ដំណើរទស្សនាផ្សាររាត្រី Luang Prabang

MY BINH Theo VOV -
Chia sẻ
(VOV)_ផ្សាររាត្រី Luang Prabang ស្ថិតនៅលើវិថី Sisa 
vangvong ជាប់​នឹងសារមន្ទីររាជវាំង ខេត្ត Luang Pra 
bang (ភាគខាងជើងប្រទេសឡាវ)។​ មក​ដល់​ទីនេះ  
ភ្ញៀវទេសចរណ៍នឹងបានទទួលទានមុខម្ហូបប្រពៃណី 
របស់ឡាវ
           (VOV)_ផ្សាររាត្រី Luang Prabang ស្ថិតនៅលើវិថី Sisavangvong ជាប់​នឹងសារ
មន្ទីររាជវាំង ខេត្ត Luang Prabang (ភាគខាងជើងប្រទេសឡាវ)។​ មក​ដល់​ទីនេះ ភ្ញៀវ
ទេសចរណ៍នឹងបានទទួលទានមុខម្ហូបប្រពៃណីរបស់ឡាវ ក៏ដូច​ជារបស់ប្រជាជននៅ
ក្នុងតំបន់។ទន្ទឹមនឹងនោះ ភ្ញៀវទេសចរណ៍ក៏រកឃើញមុខ​ទំនិញសិប្បកម្មប្រពៃណីជា
ច្រើនទៀតផង។ នេះគឺជាបណ្ដាអនុស្សាវរីយ៍​មិនអាចបំភ្លេចបានចំពោះភ្ញៀវទេសចរ
ពេលមកដល់ទីនេះម្តងៗ។
 ដំណើរទស្សនាផ្សាររាត្រី Luang Prabang - ảnh 1
ផ្សាររាត្រី Luang Prabang

          នៅលើកំណាត់ផ្លូវចាកប៉េតុងប្រវែងជាងមួយគីឡូម៉ែត្រ ពេលព្រះអាទិត្យរៀប
អស្តង្គត​ វិថី Sisavangvong ហាក់បីដូចភ្ញាក់ពីដំណេក​ សូរសម្លេងរបស់ភ្ញៀវទេសចរ
និងអ្នកលក់ បង្កើតឡើងសម្លេងអ៊ូអរនៅមណ្ឌលផ្សាររាត្រី Luang Prabang​។ ផ្សាររាត្រី
 Luang Prabang ត្រូវបានបង្កើតឡើង នាខែធ្នូឆ្នាំ២០០២។ ​ផ្សារនេះ​ចាប់ផ្តើមពីម៉ោង
១៧ ដល់ម៉ោង២២ ជាទីកន្លែងប្រមូលផ្តុំភ្ញៀវទេសចរ​​ច្រើនបំផុតនៅ​Luang Prabang។ 
លោកស្រី Martini ភ្ញៀវទេសចរមកពីប្រទេស​អាមេរិក ​និងលោក Dann ភ្ញៀវទេសចរ
មកពីប្រទេសអង់គ្លេស បានអោយដឹងថា៖

          “ នេះគឺជាកន្លែងមួយដ៏អស្ចារ្យ។​ខ្ញុំមានអនុស្សាវរីយ៍ជាច្រើននៅទីនេះ។ ​​​កន្សែង
​នៅទីនេះស្អាតណាស់។ មកដល់ផ្សាររាត្រីនេះ ខ្ញុំយល់ដឹងបន្ថែម​អំពីវប្បធម៌ឡាវ ប្រទេស
មួយស្រស់ស្អាត។​ Luang Prabang ជាតំបន់ទេសចរណ៍មួយ​ដ៏គួរអោយចង់មកទស្សនា។
 ​មនុស្សនៅទីនេះរួសរាយរាក់ទាក់ និងស្និទ្ធិស្នាល។”

 ដំណើរទស្សនាផ្សាររាត្រី Luang Prabang - ảnh 2
ផ្សាររាត្រី Luang Prabang


          “ នេះគឺជាលើកដំបូងខ្ញុំមកដល់​Luang Prabang។ ទីនេះអស្ចារ្យណាស់​។ ខ្ញុំ​បាន​
ទៅ​ទស្សនាវិហារ ប្រាសាទនិងផ្សាររាត្រី។​នៅផ្សាររាត្រីមានជនឥណ្ឌូនេស៊ី ​និង​វៀត​ណាម
​ជា​ច្រើន។​ ឡាវជាប្រទេសមួយដ៏សុខសាន្តត្រាណ។”

          ផ្សាររាត្រី Luang Prabang មានស្តង់ទំនិញចំនួន៥០០ ហើយបែងចែក​ជា​២ប៉ែក
 រួមានប៉ែក​លក់វត្ថុអនុស្សាវរីយ៍ ​និងប៉ែកបំរើម្ហូបអាហារប្រពៃណី។ ​ចាប់ពីក្បាល​ផ្លូវ​
នេះជាប៉ែកលក់វត្ថុអនុស្សាវរីយ៍ ដ៏សម្បូរបែបដូចជា៖ គ្រឿងសប្បកម្មវិចិត្រសិល្បះ 
អាវយឹត គំនូ…លៗលោក Do Tien Sam ភ្ញៀវទេសចរវៀតណាមបានអោយ​ដឹង​ថា​៖

          “ ខ្ញុំឃើញថា៖នៅទីនេះ ផលិតផលទាំងឡាយសុទ្ធតែមានរូបភាពដំរី។ នេះជា
និមិត្តរូបរបស់ប្រទេសឡាវ។ ខ្ញុំបានទិញអាវមានរូបដំរីសំរាប់ក្មួយខ្ញុំ”

          ចូលតាមផ្លូវនេះប្រវែង៥០ម៉ែត្រ មិត្តនឹងឃើញបរិយាកាសអ៊ូអរ ឃើញមុខ​ម្ហូប
អាហារប្រពៃណីជាច្រើនរបស់ឡាវ ដូចជា៖ ត្រីអាំង មាន់អាំង បុកល្ហុង​ដ៏ឈ្ងុយឆ្ងាញ់ ។
 លោកស្រី Chittavong លក់​អាហារអាំងនៅផ្សាររាត្រីនេះ​បានចែករំលែកថា៖

          “ ខ្ញុំលក់នៅទីនេះបានជាងមួយឆ្នាំហើយ។ខ្ញុំលក់ត្រីអាំង។ ភ្ញៀវទេសចរមក​ដល់
ផ្សាររាត្រីនេះចូលចិត្តមុខម្ហូបអាហាររបស់ប្រជាជនឡាវណាស់។ គេតែងតែជ្រើសរើស
មុខម្ហូបត្រីអាំង មាន់អាំង រួមជាមួយបាយដំណើប និងបៀរឡាវ។ ក្នុង​មួយយប់ ខ្ញុំលក់បាន១៥គីឡូក្រាមត្រីអាំង។​”

 ដំណើរទស្សនាផ្សាររាត្រី Luang Prabang - ảnh 3
ផ្សាររាត្រី Luang Prabang


          ជិតម៉ោង២២ បរិមាណភ្ញៀវទេសចរបានថយចុះជាបណ្ដើរៗ។ ដើរកំសាន្ត​តាមដង
វិថី​ទស្សនាស្តង់ទំនិញនៅសងខាងផ្លូវ លោកអ្នកនឹងរកឃើញនូវភាព​បុរាណនៃអតីត
រដ្ឋធានីផង និងភាពអ៊ូអរនៅទីនេះទៀតផង៕ 

ប្រតិកម្មទៅវិញ