(VOV)_តម្រូវការចំពោះផ្នែកអាកាសចរណ៍របស់ឥណ្ឌូនេស៊ីកំពុងតែកើនឡើង
យ៉ាងខ្លាំងក្លា។ ពិសេស គោលនយោបាយបើកចំហជើងមេឃអាស៊ានដែលនឹងបាន អនុវត្តក្នុងឆ្នាំ ២០១៥ ពេលដែលសហគមន៍អាស៊ានត្រូវបានបង្កើតឡើង នឹងបង្កើត
បរិយាកាសធ្វើសកម្មភាពថ្មី បើកទូលាយជាង ដើរទន្ទឹមគ្នានឹងកំរិតប្រកួតប្រជែងក៏
ខ្ពស់ជាង។ ប្រការនេះទាមទាឥណ្ឌូនេស៊ីត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីដើម្បីឆ្លង
កាត់រាល់ការលំបាកសាកល្បងនេះ និងក្ដាប់ជាប់ឱកាសអភិវឌ្ឍន៍។
|
អាកាសចរណ៍ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចបើកចំហរជើងមេឃថ្មីសំរាប់អាស៊ាន
(http://giaothongvantai.com.vn/indonesia-chuan-bi-cho-bau-troi-mo-asean) |
ក្នុងឆ្នាំ ២០១២ បណ្ដាព្រលានយន្តហោះរបស់ឥណ្ឌូនេស៊ីបានទទួលជើងហោះ
ហើរចំនួន១,៥លានលើក កើនជាង៥០%បើប្រៀងនឹងឆ្នាំទៅមិញ។ ប្រការនេះបាន
បង្កើត សម្លាំងសម្ពាធដ៏ធ្ងន់ទៅលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសចរណ៍។ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងខ្វះអ្នកបើកបរយន្តហោះចំនួន៨០០នាក់ក្នុង១ឆ្នាំៗ។ក្នុងពេលនោះ ជារៀងរាល់ឆ្នាំបណ្ដាមូលដ្ឋានបណ្ដុះបណ្ដាលរបស់ឥណ្ឌូនេស៊ីបណ្ដុះបណ្ដាលបាន
និស្សិតត្រឹមតែពី២០០នាក់ដល់២៥០នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ប្រព័ន្ធព្រ លាន យន្តហោះ និងផ្នែកគ្របគ្រងអាកាសចរណ៍របស់ឥណ្ឌូនេស៊ីក៏តែងតែត្រូវធ្វើការហូស
កំរិត។ ជាធម្មតា បណ្ដាជើងហោះហើរនិមួយៗត្រូវខកខានយ៉ាងតិចរយះពេលជាង
៣០នាទី។
ដើម្បីជំនះពុះពារលើរាល់ការលំបាកនេះរដ្ឋាភិបាលនិងបណ្ដាក្រុមហ៊ុនអាកាស
ចរណ៍ ឥណ្ឌូនេស៊ី បានអនុវត្តដំណោះស្រាយជាបណ្ដុះអាសន្ននិងយូរអង្វែងជា
ច្រើន។ ក្រុមហ៊ុនជាច្រើនបានជ្រើសរើសអ្នកបើកបរយន្តហោះជាជនបរទេសឬ
អ្នកបើកបរយោធា។ លោក Endic Trewedater អតីតអ្នកបើកបរយន្តហោះចម្បាំង
Sukhoi នាបច្ចុប្បន្នជាអ្នកបើកបរយន្តហោះស៊ីវិល បានអោយដឹងថា÷
“ ចំណុចខុសគ្នា គឺជាឯកសណ្ឋានតែប៉ុណ្ណោះ។ របៀបបំរើ ចំណេះដឹងនិង បច្ចេកទេសគឺដូចគ្នា។ ”
ដោយសារការខ្វះព្រលានយន្តហោះ បណ្ដាព្រលានយន្តហោះយោធាក៏បាន ឆ្លៀតយកមកប្រើប្រាស់ ជាមួយជើងហោះហើរចំនួន៣០ដងក្នុងមួយថ្ងៃ។ ទន្ទឹម
នឹងនោះ ក្នុងរយះពេល៣ឆ្នាំខាងមុខនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងវិនិយោគ
ប្រព័ន្ធគ្រប់គ្រង អាកាសចរណ៍១ដោយមានតំលៃជាង ២៥០លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីបានមានស្ថាប័នគ្រប់គ្រងអាកាសចរណ៍តែមួយគត់ដែល
មានលទ្ធភាពគ្រប់គ្រងបានយន្តហោះចំនួន១៥០ តែប៉ុណ្ណោះ សំរាប់ទាំងយន្ត
ហោះយោធាផង និងស៊ីវិលផង។ តួរលេខនេះជាច្បាស់លាស់ថា÷ មិនទាន់ បំពេញបានតាមតម្រូវការរបស់ផ្នែកអាកាសចរណ៍នៅឡើយ។ លោក Am ran នាយកស្ថាប័នគ្រប់គ្រងអាកាសចរណ៍ E Na ឥណ្ឌូនេស៊ី បានអោយដឹងថា÷
“ ក្នុងឆ្នាំ ២០១៦ យើងខ្ញុំនឹងគ្រប់គ្រងអាកាសចរណ៍តាមប្រព័ន្ធថ្មី។ យើងខ្ញុំ ដាក់គោលដៅគឺកាត់បន្ថយរយះពេល១៥នាទី ចំពោះជើងហោះហើរយឹតយាវប្រ
មាណ៣០% ស្មើនឹង៣០០០លើក។ ហើយយើងខ្ញុំមានគោលដៅគឺកាត់ បន្ថយ ការយឹតយាវចុះ២ដល់៣នាទី ពីឆ្នាំ ២០១៧តទៅ។”
ដោយសារការបង្កើនប្រភពធនធានមនុស្ស និងលើកកំពស់គុណភាពហេដ្ឋា រចនាសម្ព័ន្ធ ឥណ្ឌូនេស៊ីកំពុងខំប្រឹងប្រែងឈានទៅមុខ ដើម្បីប្រកួតប្រជែងជាមួយ
ដៃគូខ្លាំងផ្សេងៗក្នុងអាស៊ាន ដូចជា÷សិង្ហបូរី ម៉ាឡេស៊ី នៅពេលដែលគោលនយោ បាយបើកចំហរ÷ជើងមេឃថ្មី អាស៊ាន នឹងត្រូវបានអនុវត្តនាឆ្នាំ ២០១៥៕