មនោសញ្ចេតនារបស់ប្រជាអាណិកជនចំពោះលោកអ៊ុំហូជីមិញ

TRAN TUAN
Chia sẻ
(VOVWORLD) - កាលនៅរស់ លោកអ៊ុំហូជីមិញ ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេស ដល់ប្រជាអាណិកជន ហើយមនោសញ្ចេតនាស្រឡាញ់រាប់អានរបស់ប្រជាអាណិកជនវៀតណាមបានជួយបន្ថែមកម្លាំងដល់លោកអ៊ុំហូ នៅលើផ្លូវស្វែករកវិធីជួយសង្គ្រោះប្រទេសជាតិ។ 
មនោសញ្ចេតនារបស់ប្រជាអាណិកជនចំពោះលោកអ៊ុំហូជីមិញ - ảnh 1 ប្រជាអាណិកជនវៀតណាមនៅឯបរទេស

ឆ្ពោះមកលោកអ៊ុំហូ ក៏ជារបៀប ដែលប្រជាអាណិកជននៅគ្រប់ទ្វីបទាំងអស់បានឆ្ពោះទៅមកមាតុភូមិ ជាពិសេសចំពោះប្រជាអាណិកជនវ័យក្មេងជំនាន់ទី ៣ និងទី ៤ ដែលមានគោលបំណងចង់ស្វែងរក ថែរក្សាអត្ថសញ្ញាណវប្បធម៌ប្រជាជាតិវៀតណាមនៅឯបរទេស។ “ប្អូនបានគោរពរាប់អានលោកអ៊ុំហូ តាមរយៈការដំណាលរបស់ឪពុក ម្តាយ។ ប្អូនពិតជាគោរពលោកអ៊ុំណាស់ ព្រោះថា លោកអ៊ុំបានដឹកនាំប្រជាជនវៀតណាមឲ្យរួចផុតពីទាសភាពដ៏លំបាកវេទនា នាំជនរួមជាតិទទួលបានជ័យជំនះក្នុងសង្គ្រាម ដើម្បីដណ្ដើមឯករាជ្យជូនប្រទេសជាតិវៀតណាម”។ “ប្អូនពិតជាគោរពលោកអ៊ុំហូញណាស់។ ប្អូនបានសង្កេតឃើញថា លោកអ៊ុំគឺជាអគ្គមគ្គុទេសក៏ ដែលមានទឹកចិត្តល្អប្រពៃ ស្រឡាញ់ប្រទេសជាតិ និងមនុស្សវៀតណាម”។

មនោសញ្ចេតនារបស់ប្រជាអាណិកជនចំពោះលោកអ៊ុំហូជីមិញ - ảnh 2  ប្រជាអាណិកជនវៀតណាមនៅឯបរទេស

ក្នុងឆាកជីវិតធ្វើសកម្មភាពរបស់ខ្លួន លោកប្រធានហូ ជីមិញបានទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោក។ ចាប់ពីខែកក្កដា ឆ្នាំ ១៩២៨ ដល់ចុងឆ្នាំ ១៩២៩ លោកបានរស់នៅ និងធ្វើការនៅកន្លែងជាច្រើននៅថៃ ជាមួយឈ្មោះថា Thau Chin។ ទឹកដី Udonthani ក៏បានបន្សល់ទុកនូវស្នាមជើងរបស់លោកក្នុងដំណើរស្វែងរកផ្លូវជួយសង្គ្រោះប្រទេជាតិ។ ហេតុដូច្នេះហើយ ទោះជាប្រជាអាណិកជននៅ Udonthani ជំនាន់វ័យក្មេង បានកើត និងធំដឹងក្ដីនៅលើទឹកដីថៃក៏ដោយ ប៉ន្តែពួកគេនៅតែគោរពស្រឡាញ់រាប់អានលោក។ ទោះជានិយាយភាសាវៀតណាមមិនច្បាស់ក៏ដោយ ប៉ន្តែ Tran Viet Thai ដែលមានអាយុ ២៤ ឆ្នាំ មានការជក់ចិត្តនឹងការស្វែងយល់អំពីប្រវត្តិសាស្ត្រវៀតណាម ជាពិសេសគឺរឿងរ៉ាវ់អំពីលោកអ៊ុំហូ ក្នុងរយៈពេលលោកធ្វើសកម្មភាពបដិវត្តនៅថៃ។ ប្អូន Tran Viet Thai បានចែករំលែកថា៖ នាទិវាកំណើតលោកអ៊ុំហូ ជារៀងរាល់ឆ្នាំ ជីដូន ជីតា ឪពុក ម្តាយ តែងតែនាំ Tran Viet Thai ទៅអគាររំលឹកវិញ្ញាណក្ខ័ន្ធ - ទីកន្លែងដែលមានតុសក្ការៈបូជាលោកអ៊ុំហូ ដើម្បីអុជធូបទៀន រំលឹកអនុស្សាវរីយ៍អំពីលោកអ៊ុំហូជាទីគោរពស្រឡាញ់ ព្រមទាំងដើម្បីអបរំដល់ជំនាន់វ័យក្មេងតាមរយៈរឿងដំណាលអំពីគុណបំណាច់ គុណធម៌ ដ៏សាមញ្ញ សុភាពរាបសារ ស្រឡាញ់ជនរួមជាតិរបស់លោកអ៊ុំ។ ប្អូន Tran Viet Thai បានសំណេះសំណាលថា៖ “ប្រជាជនវៀតណាមនៅថៃពិតជាគោរពស្រឡាញ់លោកអ៊ុំហូណាស់។ តាំងពីកុមារភាព ឪពុក ម្តាយបាននិយាយអំពីលោកអ៊ុំឲ្យប្អូនស្ដាប់ជាច្រើន។ ទោះជាជីវភាពរស់នៅរបស់លោកអ៊ុំហូជួបការលំបាកក៏ដោយ ប៉ន្តែ លោកអ៊ុំហូគឺជាមនុស្សដ៏មហិមាមួយនាក់ផងដែរ”។ ចំពោះប្រជាអាណិកជនវ័យក្មេងមកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិកវិញ ទោះជាមិនសូវមានឱកាសទាក់ទងផ្ទាល់ ឬស្វែងយល់អំពីលោកអ៊ុំហូក៏ដោយ ប៉ុន្តែរូបភាពអំពីលោកអ៊ុំហូត្រូវបានមិត្តវ័យក្មេងទាំងនេះ ស្រមើស្រមៃតាមរយៈការរៀបរាប់របស់ឪពុកម្តាយ និងតាមរយៈ បទចម្រៀងតាំងពីកុមារភាព។ ទន្ទឹមនឹងនេះ ការចូលរួមជំរុំវិស្សមកាលក៏ជាទីលានលេងកំសាន្តដែលមានផលប្រយោជន៍ ហើយជាឱកាសសម្រាប់មិត្តវ័យក្មេងទទួលបានបទពិសោធន៍ ស្វែងយល់អំពីលោកអ៊ុំហូ អំពីប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រតាមរយៈ កេរ្តិ៍ដំណែល រមណីដ្ឋាន។ អាស្រ័យហេតុនេះ បំផុសស្មារតីស្នេហាជាតិ ក៏ដូចជាមោទនភាពជាតិចំពោះប្រជាអាណិកជនជំនាក់វ័យក្មេង។ ប្អូន Bui Hoang Thang ដែលមានអាយុ ២០ ឆ្នាំ មកពីកាណាដា និងប្អូន Tran Phuong Anh ដែលមានអាយុ ២១ ឆ្នាំ មកពី អ៊ុយក្រែនបានចែករំលែកថា៖ “ “កាលពីមុនប្អូនបានស្ដាប់រឿងដំណាលអំពីលោកអ៊ុំហូ ជាពិសេសគឺនៅពេលដែលលោកបានធ្វើដំណើរទៅកាន់រុស្ស៊ី។ នៅពេលដែលលោកបានទៅសាកសួរសុខទុកអគ្គមគ្គុទេសក៏លេនីននោះ ទោះជានាពេលនេះជារដូវរងារធ្លាក់ព្រិលខ្លាំងក៏ដោយ ប៉ុន្តែលោកអ៊ុំនៅតែខិតខំប្រឹងប្រែងទៅដាក់ផ្កាកុលាបរំលឹកវិញ្ញាណក្ខ័ន្ធនៅទីបញ្ចុះសព។ តាមរយៈគំរូលោកអ៊ុំហូ ប្អូនបានរៀនសូត្រអំពីទឹកចិត្តដ៏សាមញ្ញ ហើយជានិច្ចកាលត្រូវខិតខំប្រឹងប្រែង  បើទោះជាលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្អូននឹងឧស្សាព្យាយាមសិក្សារៀនសូត្រអស់ពីកម្លាំងកាយចិត្តផងដែរ“។

“លោកអ៊ុំហូគឺជាមនុស្សពូកែមួយរូប ព្រោះថាលោកចេះភាសារជាច្រើនណាស់។ ឥឡូវនេះប្អូនមានបំណង់ចង់សិក្សារៀនសូត្រឲ្យបានពួកែ ហើយនៅពេលបញ្ចប់ការសិក្សាប្អូននឹងវិលប្រឡប់មកស្រុកកំណើត ដើម្បីធ្វើការ និងកសាងប្រទេសជាតិឲ្យកាន់តែល្អប្រើសើរថែមទៀត“។

មនោសញ្ចេតនារបស់ប្រជាអាណិកជនចំពោះលោកអ៊ុំហូជីមិញ - ảnh 3  ប្រជាអាណិកជនវៀតណាមនៅឯបរទេស

ដោយមានលក្ខខណ្ឌអំណោយផល ដែលបានរស់នៅ សិក្សារៀនសូត្រ និងធ្វើការក្នុងបរិយាកាសដ៏អរិយធម័ ទទួលយកចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកទេស បច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោក រួមជាមួយការច្នៃប្រឌិតយ៉ាងសកម្មរបស់យុវ័យនោះ យុវជន និស្សិតអាណិកជននៅលើពិភពលោក គឺជាបេសកកជនផ្សព្វផ្សាយរូបភាព វប្បធម៌ និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ក៏ដូជាធ្វើជាស្ពានតភ្ជាប់នូទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយបណ្ដាប្រទេស។ ព្រមទាំងរួមចំណែកកសាងស្រុកកំណើត ប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍន៍ សប្បូរធូធារ និងខ្លាំងមាំមួនផងដែរ៕

ប្រតិកម្មទៅវិញ