ស្ថានីយ៍វិទ្យុ ទូរទស្សន៍ Xaysomboun - សំណង់នៃ​ទំនាក់ទំនង​សហប្រតិបត្តិការ​វៀតណាម - ឡាវ

Chia sẻ
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមបានជួយឧបត្ថម្ភជាក់ស្ដែងជាច្រើនអំពីការប៉ណ្ដុះបណ្ដាល និងបច្ចេកទេស បច្ចេកវិទ្យាដល់វិទ្យុជាតិឡាវ  ពោលគឺជួយឧបត្ថម្ភកកសាងស្ថានីយ៍វិទ្យុតាមខេត្ត ក្រុង ដើម្បីជួយសម្រួលប្រជាជនឡាវក្នុងការទាក់ទងជាមួយព័ត៌មានសាធារណៈ។ 
ស្ថានីយ៍វិទ្យុ ទូរទស្សន៍ Xaysomboun - សំណង់នៃ​ទំនាក់ទំនង​សហប្រតិបត្តិការ​វៀតណាម - ឡាវ - ảnh 1សំណង់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ Xaysomboun 

គម្រោងសាងសង់ស្ថាននីយ៍វិទ្យុ ទូរទស្សន៍ខេត្ត Xaysomboun ដែលវិទ្យុសម្លេងវៀតណាមធ្វើជាម្ចាស់វិនិយោគតាមរយៈប្រភពជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ប្រទេសឡាវ ក៏ជាសក្ខីភាពសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងវិទ្យុសម្លេងវៀតណាមជាមួយវិទ្យុជាតិឡាវនិយាយដោយឡែក ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយ ពិសេសរវាងប្រទេសទាំងពីរវៀតណាម និងឡាវនិយាយរួមផងដែរ។ គម្រោងសាងសង់ស្ថានីយ៍វិទ្យុ - ទូរទស្សន៍ខេត្ត Xaysombou ត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងខែមករា ឆ្នាំ២០២០ ជាមួយដើមទុនសាងសង់ប្រមាណ ១១៩ ពានលានដុង (រួមទាំងទុនបដិភាគិចំនួន ១,៨ ពានលានគីបរបស់ឡាវ ដែលស្នើនឹងប្រមាណ ៥ ពាន់លានដុង) ពីជំនួយឥតសំណងរបស់វៀតណាមសម្រាប់ឡាវ។ ដោយជំនះពុះពារលើរាល់ការលំបាកសាកល្បង ដែលបណ្ដាមកពីជំងឺរាតត្បាតកូវីដ ១៩ នោះ ក្រោយរយៈពេលពេល ១០ ខែសាងសង់ គម្រោងសាងសង់ស្ថានីយ៍វិទ្យុ - ទូរទស្សន៍ខេត្ត Xaysomboun ឡាវ សម្រេចបានបរិមាណការងារចំនួន ៨០% ។ លោក Duong Van Trung កម្មករមួយរូប ដែលកំពុងសាងសង់គម្រោងនេះបានសំណេះសំណាលថា៖ “យើងខ្ញុំកំពុងដំឡើងប្រព័ន្ធអគ្គិសនីដើម្បីបម្រើជីវភាពរស់នៅ និងការបំភ្លឺ ព្រមទាំងបម្រើប្រព័ន្ធអ៊ីនធឺណិត។ ទន្ទឹមនឹងនេះ យើងខ្ញុំបានដំឡើង ប្រព័ន្ធព្រមានអគ្គីភ័យ បង្ការទប់ស្កាត់អគ្គិភ័យ ដើម្បីធានាសុខវត្ថិភាពជាដាច់ខាតនៅពេលដាក់ឲ្យដំណើរការសំណង់នេះផងដែរ”។

មកទស្សនាគម្រោងសាងសង់នៅដើមខែវិច្ឆិកា នៅពេលដេលភ្លៀងនៅប្រទេសឡាវបានចាប់ផ្ដើមដាច់គ្រាប់នោះ ពលកររាប់សិបអ្នករបស់ក្រុមហ៊ុន COECO កំពុងធ្វើការងាររៀងៗខ្លួនដូចជា ធ្វើដំបូល ចាក់បេតុង និងដំឡើងបណ្ដាញខ្សែភ្លើងជាដើម។ អ្នកណាៗក៏មមាញឹកនឹងការងារ ដើម្បីសាងសង់សំណង់ជាស្ថាពរតាមកាលកំណត់ ដើម្បីប្រគល់សំណង់នេះនាដើមត្រីមាសទី ១ ឆ្នាំ ២០២១ សំដៅបន្តតំឡើងអង់តែននិងរបស់របរផ្សេងៗទៀត។ វិស្វករ Nguyen Dinh Luu ប្រធានក្រុមសាងសង់គម្រងនេះបានអះអាងថា៖ “កម្លាំងកម្មករសំណង់កំពុងបំពេញការងាររបស់ខ្លួននៅកាដ្ឋានសាងសង់យ៉ាងមមាញឹកណាស់។ ទោះបីរងផល់ប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែយើងខ្ញុំបានប្ដេជ្ញាចិត្តសាងសង់គម្រោងនេះឲ្យទាន់ពេលវេលាកំណត់ និងប្រកបដោយគុណភាពខ្ពស់ផងដែរ”។

ចំណែកលោក Somdavi Khammengkhoun អនុប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្ត Xay somboun - អ្នកទទួលខុសត្រូវគម្រោងនេះបានឲ្យដឹងថា មន្ទីរកំពុងត្រៀមរៀបចំយ៉ាងសកម្មប្រភពធនជានមនុស្ស ដែលមានជំនាញឯកទេសគ្រប់គ្រាន់ ដើម្បី ដំណើរការមូលដ្ឋានសំភារៈ និងបរិក្ខាទាំងអស់របស់សំណង់នេះ ព្រមទាំងពង្រីកប្រសិទ្ធភាពគំរោងផងដែរ។ លោក Somdavi បានឲ្យដឹងថា៖ “បន្ទាប់ពីបញ្ចប់គំរោងនេះជាស្ថាពរ យើងខ្ញុំនឹងដាក់ឲ្យប្រើប្រាស់ចំនឹងគោលដៅកំណត់។ ក្រៅពីការជួយបងប្អូនប្រជាជនធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្ថានភាពទូទៅរបស់ប្រទេសជាតិ និងបណ្ដាសកម្មភាពរបស់ខេត្តនោះ យើងខ្ញុំនឹងផលិតកម្មវិធីជាច្រើន ដើម្បីឃោសនាដល់ប្រជាជនឲ្យយល់ដឹងអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ក៏ដូចជាថែរក្សាប្រពៃណីវប្បធម៌ ផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍ និងខិតខំប្រឹងប្រែងឃោសនា លើកកម្ពស់ជីវភាពរស់នៅខាងវប្បធម៌ស្មារតីជូនប្រជាជនផងដែរ”។

ខេត្ត Xayxomboun ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣ ហើយជាខេត្តមួយ ដែលមានការលំបាកជាច្រើនអំពីហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ដូច្នេះ គម្រោង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសកម្មភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត រួមចំណែកផ្សព្វ ផ្សាយគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋឡាវដល់ប្រជាជន ព្រមទាំងឆ្លើយតបនឹងតម្រូវការទទួលបានព័ត៌មាន លើកកម្ពស់ជីវភាពរស់នៅខាងវប្បធម៌ ស្មារតីរបស់ប្រជាជនក្នុងខេត្ត។ សំណង់នេះគឺជាភស្តុតាងដ៏រស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងវិទ្យុសម្លេងវៀតណាម ជាមួយវិទ្យុជាតិឡាវ ហើយជាសំណង់នៃទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាម - ឡាវ ឡាវ - វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ