកម្ពុជាធ្វើផលិតកម្ម ក៏ដូចជាដើម្បីឃោសនាដល់ប្រជាជនធ្វើបដិវត្តផងដែរ។ ឆ្លងកាត់ការលំបាកជាច្រើនក៏ដោយ ប៉ុន្តែយុទ្ធជនរូបនេះនៅតែបំពេញល្អភារកិច្ច ព្រមទាំងសិក្សាភាសាខ្មែរ។ លោកបានសំណេះសំណាលថា៖ “ក្នុងឆ្នាំ ១៩៨០ ខ្ញុំពិតជាមានសំណាងល្អណាស់ ដោយត្រូវបានបក្ស និងរដ្ឋ ផ្ដល់ការយកចិត្តទុកដាក់ជូនកូនសៀវភូមិមួយក្បាល ដែលបានសរសេអក្សរខ្មែរ។ ទោះបីជាជួបការលំបាកជាច្រើនពោលគឺត្រូវប្រយុទ្ធផង និងជួយភាគីមិតផង ប៉ុន្តែខ្ញុំបានប្រើប្រាស់កូនសៀវភៅនេះដើម្បីសិក្សារៀនសូត្រភាសាខ្មែរទាំងយប់ទាំងថ្ងៃ។ នាគ្រានេះនៅកម្ពុជាគឺ គ្មានវត្តអារ៉ាម គ្មានសាលារៀន គ្មានផ្សារ គ្មានលុយកាក់ ពោលគឺប្រទេសទាំងមូលគឺជាម៉ាស៊ីនសង្រ្គាមតែប៉ុណ្ណោះ។ ដូច្នេះហើយ ក្នុងការសិក្សាភាសាខ្មែរខ្ញុំជួបការលំបាកច្រើនណាស់ ដោយសារគ្មានប៊ិចសរសេរឡើយ ហើយខ្ញុំត្រូវសរសេរលើដី បន្ទាប់មកពឹងមិត្តភក្តិកម្ពុជាជួយពន្យល់ឲ្យផងដែរ”។
នៅឆ្នាំ ១៩៨៩ លោក Du ក្រោយបំពេញភារកិច្ចរបស់ខ្លួនរួចមក លោកបានធ្វើដំណើរវិលប្រឡប់មកស្រុកកំណើតវិញ។ លោកត្រូវបានបញ្ជូនទៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ នៃមេបញ្ជាកាដ្ឋានកងទ័ពការពារព្រំដែន ដើម្បីបង្រៀនភាសាខ្មែរ។ ទោះបីចូលនិវត្តន៍ហើយក៏ដោយ ប៉ុន្តែដោយមានគោលបំណងចងចូលរួមវិភាគទាននោះ លោកបានចូលជាសមាជិកមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម កម្ពុជា ហើយធ្វើជានាយករងនៃមជ្ឈមណ្ឌលបង្រៀនភាសារខ្មែរ។ វរសេនីយ៍ទោ Nguyen Van Bon សិក្ខាកាមមួយរូបនៃសាលាយោធាយោធភូមិភាគទី ៧ នៃទីក្រុងហូជីមិញបានចែករំលែកថា៖ “លោកគ្រូជាមនុស្សម្នាក់ដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះក្រៅពីបង្រៀនភាសាខ្មែរនោះ លោកក៏បានបង្រៀនវប្បធម៌ ភាសា ទំនៀមទម្លាប់របស់ប្រទេសមិត្ត ព្រមទាំងរបៀបរស់នៅជាក់ស្ដែង ក៏ដូចជាសីលធម៌កងទ័ព ប្រជាជននិយាយរួម និងមនុស្សវៀតណាមនិយាយដោយឡែក។ ក្រោយមកនៅពេលដែលមានឱកាសជួបប្រាស្រ័យជាមួយកងទ័ពយោធភូមិខេមរភូមិន្ទ ឬជនជាតិកម្ពុជានោះ យើងនឹងមានឱកាសដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជា”។
អតីតយុទ្ធជន Tran Quang Du ជាមួយសិក្ខាកាមកម្ពុជា (រូបថត៖ https://hoanhap.vn/) |
វៀតណាម - កម្ពុជាក្នុងដំណើរការប្រវត្តិសាស្ត្រ តែងតែប្រកៀកស្មាគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងខ្លាំងសត្រូវ។ ចំពោះលោក Du វិញ ក្នុងសម័យសង្គ្រាម លោកបានសិក្សារៀនសូត្រភាសាខ្មែរដើម្បីជួយប្រទេសមិត្ត។ ក្នុងសម័យសុខសន្តិភាព លោកបានបង្រៀនភាសាខ្មែរ ដើម្បីជួយយុវជនជំនាន់ក្មេងនៅវៀតណាម។ ព្រោះថា លោក Du មានទស្សនៈថា ការសិក្សារៀនសូត្រភាសាខ្មែរនឹងបើកចេញឱកាសការងារជាច្រើនផងដែរ។
ដោយមានការខិតខំប្រឹងប្រែង និងការរួមចំណែកដោយឥទឈប់ឈររបស់ខ្លួននោះ លោក Du ទទួលបានប័ណ្ណសរសើរជាច្រើនរបស់ក្រសួងអប់រំ វិទ្យាស្ថានការពារជាតិសាលាមធ្យមសិក្សាការពារព្រំដែលលេខ ២ និងសមាគមមិត្តភាពវៀតណាម - កម្ពុជា។ រាល់សមិទ្ធិផលដ៏ថ្លៃថ្លានិងប្រកបដោយមោទនភាពទាំងនេះ លោក Du បានចូលរួមទាំងកម្លាំងកាយចិត្តរបស់ខ្លួនក្នុងបុព្វហេតុ បណ្ដុះពន្លកមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញកម្លាំងកាយចិត្ត និងមោទនភាព សេចក្ដីស្រឡាញ់ស្រុកកំណើត និងប្រជាជាតិរបស់អតីតយុទ្ធជនក្នុងការតភ្ជាប់ ពង្រឹង និងពង្រីកកិច្ចការបរទេសរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាឱ្យកាន់តែប្រសើរថ្លៃថ្លាថែមទៀត៕