វត្ត Shwedagon - បេះដូងមាសរបស់ម៉ីយ៉ាន់ម៉ា

Chia sẻ
(VOVworld) - ស្ថិតនៅលើកំពូល ទួល​ Singuttara នៃ
ទីក្រុងបុរាណ Yangon វត្ត Shwedagon ដ៏ឆើតឆាយគឺ
ជាមោ ទនភាព និងបេះដូងរបស់តំបន់ដីដែលត្រូវបាន
ចាត់ទុកជា“ប្រទេសរបស់ប្រាសាទ មាស”នេះ។
(VOVworld) - គួរឲ្យសោកស្ដាយណាស់ចំពោះអ្នកណាពេលទៅទស្សនាប្រទេស
ម៉ីយ៉ាន់ម៉ាហើយប៉ុន្តែបោះបង់ឱកាសគយគន់អច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយ
វត្ថុរបស់ពិភពអំពីជំនឿសាសនានោះគឺវត្តមាស Shwedagon។ស្ថិតនៅលើកំពូល
ទួល​ Singuttara នៃទីក្រុងបុរាណ Yangon វត្ត Shwedagon ដ៏ឆើតឆាយគឺជាមោទន
ភាពនិងបេះដូងរបស់តំបន់ដីដែលត្រូវបានចាត់ទុកជា“ប្រទេសរបស់ប្រាសាទ
មាស”នេះ។
វត្ត Shwedagon - បេះដូងមាសរបស់ម៉ីយ៉ាន់ម៉ា - ảnh 1
ប្រជុំវត្ត Shwedagon មើលពីចម្ងាយ

វត្ថុ Shwedagon មានផ្លូវចូលចំនួន៤ពីជើងទួល។ផ្លូវចូលនិមួយៗមានសត្វចម្លាក់តោ
មួយគូនៅសង្ខាងផ្លូវ។ភ្ញៀវទេសចរណ៍តែងតែមកទីនេះនាពេលថ្ងៃលិចដោយសារ
នេះជាពេលវេលាល្អបំផុតក្នុងថ្ងៃដើម្បីគយគន់ភាពស្រស់ស្អាតរបស់វត្តនេះ ដោយ
រូបភាពនៃប្រាសាទនានាត្រូវបានស្រោបទៅដោយមាសចែងចាំងពន្លឺយ៉ាងត្រចះ
ត្រចង់។អ្នកស្រី Christine Wang អ្នកទេសចរហុងកុងមួយនាក់បានឲ្យដឹងថា៖
“នាងខ្ញុំមិនដែលឃើញប្រជុំវត្តណាដ៏ធំនិងច្រើនដូច្នេះឡើយ។ពន្លឺចែងចាំងពីប្រា
សាទត្រចះត្រចង់ណាស់។នាងខ្ញុំត្រូវធ្វើភ្នែកព្រឹមៗពេលមើលវា។ត្រូវទទួល
ស្គាល់ថាវត្តនេះជា សំណង់ស្អាតអស្ចារ្យណាស់”។
តាមឯកសារប្រវត្តិសាស្ត្រថា ប្រជុំវត្ត Shwedagon ត្រូវបានសាងសង់ឡើងមុននេះ
២៥០០ឆ្នាំ ធ្វើឲ្យទីនេះក្លាយទៅជាសំណង់ពុទ្ធសាសនាដែលមានអាយុវែងជាង
គេ មិនត្រឹមតែរបស់ម៉ីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងរបស់ទូទាំងពិភពលោកទៀត
ផង។សំណង់នេះរួមមានវត្តធំតូចចំនួន១ពាន់ ស្ថិតនៅព័ទ្ធជុំវិញប្រាសាទមួយ
នៅកណ្ដាលដែលមានកំពស់៩៩ម៉ែត្រ។វត្តស្ទើរតែទាំងអស់នេះត្រូវបានស្រោប
មាស។ដោយឡែកប្រាសាទកណ្ដាលត្រូវបានស្រោបដោយសន្លឹកមាសស្ដើង
ចំនួន២០ពាន់សន្លឹក ហើយត្រូវបានតុបតែងដោយត្បូង ពេជ្រ ត្បូងទទឹម ជួងមាស
 ជួងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ដងទង់មាសលើកំពូលប្រាសាទក៏ធ្វើដោយ
មាសទាំងស្រុងដែរ ដោយមានដាំពេជ្រមួយគ្រាប់មានទំងន់៧៦ Carat (ស្មើនឹង
១៥ក្រាម)។នៅលើទីធ្លាដ៏ទំលំទូលាយក្រោមប្រាសាទនេះ មានទីកន្លែងចំនួន៧
ដែលត្រូវបានគូសសញ្ញាដោយអក្សរនានាដូចជា៖ Y (Yellow) - ពណ៍លឿង W
(White) – ពណ៍ស G (Green) - ពណ៍បៃតងជាដើម។ពេលយប់ប្រសិនបើឈរ
នៅទីតាំងនេះ គេនឹងឃើញគ្រាប់ពេជ្រលើកំពូលប្រាសាទបញ្ចេញពន្លឺភ្លឺភ្លែក
នោះ ។តាមអ្នកស្រី Thiri Aung មគ្គុទេសមួយនាក់នៅវត្ត Shwedagon ថាឆ្លងកាត់
រាប់សតវត្សមកហើយត្រូវបានព្រះមហាក្សត្រនិងប្រជាជនម៉ីយ៉ាន់ម៉ារួមវិភាគទាន
នាបច្ចុប្បន្នបរិមាណមាសបានក្រោបលើវត្តនេះមានទំងន់រហូតដល់៦០តោន
ហើយ៖
“ប្រពៃណីថ្វាយមាសជូនវត្ត Shwedagon បានចាប់ផ្ដើមតាំងពីសតវត្សទី១៥មក
ដោយព្រះមហាក្សត្រីយានីពេលនោះគឺ ព្រះនាង Shin Sawbu មានគោលបំណង
ថ្វាយបរិមាណមាសដែលមានទំងន់ស្មើនឹងទំងន់របស់ព្រះនាងគឺប្រហែល៥០
គីឡូក្រាម។ហើយប្រពៃណីនោះត្រូវបានថែរក្សារហូតមកដល់បច្ចុប្បន្ន។នៅក្នុង
វត្ត មានស្ថាប័នមួយដែលមានភារកិច្ចទទួលទឹកប្រាក់រៃអង្គាសរបស់ប្រជាជន ពុទ្ធ
សាសនិកមកពីគ្រប់ទិសទី។ក្រោយរយៈពេល៥ឆ្នាំម្ដង គេយកប្រាក់ទាំងនោះទៅ
ទិញមាសហើយយកក្រោបលើវត្ត”។
វត្ត Shwedagon - បេះដូងមាសរបស់ម៉ីយ៉ាន់ម៉ា - ảnh 2

ជីវភាពរស់នៅរបស់ប្រជាជនម៉ីយ៉ាន់ម៉ាផ្សាភ្ជាប់យ៉ាងស្អិតរមួតជាមួយពុទ្ធសាសនា
ហេតុនេះហើយគេចាត់ទុកការថ្វាយមាសជូនមានសារៈសំខាន់ជាងជីវភាពរស់នៅ
របស់គេទៅទៀត។សូម្បីតែចំពោះជនក្រីក្រ គេនៅតែរួមគ្នាសន្សំសំចៃប្រាក់កាស
ក្នុងអំឡុងមួយឆ្នាំឲ្យបានគ្រប់គ្រាន់ដើម្បីទិញមាសមួយស្លឹកហើយ ថ្វាយជូនវត្តក្នុង
ឱកាសពិធីបុណ្យព្រះច័ន្ទពេញបូរមីខែកុម្ភៈ។គេជឿជាក់ថា ការថ្វាយមាសជូនវត្ត
គឺជាការបញ្ជាក់នៃទឹកចិត្តដ៏ស្មោះត្រង់របស់ខ្លួនចំពោះព្រះពុទ្ធ។
“ប្រជាជនរួមវិភាគទានជាប្រាក់កាសដោយគេជឿជាក់ថាប្រការនេះនឹងនាំមកនូវ
ភាពសម្បូររុងរឿងនិងសុភមង្គលសំរាប់ជីវភាពរស់នៅរបស់គេ។ម្យ៉ាងទៀត ប្រជា ជនម៉ីយ៉ាន់ម៉ាភាគច្រើនមានជំនឿជាតិមុខជាតិក្រោយនិងការចាប់ជាតិ ហេតុនេះ
ហើយក្នុងជីវិតរបស់ប្រជាជនគ្រប់រូប គេសុទ្ធតែខំប្រឹងប្រែងរួមវិភាគទានសំរាប់
វត្តកាន់តែច្រើនកាន់តែល្អ សំដៅសុំឲ្យជាតិក្រោយរបស់ខ្លួនមាន សំណាងល្អ”។
ប្រសិនបើប្រិយមិត្តចង់បួងសួងនៅវត្ត Shwedagon ចូរចាំថ្ងៃកំណើតរបស់ខ្លួនឲ្យ
បានត្រឹមត្រូវ ដោយសារនៅទីនេះ មនុស្សម្នាក់ៗដែលកើតនៅថ្ងៃខុសពីគ្នាហើយ
គេទៅបួងសួងនៅកន្លែងខុសពីគ្នាដែរ។នៅព័ទ្ធជុំវិញប្រាសាទកណ្ដាលមានរូប
ចម្លាក់ព្រះពុទ្ធចំនួន៨អង្គរ បែររមុខទៅទិសទាំង៨ដែលជានិមិត្តរូបឲ្យ៧ថ្ងៃក្នុង
សប្ដាហ៍ ចំណែកថ្ងៃពុធត្រូវបានបែងចែកជាពេលព្រឹកនិងពេលរសៀល។នៅទី
នេះ ប្រិយមិត្តនឹងធ្វើពិធីថ្វាយផ្កា ស្រង់ព្រះពុទ្ធហើយសុំឲ្យភាពសុខសាន្តត្រាណ
សំរាប់ក្រុមគ្រួសារនិងខ្លួនឯង។លោក Channarong អ្នកទេសចរណ៍មួយនាក់មកពី
ប្រទេសថៃបានឲ្យដឹងថា៖
“ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមកវត្តនេះ ដោយសារវាមានលក្ខ
ណៈជាច្រើនស្រដៀងគ្នាជាមួយវត្តនៅថៃ។ប្រជាជននៅទីនេះក៏កាន់ពុទ្ធសាសនា
ដូចជាប្រជាជនថៃដែរ ហេតុនេះហើយគេសុទ្ធតែស្និទ្ធិស្នាលនិងចិត្តល្អ។ប្រហែល
ជាដូ ច្នេះបានជានាបច្ចុប្បន្នកាន់តែមានប្រជាជនថៃជាច្រើនចូលចិត្តទៅទេស
ចរណ៍ នៅម៉ីយ៉ាន់ម៉ា”។
វត្តមាស Shwedagon ជាកត្តាមួយក្នុងចំណោមកត្តាស្នូលដែលបង្កើតឡើងកម្លាំង
ទាក់ទាញរបស់ម៉ីយ៉ាន់ម៉ាចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសនៅប្រទេស
នានាដែលមានខឿនវប្បធម៌ពុទ្ធសាសនាដូចជាវៀតណាម ថៃ ឥណ្ឌា។វត្តនេះមិន
ត្រឹមតែជានិមិត្តរូបខាងស្មារតីរបស់ប្រជាជនម៉ីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងជា
កន្លែងសំខាន់មួយអំពីទេសចរណ៍​ ដែលជួយប្រទេសនេះអភិវឌ្ឍន៍សេដ្ឋកិច្ច
ក្រោយពីបើកទ្វារជាផ្លូវការជាមួយពិភពលោកកាលពីឆ្នាំ២០១១មក៕

ប្រតិកម្មទៅវិញ