(VOV)_ក្នុងរយៈពេល១០ឆ្នាំចងមេត្រីភាពកន្លងទៅ មន្ទីរពេទ្យមជ្ឈឹមកងទ័ព
វៀត ណាម ១០៨ និងមន្ទីរពេទ្យ ១០៣ កងទ័ពប្រជាជនឡាវ បានមានសកម្មភាព
ផ្លាស់ប្តូរជំនាញ បទពិសោធន៍ និងចែករំលែកការរីកចំរើនក្នុងវិស័យវេជ្ជសាស្ត្រ
ដើម្បីសុក្រិតនិងព្យាបាលជំងឺជូនយុទ្ធជននិងប្រជាជនប្រកបដោយល្អប្រសើរ
បំផុត។ សកម្មភាពទាំងនេះបានបន្តអនុវត្តក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្ត
ប្រការនេះត្រូវបានអះអាងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណះស្ដីអំពីកិច្ចស
ហប្រតិបត្តិការ ២០១៦-២០២០ ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ
(ឡាវ)។
|
ផ្នែកពេទ្យទ័ពវៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការ |
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បានមានការផ្លាស់ប្តូរគណៈប្រតិភូជិត២០ក្រុម
រវាងមន្ទីរពេទ្យ១០៣ របស់ឡាវ និងមន្ទីរពេទ្យ១០៨ របស់វៀតណាម។ ចាប់ពីឆ្នាំ
២០០៦មក ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យទាំងពីរនេះបានរៀបចំផ្លាស់ប្តូរគណៈប្រតិភូ
ទៅវិញទៅមក ដើម្បីបូកសរុបសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ និងឯកភាពអំពី
ខ្លឹមសារសហប្រតិបត្តិការក្នុងឆ្នាំជាបន្ត។ ចាប់ពីឆ្នាំ ២០១៤មក មន្ទីរពេទ្យទាំងពីរ
បានឯកភាពអំពីផែនការសកម្មភាព សហប្រតិបត្តិការក្នុងរយៈពេល២ឆ្នាំម្តង។ ជា
ប្រចាំឆ្នាំ មន្ទីរពេទ្យ ១០៣ របស់ឡាវ បានបញ្ជូនសិក្ខាកាមទៅបណ្ដុះបណ្ដាលនៅ
មន្ទីរពេទ្យមជ្ឈឺមកងទ័ព១០៨ ដើម្បី លើកកំពស់ជំនាញ និងផ្ទេរប្រគល់បច្ចេកទេស។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅមានវេជ្ជបណ្ឌិត អ្នកបច្ចេកទេស និងគិលានុបដ្ឋាយិកា
ចំនួនជិត១០០នាក់ នៃមន្ទីរពេទ្យ ១០៣របស់ឡាវនៅ ទៅសិក្សារៀនសូត្រនៅមន្ទីរ
ពេទ្យ ១០៨។ វរសេនីយ៍ឯក Nguyen Thanh Thao ប្រធានផ្នែកពិនិត្យជំងឺ មន្ទីរពេទ្យ
១០៨ បានអោយដឹងថា៖
“ ពេទ្យទ័ពវៀតណាមនិងឡាវបានមានទំនាក់ទំនងដ៏ល្អប្រសើរតាំងពីមុនមក
ហើយ។ បណ្ដាជំហានអភិវឌ្ឍណ៍អំពិបច្ចេកទេស និងបច្ចេកវិទ្យាថ្មី វៀតណាមសុទ្ធ
តែប្រគល់ជូនអោយប្រទេសមិត្ត។ យើងខ្ញុំជានិច្ចកាលបង្កលក្ខណះងាយស្រួល
អោយមិត្តអភិវឌ្ឍន៍ ជួយឧបត្ថម្ភ និងបង្កលក្ខណះអោយគ្នាទៅវិញទៅមក ដើម្បី
នាំមកនូវលទ្ធផលខ្ពស់បំផុត។”
មានសន្និសីទវិទ្យាសាស្ត្រប្តូរវេនចំនួន៤ ត្រូវបានមន្ទីរពេទ្យរៀបចំឡើងក្នុង
រយៈពេលកន្លងទៅ។ ពិសេស នៅសន្និសីទវិទ្យាសាស្ត្រពេទ្យទ័ពវៀតណាម-ឡាវ
ដែលទើបនឹងបានរៀបចំឡើងនៅមន្ទីរពេទ្យឡាវ ក្នុងសប្ដាហ៍កន្លងទៅ ភាគីទាំង
ពីរបានឯកភាពរៀបចំសន្និសីទ ២ឆ្នាំម្តង។ សាស្ត្រាចារ្យ បណ្ឌិត នាយឧត្តមសេ
នីយ៍ទោ Mai Hong Bang នាយកមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨ វៀតណាម បាន
អោយដឹងថា៖
“ តាមរយៈសន្និសីទវិទ្យាសាស្ត្រ និងរបាយការណ៍ដូច្នេះ អ្នករួមអាជីពនៃ
ប្រទេសទាំងពីរ មន្ទីរពេទ្យទាំងពីរ នឹងបន្តលើកកំពស់ជំនាញ អភិវឌ្ឍន៍បច្ចេក
ទេស ពិសេសគឺបច្ចេកទេសថ្មី បច្ចេកទេសខ្ពស់ អនុវត្តក្នុងស្ថានភាពជាក់ស្ដែង។”
ក្នុងឆ្នាំ ២០១៦ មន្ទីរពេទ្យ ១០៨ នឹងបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតចំនួន៨រូប
ជូនមន្ទីរពេទ្យ ១០៣របស់ឡាវ។ តាមគំរោង៖គឺក្នុងខែមិថុនានិងខែកញ្ញា។ មន្ទីរ
ពេទ្យ ១០៣របស់ឡាវ ស្នើអោយមន្ទីរពេទ្យ ១០៨ បញ្ជូនអ្នកជំនាញការទៅធ្វើការ
ណែនាំបច្ចេកទេសនៅមន្ទីរពេទ្យ ១០៣ កងទ័ពប្រជាជនឡាវ។ ក្រៅពីនោះ មន្ទីរ
ពេទ្យ ១០៨ ក៏បន្តទទួលអ្នកជំងឺពីមន្ទីរពេទ្យ១០៣ទៀតផង។ វាយតំលៃអំពីលទ្ធ
ផលសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំកន្លងទៅ វរសេនីយឯក Kham Pheng
Phum Ma Keo នាយកមន្ទីរពេទ្យ ១០៣របស់ឡាវ បានអោយដឹងថា៖
“ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យ ១០៨ របស់វៀតណាម និងមន្ទីរពេទ្យ ១០៣ របស់ឡាវទទួលបានលទ្ធផលសកម្មជាច្រើន។
យើងអាចឃើញថា៖ មន្ទីរពេទ្យ១០៣របស់ឡាវ បានមានជំហានអភិវឌ្ឍន៍ជាច្រើន
ដំបូងគឺហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺអភិវឌ្ឍន៍ឧបករណ៍សុខាភិបាល។ ទីបីគឺអភិវឌ្ឍន៍
អំពីបច្ចេកទេសព្យាបាលជំងឺ។”
ការចុះហត្ថលេខាលើអនុស្សារណះស្ដីអំពីកិច្ចសហប្រតិបត្តិការ ដំណាក់កាល
ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០២០ ផែនការឆ្នាំ ២០១៦ បានអះអាងជាថ្មីម្តងទៀត អំពីទំ
នាក់ទំនងសហប្រតិបត្តិការរវាងមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨របស់វៀតណាមនិង
មន្ទីរពេទ្យ១០៣កងទ័ពប្រជាជនឡាវប្រកបដោយប្រសិទ្ធិភាព។ ក្នុងអនាគត ផ្នែក
ពេទ្យទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែអភិវឌ្ឍន៍ថែមទៀតដោយជឿជាក់ថា៖ នឹង
នាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ដើម្បីបំរើកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរដែរ៕