លក្ខណៈវប្បធម៌ដ៏វេសេសវិសាលរបស់សិង្ហបុរីនៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) -តាមរយៈការទស្សនាឈុតសម្ដែងរបាំដ៏វិសេសវិសាលរបស់នាដករជួរមុខមកពីសិង្ហបុរី ភ្លក់មុខម្ហូបឈ្ងុយឆ្ងាញ់របស់សិង្ហបុរី ក៏ដូចជាគយគន់វណ្ណកម្មសិល្បៈដ៏វិសេសវិសាលនៃប្រទេសកោះសិង្ហបុរីដោយផ្ទាល់ភ្នែក គឺជាប្រការគួរឱ្យគាប់ចិត្តរបស់ទស្សនិកជន នៅព្រឹត្តិការណ៍មហោស្រពសិង្ហបុរី ឆ្នាំ ២០១៩ នៅវៀតណាមនាចុងសប្ដាហ៍កន្លងទៅ។
លក្ខណៈវប្បធម៌ដ៏វេសេសវិសាលរបស់សិង្ហបុរីនៅទីក្រុងហាណូយ - ảnh 1 លក្ខណៈវប្បធម៌ដ៏វេសេសវិសាលរបស់សិង្ហបុរីនៅទីក្រុងហាណូយ

ទីក្រុងហាណូយហាក់ដូចជាមានភាពមមាញឹក ហើយត្រូវបានតុបតែងលម្អយ៉ាងឆើតឆាយជាងធម្មតា ដោយសារមានមនុស្សជាច្រើនកុះករបានអញ្ជើញចូលរួមមហោស្រពសិង្ហបុរី ដែលស្ថិតនៅរូបចម្លាក់ស្ដេច Ly Thai To នៅក្បែរវិថិដើរថ្មើជើង បឹង Guom (បឹងសងដាវ)។ ក្លោងទ្វារ ចូល វេទិកាត្រូវ បានតុប តែងលម្អ គួរឲ្យគាប់ ចិត្តជាមួយផ្ទាំងប៉ាណូចម្រុះពណ៌ជាមួយនឹងនិមិត្តរូបសត្វតោសមុទ្រ និងអាគារ Marina Bay Sands ដ៏ល្បីឈ្មោះ ហើយខាងលើមានអក្សរថា "មហោស្រពសិង្ហបុរី - Passion Made Possible"។ នៅលើឆាកធំ ក្រុមនាដករជួរមុខមកពីសិង្ហបុរី បានស្លៀកពាក់សំលៀកបំពាក់ពហុជនជាតិ ដូចជា៖ ចិន ម៉ាឡេស៊ី ឥណ្ឌា កំពុងរាំរបាំប្រពៃណីជាមួយចង្វាក់ភ្លេង ដោយទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាកទស្សនិកជនយ៉ាងច្រើនកុះករ។ លោក Tung ភ្ញៀវទេសចរមួយរូបមកពីទីក្រុងហាណូយបានចែករំលែកថា៖

"ពិតជាអស្ចារ្យណាស់ ឈុតសម្ដែងមួយនេះបានបង្ហាញអំពីលក្ខណៈវប្បធម៌ពហុជនជាតិនៅសិង្ហបុរី។ របាំ ចង្វាក់ភ្លេង និងសំលៀកបំពាក់សុទ្ធតែបានផ្សព្វផ្សាយសារមួយអំពីប្រទេសសិង្ហបុរីដែលពោរពេញទៅដោយអត្តសញ្ញាណ"។

ទន្ទឹមនឹងនេះ បណ្ដាស្តង់ចំណីអាហារ គ្រឿងភេសជ្ជៈតាមដងវិថី  Le Thach ក្បែររូបចម្លាក់ស្ដេច Ly Thai To ក៏ទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនកុះករផងដែរ។ អ្នកដែលស្រឡាញ់ចូលចិត្តម្ហូបអាហារអាចពិសារម្ហូបអាហារសិង្ហបុរីដ៏វិសេសវិលាលនៅទីក្រុងហាណូយតែម្ដង។ លោកស្រី Tran Do Quynh Nhu ម្ចាស់ស្តង់ Bee Cheng Hien បានចែករំលែកថា៖

“ក្រុមហ៊ុនយើងខ្ញុំមានទីស្នាក់នៅសិង្ហបុរី ដែលធ្វើអាជីវកម្មកាលពី ៨៥ ឆ្នាំមុន ហើយបានចែកចាយទៅកាន់ប្រទេសចំនួន ១៣ លើពិភពលោក។ យើងខ្ញុំបានកែច្នៃម្ហូបអាហារទាំងនេះឲ្យសបស្របនឹងចំណងចំណូលចិត្តរបស់ប្រជាជនវៀតណាម ក៏ដូចជាជួយការពាសុខភាពផងដែរ”។

ក្រៅពីសកម្មភាពវប្បធម៌និងម្ហូបអាហារនោះ មហោស្រពសិង្ហបុរី ឆ្នាំ២០១៩ក៏បាននាំមកនូវព័ត៌មានដែលមានអត្ថប្រយោជន៍អំពីការធ្វើដំណើរទេសចរណ៍ តម្លៃសំបុត្រយន្តហោះដល់ភ្ញៀវទៀតផង។ នាឆ្នាំ២០១៨ សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងទីផ្សារភ្ញៀវទេសចរមកកាន់វៀតណាម។ ទន្តឹមនឹងនេះ ភ្ញៀវទេសចរវៀតណាមទៅកាន់សិង្ហបុរីមានចំនួន ៥៩២ ពាន់នាក់ កើន ១១% បើប្រៀបធៀងនឹងឆ្នាំទៅមិញ។ លោកស្រី Ngan ភ្ញៀវមួយរូបមកពីទីក្រុងហាណូយបានចែករំលែកថា៖

"មហោស្រពនេះសប្បាយរីយរាយណាស់។ នាងខ្ញុំមានចំណាប់អារម្មណ៍ នឹងសំបុត្រយន្តហោះ Scoot ដែលមានតំលៃថោក ហើយនាងខ្ញុំគ្រោងនឹងទៅប្រទេសសិង្ហបុរីនៅដើមខែមិថុនា។ នាងខ្ញុំដឹងថាសិង្ហបុរីគឺជាទីក្រុងស្រស់បំព្រង ទំនើប និងអភិឌ្ឍន៍ផងដែរ"។

មហោស្រព សិង្ហបុរីបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ដោយទាក់ទាញបានការចូលរួមរបស់ភ្ញៀវរាប់ពាន់នាក់ ក៏ដូចជាអះអាងបាននូវតួនាទីជាស្ពានតភ្ជាប់នាំវប្បធម៌សិង្ហបុរីខិតមកជិតសាធារណជនវៀតណាម។ លោកស្រី Catharine Wong Slow Ping ឯកអគ្គរដ្ឋទូតសិង្ហបរីប្រចាំនៅទីក្រុងហាណូយបានចែករំលែកថា៖

"ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរបានរីកចម្រើនហួសពីក្របខ័ណ្ឌសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាសនៃប្រទេសទាំងពីរ។ នាងខ្ញុំជឿជាក់ថា នេះគឺជាឱកាសដ៏ល្អមួយដើម្បីពង្រីកការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន និងវប្បធម៌រក៏ដូចជាប្រទេសទាំងពីរវៀតណាមនិងសឹង្ហបុរីផងដែរ "។

ថ្វីបើព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្នុងរយៈពេលខ្លីក៏ដោយប៉ុន្តែចំណាប់អារម្មណ៍អំពីប្រទេសកោះសិង្ហបុរីដ៏ស្រស់បំព្រង ជាមួយតម្លៃអំពីវប្បធម៌ម្ហូបអាហារនិងសិល្បៈនៃមហោស្រពសិង្ហបុរីបន្តជាសញ្ញាសម្គាល់ក្នុងក្រសែភ្នែករបស់ប្រជាជនវៀតណាមនិយាយរួម និងប្រជាជនទីក្រុងហាណូយនិយាយាដោយឡែក ក៏ដូចជាមិត្តភត្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ