លោកគ្រូ Nguyen Tien Dung - ការខិតខំប្រឹងប្រែងអស់រយៈពេល ៣០ ឆ្នាំ ក្នុងការបង្រៀនភាសាវៀតណាម

Chia sẻ
(VOVWORLD) - សាលាមិត្តភាព T80 ជាសាលាមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការ បណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសទាំង ៣ គឺ វៀតណាម កម្ពុជា និងឡាវ។ សាលានេះមានភារកិច្ចសំខាន់ចំនួនពីរ គឺបណ្តុះបណ្តាលភាសា វៀតណាមដល់និស្សិតបរទេសពីកម្ពុជានិងឡាវ ដើម្បីឱ្យពួកគេអាចបន្តការ សិក្សារៀនសូត្រ និងធ្វើការនៅប្រទេសវៀតណាមព្រមទាំងបង្រៀនសិស្ស ជនជាតិភាគតិចនៅកម្រិត វិទ្យាល័យផងដែរ។ ទាំងនោះមិនត្រឹមតែជាភារកិច្ច សាមញ្ញទេ ប៉ុន្តែគ្រូបង្រៀននៅទីនេះនៅតែខិតខំប្រឹងប្រែងអស់ពីចិត្តពីថ្លើម ដើម្បីការងាររបស់ខ្លួន។ មានមនុស្សដែលចំណាយពេលពាក់កណ្តាលជីវិត របស់ពួកគេនៅក្នុងសាលានោះ។ ក្នុងចំណោមពួកគេគឺលោកគ្រូ  Nguyen Tien Dung សាកលវិទ្យាធិការរងមិត្តភាពសាលា T80 (Huu Nghi T80)។ តោះយើងរួមដំណើរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ដើម្បី ស្វែងយល់អំពីការខិតខំប្រឹងប្រែងអស់រយៈពេល ៣០ ឆ្នាំ ក្នុងការបង្រៀន ភាសាវៀតណាមរបស់លោក Nguyen Tien Dung។
លោកគ្រូ Nguyen Tien Dung - ការខិតខំប្រឹងប្រែងអស់រយៈពេល ៣០ ឆ្នាំ ក្នុងការបង្រៀនភាសាវៀតណាម - ảnh 1លោកគ្រូ Nguyen Tien Dung (ខាងឆ្វេងបំផុត) ក្នុងឱកាសជំនួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃសាលា T80 

« ថ្ងៃដំបូងពិបាក សម្រាប់យើងខ្ញុំណាស់ ដោយសារនៅឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីឪពុកម្តាយ។ លោកគ្រូ Dung តែងតែខិតខំប្រឹងប្រែងអស់ពី ចិត្តថ្លើម ដើម្បីនិស្សិត។ លោកគ្រូបានបង្ហាត់បង្រៀនដល់និស្សិតអំពីរបៀបរៀបចំអីវ៉ាន់ លើកទឹកចិត្តដល់យើងខ្ញុំ។ លើកពីនេះទៅទៀត លោកបានរៀបចំវិធីសាស្ត្រ បង្រៀនថ្មីដល់យើងខ្ញុំ នៅទីនេះខ្ញុំអាចយល់បានច្បាស់អំពីឪពុកម្តាយទីពីរ ផងដែរ»។

«នៅពេលដំបូងចូលថ្នាក់រៀន ខ្ញុំបានផ្តោតអារម្មណ៍លើការស្តាប់ការ បង្រៀនរបស់គ្រូ ប៉ុន្តែខ្ញុំពិតជាមិនដឹងអ្វីទាំងអស់។ ហើយលោកគ្រូ Dung បានបង្រៀនដល់ និស្សិតឲ្យចេះភាសាវៀតណាម ដើម្បីអាចបន្តការ សិក្សានៅសាកលវិទ្យា ល័យ។ ដោយទឹកចិត្តរបស់ខ្លួន លោកគ្រូ Dung បានប្រើគ្រប់វិធី ដើម្បីបង្រៀន យើងឱ្យយល់ពីមេរៀន លោកបានប្រើកាយ វិការសកម្មភាពរូបភាពនិង ទម្រង់ផ្សេងៗគ្នាដើម្បី បង្រៀន។និស្សិតបរទេស មិនត្រឹមតែចាប់អារម្មណ៍ក្នុង ការសិក្សាប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាន នូវភាពកក់ក្តៅផងដែរ។ យើងត្រូវបានថែទាំយ៉ាងល្អណាស់ តាមពិតខ្ញុំមិនបាន ឃើញកន្លែងណា ដែល យកចិត្តទុកដាក់និងថែទាំងយ៉ាងដិតដល់ចំពោះ និស្សិតបរទេសដូចជានៅទីនេះ»

ទាំងនេះគ្រាន់តែជាជំនួយមួយលើកទឹកចិត្តមួយ ដែលលោកគ្រូ Nguyen Tien Dung បានផ្តល់ជូនដល់និស្សិត។ មុនពេលត្រឡប់មក ធ្វើការនៅសាលា T80  វិញ លោកគ្រូ Dung ធ្លាប់បានបង្រៀននៅសាលា ជនជាតិភាគតិចមួយចំនួននៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម។ តាំងពី ពេលនោះមក លោកគ្រូ Dung បានដឹងពីសារៈសំខាន់នៃការបង្រៀន និង រៀនភាសាវៀតណាមសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។ លោក បានចែក រំលែកថា៖

«ក្នុងប៉ុន្មានខែជាច្រើនដែលបានរស់នៅជាមួយជនជាតិភាគតិច ខ្ញុំបាន ឃើញយ៉ាងច្បាស់ពីការនឿយហត់និងការកង្វះខាតគ្រប់បែបយ៉ាងរបស់ពួកគេ។ ខ្ញុំបានប្រាប់ខ្លួនឯងថានឹងខិតខំប្រឹងប្រែអស់ពីកម្លាំងកាយចិត្តរដើម្បីបង្រៀន ភាសាវៀតណាមដល់កូនសិស្សជនជាតិភាគតិច។ ខ្ញុំបានយល់ថានោះគឺជា ធនធានមនុស្សដ៏សំខាន់របស់តំបន់ទាំងនោះនាពេលអនាគត។ ហើយការ ដែលពួកគេស្ទាត់ជំនាញនិយាយភាសាវៀតណាមនឹងជួយឲ្យពួកគេស្រូបយកចំណេះដឹងវិទ្យាសាស្ត្រដើម្បីកសាងភូមិកំណើតរបស់ពួកគេកាន់តែរីកចម្រើន និងសម្បូរ ធូរធារថែមទៀត។ សម្រាប់និស្សិតបរទេសមកពីកម្ពុជា និងឡាវវិញ ការស្ទាត់ ជំនាញនិយាយ ភាសាវៀតណាមគឺជាលក្ខខណ្ឌ ចាំបាច់សំខាន់ សម្រាប់ពួកគេ ដើម្បីសិក្សានៅកម្រិតខ្ពស់ជាង ឬធ្វើការនៅប្រទេស វៀតណាម ។ នេះក៏ជា កម្លាំងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាព នៃប្រទេស ទាំងពីរផងដែរ»។

សិស្សានុសិស្សនៅសាលា T8០ ភាគច្រើន មិនទាន់ចេះភាសាវៀតណាម នៅឡើយហើយការរស់នៅនិងសិក្សាឆ្ងាយពីផ្ទះរបស់ខ្លួនដោយមិនមានការ អប់រំពីគ្រួសារ ក៏ជាហេតុផលដែលធ្វើឱ្យប៉ះពាល់ដល់ការរៀន សូត្ររបស់ ពួកគេផងដែរ។ គ្រូបង្រៀនជាច្រើនរូបតែងតែមានកង្វល់ដោយសារការ លំបាកក្នុងការបង្រៀនអក្សរឲ្យពួកគេ។ ក៏ប៉ុន្តែការស្រឡាញ់ការងារបានជួយ ឲ្យលោកគ្រូ Dung យកឈ្នះលើរាល់ការលំបាកនិងឧបសគ្គនានា។ ចំពោះ សិស្សជនជាតិភាគតិច លោកតែងតែបង្រៀនពួកគេស្រឡាញ់ភាសាវៀត ណាម និងបង្ហាញពីសារៈសំខាន់នៃការរៀនភាសាវៀតណាមទៀតផង។ សម្រាប់និស្សិតបរទេសមកពីកម្ពុជានិងឡាវវិញ លោកគ្រូក៏បានស្នើទៅ គណៈ គ្រប់គ្រងសាលា ដើម្បីរៀបចំបន្ទប់ឆ្លាស់គ្នារវាងលោកគ្រូនិងនិស្សិតបរទេស ព្រមទាំងរៀបចំថ្នាក់ឆ្លាស់គ្នារបស់សិស្សវៀតណាមជាមួយសិស្សបរទេស ដើម្បីបង្កភាពងាយស្រួលក្នុងការក្តាប់ជាប់ពីស្ថានភាពក៏ដូចជាជួយគាំទ្រដល់ សិស្សទាំងនេះមានឱកាសច្រើនថែមទៀតក្នុងការរៀនភាសាវៀតណាមផងដែរ។ លោកគ្រូ Dung បានបន្ថែមទៀតថា៖

«ដោយដឹងថាប្អូនរៀននៅឆ្ងាយពីផ្ទះហើយថែមទាំងខ្វះសេចក្តីស្រឡាញ់ របស់ក្រុមគ្រួសារ ហេតុដូច្នេះខ្ញុំក៏ដូចជាគ្រូបង្រៀនដទៃទៀតនៅសាលា T80 គឺសុទ្ធសឹងតែមានភាពស្និទ្ធស្នាលនិងយកចិត្តទុកដាក់ចំពោះពួកគេ។ ចាប់តាំង ពីខ្ញុំជាគ្រូបង្រៀនគណិតវិទ្យា ខ្ញុំបានជ្រើសរើសវិធីសាស្រ្ត "រីករាយដើម្បីរៀន" ។ជារៀងរាល់ថ្ងៃខ្ញុំរចនាមេរៀនដ៏រស់រវើក ព្រមទាំងណែនាំពួកគេឱ្យរៀនភាសា វៀតណាមតាមរយៈការលេងល្បែងសម្រាប់ពួកគេដើម្បីប្រកួតប្រជែងរវាងក្រុមនិងក្រុមផងដែរ។ រៀនតាមមេរៀនបែបនោះតែងតែពោរពេញទៅដោយក្តី សប្បាយរីករាយនិងមានសំណើចជាច្រើនផងដែរ។ សិស្សានុសិស្សមាន សេរីភាពក្នុងការផ្លាស់ប្តូរគ្នាយ៉ាងសង្វាតជាមួយមិត្តភក្តិរបស់ពួកគេ ហេតុនេះ ហើយ ចំណេះដឹងថ្មីអាចត្រូវបានស្រូបចូលទៅក្នុងការ ចងចាំរបស់ពួកគេ យ៉ាងងាយស្រូលផងដែរ»។

ចាប់តាំងពីធ្វើការនៅសាលា T80 លោកគ្រូ Dung បានកាន់មុខតំណែង ផ្សេងៗគ្នាជាច្រើន។ ពីការធ្វើជាគ្រូបង្រៀន លោកក៏បានខិតខំប្រឹងប្រែង ធ្វើជាប្រធានក្រុមជំនាញ បន្ទាប់មកធ្វើជាអនុប្រធានផ្នែកបណ្តុះបណ្តាល។ នាឆ្នាំ ២០១៤ លោកគ្រូ Dung ត្រូវបានតែងតាំងជាសាកលវិទ្យាធិការរង។ ទោះ ជាមានមុខតំណែងណាមួយក្តី លោកគ្រូ Dung ក៏ព្យាយាមបំពេញភារកិច្ច របស់ ខ្លួនឱ្យបានល្អបំផុតផងដែរ។ អ្នកគ្រូ Chu Kim Phuong នាយិកាសាលា  T80 បានឲ្យដឹងថា៖

«លោកគ្រូ Dung មិនត្រឹមតែជាកម្មាភិបាលឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រូដែលពោរពេញទៅដោយស្មោះត្រង់ចំពោះសិស្សផងដែរ។ លោកក៏មានភាពជិតស្និទ្ធជាមួយសាលានេះតាំងពីនៅគ្រាដើមដំបូងចាប់ផ្តើមអាជីពរបស់ខ្លួន ហើយនាបច្ចុប្បន្នមានឱកាសជាច្រើនដើម្បីផ្លាស់ប្តូរ លោកគ្រូ នៅតែស្ម័គ្រចិត្តបន្តធ្វើការងារលំបាកដែលទាមទារឲ្យមានការតស៊ូនិងសេចក្តីស្រឡាញ់ច្រើន។ មិនត្រឹមតែងជក់ចិត្តនឹងអាជីពរបស់ខ្លួននិងផ្តល់ជាញឹកញាប់ នូវគំនិតផ្តួចផ្តើមដើម្បីជួយសិស្សឱ្យសិក្សាប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេលោកគ្រូ Dung ថែមទាំង បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាល ជ្រៅចំពោះ សេចក្តីស្រឡាញ់របស់លោកចំពោះសមូហភាព និងកូនសិស្ស ទៀតផង។ លោកគ្រូ គឺជាគំរូដ៏ល្អសម្រាប់គ្រូបង្រៀននិងកម្មាភិបាល នៅក្នុងសាលា ដើម្បីត្រាប់ធ្វើតាមផងដែរ”។

        អស់រយៈពេលជាង ៣០ ឆ្នាំនៃការលះបង់ចំពោះវិស័យអប់រំ លោកគ្រូ Dung មិនដែលគិតអំពីការចូលនិវត្តន៍ទេ។ រាល់ថ្ងៃលោកនៅតែតាមដានដោយ ស្ងៀមស្ងាត់នូវវឌ្ឍនភាពរបស់សិស្សម្នាក់ៗដើម្បីបន្តការបង្រៀនបន្តទៀត។ លោកគ្រាន់តែសង្ឃឹមថាសិស្សានុសិស្សនឹងឧស្សាហ៍ព្យាយាម និងទទួលបាន ចំណេះដឹងខាងវិទ្យាសាស្ត្រ បច្ចេកទេសនិងអភិវឌ្ឍន៍លក្ខណៈសម្បត្តិឱ្យក្លាយ ជាកម្មាភិបាលល្អ ដើម្បីកសាងស្រុកកំណើតនិងប្រទេសរបស់ខ្លួន និងជា «ឯកអគ្គរដ្ឋទូត» ក្នុងការពូនជ្រំចំណងមិត្តភាពវៀតណាម - កម្ពុជា - ឡាវ ឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ