(VOV)_វៀតណាមនិងឡាវជាប្រទេសជិតខាង មានទំនាក់ទំនងជិតស្និទ្ធិតាំង
ពីយូរណាស់មកហើយ។ ក្នុងប្រវត្តិសាស្ត្រតស៊ូ ដណ្ដើមឯករាជ្យ សេរីភាពរបស់ប្រ
ជាជាតិនិមួយៗ ទំនាក់ទំនងនេះបានបក្សទាំងពីរ រដ្ឋទាំងពីរ យកចិត្តទុកដាក់ជាពិ
សេសថែមទៀត ពី១ថ្ងៃទៅ១ថ្ងៃ។ តាំងពីឆ្នាំ១៩៧៧មក រដ្ឋទាំងពីរបានចុះហត្ថលេ
ខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងបណ្ដុះបណ្ដាល ត្រូវបានចាត់ទុកជាវិស័យសហប្រតិបត្តិការមូល
ដ្ឋាន គ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
|
វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល |
ដើម្បីអភិវឌ្ឍន៍និងលើកកំពស់គុណភាពប្រភពធនធានមនុស្ស តាំងពីទស្សវត្ស៍ទី៩០មក ក្រសួងអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរ បានមានគោល
ការណ៍បណ្ដុះបណ្ដាលនិស្សិតឡាវ នៅថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា
ដោយប្រមូលផ្តុំចូលក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកស្រី
Nguyen Thi Thanh Minh នាយិការង នាយកដ្ឋានអភិវឌ្ឍន៍អប់រំក្រៅប្រទេសនៃ
ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម បានអោយដឹងថា៖
“ គិតមកដល់ឆ្នាំ ២០១៤កន្លងទៅនេះ បរិមាណនិស្សិតឡាវបានមកបណ្ដុះ
បណ្ដាលនៅវៀតណាមគឺមាន៨ពាន់នាក់។ មុនពេលចូលរៀននៅមហាវិទ្យាល័យ
និស្សិតឡាវទាំងឡាយនឹងបានប្រមូលផ្តុំរៀនភាសាវៀតណាម ដើម្បីលើកកំពស់
គុណភាព និងប្រសិទ្ធិភាពនៃការសិក្សាររៀនសូត្រ។”
|
វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល |
ដោយផ្អែកទៅលើបណ្ដាកិច្ចព្រមព្រៀងជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្ស
ទាំងពីរ រដ្ឋទាំងពីរ វៀតណាមនិងឡាវបានបង្កើតគណៈកម្មាធិការសហប្រតិបត្តិ
ការអន្តររដ្ឋាភិបាលនិង អនុគណៈកម្មាធិការសហប្រតិបត្តិការនៅប្រទេសនិមួយៗ
ដើម្បីបូកសរុប វាយតំលៃអំពីស្ថានភាពសហប្រតិបត្តិការវប្បធម៌ អប់រំ រវាងប្រទេស
ទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងកីឡាឡាវ លោក Kongsy Sengmany បានអោយដឹងថា៖
“ ក្នុងឆ្នាំកន្លងទៅ ការសិក្សារបស់និស្សិតឡាវនៅវៀតណាមត្រូវបានលើកកំ
ពស់ពីមួយថ្ងៃទៅ១ថ្ងៃ។ ពីព្រោះថា៖មុនពេលទៅរៀននៅវៀតណាម បណ្ដានិស្សិត
ឡាវបានរៀនភាសាវៀតណាមនៅសកលវិទ្យាល័យឡាវ ក្នុងរយៈពេល៣ខែ ។
ហើយនាយករដ្ឋមន្ត្រីឡាវក៏បានចេញអនុក្រិតស្ដីពីការជ្រើសរើសនិស្សិតឡាវមក
សិក្សារៀនសូត្រនៅវៀតណាម ដែលក្នុងនោះបានកំណត់អំពីពន្ទុជ្រើសរើសចាប់
ពីខ្ពស់ជាងមធ្យម នេះគឺជាចំណុចថ្មីក្នុងការជ្រើសរើសនិស្សិតដែរ។”
ចំពោះមុខតម្រូវការអំពីការអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងពីរ ក្នុងដំណាក់
កាលថ្មី ការលើកកំពស់គុណភាព និងប្រសិទ្ធិភាពក្នុងការបណ្ដុះបណ្ដាលប្រភពធ
នធានមនុស្សគុណភាពខ្ពស់ សំរាប់ឡាវជាភារកិច្ចនយោបាយដ៏សែនសំខាន់ ដូច្នេះ
កិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលមានអត្ថន័យយុទ្ធសាស្ត្រក្នុងដំណាក់កាល ២០១១-២០២០។ នាពេលខាងមុខនេះ ដើម្បីលើកកំពស់គុណភាពនិងប្រ
សិទ្ធិភាពកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ប្រ
ភពធនធានមនុស្ស ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរួមសហការ
ជាមួយក្រសួងអប់រំ និងកីឡាឡាវ បន្តលាតត្រដាងអនុវត្តបណ្ដាកម្មវិធីសហប្រតិ
បត្តិការអំពីអប់រំ។ លោក Somphon Sichalon ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀត
ណាមបានសង្កត់ធ្ងន់ថា៖
“ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋាភិបាលនៃប្រទេសទាំងពីរឡាវនិងវៀត
ណាម បានផ្តល់អាទិភាពជាច្រើនសំរាប់ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស
ក្នុងដំណាក់កាលថ្មី។ ប្រទេសទាំងពីរកំពុងដំណើការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម
អន្តរជាតិនេះ បញ្ហាអប់រំ-បណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាព ដើរ
តួនាទីកាន់តែសំខាន់។”
ក្រឡែកមើលឡើងវិញលើកំណាត់ផ្លូវសហប្រតិបត្តិការ វៀតណាម-ឡាវ
តាំងពីរពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ត្រូវបានពង្រឹង
និងពង្រីកជានិច្ច ហើយទទួលបានសមិទ្ធិផលជាច្រើន។ លទ្ធផលទាំងនេះបានរួម
ចំណែកជាក់ស្ដែងអោយចំណងសាមគ្គីភាព មិត្តភាព កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ៕