(VOV5)_គំរោងការណ៍របៀងសេដ្ឋកិច្ចកើត-លិច ( EWEC) ត្រូវ បានបង្កើតឡើង
នៅសន្និសីទលើកទី៨រដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ាន និងដៃគូនានា ដោយរៀបចំ
ឡើងនាខែតុលាឆ្នាំ ១៩៩៨។ EWEC មានប្រវែង១៤៥០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំ
នួន១៩ នៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ គោលដៅនៃការបង្កើត
EWEC នេះគឺសំដៅគឺបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ រវាងបណ្ដាប្រទេសជាសមាជិក ជាពិសេសគឺក្នុងវិស័យទេសចរណ៍។
|
បណ្ដាតំបន់របៀងសេដ្ឋកិច្ចកើត-លិចតភ្ជាប់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ |
របៀងសេដ្ឋកិច្ចកើត-លិច ពោរពេញទៅដោយសក្ដានុភាពនិង ឧត្តមភាព ដើម្បី
អភិវឌ្ឍន៍ទេសចរណ៍។ នេះគឺជាតំបន់ចម្រុះពូជសាសន៍មានខឿនវប្បធម៌ដ៏សម្បូរបែប
មានរមណីដ្ឋាន កេរ្តិ៍តំណែលប្រវត្តិសាស្ត្រល្បីឈ្មោះជាច្រើន។នាបច្ចុប្បន្ន ការតភ្ជាប់ទេសចរណ៍ រវាងបណ្ដាខេត្ត នៃ ប្រទេសវៀតណាម ឡាវ និងថៃ ដែលស្ថិតនៅលើ
របៀងនេះ ត្រូវបានបង្កើតនិង អភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។ កិច្ចសហប្រតិបត្តិការរវាង
ខេត្ត Quang Tri ( ប្រទេស វៀតណាម)-ខេត្ត Savannakhet ( ប្រទេសឡាវ) - ខេត្ត
Mukdahan ( ប្រទេស ថៃ) ជាមួយខេត្តជុំវិញនានាបានបង្កើតឡើងទីផ្សារ១ពោរពេញ
ដោយសក្ដានុភាព។ ការ ធ្វើអាជីវកម្មទួរទេសចរណ៍ប្រកបដោយប្រសិទ្ធិភាព ក្នុង
តំបន់របៀងសេដ្ឋកិច្ច កើត-លិច នេះ មិនគ្រាន់តែបំពេញតម្រូវការរបស់ភ្ញៀវទេសចរ
ប៉ុណ្ណោះ ទេ ថែមទាំងរួមចំណែកបង្កលក្ខណះងាយស្រួលសំរាប់ការអភិវឌ្ឍន៍សេដ្ឋ
កិច្ច -សង្គមកិច្ចនៅតំបន់និមួយៗទៀតផង។ លោក Nguyen Huu Thang ប្រធាន មន្ទីរ
វប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត Quang Tri (ភាគកណ្ដាល វៀតណាម) អោយ
ដឹងថា៖
“ នៅភាគកណ្ដាលវៀតណាម មានកន្លែងចំនួន៣គួរអោយទាក់ទាញបំផុត
ដែលភ្ញៀវទេសចរណាមួយ បានមកដល់ភាគកណ្ដាលវៀតណាមជ្រើសរើស នោះ
គឺ Phong Nha មណ្ឌលនគរ Da Nang និងផ្លូវរូងក្រោមដី Vinh Moc ។ នេះគឺជាកន្លែង
ស្អាតអស្ចារ្យដែលគ្មានទីណាប្រដូចឡើយ។”
ដោយតួនាទីជាចំណុចចាប់ផ្តើមរបស់វៀតណាម ក្នុងតំបន់របៀងសេដ្ឋកិច្ចកើត-លិច ខេត្ត Quang Tri ជាទីកន្លែងតភ្ជាប់ផលិតផលទេសចរណ៍នៅភាគ កណ្ដាលវៀត
ណាម។ ភ្ញៀវទេសចរថៃ និងឡាវ មកដល់វៀតណាម តាមរបៀងសេដ្ឋកិច្ចកើត-លិច
គឺឆ្លងកាត់ច្រកទ្វាព្រំដែន Lao Bao ខេត្ត Quang Tri។ នៅពេលមកដល់ខេត្ត Quang Tri
គេសុទ្ធតែជ្រើសរើសទៅទស្សនាផ្លូវរូងភ្នំក្រោមដី Vinh Moc និងឆ្នេរសមុទ្រ Cua Tung
, Cua Viet។ ដូច្នេះ ផែនការអភិវឌ្ឍន៍ទេស ចរណ៍របស់ ខេត្ត Quang Tri ក្នុងឆ្នាំ ២០១៥
នឹងបង្កើនបរិមាណភ្ញៀវទេសចរឡើងដល់ជាង ២ លាននាក់។
ពីខេត្ត Quang Tri ភ្ញៀវទេសចរថៃ និងឡាវ តែងតែទៅទស្សនាតំបន់ ទេស
ចរណ៍ល្បីឈ្មោះនៅខេត្ត Quang Binh ជាប់នឹងខេត្ត Quang Tri ដែលក្នុងនោះ មាន
រូងភ្នំ Phong Nha – Ke Bang បេតិកភ័ណ្ឌធម្មជាតិ ពិភពលោក …ល ៗ
ក៏ស្ថិតនៅក្នុងរបៀងសេដ្ឋកិច្ចនេះ ទីក្រុងទេសចរណ៍ Da Nang ខេត្ត Thua
Thien Hue ជាទីមកដល់ដែលមិនអាចរំលងបានចំពោះភ្ញៀវទេសចរថៃនិង ឡាវ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បរិមាណភ្ញៀវទេសចរថៃមកដល់ Hue បាន កើនឡើងខ្ពស់
ជាលំដាប់ និងជាទីផ្សារ១ក្នុងចំណោមទីផ្សារភ្ញៀវទេសចរអន្តរជាតិធំចំនួន១០
របស់ខេត្ត Thua Thien – Hue ។
នាពេលនោះ Da Nang - ទីក្រុងដដែលស្ថិតនៅភាគខាងកើត EWEC - បាន
កំណត់ការតភ្ជាប់រវាងបណ្ដាតំបន់នៃ EWEC ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ជាគោល
ដៅ ១មានចរិតលក្ខណះយុទ្ធសាស្ត្រ។ ឧត្តមភាពផ្នែកទេសចរណ៍ Da Nang នោះ
គឺបណ្ដា ឆ្នេរសមុទ្រស្អាតបំផុត។ បណ្ដាក្រុមហ៊ុនទេសចរណ៍ Da Nang បានរៀប
ចំទួរទេស ចរណ៍ តាមផ្លូវគោកជាច្រើន ដើម្បីនាំភ្ញៀវពីថៃមកទស្សនា។ គិតជា
មធ្យមក្នុង១ឆ្នាំ Da Nang បានទទួលភ្ញៀវមកពីថៃចំនួនជាងមួយពាន់នាក់។ លោក
Le Tan Thanh Tung អគ្គនាយករង ក្រុមហ៊ុន Vitours Da Nang បានអោយដឹងថា៖
“ Vitours បានម្ចាស់ការតភ្ជាប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីមានសោ
ហុយថោក និងម្ចាសការសហការជាមួយក្រុមហ៊ុនផ្តល់សេវាកម្ម បង្កើតឡើង
កញ្ចប់ផលិតផលរួម។ ជាក់ស្ដែងគឺ៖ ទួរ៖ដំណើរបេតិកភ័ណ្ឌ គឺមកដល់តំបន់ភាគ កណ្ដាលវៀតណាម ទៅទស្សនាបេតិកភ័ណ្ឌវប្បធម៌ ឬទួរឋានសួរភាគកណ្ដាល
វៀតណាមគឺទៅទស្សនា បណ្ដាមណ្ឌលសម្រាក់លំហែកាយ។ យើងខ្ញុំបានអនុវត្ត
តាមរបៀប៖មិនបានបង្កើនតំលៃក្តី ប៉ុន្តែត្រូវបង្កើនគុណភាព។ នាបច្ចុប្បន្ន Da Nang
មានតំលៃទួរទេសចរណ៍ សមរម្យបំផុតក្នុងទូទាំងប្រទេស និងសមត្ថភាព ផ្គត់ផ្គង់
សេវាកម្ម។”
របៀងសេដ្ឋកិច្ចកើត-លិច ត្រូវបានបង្កើតឡើងនេះជាខ្សែតភ្ជាប់ ជំរុញការ
អភិវឌ្ឍន៍ សេដ្ឋកិច្ច ផ្លាស់ប្តូរវប្បធម៌ សង្គម រវាងបណ្ដាប្រទេសអាស៊ាននិយាយ រួម
និងរវាងបណ្ដាតំបន់និយាយដោយឡែក។ ក្នុងអនាគត មីយ៉ាន់ម៉ា នឹងចូល រួមក្នុង
ខ្សែចង្វាក់តភ្ជាប់រវាងបណ្ដាប្រទេសនៃរបៀងសេដ្ឋកិច្ចកើត-លិច ប្រែគោលដៅ៖
ដំណើរ ប្រទេសចំនួន៤ ទីមកដល់តែមួយ ក្លាយទៅជាការពិតជាក់ស្ដែង៕