រូបភាពប្រទេសវៀតណាមក្នុងអំឡុងពេលមានជម្ងឹរាតត្បាត តាមរយៈ ចំណាប់អារម្មណ៍របស់ស្រ្តីជនជាតិឡាវជាកូនប្រសារនៅវៀតណាម

Chia sẻ

(VOVWORLD) - ការផ្ទុះជម្ងឺរាតត្បាតកូវីដ ១៩ បាន ប៉ះពាល់ដល់គ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចសង្គម នៅប្រទេសសឹងតែ ទាំងអស់លើពិភពលោក ហើយវៀតណាមក៏មិនមែនជាករណីលើក លែងដែរ។ សកម្មភាពធ្វើដំណើរ អាជីវកម្ម ទេសចរណ៍ និងទំលាប់ ប្រចាំថ្ងៃក៏បានផ្លាស់ប្ដូរផងដែរ។ ដូច្នេះ តើរូបភាពនៃទឹកដី និងមនុស្ស វៀតណាមក្នុងអំឡុងពេលមានជម្ងឺរាតត្បាតតាមរយៈក្រសែភ្នែក របស់ជនបរទេស មានការផ្លាស់ប្ដូរដែរឬទេ? ក្នុងនាទីដំបូលអាស៊ានថ្ងៃ នេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួបសំណេះសំណាលជា មួយអ្នកស្រី Chansida Inkhavila មកពីប្រទេសឡាវដ៏ស្រស់ស្អាត។ នាបច្ចុប្បន្ន នាងកំពុងជាបុគ្គលិកស្ថានទូតឡាវប្រចាំវៀតណាម ហើយ ជាអ្នកដែលដណ្ដើមបានពានរង្វាន់លេខ៣ ក្នុងការប្រកួត “ហាណូយ នៅក្នុងខ្ញុំ” ឆ្នាំ២០២០។

រូបភាពប្រទេសវៀតណាមក្នុងអំឡុងពេលមានជម្ងឹរាតត្បាត តាមរយៈ ចំណាប់អារម្មណ៍របស់ស្រ្តីជនជាតិឡាវជាកូនប្រសារនៅវៀតណាម - ảnh 1អ្នកស្រី Chansida Inkhavilay។
ប្រសូត្រនិងធំដឹងក្ដីក្នុងគ្រួសារមួយដោយមានប្រពៃណីធ្វើការក្នុងវិស័យការទូត ជាពិសេសគឺការទូតរវាងវៀតណាមនិងឡាវ។ រឿង ដំណាលនិងអំណោយជាអាហារសម្រន់ដូចជាស្ករគ្រាប់ដូង របស់យាយតាបន្ទាប់ពីដំណើរទស្សនកិច្ចការងារនៅវៀតណាមបាន “ភ្ជាប់និស្ស័យ” សម្រាប់អ្នកស្រី Chansida Inkhavilay ជាមួយទីក្រុងហាណូយ។ បន្ទាប់ពីរៀនចប់ថ្នាក់វិទ្យាល័យ នាងទទួលបានអាហារូបករណ៍ទៅ រៀនថ្នាក់ឧត្តមសិក្សានៅទីក្រុងហាណូយដូចជាបំណងប្រាថ្នារបស់ខ្លួន បន្ទាប់នោះរៀបការណ៍ជាមួយបុរសជនជាតិវៀតណាមម្នាក់ ហើយរស់ នៅក្រុងហាណូយរហូតមកដល់បច្ចុប្បន្ន។ នាងតែងតែទទួលបាន មនោសញ្ចេតនាដ៏កក់ក្ដៅពីគ្រួសារស្វាមី និងមិត្តភក្តិវៀតណាម សម្រាប់នាងដូចនៅស្រុកកំណើតរបស់ខ្លួនអញ្ចឹង។ សូម្បីតែក្នុងបរិបទ នៃជម្ងឺរាតត្បាតដ៏ស្មុគស្មាញនាបច្ចុប្បន្ន ទោះជាជីវភាពរស់នៅរបស់ គ្រួសារនាងបានជួបការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែនាងជានិច្ច កាលមានអារម្មណ៍នឹងនរចិត្ត។ អ្នកស្រី Chansida សំណេះសំណាលថា៖ “នាងខ្ញុំនឹងនរចិត្តណាស់ ចំពោះគោលនយោបាយបង្ការប្រឆាំងជម្ងឺ រាតត្បាតដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញ។ រដ្ឋាភិបាលវៀត ណាមមានគោលនយោបាយជួយឧបត្ថម្ភប្រជាជននិងអង្គភាពអាជីវ កម្មនៅពេលជួបការលំបាកដោយផ្ទាល់ដោយសារជម្ងឺរាតត្បាត។ មិន ត្រឹមតែមានកញ្ចប់ប្រាក់ជំនួយសម្រាប់ពលករដែលត្រូវឈប់សម្រាកពីការងារជាបណ្ដោះអាសន្នប៉ុណ្ណោះទេ ថែមទាំងបានពន្យាពេលការ ទូទាត់បំណុលឬកាត់បន្ថយអត្រាការប្រាក់សម្រាប់អង្គភាពអាជីវកម្មទៀតផង។ លើសពីនេះទៅទៀត រដ្ឋាភិបាលតែងតែធានាប្រភព ស្បៀងអាហារយ៉ាងគ្រប់គ្រាន់សម្រាប់ប្រជាជន សូម្បីតែក្នុងតំបន់ ផ្ទុះជម្ងឺផងដែរ”។
អ្នកស្រី Chansida ចាត់ទុកថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតនៅវៀតណាម មិនត្រឹមតែមានការចូលរួមរបស់ប្រព័ន្ធ នយោបាយទាំងមូលប៉ុណ្ណោះទេ ថែមទាំងប្រជាជនវៀតណាមក៏មាន មនសិការខ្ពស់ក្នុងការងារបង្ការទប់ស្កាត់រោគរាតត្បាតទៀតផង។ មានអ្នកដែល រួមវិភាគទានធនធាន អ្នកខ្លះរួមសម្ភារៈ ហើយអ្នកខ្លះទៀតច្នៃប្រឌិត ឧបករណ៍បម្រើការងារបង្ការប្រឆាំងជម្ងឺរាតត្បាតឲ្យបានសមស្របនឹងស្ថានភាពនិងភូមិសាស្ត្រ។ ប្រការដែលធ្វើឲ្យអ្នកស្រី Chansida ចាប់ អារម្មណ៍ខ្លាំងបំផុតនោះ គឺប្រជាជនវៀតណាមមិនបំភ្លេចចោលនរណា ម្នាក់នោះឡើយ។ “ក្រៅពីការផ្គត់ផ្គង់ស្បៀងអាហារ ចំណីអាហារទៅកាន់ តំបន់ផ្ទុះជម្ងឺរាតត្បាតនាងខ្ញុំក៏បានឃើញរូបភាពប្រជាជនវៀតណាម ជួយប្រមូលផលនិងសង្គ្រោះកសិផលសម្រាប់បងប្អូនជនរួមជាតិនៅ តំបន់ផ្ទុះជម្ងឺផងដែរ។ នេះជាសកម្មភាពជួយឧបក្រសោបគ្នាទៅវិញទៅមក យ៉ាងស្មោះសរទោះបីជាគេមិនស្គាល់គ្នាក៏ដោយ”។
រូបភាពប្រទេសវៀតណាមក្នុងអំឡុងពេលមានជម្ងឹរាតត្បាត តាមរយៈ ចំណាប់អារម្មណ៍របស់ស្រ្តីជនជាតិឡាវជាកូនប្រសារនៅវៀតណាម - ảnh 2ពិធីប្រគល់-ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ។
ជាង២ឆ្នាំហើយ ដែលអ្នកស្រីនិងក្រុមគ្រួសារមិនទាន់បានទៅស្រុក កំណើតខ្លួន។ នាពេលកន្លងមក កូវីដ ១៩ ក៏បានផ្ទុះឡើងវិញ នៅប្រទេសឡាវ ជាស្រុកកំណើតរបស់នាង។ ការផ្ទុះជម្ងឺលើកនេះ មានលក្ខណៈធ្ងន់ធ្ងរជាងការផ្ទុះលើកមុន។ ម្លោះហើយ នាងព្រួយ បារម្ភណាស់ចំពោះក្រុមគ្រួសារ ញាតិសន្ដានរបស់ខ្លួន។ ប៉ុន្តែដោយ មានការជួយឧបត្ថម្ភជាក់ស្ដែងនិងទាន់ពេលវេលារបស់វៀតណាមជូន ចំពោះឡាវ បានជួយនាងនឹងនរចិត្តណាស់ ហើយរូបភាពទឹកដី មនុស្សវៀតណាមក្នុងដួងចិត្តអ្នកស្រីជនជាតិឡាវរូបនេះ កាន់តែស្រស់ ស្អាតជាងពេលណាៗទាំងអស់។ “ពិតជាសំណាងល្អណាស់! ប្រទេស ឡាវយើងទទួលបានការជួយ ឧបត្ថម្ភដោយទាន់ពេលវេលាពីរដ្ឋាភិបាល និងស្ថាប័ន អង្គការ ខេត្ត ក្រុងជាច្រើនរបស់វៀតណាម។ ជាពិសេស រដ្ឋាភិបាលវៀតណាមបាន បញ្ជូនអង្គការ សមូហភាពមួយចំនួនទៅចែករំលែកបទពិសោធន៍ ហើយជួយឧបត្ថម្ភឡាវទាំងខាងធនធានមនុស្សទៀតផង ដូចជាចាត់ បញ្ជូនក្រុមជំនាញការសុខាភិបាល រៀបចំជើងហោះហើរដឹកជញ្ជូន សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ហើយជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ឡាវ ផងដែរ។ ខ្ញុំពិតជាមានមោទនភាព ហើយសូមថ្លែងអំណរគុណដល់ បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ទោះជាក្នុងរយៈពេលនោះ ជម្ងឺរាតត្បាតនៅវៀតណាមមានការវិវឌ្ឍន៍ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវៀត ណាមនៅតែចែករំលែកការលំបាកជាមួយឡាវ ចូលរួមចំណែកជួយ ឡាវគ្រប់គ្រងបានជម្ងឺរាតត្បាតជាស្ថាពរ”។
ដើម្បីបង្ការប្រឆាំងកូវីដ ១៩ អ្នកស្រី Chansida និងក្រុមគ្រួសារ តែងតែប្រតិបត្តិតាមគ្រប់បទបញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម។ អ្នក ស្រីជឿជាក់ថា ដោយមានការរួមកម្លាំងកាយចិត្តរបស់ប្រជាជនវៀត ណាមទាំងមូល គួបផ្សំនឹងការជំរុញការចាក់វ៉ាក់សាំងនោះ មិនយូរ ប៉ុន្មានទៀតទេ ជម្ងឺរាតត្បាតនឹងត្រូវបានរុញថយក្រោយ ក្រុម គ្រួសារនឹងបានជួបជុំគ្នា ហើយសកម្មភាពទាំងអស់នឹងវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ