ជួបសន្ទនាជាមួយអ្នកសម្រាំងតែម៖សហគមន៍អាស៊ានក្នុងដំណើការធ្វើសមាហរណកម្ម

NGAN Theo VOV -
Chia sẻ
(VOV)_ការសម្រាំងតែមដោយមានតែមចំនួន៦០០  
ដោយបានដាក់ក្នុងស៊ុមតែមចំនួន៥ផ្ទាំងស្ដីអំពីប្រវត្តិ 
សាស្ត្រ វប្បធម៌ ចំណុចដ៏ពិសេសដោយឡែករបស់​ 
ប្រទេស​អាស៊ាននានានិងដំណើការធ្វើសមាហរណ 
កម្មអាស៊ាន ដែលទទួលបានមេដាយ​សំរិទ្ធិដោយប្រធានបទ៖ អបអរសាទរការបង្កើតសហគមន៍អាស៊ាន -ជាប្រធាន​បទ​មួយក្នុងចំណោមប្រធានបទសំខាន់ចំនួន៣ ក្នុងការប្រឡង Vietstampex 2015 ​ដែល​ប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាពេលថ្មីៗនេះ។

(VOV)_ការសម្រាំងតែមដោយមានតែមចំនួន៦០០ ដោយបានដាក់ក្នុងស៊ុម
តែមចំនួន៥ផ្ទាំងស្ដីអំពីប្រវត្តិសាស្ត្រ វប្បធម៌ ចំណុចដ៏ពិសេសដោយឡែករបស់
​ប្រទេស​អាស៊ាននានានិងដំណើការធ្វើសមាហរណកម្មអាស៊ាន ដែលទទួលបាន
មេដាយ​សំរិទ្ធិដោយប្រធានបទ៖ អបអរសាទរការបង្កើតសហគមន៍អាស៊ាន -ជា
ប្រធាន​បទ​មួយក្នុងចំណោមប្រធានបទសំខាន់ចំនួន៣ ក្នុងការប្រឡង Vietstampex
 2015 ​ដែល​ប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាពេលថ្មីៗនេះ។

ជួបសន្ទនាជាមួយអ្នកសម្រាំងតែម៖សហគមន៍អាស៊ានក្នុងដំណើការធ្វើសមាហរណកម្ម - ảnh 1
ជួបសន្ទនាជាមួយអ្នកសម្រាំងតែម៖សហគមន៍អាស៊ានក្នុងដំណើការធ្វើសមាហរណកម្ម

        ម៉ោង៤និង៣០នាទីល្ងាច់នៅក្នុងបន្ទប់តាំងបង្ហាញតែមរាប់ហ្មឺនតែមដោយដាក់
ក្នុងស៊ុមតែមរាប់រយផ្ទាំង​ លោក Vo Si Dai ក្លាយទៅជាតូចតាច ក្នុងចំណោមផ្ទាំ​ង
តែម​ទាំងនេះ។ លោកជាគ្រូបង្រៀន​បានចូលនិវត្តន៍ហើយ ប៉ុន្តែ​សំដីសំដៅ​​និងរបៀប
​និយាយ​នៅជិតស្និទ្ធ។ លោកបានរៀបរាប់ថា៖ លោកបានកើតឡើង និងធំដឹងក្តីនៅ 
Da Lat – Lam Dong លោកនិយមចូលចិត្តស្រាវជ្រាវតែមតាំងពីពេលដែលលោក​កំ
ពុង​សិក្សានៅ​ថ្នាក់វិទ្យាល័យមក៖

        “ ខ្ញុំស្រាវជ្រាវតែមតាំងពីរឆ្នាំ ១៩៦៦មកម្លេះ​។ នាគ្រានោះ ខ្ញុំស្រាវជ្រាវតែម
របស់​វៀត​ណាម​សាធារណះរដ្ឋ​ហើយក្រោយពីពេលប្រទេសជាតិបានរំដោះ ខ្ញុំបន្ត
ស្រាវជ្រាវ​តែម​របស់វៀតណាមប្រជាធិបតេយ្យ សាធារណះរដ្ឋ ​និងសាធារណះរដ្ឋ​
នៅភាគខាង​ត្បូង​វៀតណាម។ នាពេលនោះ ជាកូនសិស្សបានជាគ្មានលុយដើម្បី
ទិញតែមទេ ខ្ញុំតែង​តែផ្លាស់ប្តូរតែមជាមួយមិត្ត ឬសរសេរសំបុត្រអោយមិត្តភ័ក្តិ ដើម្បី
ទទួលបានតែមដែលខ្លួន​ចូលចិត្ត។ ”

        គំនិតរបស់លោកអំពីការសម្រាំងតែម ដោយប្រធានបទ៖សហគមន៍អាស៊ាន
ក្នុងដំណើការធ្វើសមាហរណកម្ម ​​បានមកដល់ដ៏ចៃដន្យ ក្នុងពេលវៀតណាមចេញ
​ផ្សាយតែមអាស៊ាននាឆ្នាំ ២០០៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវា
​បង្កើតសមាគមប្រជាជាតិអាស៊ាន។ តែមនិមួយៗមានរូបរដ្ឋធានីរបស់ប្រទេសនិ
មួយៗ និងកម្រងតែមនេះមានចំនួន១០តែម។ ដំណើការអនុវត្តគំនិតនេះត្រូវចំ
ណាយពេលវេលា ​និងកម្លាំងកាយចិត្តជាច្រើន។ លោកបានស្រាវជ្រាវតាមបណ្ដាញ
អ៊ីនធឺណែតរបស់​ប្រទេសនិមួយៗ ហើយជួនកាលមានអ្នកខ្លះគេមិនលក់​ទេ។ 

        “ ជាការពិតណាស់ ការ​សម្រាំងនេះត្រូវចំណាយពេលវេលានិងកម្លាំង​កាយ​ចិត្ត​
ជាច្រើនពីព្រោះ វៀតណាមមិនចេញផ្សាយតែមអាស៊ានច្រើនទេ គ្រាន់តែ២ដល់៣
ក្រមតែប៉ុណ្ណោះ។ ហើយធ្វើបានស៊ុបតែមចំនួន៥នេះ តិចបំផុតក៏ត្រូវការរាប់រយក្រម
​តែម​ដែរ។ ក្នុងប្លុកអាស៊ាននេះ តែមថ្លែបំផុត និងពិបាកស្វែងរកបំផុតគឺតែមរបស់ប្រ
ទេស​ប្រុយណេ បន្ទាប់ទៀតគឺមីយ៉ាន់ម៉ានិងហ្វីលីពីន។”

        ក្នុងកម្រងតែមរបស់លោក នៅមានកម្រងតែមមួយទៀតដ៏ពិសេស។ នោះគឺ
កម្រងតែម៖អបអរសាទរសហគមន៍អាស៊ាន ដែលបានចេញផ្សាយនាថ្ងៃទី៨សីហា
កន្លងទៅ។ នេះគឺជាកម្រងតែមដែលបានចេញផ្សាយនៅប្រទេសអាស៊ានទាំង១០។

        ក្នុងថ្ងៃនិមួយៗ លោកបានលៃទុកពេលវេលាពី២០នាទីដល់មួយម៉ោង ដើម្បី​
សិក្សាស្រាវជ្រាវអំពីតែមទាំងនេះ។ ពីព្រោះ តាមលោកអោយដឹងថានឹងនាំមកនូវ
ការយល់ដឹងដែលមិនអាចកាត់ថ្លៃបានឡើយ។

        “ តែមជាគំនូតូចមួយ បានជា ក្នុងពេលយើងមើលតែមនេះក៏ដូចជាមើលកំនូ
របស់​ជាងគំនូដែរ។ មានតែមខ្លះបានជួយយើងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ ឬ
តែមខ្លះស្ដីអំពីសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសផ្សេងៗ។”

        ក្រោយរយៈពេល៤០ឆ្នាំសម្រាំងតែមមក នាបច្ចុប្បន្ន លោកមានតែមចំនួនរាប់​
ហ្មឺនតែម​ដោយមានប្រធានបទចំនួន២០។ លោកបានរៀបរាប់ថា៖ នេះគឺជាទ្រព្យ
សម្បាតិ្តថ្លៃថ្លាបំផុត​របស់លោក។ ក្រោយរយៈពេលជាងមួយម៉ោងជួបសន្ទនា យើង
ខ្ញុំបានជំរាបលា​លោក។ ក្នុង​ក្បាល​ខ្ញុំនៅមានសំលេងរបស់លោក ហើយគោលបំ
ណងថា៖​នឹងខំប្រឹងប្រែងជាងទៀតក្នុង​ការប្រឡង Vietstampex លើកក្រោយ ដើម្បី
ទទួល​បានរង្វាន់ខ្ពស់ជាងទៀត៕

ប្រតិកម្មទៅវិញ