សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា

VAN DO Theo VOV -
Chia sẻ

(VOV)_ជាប្រទេសមួយពោពេញទៅដោយធនធានធម្ម 
ជាតិ និងមាន​ទីទាំងភូមិសាស្ត្រអំណោយផល មីយ៉ាន់ 
ម៉ាកំពុងជំរុញដំណើការផ្លាស់ប្តូរថ្មី​ ធ្វើសមាហរណកម្ម  
ដើម្បីនាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលសម្បូ 
ររុងរឿង​។ ក្តាប់ជាប់ឱកាសនេះ សិង្ហបុរីបានជំរុញខ្លាំងសកម្មភាពផ្សព្វ​ផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា ដោយមានគោលដៅបង្កើនបរិមាណភ្ញៀវ​ទេសចរមីយ៉ាន់ម៉ាកើនឡើងទ្វេដង មកទេសចរណ៍។​ សកម្មភាពមួយ​ក្នុងចំណោមសកម្មភាពទាំងនោះគឺ Festival ទេសចរសិង្ហបុរីនៅទីក្រុង Yangon (មីយ៉ាន់ម៉ា)​ដែល​ទើបនឹងបានរៀបចំនាពេលថ្មីៗនេះ។

(VOV)_ជាប្រទេសមួយពោពេញទៅដោយធនធានធម្មជាតិ និងមាន​ទីទាំងភូមិ
សាស្ត្រអំណោយផល មីយ៉ាន់ម៉ាកំពុងជំរុញដំណើការផ្លាស់ប្តូរថ្មី​ ធ្វើសមាហរណកម្ម ដើម្បី
នាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលសម្បូររុងរឿង​។ ក្តាប់ជាប់ឱកាសនេះ សិង្ហ
បុរីបានជំរុញខ្លាំងសកម្មភាពផ្សព្វ​ផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា ដោយមានគោល
ដៅបង្កើនបរិមាណភ្ញៀវ​ទេសចរមីយ៉ាន់ម៉ាកើនឡើងទ្វេដង មកទេសចរណ៍។​ សកម្ម
ភាពមួយ​ក្នុងចំណោមសកម្មភាពទាំងនោះគឺ Festival ទេសចរសិង្ហបុរីនៅទីក្រុង Yangon
 (មីយ៉ាន់ម៉ា)​ដែល​ទើបនឹងបានរៀបចំនាពេលថ្មីៗនេះ។

សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា - ảnh 1
សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា

ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅ Festival បានឧទ្ទេសនាមអំពីទឹកដី មនុស្ស​សិង្ហបុរី 
ដោយទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួម៖

          “ ខ្ញុំចង់ទៅទេសចរណ៍សិង្ហបុរី ពីព្រោះខ្ញុំមិនបានទៅសិង្ហបុរីក្នុងរយៈ​ពេល៧ឆ្នាំ
ហើយ។ ដូច្នេះ ខ្ញុំចង់ទៅប្រទេសនេះដើម្បីមើលការផ្លាស់ប្តូរថ្មីរបស់សិង្ហ​បុរីក្នុងរយៈពេល
៧ឆ្នាំកន្លងទៅ។ សិង្ហបុរីមានតំបន់ជាច្រើនដើម្បីទៅទេសចរណ៍ជាអាទ៍ ដូចជា៖ 
Universal Studios

          “ ខ្ញុំមិនធ្លាប់បានទៅមកសិង្ហបុរីទេ។ ប្រសិនបើមានឱកាស ខ្ញុំនឹងទៅសិង្ហបុរី 
ដោយសារមានទីតាំងគួរអោយ​ចាប់អារម្មណ៍ជាច្រើន ដូចជា៖ Marina Bay Sands,
Singapore Flyer និង Merlion។ ខ្ញុំចង់ទៅទស្សនាអោយបានច្រើនកន្លែង​។”

          Festival ​ឆ្នាំនេះស្ថិតនៅក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍​លើក​ទី៥០
ទិវាសិង្ហបុរីនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងការទូត។ លើកដំបូង​រៀបចំFestival នៅ
មីយ៉ាន់ម៉ា គណកម្មាធិការទេសចរសិង្ហបុរី បានឧទ្ទេសនាម​អំពីបណ្ដាបេតិកភ័ណ្ឌ មុខ
ម្ហូបអាហារប្រពៃណីរបស់សិង្ហបុរី។ តាមតួរលេខស្ថិរតិ ឆ្នាំ ២០១៥មានភ្ញៀវទេសចរមី
យ៉ាន់ម៉ាជាង១០ហ្មឺននាក់មកទស្សនាសិង្ហបុរី លោក Edward Kod នាយកប្រតិបត្តិការ
តំបន់អាស៊ីអាគ្នេយ៍នៃអគ្គនាយក​ទេសចរណ៍សិង្ហបុរី បានអះអាងថា៖

          “ យើងខ្ញុំសង្ឃឹមថានឹងមានភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាសិង្ហបុរីកាន់តែ
ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែនៅកំរិត៧,៨% ក្នុង៨ខែដើមឆ្នាំនេះទេ។ប្រសិន
បើបរិមាណភ្ញៀវទេសចរណ៍កើនឡើងទ្វេដង បរិមាណភ្ញៀវទេស​ចរនាបច្ចុប្បន្ន គឺក្នុង
រយៈពេលខាងមុខនេះ សិង្ហបុរីនឹងទទួលភ្ញៀវទេសចរមីយ៉ាន់ម៉ាយ៉ាងហោចណាស់២៥
ហ្មឺន​នាក់មកទស្សនា។”

សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា - ảnh 2
សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា

កក្តាមួយគួរអោយចាប់អារម្មណ៍ក្នុងFestival លើកនេះគឺការឧទ្ទេសនាម​ដល់ប្រជា
ជនមីយ៉ាន់ម៉ាអំពីកិច្ចព្រមព្រៀងលើកលេងទិដ្ឋាការរវាងប្រទេស​ទាំងពីរនឹងចូលជាធរ
មាននាខែធ្នូខាងមុខនេះ។ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅមីយ៉ានម៉ា លោក Robert
Chua ជឿជាក់ថា៖​ការធ្វើដំណើររបស់​ភ្ញៀវទេសចរនិងអាជីវករនៃប្រទេសទាំងពីរនឹង
មាន​កើនឡើងយ៉ាងខ្លាំង។

          “ ស្ដីអំពីវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច ខ្ញុំគិតថា៖​សិង្ហបុរីនិងមីយ៉ាន់ម៉ាជា​មិត្ត​ភក្តិ​ 
ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា។ សិង្ហបុរីអាចជួយឧបត្ថម្ភមីយ៉ាន់​ម៉ាអភិវឌ្ឍន៍
សេដ្ឋកិច្ច ក្នុងនោះ មានការអភិវឌ្ឍន៍ផ្នែកទេសចរណ៍។ ដោយមានកិច្ចព្រមព្រៀងលើក
លេងទិដ្ឋាការ ខ្ញុំជឿជាក់ថា៖បរិមាណភ្ញៀវទេសចរនិង​អាជីវករនៃប្រទេសទាំងពីរនឹង
ធ្វើដំណើរទៅវិញទៅមកជាច្រើន។​”

          ដោយមានចំនួនប្រជាជនជាង៥០លាននាក់ មីយ៉ាន់ម៉ាកំពុងក្លាយទៅជាទីផ្សារ
ទេសចរណ៍ពោពេញទៅដោយសក្ដានុភាព​ សំរាប់ក្រុមហ៊ុនធ្វើ​ដំណើរ​ទេសចរណ៍។ Festival
  ឧទ្ទេសនាមអំពីទឹកដីមនុស្សសិង្ហបុរី ​គ្រាន់តែជា​សកម្មភាពមួយ​ក្នុងចំណោមសកម្ម
ភាពផ្សព្វផ្សាយអំពីសិង្ហបុរីនៅមីយ៉ាន់ម៉ាប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ