ភាពវិសេសវិសាលនៃផ្សារម៉ាឡេស៊ីនៅទីក្រុងហូជីមិញ

HUONG TRA
Chia sẻ

(VOVWORLD) - ស្ថិតនៅមជ្ឈមណ្ឌលខ័ណ្ឌទី ១ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) វិថី Nguyen An Ninh ល្បីឈ្មោះជា «ផ្សារម៉ាឡេស៊ីនៅទីក្រុង Sai Gon»។ មាន ប្រវែងប្រហែល ១០០ ម៉េត្រតែប៉ុណ្ណោះក្តី ប៉ុន្តែ វិថីនេះប្រមូលផ្តុំហាងទំនិញ ប្រពៃណីគ្រប់ប្រភេទចំនួន ១០០ របស់ជនម៉ាឡេស៊ីដូចជា កន្សែងស៊ីចាប់ (Hijab - កន្សែងទទូរក្បាលរបស់ជនឥស្លាម)  Baju Kurung (សំលៀកបំ ពាក់ប្រពៃណីរបស់ជនម៉ាឡេស៊ី) វត្ថុអនុស្សារវីយ៍និងភោជនីយដ្ឋានម៉ាឡេស៊ី។ នេះជាទីកន្លែងទិញលក់មានកិត្យានុភាពរបស់ភ្ញៀវទេសចរជាជនឥស្លាមឬអ្នកមានគោលបំណងស្វែងយល់បន្ថែមអំពីខឿនវប្បធម៌នេះ។ 

ភាពវិសេសវិសាលនៃផ្សារម៉ាឡេស៊ីនៅទីក្រុងហូជីមិញ  - ảnh 1 ភាពវិសេសវិសាលនៃផ្សារម៉ាឡេស៊ីនៅទីក្រុងហូជីមិញ 

ស្ថិតនៅអគារលេខ ៣៥ លើវិថី Nguyen An Ninh ហាងលក់ក្រណាត់និង សំលៀកបំពាក់ឥស្លាម “Basiroh” មានអតិថិជនជាច្រើនកុះករ។ មានមនុស្ស មកទិញវត្ថុអនុស្សាវរីយ៍ផងនិងមនុស្សមក

ទិញទំនិញលក់ដូរផង។ ម្ចាស់ហាង លោកស្រី Basiroh ដែលទទូរកន្សែង Hijab កំពុងសំណេះសំណាលជាមួយអតិថិ ជនតាមភាសាម៉ាឡេស៊ីម្នាក់ៗ។ លោកស្រិជាជនរួមជាតិចាមនិងជាអ្នកដំបូង ដែលចាប់បដិសន្ធិវិថីម៉ាឡេស៊ីនេះ។ លោកស្រី  Basiroh បានចែករំលែកថា៖

        «មុននេះ នាងខ្ញុំបានជួបជាមួយក្រុមភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនានៅ វៀតណាមដែលស្វែងរកទីកន្លែងលក់សំលៀកបំពាក់ឥស្លាម ប៉ុន្តែ ពួកគេមិនរក ឃើញបានទេ។ ខ្ញុំគិតថា៖ ខ្លួនជាជនឥស្លាមនិងជាជនរួមជាតិចាម ហេតុអ្វីខ្ញុំមិន លក់សំលៀកបំពាក់ឥស្លាម? នាគ្រាដំបូង នាងខ្ញុំគ្មានទុនទេ ដោយហេតុនេះ ត្រឹមតែលក់ខោវអាវរាប់សិបកំផ្លេតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ហាងរបស់នាងខ្ញុំល្បីឈ្មោះនៅម៉ាឡេស៊ីដោយសារនាងខ្ញុំជាមនុស្សដំបូងបើកហាងលក់ខោវអាវម៉ាឡេស៊ីនៅវៀតណាម។»

ភាពវិសេសវិសាលនៃផ្សារម៉ាឡេស៊ីនៅទីក្រុងហូជីមិញ  - ảnh 2 ម្ចាស់ហាង លោកស្រី Basiroh

        លោកស្រី Basiroh បើកហាងលក់ខោវអាវដំបូងនៅទីនេះនាឆ្នាំ ២០១១ ។ គិតដល់ពេលនេះ មានគ្រួសារចំនួន ១០០ គ្រួរធ្វើអាជីវកម្មដូចលោកស្រី Basiroh ។ អតិថិជនភាគច្រើនជាជនម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងប្រ៊ុយណេ។ ពួកគេមកទី នេះដើម្បីជ្រើសរើសកំផ្លេខោវអាវ Baju Kurung ឬ ជ្រើសរើសក្រណាត់ កាត់ដេរតាមចំណូលចិត្តរបស់គេ។ ប្រភេទមុខទំនិញនៅទីនេះសម្បូរបែបណាស់ តំលៃទាបនិងមានគុណភាពល្អ។ នេះជាមូលហេតុដែលផ្សារនេះមិនត្រឹមតែទាក់ ទាញភ្ញៀវទេសចរប៉ុណ្ណោះទេថែមទាំងអាជីវករម៉ាឡេស៊ីឥណ្ឌូណេស៊ីនិង ប៊ុ្រយណេមកទិញទំនិញទៅលក់ទៀតផង។ អាជីវការិនីម៉ាឡេស៊ីមួយរូបលោកស្រី Ro Sama ដែលតែងតែធ្វើដំណើរទៅវិញទៅមករវាងវៀតណាមនិងម៉ាឡេស៊ី អស់រយៈពេល ៧ ឆ្នាំ កន្លងមកដើម្បីទិញទំនិញមកលក់បានចែករំលែកថា៖

        «មកដល់ទីនេះ នាងខ្ញុំចាប់អារម្មណ៍ស្រឡះក្នុងចិត្តណាស់ព្រោះថា តំលៃទាបជាងប្រៀបនឹងនៅម៉ាឡេស៊ី។ នាងខ្ញុំអាចប្រើប្រាស់ប្រាក់ ringgit របស់ម៉ាឡេស៊ីដែរ។ លក់ទិញស្រួលណាស់! ក្រៅពីនោះ មុខម្ហូបឆ្ងាញ់និងងាយរកឃើញបើប្រៀបនឹងឆ្នាំមុនៗ។ មនុស្សវៀតណាមរួសរាយរាក់ទាក់និងជានិច្ចកាលជួយឧបត្ថម្ភមនុស្សម្នាក់ៗ។»

ភាពវិសេសវិសាលនៃផ្សារម៉ាឡេស៊ីនៅទីក្រុងហូជីមិញ  - ảnh 3មកទស្សនាវិថីនេះ ភ្ញៀវទេសចរមានឱកាសបរិភោគមុខម្ហូបប្រពៃណីគ្រប់ប្រភេទរបស់ម៉ាឡេស៊ីផងដែរ។ 

        មកទស្សនាវិថីនេះ ភ្ញៀវទេសចរមានឱកាសបរិភោគមុខម្ហូបប្រពៃណីគ្រប់ ប្រភេទរបស់ម៉ាឡេស៊ីផងដែរ។ លោកស្រី Basiroh ក៏ជាអ្នកដើរមុខគេក្នុងការ បើកភោជនីយដ្ឋានម៉ាឡេស៊ីនៅទីនេះ។ តម្រូវការលក់ទិញនិងទទួលទានរបស់ ជនឥស្លាមនៅវិថីនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយធ្ងៃ។ ដោយហេតុនេះ ភោជនីយដ្ឋានថ្មីត្រូវបានបើកជាបន្តបន្ទាប់។ ម្ចាស់ហាងម្ហូបភាគច្រើន ជាជនរួមជាតិចាម។ បណ្ដាមុខម្ហូបប្រពៃណីរបស់ម៉ាឡេស៊ីដូចជា៖ Nasi Lemak នំ crep Roti កាហ្វេម៉ាឡេស៊ីដែលត្រូវបានលក់ទីនេះ សុទ្ធតែមានសញ្ញា «Halal» (មុខម្ហូបសំរាប់ជនឥស្លាម)។ ម្ចាស់ភោជនីយដ្ឋាន Haji Osman លោកស្រី Chau Sali Kin ជាជនវៀតណាមមានដើមកំណើតម៉ាឡេស៊ី បានចែករំលែកថា៖

        «ប្រជាជននៅទីនេះភាគច្រើនជាជនមានដើមកំណើតម៉ាឡេស៊ី ដូច្នេះ យើងខ្ញុំរស់នៅសម្របជាមួយគ្នា។ យើងខ្ញុំមានគោលបំណងនាំវប្បធម៌របស់ ម៉ាឡេស៊ីមកនឹងជនវៀតណាមហើយចង់ឲ្យជនម៉ាឡេស៊ីមានឱកាសបរិភោគ មុខម្ហូបប្រពៃណីនៅទីក្រុងហូជីមិញនេះដែរ។ នាងខ្ញុំសង្ឃឹមថា៖ កាន់តែមានជន វៀតណាមជាច្រើនថែមទៀតមកទស្សនាវិថីនេះដើម្បីផ្សព្វផ្សាយវប្បធម៌ម្ហូបអាហាររបស់ម៉ាឡេស៊ីដល់មនុស្សគ្រប់រូប។»

        ផ្សារម៉ាឡេស៊ីបើកពេញមួយសប្តាហ៍ប៉ុន្តែ មមាញឹតបំផុតនាចុងសប្តាហ៍ឬនា បណ្ដាទិវាបុណ្យ។ អាចនិយាយបានថា៖ បណ្ដាហាងធ្វើអាជីវកម្មម៉ូដនិងម្ហូបអា ហារបំរើឲ្យជនម៉ាឡេស៊ីនៅជុំវិញផ្សារ Ben Thanh  ទីក្រុងហូជីមិញ កំពុងរួមវិភាគ ទានមិនតូចតាចចូលក្នុងការកសាងរូបភាពល្អប្រសើររបស់វៀតណាមក្នុង ដួងចិត្តនៃភ្ញៀវទេសចរអន្តរជាតិ៕

ប្រតិកម្មទៅវិញ