ល្ខោននិយាយ“សមមិត្តវៀតណាម” ដោយសិល្បករឆ្នើម Hongnakhon Thumphala នៃនាយកដ្ឋានសិល្បះសម្ដែង ក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ សរសេរសេណារីយ៉ូ និងជាអ្នកដឹកនាំរឿង។ ល្ខោននេះជារឿងពិតមួយ ស្ដីអំពីយុទ្ធជនស្ម័គចិត្តវៀតណាម ដែលបានរួមជាមួយសមមិត្តរបស់ឡាវ តស៊ូប្រឆាំង និងពលីជីវិតនៅ រណសិរ្ស Xiengkhuang (ភាគខាងជើងប្រទេសឡាវ) នាឆ្នាំ១៩៧២។ ក្នុងនាទីដំបូលអាស៊ាននាពេលនេះ សូមអញ្ជើញលោកអ្នកនាងរួមជាមួយអ្នកយកព័ត៌មាន My Binh នៃវិទ្យុសម្លេងវៀតណាម ចូលរួមវគ្គហ្វឹកហាត់មួយក្នុងឈុតសម្ដែងនេះ។
“សមមិត្តវៀតណាម” នៅលើឆាកល្ខោននិយាយឡាវ
|
ក្នុងសាលប្រជុំមួយ មានទំហំជាង៨០ម៉ែត្រការ៉េ នៅទីស្នាកការរបស់ក្រុមល្ខោនមជ្ឈឹមឡាវ បណ្ដាសិល្បករកំពុងខំប្រឹងប្រែងហ្វឹកហាត់ ក្នុងធាតុអាកាសក្តៅនាខែមិថុនា។ នៅលើឆាកល្ខោនទំហំជាង២០មែត្រការ៉េ សិល្បករ សិល្បការិនីជាង៣០នាក់មិនអើពើដល់ញើសហូរជោគខ្លួនទេ គេនៅខំសម្របខ្លួនចូលក្នុងតួសម្ដែងជានិច្ច។បណ្ដាយុទ្ធជនកាន់កាំភ្លើងទៅយាមល្បាត កំពុងធ្វើដំណើរផង និយាយជាមួយគ្នាផង។
សិល្បករឆ្នើម Hongnakhon Thumphala ជាអ្នកនិពន្ធសេណារីយ៉ូផង និងជាអ្នកដឹកនាំរឿងផង បានអោយដឹងថា៖ តួឯករបស់ល្ខោនគឺជាងគំនូKhamken ដែលជាយុទ្ធជនមួយរូបនៃកងវរសេនាតូចលេខ១ ហើយលោកក៏ជាមនុស្សចុងក្រោយដែលនៅមានជីវិត នៅរណសិរ្សភាគខាងជើងឡាវមុននេះ។ ល្ខោន”សមមិត្តវៀតណាម” នេះក៏ជារឿងមួយរបស់លោក ក្រោយពីវិលត្រឡប់មកវិញពីសង្គ្រាម។
“ ខ្ញុំនិពន្ធល្ខោននេះដោយបានផ្អែកទៅលើរឿងពិតនានា ដែលខ្ញុំបានស្ដាប់។ ក្នុងនោះ “សមមិត្តវៀត ណាម” ជាដំណាងអោយយុទ្ធជនស្ម័គចិត្តវៀតណាម មកតស៊ូប្រឆាំងជួយឧបត្ថម្ភឡាវការពារមាតុប្រទេស។ ”
សេណារីយ៉ូ”សមមិត្តវៀតណាម” ដែលបានអ្នកនិពន្ធសរសេរចាប់ពីច្រើនឆ្នាំមុនៗ ហើយដល់នាបច្ចុប្បន្នបានរៀបចំឡើងវិញម្តងទៀត ដោយមានគោលបំណងជួយអោយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹងបន្ថែមអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ វៀតណាម-ឡាវ។ ខ្លឹមសាររបស់ល្ខោននេះស្ដីអំពីយុទ្ធជនវៀតណាមទៅជួយឧបត្ថម្ភប្រជាជនឡាវរំដោះប្រទេសជាតិ និងមនោសញ្ជាតនារវាងបណ្ដាសមមិត្ត យុទ្ធមិត្ត ជាពិសេសគឺមនោសញ្ជេតនារបស់ Khamkhen និងយុទ្ធជនវៀតណាម–ជាមនុស្សបានហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីជួយសង្គ្រោះ Khamkhen។ Athith Xidavonge តួប្រុសវ័យក្មេងមួយរូប នៃក្រុមសិល្បះ Sai khong បានដើរតួឯកយុទ្ធជន Khamken នាពេលវ័យក្មេង បានសំណេះសំណាលថា៖
“ប្អូនក៏បានរៀនអំពីប្រវត្តិសាស្ត្រ យល់ដឹងអំពីទំនាក់ទំនងជិតស្និទ្ធវៀតណាម-ឡាវ បណ្ដាយុទ្ធជនស្ម័គចិត្តវៀតណាមបានជួយឡាវរំដោះប្រទេសជាតិ ។ ទោះបីជាបានកើតឡើងនិងធំដឹងក្តី ក្នុងដំណាក់ប្រទេសជាតិសន្តិភាពក្តី ប៉ុន្តែខ្ញុំក៏យល់ដឹងថា៖ដើម្បីមានជីវភាពរស់នៅដ៏ល្អប្រសើរដូចនាសព្វថ្ងៃនេះ ហើយត្រូវមានការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ ជាពិសេសគឺវៀតណាម។ ពេលបានអ្នកដឹកនាំរឿងជ្រើសរើសជាតួឯកជាយុទ្ធជនឡាវ ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំនិងបណ្ដានាដករផ្សេងៗនឹងខំប្រឹងប្រែងបំពេញល្អការដើរតួរបស់ខ្លួន ដើម្បីទស្សនិក ជនអាចយល់ដឹងបន្ថែមអំពីដំណាក់កាលសង្គ្រាមដ៏លំបាកលំពិនរបស់យុទ្ធជនវៀតណាមនិងឡាវ។”
ទោះបីជាមិនទាន់ជាការហាតសមចុងក្រោយក្តី ប៉ុន្តែជួរកៅអីទស្សនិកជនក៏បានមានមនុស្សជាច្រើន ដែល ក្នុងនោះមានតំណាងស្ថានទូតវៀតណាមប្រចាំនៅឡាវមកមើលទស្សនាផងដែរ។ លោកស្រី Bich Nga ទីប្រឹក្សាវប្បធម៌ស្ថានទូតវៀតណាមប្រចាំនៅឡាវបានចែករំលែកថា៖
“ល្ខោននេះមានអត្ថន័យដ៏ជាច្រើនក្នុងដំណាក់កាលនាបច្ចុប្បន្ន ពីព្រោះនេះជាសារមួយផ្ញើដល់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ជួយអោយគេយល់ដឹងបន្ថែមអំពីពលីកម្មសំរាប់ប្រទេសជាតិរបស់យុទ្ធជនវៀតណាម និង ឡាវ ក្នុងសង្គ្រាម។តាមនោះ គេយល់ដឹងបន្ថែមដើម្បីថែរក្សា ពូនជ្រុំអោយចំណងសាមគ្គីភាព មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ ក៏ដូចជាថែរក្សថែមទៀតចំពោះជីវភាព រស់នៅសុខសាន្តត្រាណ សុភមង្គលនាបច្ចុប្បន្ន។”
នៅចុងបញ្ចប់ល្ខោននេះ ជារូបភាព Khamken ឱបយុទ្ធជនវៀតណាមដែលបានពលីជីវិតខ្លួន ដើម្បី ជួយ សង្គ្រោះ Khamken។ កំពុងឱបមិត្តផង Khamken ច្រៀងបទចម្រៀង” Truong Son Dong – Truong Son Tay ”-ជាបទចម្រៀងដែលយុទ្ធជនវៀតណាម បានច្រៀងអោយ Khamken ស្ដាប់ នាពេលមានជីវិត។ ល្ខោន “សមមិត្តវៀតណាម”មានរយៈពេលជាង៩០នាទី នឹងបានសម្ដែង លើកទី៣ នាថ្ងៃទី១៣កក្ដកាខាងមុខ នៅរោងល្ខោនវប្បធម៌ជាតិឡាវ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ទិវាឆ្នាំមិត្តភាពវៀតណាម-ឡាវ។ ប្រសិនបើមានឱកាស សូមអញ្ជើញលោកអ្នកនាងចូលរួមទស្សនាល្ខោនពោពេញទៅដោយអត្ថន័យនេះណា៕