បណ្ដាផលិតផលជានំនិងស្ករគ្រាប់ដោយមានឈ្មោះ Coffe Joy , Gerry, Kopiko, MintZ...នាបច្ចុប្បន្ន មិនចំឡែកចំពោះប្រជាជនវៀតណាមជាច្រើននាក់ទៀតទេ។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាផលិត ផលនេះមកពីឥណ្ឌូនេស៊ីឬយ៉ាងណាឡើយ។សំដៅឧទ្ទេសនាមនិងនាំផលិតផលរបស់ឥណ្ឌូនេស៊ីខិតជិត មកអ្នកប្រើប្រាស់វៀតណាម នាពេលថ្មីៗនេះ ស្ថានទូតឥណ្ឌូនេស៊ីបានបើកកម្មវិធីបង្ហាញផលិតផលដោយមានឈ្មោះ៖Umad Indonesia (មានន័យថាផ្ទះឥណ្ឌូនេស៊ី)។កម្មវិធីនេះបានចាប់ផ្តើមនៅបន្ទប់តាំងបង្ហាញដោយមានឈ្មោះថា៖ “ស្ករគ្រាប់និងភេសជ្ជះឥណ្ឌូនេស៊ី” ឧទ្ទេសនាមចំពោះប្រជាជន វៀត ណាម នូវផលិតផលស្ករគ្រាប់ នំនិងភេសជ្ជះមកពីក្រុមហ៊ុនម្ហូបអាហារឥណ្ឌូនេស៊ីចំនួន៥។
នាំម្ហូបអាហារនិងភេសជ្ជះឥណ្ឌូនេស៊ីខិតជិតនឹងប្រជាជនវៀតណាម |
ក្នុងបរិវេណតាំងបង្ហាញជាង២៥ម៉ែត្រក្រឡា នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ លោក Eddy នាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិត PS Distribution នៃសម្ព័ន្ធក្រុមហ៊ុន Orang Tua (OT) ឥណ្ឌូនេស៊ី ដែលកំពុងឧទ្ទេសនាមចំពោះភ្ញៀវទស្សនាអំពីផលិតផលរបស់ក្រុមហ៊ុន។ ផលិត ផលរបស់ OT មានច្រើនប្រភេទ រួមមាន៖ស្ករគ្រាប់ នំ ភេសជ្ជះ …លៗ លោក Eddy បានអោយដឹងថា៖
“ ទីផ្សារវៀតណាមប្រហាក់ប្រហែលជាមួយទីផ្សារឥណ្ឌូនេស៊ីដែរ ពីព្រោះយើងជាបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាងនេះទៅទៀត ផលិតផលរបស់OT សុទ្ធតែជាផលិតផលមានគុណភាពល្អ។ ដូច្នេះយើងខ្ញុំសង្ឃឹមថា៖ បណ្ដាផលិតផលរបស់យើងខ្ញុំនឹងបន្តទទួលបានការនិយមចូលចិត្តនិងប្រើប្រាស់របស់ជនវៀតណាម។”
ភ្ញៀវទស្សនាជក់ចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានពីភាគីក្រុមហ៊ុន លោកស្រី Thanh Ngoc នៅទីក្រុង ហាណូយ បានអោយដឹងថា៖
“ ជាការពិត ថ្ងៃនេះ មកទីនេះ នាងខ្ញុំទើបបានដឹងថា៖ ស្ករគ្រាប់Mintz ជាផលិតផលរបស់ឥណ្ឌូនេស៊ី។ មុននេះ ខ្ញុំឃើញឆ្ងាញ់គឺទិញមកញ៉ាំ ហើយមិនយកចិត្តទុកដាក់ថា៖វាមកពីប្រទេសណាទេ។ ក្រៅពីនេះ នាងខ្ញុំក៏បានឃើញប្រភេទស្ករគ្រាប់ នំជាច្រើនដែលបានធ្លាប់ស្គាល់ ដូចជា៖ Garuda, Kopiko, Gery ដែលបានលក់ជាច្រើននៅផ្សារទំនើប។ ខ្ញុំមិនគិតថាស្ករគ្រាប់របស់ឥណ្ឌូនេស៊ីមានវត្តមាននៅវៀតណាមច្រើនដូច្នេះឡើយ។”
ស្ថិតនៅខាងក្បែរក្រុមហ៊ុន OT នោះគឺស្តង់ទំនិញរបស់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជះ “ Garuda Food” ។ ដែលមានអាយុជាង២៥ឆ្នាំ និងមានរោងចក្រចំនួន៥លើទូទាំងប្រទេស ឥណ្ឌូនេស៊ី ផលិតផលរបស់ក្រុមហ៊ុន Garuda Food បានគ្របដណ្ដប់នៅលើទីផ្សារវៀតណាមបានជាង៧ឆ្នាំ។ លោក Baradonggan Butarbutar នាយករងទទួលបន្ទកផ្នែកចែកចាយ និងអភិវឌ្ឍន៍ទីផ្សារ របស់ក្រុមហ៊ុន Garuda Food ប្រចាំនៅវៀតណាមបានអោយដឹងថា៖
“ ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ នំ Gerry Cheese Cracker របស់យើងខ្ញុំ ទទួលបានការចូលចិត្តជាច្រើនពីអតិថិជនវៀតណាម។ តំលៃរបស់យើងខ្ញុំក៏មានចរិតលក្ខណះប្រកួតប្រជែង នោះគឺមូលហេតុដែលយើងខ្ញុំដណ្ដើមបានជោគជ័យនៅទីផ្សារវៀតណាម។ តាមការស្ថិតិនាពេលថ្មីៗនេះ ប្រាក់ចំណូលរបស់យើងខ្ញុំទទួលបាន៤-៥លានដុល្លារអាមេរិកហើយ។”
ក្រៅពីស្តង់ទំនិញរបស់ក្រុមហ៊ុន OT, Garuda Food នោះ បណ្ដាស្តង់ទំនិញរបស់ក្រុមហ៊ុនផ្សេងៗ រួមមាន៖ Kalbe, Sun Resources និង Nutrisari ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីភ្ញៀវទេសនាផងដែរ។ លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានអោយដឹងថា៖
“ នាបច្ចុប្បន្ន មានក្រុមហ៊ុនភេសជ្ជះនិងម្ហូបអាហារចំនួន១០របស់ឥណ្ឌូនេស៊ី បានមានវត្តមាន នៅវៀតណាម និងបរិមាណនេះនឹងកើនឡើងយ៉ាងខ្លាំងនាពេលខាងមុខនេះ។ នាបច្ចុប្បន្ន យើងខ្ញុំនៅចាញ់ថៃ ឬកូរ៉េខាងត្បូងក្តី ប៉ុន្តែយើងខ្ញុំមានឱកាសអភិវឌ្ឍន៍ជាច្រើនពីព្រោះគុណភាព និងតំលៃរបស់ផលិតផលឥណ្ឌូនេស៊ី មិនចាញ់ផលិតផលរបស់ប្រទេសណាមួយទេ។”
បន្ទាប់ពីពិធីបើក កម្មវិធី” Umah Indonexia ” នឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី៣១ខែតុលា ដើម្បីប្រជាជននិងភ្ញៀវទេសចរមកទស្សនា និងទទួលទានផលិតផលស្ករគ្រាប់ នំ និងភេសជ្ជះមួយចំនួន មកពីឥណ្ឌូនេស៊ី។ បន្ទាប់ពីព្រឹត្តិការណ៍នេះ នាពេលខាងមុខ នៅមណ្ឌលតាំងបង្ហាញ” Umad Indonexia” នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគពីសហគ្រាសឥណ្ឌូនេស៊ី ចំពោះមហាជនប្រកបដោយទូលំទូលាយនិងស៊ីជំរៅ៕