សកម្មភាពរបស់សហគមន៍ជនថៃនៅវៀតណាមក្នុងការរួមដៃជាមួយវៀតណាមឆ្លើយតបនឹងជំងឺរាតត្បត COVID – 19 |
នាពេលថ្មីៗនេះ ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយបានរៀបចំពិធីទទួលទឹកប្រាក់ចំនួន ១,៧ ពាន់លានវៀតណាមដុង និងសំភារៈ បរិក្ខាពេទ្យពីសហគមន៍ជនថៃ និងសហគ្រាសថៃជាច្រើននៅវៀតណាម ដើម្បីប្រគល់ជូន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សំដៅជួយឧបត្ថម្ភការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅវៀតណាមផងដែរ។
បន្ទាប់ពីវៀតណាមបានបញ្ចប់ការអនុវត្តការក្សាគម្លាតសង្គមតាមសារចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីវៀតណាមមក នាថ្ងៃទី ២៤ ខែមេសា កន្លងទៅ តំណាងសម្ព័ន្ធសមាគមន៍សហគ្រាសថៃនៅវៀតណាម និងសហគ្រាសធំៗ បានប្រគល់ទឹកប្រាក់ និងសំភារៈ បរិក្ខាពេទ្យដល់ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ។ លោក Chaiyaporn នាយកទទួលបន្ទុកបុគ្គលិក នៃក្រុមហ៊ុនភាគហ៊ុន Prime group ចំណុះសម្ព័ន្ធក្រុមហ៊ុន SCG និងលោកស្រី Phayom Nahorkhan ជំនួយការអគ្គនាយករង នៃក្រុមហ៊ុនចំកាត់ Chance and challenge (CAC) បានឲ្យដឹងថា៖ ក្រៅពីសកម្មភាពដែលបានពោលខាងលើ សម្ព័ន្ធក្រុមហ៊ុន Prime និងក្រុមហ៊ុន CAC ក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បីសហគមន៍ក្នុងដំណាក់កាលបង្ការ ប្រយុទ្ធប្រឆាំងជំងឺ COVID ទៀតផង៖
“Prime បានប្រគល់ទឹកប្រាក់ចំនួន ២០០ លានវៀតណាមដុង ដល់ គណៈកម្មាធិការរណសិរ្សខេត្ត Vinh Phuc ដើម្បីបញ្ជាទិញសំភារៈ បរិក្ខាពេទ្យ ។ ក្រៅពីនេះ បណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SCG ក៏បាន រៃអង្គាស ទឹកប្រាក់ជូនគណៈកម្មាធិការរណសិរ្សបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងត្បូងវៀតណាម។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានប្រគល់ជែលលាងដៃ ដែលត្រូវបានក្រុមហ៊ុនផលិតជូនអតិថិជន បុគ្គលិក និងស្ថាប័នរដ្ឋអំណាចផងដែរ“។
“CAC គឺជាក្រុមហ៊ុនដែលមានឯកទេស នាំចូលចំណីអាហារស្ងួតរបស់ថៃចូល វៀតណាម។ យើងខ្ញុំបានសង្កេតឃើញថា៖ នៅតំបន់ដាក់ឲ្យស្ថិតនៅដាច់ដោយឡែក គឺប្រភពចំណីអាហារមិនសូវសប្បូរបែបឡើយ ដូច្នេះយើងខ្ញុំបាននាំយកនូវចំណីអាហារបន្តិចបន្តួចជូនដល់តំបន់ទាំងនេះ។ នាពេលថ្មីៗនេះ នាយកមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យជាតិហាណូយ បានជូនដំណឹងថា៖ មាននិស្សិតមួយចំនួនបានជាប់គាំងក្នុងអន្តេវាសិកដ្ឋាន ហើយខ្វះចំណីអាហារ ដូច្នេះ យើងខ្ញុំបាននាំយកនូវចំណីអាហារជូនប្អូនៗនិស្សិតផងដែរ“។
សកម្មភាពរបស់សហគមន៍ជនថៃនៅវៀតណាម
ក្នុងការរួមដៃជាមួយវៀតណាមឆ្លើយតប
នឹងជំងឺរាតត្បត COVID – 19 |
ហេតុផលដែលបណ្ដាសហគ្រាសថៃមានការយោគយល់ និងចែករំលែកជាមួយសហគមន៍ ជាពិសេសគឺក្នុងគ្រាដ៏លំបាកដូចជា៖ ជំងឺរាតត្បាត Covid-19 គឺដោយសារការផ្សារភ្ជាប់ និងការចែករំលេកផលប្រយោជន៍ ក៏ដូចជាការលំបាករបស់សមាជិកមួយរូប ក្នុងសហគមន៍ ដូចជាការចែករំលែករបស់ លោក Chinnachote Mo-on ជំនួយការអគ្គនាយករង ទទួលបន្ទុកផ្នែកទីផ្សារនិងការលក់ដូរ របស់ PRIME និងជាប្រធានក្លឹបធុរជនថៃនៅភាគខាងជើងវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំបានវិនិយោគនៅវៀតណាមមិនត្រឹមតែដើម្បីសម្រេចគោលដៅវិនិយោគដែលបានដាក់ចេញប៉ុណ្ណោះទេ ថែមទាំងយើងខ្ញុំបានក្លាយទៅជាសមាជិកមួយរូបនៃសហគមន៍ទៀតផង យើងខ្ញុំជាវិនិយោគិន និងជាសហគ្រាសធ្វើអាជីវកម្មនៅវៀតណាម។ យើងខ្ញុំបានបង្កើតផលប្រយោជន៍រួមសម្រាប់សហគមន៍ ពោលគឺមិនត្រឹមតែសម្រាប់សហគ្រាសប៉ុណ្ណោះទេ“។
ចំពោះស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយវិញ ក្រៅពីការថែទាំ និងជួយឧបត្ថម្ភសហគមន៍ជនថៃនៅវៀតណាម ដែលជួបប្រទះនឹងការលំបាក ដោយសារជំងឺរាតត្បាត COVID នោះ ស្ថានទូតក៏បានផ្តោតសំខាន់លើការរៀបចំសកម្មភាព ដើម្បីសហគមន៍។ លោក Tanee Sangrat ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅ វៀតណាមបានឲ្យដឹងថា៖
“ខ្ញុំនឹងប្រពន្ធខ្ញុំ ធ្លាប់ទៅប្រគល់អង្ករដល់ម៉ាស៊ីន ATM ចែកអង្ករ ព្រោះថាគំនិតនេះពិតជាល្អណាស់។ ក្រោយពីសកម្មភាពនេះ យើងខ្ញុំនឹងអញ្ជើញបណ្ដាស្ថាប័នតំណាងការទូត និងសហគមន៍ជនថៃចូលរួមសកម្មភាពប្រគល់អង្ករជូនប្រជាជនដែលជួបប្រទះការលំបាក។ យើងនឹងអនុវត្តផែនការនេះយ៉ាងពិតប្រាកដ“៕