បទពិសោធន៍របស់សិង្ហបុរីក្នុងការទប់ទល់នឹងហានិភ័យមិនប្រក្រតី

MANH CUONG Theo VOV WORLD -
Chia sẻ

VOV World)_ក្នុងស្ថានភាពដែលត្រូវ​ប្រឈមមុខនឹងការ​​សាក
ល្បង​នានានៃគ្រោះធម្មជាតិ គ្រោះមហន្តរាយ បណ្ដាលអោយ​ 
ផលិតកម្ម អាជីវកម្មត្រូវផ្អាក ក្នុ​ង​រយះពេលកន្លងទៅ សិង្ហបុរី 
បានមានច្រើនវិធានការ​ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មឆ្លងកាត់ 
ការលំបាកសាកល្បនេះដើម្បីអភិវឌ្ឍន៍តទទៅទៀត។ ក្នុងនោះ 
 កម្មវីធី÷”​គ្រប់គ្រង​ទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្ម” របស់សិង្ហបុរី  ត្រូវបាន បណ្ដាប្រទេស ដូចជា÷​ថៃ វៀតណាម ​ហ្វីលីពិន​យកចិត្តទុកដាក់ និងរៀនសូត្រ។ 

  (VOV World)_ក្នុងស្ថានភាពដែលត្រូវ​ប្រឈមមុខនឹងការ​​សាកល្បង​នានានៃ គ្រោះធម្មជាតិ គ្រោះមហន្តរាយ បណ្ដាលអោយ​ផលិតកម្ម អាជីវកម្មត្រូវផ្អាក ក្នុ​ង​រយះពេលកន្លងទៅ សិង្ហបុរីបានមានច្រើនវិធានការ​ ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
ឆ្លង កាត់ការលំបាក សាកល្បនេះដើម្បីអភិវឌ្ឍន៍តទទៅទៀត។ ក្នុងនោះ កម្មវីធី÷
”​គ្រប់គ្រង​ទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្ម” របស់សិង្ហបុរី  ត្រូវបាន 
បណ្ដា ប្រទេស ដូចជា÷​ថៃ វៀតណាម ​ហ្វីលីពិន​យកចិត្តទុកដាក់ និងរៀនសូត្រ។ 

          ខឿនសេដ្ឋកិច្ច​បើកទូលាយ១ បាននាំមកអោយសិង្ហបុរីនូវឱកាស​សហប្រតិបត្តិ ការវិនិយោគជាច្រើន ប៉ុន្តែក៏ជួបនឹងហានិភ័យជាច្រើនដែរ ដូចជា÷ សុវត្ថិភាពនៅ
កន្លែងធ្វើការ​ ការផ្គត់ផ្គង់សេវាកម្ម …។ល។ ដូច្នេះ ការអនុវត្តកម្មវីធី÷​គ្រប់​គ្រងទិន្នផល
នៃសកម្មភាព របស់អង្គភាពអាជីវកម្ម របស់សិង្ហបុរី គឺសំដៅលើកកំពស់ការយល់ដឹង  របស់អង្គភាពអាជីវកម្មនានា ចំពោះការបង្កើតផែនការ​ផលិតិកម្ម អាជីវកម្ម និង ទប់
ទល់ នឹងហានិភ័យផ្សេងៗ ក្នុងដំណើការធ្វើសកម្មភាព។ កម្មវិធីនេះមិនគ្រាន់តែជួយ
អង្គភាពអាជីវ កម្មសិង្ហបុរីការពារទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយការខូច
ខាត ប៉ុណ្ណោះទេ ថែមទាំងលើកកំពស់កិត្យានុភាព ធ្វើអោយអង្គភាពអាជីវកម្មនេះ ក្លាយទៅជាដៃគូគួរអោយទុកចិត្តទៀតផង។ លោក Teiter Long នាយកប្រតិបត្តិក្រុម
ហ៊ុន Land and Sea បានអោយដឹងថា÷

          “ ទោះបីជាមានប្រការអ្វីកើតមានឡើងក្ដី ប៉ុន្តែយើងខ្ញុំនៅតែមានសេវាកម្មផ្គត់
ផ្គង់ទៅ​ដល់អ្នកប្រើប្រាស់ជានិច្ច​។​ ចំពោះសកម្មភាពអាជីវកម្មនានារបស់យើងខ្ញុំ  វិញ្ញាប័ណ្ណបត្រ គ្រប់គ្រងទិន្នផលសកម្មភាព ដូចជាការធានាចំពោះអតិថិជន។”

          កម្មវីធី÷​គ្រប់គ្រងទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្មរបស់សិង្ហបុរី ​ត្រូវ បានចាប់ផ្ដើមពីឆ្នាំ២០១០ ជាមួយការចូលរួមរបស់អង្គភាពអាជីវកម្មនានា ចំណុះផ្នែក
សេដ្ឋកិច្ចជាច្រើន និងផលប្រយោជន៍របស់កម្មវិធីនេះត្រូវបានទទួលស្គាល់។ ប៉ុន្តែ  នាគ្រាដំបូង កម្មវីធីនេះបានជួបប្រទះការការលំបាកជាច្រើន។ ដោយសារការយល់​ដឹងរបស់បណ្ដាអង្គភាពអាជីវកម្មក្នុងការបង្កើតផែនការអាជីវកម្មទប់ទល់នឹងហានិ
ភ័យ ​មហន្តរាយ គ្រោះធម្មជាតិផ្សេងៗ។ លោក Chu Giun Wa នាយក​រង​គណះកម្មា ធិការកសាងកម្លាំង សមត្ថភាព សម្ព័ន្ធអង្គភាពអាជីវកម្មសិង្ហបុរីបានអោយដឹងថា÷

          “ នាគ្រាដំបូង ទស្សនាទាននេះនៅតែថ្មីនៅសិង្ហបុរី។ ​យើងខ្ញុំ​បានរៀបចំសិក្ខា
សាលា ជាច្រើន ដើម្បីជួយបណ្ដាអង្គភាពអាជីវកម្មឃើញនូវតំលៃដែលគេត្រូវសង 
ពេល​វិបត្តិ ហានិភ័យកើតមានឡើង។ ពីព្រោះ បើគេមិន​យល់ គឺគេនឹងមិនវាយតំលៃ ខ្ពស់តួនាទីរបស់ការបង្កើតផែនការទប់ទល់នេះទេ។”​

          កម្មវីធី÷​គ្រប់គ្រងទិន្នផលនៃសកម្មភាពរបស់អង្គភាពអាជីវកម្ម របស់​សិង្ហ​បុរី ​ត្រូវបានប្រទេសជាច្រើនយកចិត្តទុកដាក់និងរៀនសូត្រ។ ពីព្រោះ​ចំណាយ​ដើម្បី​បង្ការ ទប់ទល់នឹងបណ្ដាព្រឹត្តិការណ៍មិនប្រក្រតី ជានិច្ចកាលតិចជាងច្រើន បើ​ប្រៀប នឹងការខូចខាតដែលវាបណ្ដាលឡើង ប្រសិនបើមិនទប់ទល់ទាន់ពេល​វេលា។ ក្នុង សភាពការខឿនសេដ្ឋកិច្ចនៃបណ្ដាប្រទេសសុទ្ធតែជះឥទ្ធិពលទៅលើគ្នាទៅវិញទៅ
មក គឺបណ្ដាប្រទេស​បានត្រៀមរៀបចំផែនការទប់ទល់នឹង​ហានិភ័យដូចជាសិង្ហបុរី
នឹងជាដៃ គូរគួរអោយទុកចិត្ត របស់មិត្តទំនិញអន្តជាតិនានា៕

បទពិសោធន៍របស់សិង្ហបុរីក្នុងការទប់ទល់នឹងហានិភ័យមិនប្រក្រតី - ảnh 1
គ្រោះធម្មជាតិនៅវៀតណាម(baodientu.chinhphu.vn)

ប្រតិកម្មទៅវិញ