នាម៉ោហ១៦ នៅសណ្ឋាគារ Hanoi Club Hotel & Lake Palais Residence នៅរដ្ឋធានីហាណូយ ជាកន្លែងដែល Darlin Joy Baje កំពុងធ្វើការ។ នៅចរន្តមនុស្សចេញចូលជាច្រើន Darlin បានសំណេះសំណាលអំពីការប្រឡងសំនៀងអាស៊ាន+៣ មុននេះជាងមួយខែ។
“ ខ្ញុំព្រួយបារម្ភណាស់ ពីព្រោះ ជិត២ឆ្នាំហើយ ខ្ញុំមិនបានចូលរួមការសម្ដែងណាមួយលើឆាកល្ខោនទេ។ ទោះ បី ជាចំណាយពេលវេលា ប្រាក់និងខំប្រឹងប្រែងហ្វឹកហាត់ជាច្រើនក្តី ប៉ុន្តែនៅព្រួយបារម្ភថាយើងអាចសំដែងបានល្អបំផុតលើឆាកសម្ដែងបានទេ? ប៉ុន្តែដល់ពេលសម្លេងតូរ្យតន្ត្រីប្រគុំឡើងនោះ កម្លាំងសម្ពាធក៏បានរលាយបាត់អស់។ ”
Darlin Joy Baje-រង្វាន់លេខមួយក្នុងការប្រឡង”សំនៀងអាស៊ាន + ៣”២០១៧
|
បទចម្រៀងដែលបាន Darlin Joy Baje ជ្រើសរើសសម្ដែងនៅក្នុងរាត្រីផ្តាច់ព្រាត់ដោយមានចំណងជើង ថា៖ “ One night only”ជាបទចម្រៀងមួយដ៏ល្បីឈ្មោះ ក្នុងល្ខោនតូរ្យតន្ត្រី Broadway “ Dream girl” ។ តន្ត្រីករ Do Hong Quan ប្រធានសមាគមតន្ត្រីករវៀតណាម និងជាប្រធានគណៈមេប្រយោគការប្រឡងលើកនេះបានអោយដឹងថា៖
“ នាងមានសូរសម្លេងខ្លាំង ពិរោះ កាយវិការសម្ដែងទំនើប គ្មានរបងរវាងសិល្បករ និងទស្សនិកជនឡើយ។ ថែមទាំង នេះជាបទចម្រៀងសមស្របជាមួយសម្លេងរបស់ Darlin។ ប្រការនេះសំខាន់ណាស់ ពីព្រោះ វាជួយអោយនាងបង្ហាញបានឧត្តមភាពទាំងឡាយរបស់ខ្លួន និងលេចធ្លោជាងបេក្ខជនផ្សេងៗ។”
បទចម្រៀង” Burn” ដែលលោកអ្នកនាងកំពុងស្ដាប់ នោះគឺបទចម្រៀងដែលបានDarlin ថតសម្លេងផ្ញើ ជូន គណៈចាត់តាំង ការប្រឡងសំនៀងអាស៊ាន+៣ ដើម្បីចុះឈ្មោះចូលរួមប្រឡង។ ទោះបីជាមិនទាន់បានចូលរៀនតូរ្យតន្ត្រីជាផ្លូវការទេ ប៉ុន្តែ តាំងពីតូច Darlin Joy Baje ក៏ទទួលបានការបង្ហាត់បង្រៀនរបស់ម្តាយមិញដែលជាតារាចម្រៀងដ៏ល្បីឈ្មោះនៅជប៉ុនដែរ។ ឆ្នាំ ២០០៩ ក្នុងអាយុ២១ឆ្នាំ Darlinនិងមិត្តមួយចំនួនបានសម្រេច ចិត្តមកវៀតណាម ដើម្បីជំរុញមុខរបរចម្រៀងរបស់ខ្លួន។ នៅទីនេះ នាងបានក្លាយទៅជាអ្នកចម្រៀងក្នុងក្រុមតូរ្យតន្ត្រី The Black Rose។
“ ការងារនាគ្រានោះគឺល្អណាស់។ មួយសប្ដាហ៍ យើងខ្ញុំសំរាក់បានតែមួយថ្ងៃប៉ុណ្ណោះ។ ក្រៅពីភោជនីយដ្ឋាន សណ្ឋាការ Bar ឬព្រឹត្តិការណ៍ធំៗនៅហាណូយ ក្រុមយើងខ្ញុំក៏បានទៅសម្ដែងនៅខេត្ត Thanh Hoa, Ninh Binh, Ha Long …លៗផងដែរ។”
Darlin Joy Baje-រង្វាន់លេខមួយក្នុងការប្រឡង”សំនៀងអាស៊ាន + ៣”២០១៧
|
សណ្ឋាគារ Hanoi Club Hotel ក៏ជាឆាក់សម្ដែងមួយដែល Darlin តែងតែមកសម្ដែង។ ក្រោយរយៈពេលសម្ដែងនៅទីនេះ គាត់មានសំណូមពរចូលធ្វើការនៅផ្នែកទទួលភ្ញៀវរបស់សណ្ឋាគារ។ គាត់បានធ្វើការងារទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំ ហើយសម្រេចចិត្តចាក់ចេញពីល្ខោនសម្ដែង។
ការចូលរួមប្រឡងសំនៀងអាស៊ាន+៣ លើកនេះមិនមែនជាគោលគំនិតរបស់ Darlin Joy Bajeទេ។ មិត្តម្នាក់បានចុះឈ្មោះសម្ងាត់អោយនាងចូលរួមការប្រឡងលើកនេះ តាមរយៈស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងហាណូយ។ ប៉ុន្តែ ក្រោយពីដណ្ដើមជោគជ័យនៅការប្រឡងលើកនេះ ទំនុកទុកចិត្ត និងសេចក្ដីស្រឡាញ់ចូលចិត្តរបស់ Darlin បានត្រឡប់មកវិញ៖
“ ពេលដែលនាងខ្ញុំត្រឡប់ទៅមកហ្វីលីពីនវិញ មិត្តភក្តិ សមាជិកគ្រួសារនិងអ្នកមិនធ្លាប់ស្គាល់ គេសុទ្ធតែបាននិយាយថា៖គេសុភមង្គល និងមោទនភាពអំពីនាងខ្ញុំ។ អានតាមអ៊ីធឺណែត បានឃើញ៖យើងមានអ្នកចម្រៀងពិរោះដូច្នេះមែនទេ? ហាតុអ្វីដល់ឥឡូនេះខ្ញុំទើបបានស្គាល់គាត់។ ខ្ញុំរញ្ជូលចិត្តយ៉ាងខ្លាំងណាស់។ ហើយនាងខ្ញុំគិតថា ប្រសិនបើរៀបចំពេលវេលាបានសមស្រប នាងខ្ញុំអាចវិលត្រឡប់មកល្ខោនសម្ដែង។”
ម៉ោង១៨ Darlin បញ្ចប់ការងារក្នុងថ្ងៃ។ ថ្ងៃនេះ គាត់មិនវិលត្រឡប់មកផ្ទះភ្លាមទេ ហើយគាត់ទៅជួបជាមួយមិត្តម្នាក់ដើម្បីពិភាក្សាអំពីគំរោងតូរ្យតន្ត្រីមួយ។ Darlin ទទួលបានសេចក្ដីសំណូមពរសហប្រតិបត្តិការជាច្រើន បន្ទាប់ពីការប្រឡងសំនៀងអាស៊ាន+៣។ គាត់បានអោយដឹងថា៖ឥឡូវមិនអាចនិយាយបានអ្វីទេ។ ហើយយើងទាំអអស់គ្នាសង្ឃឹមថា៖យើងនឹងបានបន្តស្ដាប់សូរសម្លេងរបស់ Darlin Joy Baje ជាថ្មីម្តងទៀត ក្នុងរោងល្ខោនសម្ដែងទំនើបៗ៕