វិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិថៃបង្កើនទំនាក់ទំនងមិត្តភាព

NGUYEN YEN Theo VOVWORLD -
Chia sẻ

(VOV5)_លើកកំពស់ចំណេះដឹងជំនាញធ្វើព័ត៍មាន 
បទសរសេរបង្កើនការយល់​ដឹងអំពីវប្បធម៌នយោបាយ 
 សង្គមរវាងអ្នកនិពន្ធ និងអ្នកយកព័ត៍មាននៃវិទ្យុ 
​សម្លេងជាតិថៃ(NBT) និងវិទ្យុសម្លេងវៀតណាមជា 
ខ្លឹមសារស្នូលក្នុងកម្ម​វិធីផ្លាស់ប្តូរកម្មាភិបាលរវាង VOV និង NBT ។ កម្មវិធីនេះត្រូវបានចាត់ទុកជាស្ពាន​ដែលជួយបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងថៃ ក្នុងនោះមាន​អ្នកនិពន្ធនិងអ្នកយកព័ត៍មានរបស់ VOV និង NBT។

(VOV World)_លើកកំពស់ចំណេះដឹងជំនាញធ្វើព័ត៍មាន  បទសរសេរ បង្កើន
ការយល់​ដឹងអំពីវប្បធម៌ នយោបាយ សង្គមរវាងអ្នកនិពន្ធ និងអ្នកយកព័ត៍មាន នៃ
វិទ្យុ​សម្លេងជាតិថៃ(NBT) និងវិទ្យុសម្លេងវៀតណាម(VOV) ជាខ្លឹមសារស្នូលក្នុងកម្ម
​វិធីផ្លាស់ប្តូរកម្មាភិបាលរវាង VOV និង NBT ។ កម្មវិធីនេះត្រូវបានចាត់ទុកជាស្ពាន
​ដែលជួយបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង
ថៃ ក្នុងនោះមាន​អ្នកនិពន្ធនិងអ្នកយកព័ត៍មានរបស់ VOV និង NBT។

វិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិថៃបង្កើនទំនាក់ទំនងមិត្តភាព - ảnh 1
ពិធីចុះហត្ថលេខាលើអនុស្សារណះយោគយល់គ្នាស្ដីពីកិច្ចចសហប្រតិបត្តិការ(VOV)

កម្មវិធីផ្លាស់ប្តូរអ្នកនិពន្ធនិងអ្នកយកព័ត៍មានរវាង VOV និង NBT ​បាន​អនុវត្ត
តាមកំណត់ហេតុ​អនុស្សារណះយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខា​ជា
ប្រចាំឆ្នាំរវាងនាយកដ្ឋានទំនាក់ទំនងមហាជនថៃ ( PRD)-ជាមួយ VOV។ តា​ម​នោះ
 ​ជាប្រចាំឆ្នាំ VOV និង PRD នឹងសហប្រតិបត្តិការជាមួយគ្នាលើ​វិស័យ​ជា​ច្រើន ​ដូច
ជាការផ្លាស់ប្តូរបទសរសេរ ព័ត៍មាន រៀបចំការផ្លាស់ប្តូរ​កម្មាភិបាល​នៃភាគីទាំងពីរ 
ដែលក្នុងនោះមានការបណ្ដុះបណ្ដាលជំនាញសំរាប់អ្នកនិពន្ធនិងអ្នកយកព័ត៍មាន។
 និងការងារនេះត្រូវបានប្រគល់អោយNBTរួមសហការជាមួយ VOV។ លោកស្រី 
Pichaya Muang Nao នាយិកាវិទ្យុ​សម្លេងជាតិថៃ បានអោយដឹងថា៖

          “ ភាគីវិទ្យុសម្លេងថៃសប្បាយរីករាយណាស់ ដោយបានទទួលកម្មាភិបាល​នៃ
វិទ្យុសម្លេងវៀតណាម មកផ្លាស់ប្តូរបទពិសោធន៍។ យើងខ្ញុំបានណែនាំបណ្ដាមិត្តវៀត
ណាមទៅទស្សនាមជ្ឈមណ្ឌលព័ត៍មាននិងបច្ចេកទេស។ យើងខ្ញុំមានគោលបំណង
ថា៖ កម្ម​វិធីផ្លាស់ប្តូរអ្នកនិពន្ធ អ្នកយកព័ត៍មាននេះរវាងវិទ្យុទាំងពីរនឹងនាំមកនូវផល
​ប្រយោជន៍សំរាប់ភាគីទាំងពីរ។”

          ក្រៅពីមានបន្ថែមចំណេះដឹង លើកកំពស់លទ្ធភាពធ្វើព័ត៍មាន បទសរសេរ កម្ម
វិធីនេះបានជួយអ្នកនិពន្ធ អ្នកយកព័ត៍មានជូនព័ត៍មាន រូបភាព អំពីប្រទេសនិមួយចំ
ពោះមិត្តប្រកបដោយភាពត្រឹមត្រូវ។ លោកស្រី Pichaya Muang Nao បានអោយដឹង
​ថែម​ទៀត​ថា៖

          “ ​​គោលដៅនៃកម្មវិធីនេះគឺបង្កើនចំណេះដឹងរវាងប្រជាជននៃប្រទេស​ទាំងពីរ
 ​ជូនព័ត៍មានអំពីស្ថានភាពជាក់ស្ដែងដ៏ត្រឹមត្រូវ​ ​និងជំរុញ​ខ្លាំងទំនាក់ទំនង​នាពេល
អនាគត កសាងទំនាក់ទំនងដ៏ល្អប្រសើររវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន 
ដើម្បីឆ្ពោះទៅការកសាងសហគមន៍រួមនាឆ្នាំ ២០១៥ ជួយ​ឧបត្ថម្ភ​អ្នក​និពន្ធនិងអ្នក
យកព័ត៍មាន​យល់ដឹងបន្ថែមអំពីស្ថានភាពវប្បធម៌ ​សេដ្ឋកិច្ច​ នយោបាយ របស់ស
ហគមន៍ ​ពីនោះមានការផ្តើមគំនិតត្រឹមត្រូវជាង។”

          លោក Racthani Nonprasert អ្នកយកព័ត៍មានរបស់ NBT ដែលបាន​អញ្ជើញមក
បំពេញ​ការងារនៅ VOV នាខែកក្កដាកន្លងទៅបានអោយដឹងថា៖ 

          “ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយ​បានមក​ បំពេញ​ការងារនៅវៀតណាម
​ក្នុងរយៈពេល១ខែ ។ ខ្ញុំបានយក​បទពិសោធន៍ ចំ​ណេះ​ដឹងនិងភាសាថៃ ជួយបណ្ដាមិត្តវៀតណាម។​ភាគីវៀតណាមជួយ​ឧបត្ថម្ភខ្ញុំច្រើនណាស់ ជួយខ្ញុំសម្របខ្លួនក្នុងជីវ
ភាពរស់នៅប្រចាំថ្ងៃនៅទីនេះ។​​ ខ្ញុំឃើញថាជនវៀតណាមមានទឹកចិត្តកក់ក្តៅចំពោះ
ភ្ញៀវ។”

          តាមបងស្រី Nguyen Thi Yen អ្នកនិពន្ធរបស់កម្មវិធីផ្សាយជាភាសា​ថៃនៃ​វិទ្យុសម្លេងវៀតណាម ដែលបានចូលរួមកម្មវិធីនេះថា៖នេះគឺជាឱកាសដ៏អស្ចារ្យ​ដើម្បីសិក្សារ លើកកំបស់ចំណេះដឹងអំពីភាសាថៃ ហើយបានស្វែងយល់​របៀប​ធ្វើព័ត៍
មាន បទសរសេរ ក៏ដូចជាទាក់ទងជាមួយមិត្តថ្មីនានាៗ។

          “ ខ្ញុំបាននិយាយភាសាថៃជាប្រចាំថ្ងៃ ជាមួយបណ្ដាមិត្តថៃ បានជាចំណេះ​ដឹង
អំពីភាសាថៃរបស់ខ្ញុំបានកើនឡើងយ៉ាងខ្លាំង។ប្រសិនបើខ្ញុំមិនយល់ប្រការអ្វី​ មិត្ត
ជួយឧបត្ថម្ភយ៉ាងអស់ពីចិត្ត​។ រយៈពេលបានរស់នៅនិងធ្វើសកម្មភាពនៅ NTB​ បាន
លៃទុក​ចំណាប់អារម្មណ៍ដ៏ល្អប្រសើរ។ ”

          អាចនិយាយបានថា៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះរវាង VOV និង NBT
 រួមចំណែកមិនតិចតួចក្នុងការងារជាក់ស្ដែង ជួយឧបត្ថម្ភប្រ​ជាជនវៀត​ណាមនិងថៃ 
យល់ដឹងបន្ថែមអំពីគ្នាទោវិញទៅមក ​។​កម្មវិធីផ្សាយនេះបាន​ជាកាណាល់សហប្រតិ
បតិ្តការណ៍រវាងប្រទេសទាំងពីរ ក្នុងការងារប្រហាក់ប្រហែលអំពីវប្បធម៌ បណ្ដាគោល
ដៅដែលបានដាក់ចេញដើម្បីឆ្ពោះទៅការកសាងសហគមន៍រួមអាស៊ាន នាឆ្នាំ ២០១៥៕​​ 

ប្រតិកម្មទៅវិញ