(VOV5)_ពិបាកស្វែងរកបានភោជនីយដ្ឋានឡាវនៅរដ្ឋធានីហាណូយនិយាយ
ដោយ ឡែកនិងនៅវៀតណាមនិយាយរួម។ ប៉ុន្តែ បណ្ដានិស្សិតឡាវដែលកំពុងសិក្សា
នៅហាណូយ នៅតែនិយាយជាមួយគ្នាអំពីភោជនីយដ្ឋានតូចមួយ ពោពេញទៅដោយ អត្តសញ្ញាណឡាវ។ នៅទីនោះ មិត្តអាចជួបប្រាស្រ័យផង និងទទួលទានមុខម្ហូប អាហាររបស់ប្រជាជនឡាវ។
|
ភោជនីយដ្ឋាន Sabaidi |
ភោជនីយដ្ឋានតូចនេះស្ថិតនៅលើវិថី Vu Huu ខ័ណ្ឌ Thanh Xuan រដ្ឋធានីហា
ណូយ នៅខាងក្រោយសាលានយោបាយ-រដ្ឋបាល មណ្ឌលទី១ -ជាកន្លែងដែល
និស្សិតឡាវជាង១០០នាក់កំពុងសិក្សា។ ទោះបីជាស្ថិតលើផ្លូវតូចមួយក្តី ប៉ុន្តែ ក្នុង ប៉ុន្មានថ្ងៃចុងសប្ដាហ៍ ភោជនីយដ្ឋាននេះជានិច្ចកាលអ៊ូអរដោយមានភ្ញៀវមកជាច្រើន។ ផ្លាក់របស់ភោជនីយដ្ឋានមានរូបភាពនាងក្រមុំឡាវ១នាក់កំពុងសំពះជំរាបសួរ ប្រកប ដោយស្នាមញញឹម នៅក្បែរមានជួរអក្សរ៖ Sa bai di ( មានន័យថា៖សួរស្ដី)។
ដោយផ្ទៃដីជាង៨០ម៉ែត្រក្រឡា និងរបៀបរៀបចំពិសេសដោយឡែក ភោជនីយ
ដ្ឋានមានរៀបចំដាក់កៅអ៊ី។ នៅខាងស្ដាំដៃជាទីឆាកតូចមួយ។ នៅលើជញ្ជាំងជាប្រតិ ទិន ដោយរូបភាពនារីឡាវដ៏ស្រស់ស្អាត និងបណ្ដាឧបករណ៍ភ្លេងប្រពៃណីវៀតណាម។ បងស្រី Tran Thanh Thao ម្ចាស់ភោជនីយដ្ឋាន Sabaidi បានចែករំលែកថា៖
“ ខ្ញុំបើកភោជនីយដ្ឋាននេះបាន៤-៥ឆ្នាំហើយ។ ឥឡូវនេះ ភោជនីយដ្ឋានរបស់
ខ្ញុំមានភ្ញៀវមកជាប្រចាំ។ នាចុងសប្ដាហ៍វិញ ភោជនីយដ្ឋានមានមនុស្សច្រើនកុះករ
ណាស់។”
យល់បានចរិយាសម្បាត្តិរបស់ប្រជាជនលាវគឺចូលចិត្តច្រៀង រាំ ដូច្នេះ បងស្រី
Thao បានកសាងភោជនីយដ្ឋានរួមផ្សុំជាមួយការច្រៀង Karaoke ។ ភ្ញៀវមកទីនេះអាច ទទួលទានផង ផឹកផង និងច្រៀងផង តាមចំណូលចិត្ត។ បណ្ដាភ្ញៀវតែងតែជ្រើស
រើសបទ ច្រៀងជាភាថៃឬឡាវ ដើម្បីច្រៀងជាមួយគ្នា។
ភោជនីយដ្ឋានមានម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខរបស់ឡាវ សម្លម្ជូរត្រី ត្រីចម្ហុយ
ឡាប…។ល។ មិត្ត Kit មកពីខេត្ត Udonxay (ឡាវ) ជានិស្សិតឆ្នាំទី២ នៃសាលាន
យោបាយ រដ្ឋបាលមណ្ឌលទី១ បានអោយដឹងថា៖
“ក្នុង១សប្ដាហ៍ ខ្ញុំមកដល់ទីនេះពី២ដល់៣ដង។ មុខម្ហូបនៅទីនេះដែលខ្ញុំចូលចិត្ត
បំផុតគឺ៖ឡាប។ ថ្ងៃនេះ មាននិស្សិតថ្មីទើបមកចូលរៀនបាន ជាមិត្តភក្តិរៀបចំ ពិធីជួបលៀងស្វាគមន៍នៅទីនេះ។”
មិនគ្រាន់តែជាទីមកដល់សំរាប់និស្សិតឡាវនៅវៀតណាមប៉ុណ្ណោះទេ ភោជ
នីយដ្ឋាន Sabaidi នៅជាទីជួបប្រស្រ័យរបស់បណ្ដាអតីតនិស្សិតវៀតណាម ដែល ធ្លាប់សិក្សារនៅឡាវទៀតផង។ បង Doan Van Minh ដែលបានបញ្ចប់ការសិក្សារនៅ មហាវិទ្យាល័យជាតិឡាវ ឆ្នាំ២០០៦ បានអោយដឹងថា៖
“ ជួនកាលខ្ញុំនិងមិត្តភក្តិក៏មកទីនេះជួបជុំជាមួយគ្នា ដើម្បីរំលឹកឡើងវិញរាល់ អនុស្សាវរីយ៍នៅលើទឹកដីឡាវ។ នៅទីនេះមានគ្រប់មុខម្ហូបរបស់ឡាវ មានស្រាបៀ
ឡាវ …។ល។”
បណ្ដាភ្ញៀវរបស់ភោជនីយដ្ឋានចង់ថា៖ គោលបំណងរបស់បងស្រីម្ចាស់ហាង
Sabaidi ក្លាយទៅជាការពិត។នោះគឺ បើកទូលាយ អភិវឌ្ឍន៍ភោជនីយដ្ឋានជាងទៀត ដើម្បីទីនេះក្លាយទៅជាទីមកដល់មិន្តរឹមតែសំរាប់និស្សិតឡាវ អតីតនិស្សិតវៀតណាម ដែលឈ្លាប់សិក្សានៅឡាវប៉ុណ្ណោះទេ ថែមទាំងបណ្ដាអ្នកយកចិត្តទុកដាក់ដល់ឡាវ ក៏បានស្គាល់ដល់ដែរ៕