វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩

Chia sẻ
(VOVWORLD) - វៀតណាមនិងកម្ពុជាគឺជាប្រទេសចំនួនពីរក្នុងចំណោមប្រទេស ដែលត្រូវ បានវាយតម្លៃថាមានភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩នៅឆ្នាំ ២០២០ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២១ កន្លងទៅ ប្រទេសទាំងពីរ សុទ្ធតែ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់នឹងរលកឆ្លងថ្មី នៃជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សជាង និងមានគ្រោះថ្នាក់ខ្លាំងជាងឆ្នាំមុន ជាពិសេស ក្នុងការផ្ទុះឡើងលើកទី ៣ ចាប់ពីចុងខែកុម្ភះនៅកម្ពុជា ដែលកំពុងមានភាព ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានឡើយ។ ក៏ប៉ុន្តែដូចជា“សង្គ្រាម” ជាច្រើនផ្សេងទៀតដែរ ស្ថិតក្នុងកាលៈទេសៈដ៏តឹងរឹងយ៉ាងណា ក៏ដោយ ប៉ុន្តែស្មារតីនៃចំណងសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅ មករវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាកាន់តែមានភាព «ភ្លឺស្វាង»ជានិច្ច។
វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh  (ឆ្វេង) តំណាងរដ្ឋាភិបាលវៀតណាមដើម្បីប្រគល់ជូនឧបករណ៍វេជ្ជសាស្រ្តដល់មិត្តកម្ពុជា

ដោយស្មារតីឱបក្រសោប និងការគាំទ្រគ្នាក្នុងគ្រាលំបាក តាំងពីដើមដំបូង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វៀតណាមនិងកម្ពុជាបានខិតខំប្រឹងប្រែង សហការធ្វើសកម្មភាព និងជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក ដើម្បីទប់ស្កាត់ នឹងជំងឺរាតត្បាត ព្រមទាំងបន្ត រក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពលើគ្រប់វិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ អនុវត្តន៍តាមបាវចនា “ជួយមិត្ត គឺជួយខ្លួនឯង” វៀតណាមបានបង្ហាញយ៉ាងសកម្ម ដល់ការផ្តល់ជូនរាជរដ្ឋាភិបាលនិង ប្រជាជន កម្ពុជានូវឧបករណ៍វេជ្ជសាស្ត្រ រួមមានសម្លៀកបំពាក់ការពារ ម៉ាស់ វេជ្ជសាស្រ្ត ម៉ាស់កំចាត់មេរោគ និងប្រព័ន្ធ ធ្វើតេស្តិ៍ វីរុស Sar-Cov-2 ផងដែរ។ ទន្ទឹមនឹងនោះ ស្ថាប័ន អង្គការ  ក្រុមហ៊ុននិង បុគ្គលជាជនវៀតណាមនៅកម្ពុជា ក៏បានរួមដៃជាមួយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ នៃប្រទេសមិត្ត ដើម្បីផ្តល់ការយកចិត្តទុកដាក់ទាំងខាង សម្ភារៈនិងស្មារតីសម្រាប់ គ្រួសារជនកម្ពុជាដើមកំណើតវៀត   ណាមនិងប្រជាជនកម្ពុជាដែលមានស្ថាន ភាពលំបាកនៅតាមតំបន់នានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ផងដែរ។ លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាបានមានប្រសាសន៍ថា៖

“ អំឡុងចុងខែកុម្ភៈនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើមផ្ទុះ ឡើង វិញនៅប្រទេសកម្ពុជា យើងខ្ញុំបានកៀងគរយ៉ាងសកម្ម ដោយ នៅភាគ ខាងជើង វៀតណាមបានផ្តល់ជំនួយជាម៉ាស់ការពារចំនួន ២៦៧.៥០០ ម៉ាស់ជូនដល់ ប្រទេសមិត្ត និងអាវវេជ្ជសាស្ត្រចំនួន ១០០។ រីឯនៅ ភាគខាងត្បូង វៀតណាម បានកៀរគរជាម៉ាស់ការពារចំនួន ១៣៧.៥០០ ម៉ាស់ ទឹកលាងដៃកំចាត់មេរោគ ចំនួន ២២០ ដប សូម្បីតែនៅក្នុងខេត្តជាប់ព្រំដែន ក៏តែងតែជួយគាំទ្រគ្នាទៅវិញ ទៅមកផងដែរ។ លោកស្រី ម៉ែនសំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម ក៏បានអញ្ជើញផ្ញើសារលិខិតថ្លែង អំណរគុណចំពោះជំនួយដ៏មាន តម្លៃ និងទាន់ពេលវេលារបស់វៀតណាមផងដែរ»។

វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ - ảnh 2អគ្គលេខា ធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង 

វាយតម្លៃចំពោះការជួយឧបត្ថម្ភរបស់វៀតណាមជូនចំពោះកម្ពុជា អគ្គលេខា ធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា៖«នេះជាអំណោយ តំណាងឲ្យមនោសញ្ចេតនា មិត្តភាព សាមគ្គីភាពរវាង ប្រជាជាតិទាំងពីរកម្ពុជា វៀតណាម។ អំណោយនេះ ជាសក្ខីភាពថ្មីមួយទៀត ក្នុងចំណោម កាយវិការដ៏ច្រើនក្នុងរយៈពេលកន្លងមកដែលប្រជាជាតិយើងទាំង ពីរបានពូនជ្រុំ កសាងនិងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមកដែលជាទ្រព្យសម្បត្តិរួមថ្លៃថ្លារបស់ប្រជាជាតិយើង»។

ក្រៅពីការសកម្មភាព ផ្តល់ជំនួយជាសម្ភារៈបរិក្ខាពេទ្យ ប្រទេសទាំងពីរ វៀតណាម - កម្ពុជា ក៏បានសម្របសម្រួល ចែករំលែក និងធ្វើបច្ចុប្បន្នភាពនូវ ព័ត៌មាននិងបទពិសោធន៍យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងជូនដំណឹងជាបន្ទាន់អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដែល ចូលមក ប្រទេសរបស់គ្នាទៅវិញទៅមក ដើម្បីអាចធ្វើការតាមដាន និងកំណត់តំបន់ ទប់ស្កាត់ជំងឺរាត ត្បាតប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ។ទន្ទឹមនឹងនេះ ប្រទេសទាំងពីរក៏បាន សម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំនិងគាំទ្រដល់ និស្សិតវៀតណាម - កម្ពុជាឱ្យវិលត្រឡប់មកការសិក្សារៀនសូត្រឡើងវិញ ក្នុងនោះមានការធ្វើតេស្តិ៍ និងដាក់នៅដាច់ដោយឡែកប្រកបដោយសុវត្ថិភាពនិង ប្រសិទ្ធភាពផងដែរ។ លើសពីនេះទៀតក្នុងអំឡុងពេលចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជានាពេលថ្មីៗ នេះ កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមគឺជាអ្នកដែលត្រូវបាន ចាក់វ៉ាក់សាំងដំបូងបង្អស់ក្នុងចំណោមស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា។ វាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹង កូវីដ ១៩ រវាងវៀតណាម-កម្ពុជា នាពេលកន្លងមក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh បានសង្កត់ធ្ងន់ថា៖

“ជោគជ័យសំខាន់មួយនាពេលកន្លងមកនោះ គឺប្រទេសទាំងពីរបាន ឯកភាពគ្នា យ៉ាងឆាប់បំផុតនូវយន្តការដោយបត់បែនតាមកាលៈទេសៈ ជាមួយ នឹងវិធាន ការច្នៃ ប្រឌិតដើម្បីធានាកុំឲ្យជម្ងឺឆ្លងរីករាលដាលតាមព្រំដែនផង ព្រមទាំងនៅតែ ថែរក្សានិង ជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរផង ដោយអនុញ្ញាត ឲ្យទំនិញធ្វើ ចរាចរណ៍ដោយសេរីរវាងប្រទេសទាំងពីរ។ ពិត ណាស់ថាទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២០ នឹងនៅតែ ខ្ពស់ ជាង ៥ ពាន់លាន ដុល្លារអាមេរិក។ នេះគឺជាលទ្ទផលដ៏ ជោគជ័យនិងអស្ចារ្យ» ។

នៅក្នុងខែមិនាឆ្នាំ២០២១កន្លងមកនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ត្រីភាគីវៀតណាម-ឡាវ-កម្ពុជា នាយករដ្ឋមន្ត្រី វៀតណាម - ឡាវ - កម្ពុជា បានយល់ព្រមបន្តជំរុញកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ; បង្កលក្ខណៈអំណោយ ផលសម្រាប់ប្រជាជននិងទំនិញតាមរយៈច្រកព្រំដែន ក៏ដូចជាសកម្មភាព សហប្រតិបត្តិការវិនិយោគ; ព្រមព្រៀងសម្របសម្រួល ដើម្បីលើកកម្ពស់ លទ្ធភាព ទទួលថ្នាំបង្ការ ; រៀបចំការបើកជើងហោះហើរ ពាណិជ្ជកម្មឡើងវិញ; អនុវត្ត ឲ្យបានប្រសិទ្ធភាពនូវគំនិតផ្តួតផ្តើមពាក់ព័ន្ធនានា ដែលត្រូវបានអនុម័ត ក្នុងក្របខ័ណ្ឌអាស៊ាន២០២០។ ដោយមានការខិតខំប្រឹងប្រែងនិងសមិទ្ធិផល ដែល ទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះវៀតណាមនិងកម្ពុជាជឿជាក់ ថាពួកគេ នឹងជំនះនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩ និងកសាង អនាគតល្អ ប្រសើរសម្រាប់ប្រទេសនីមួយៗនិងប្រជាជននៃ ប្រទេសទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ