អ្នកនិពន្ធ Pham Thanh Hai មកពីខេត្ត Bac Giang។ |
"មិនដឹងតាំងពីពេលណាទេ
មានផ្កាពណ៌លឿងសមួយប្រភេទ
ផ្កានេះត្រូវបានភ្ជាប់
នឹងប្រជាជនឡាវ
ឈ្មោះថា "ផ្កាចំប៉ា"
នេះគឺជាឃ្លាឃ្លោងដំបូងក្នុងបទកំណាព្យ "ផ្កាចំប៉ានិងក្បាច់រាំរបាំ” របស់អ្នកនិពន្ធ Pham Thanh Hai ជាគ្រូបង្រៀនតន្ត្រីម្នាក់មកពីខេត្ត Bac Giang។ លោក Hai បាននិពន្ធបទកំណាព្យដោយចៃដន្យ នៅពេលដែលលោកទៅទស្សនាប្រទេសឡាវដ៏ស្រស់ស្អាតជាលើកដំបូង។ ជាប់និស្ស័យជាមួយប្រទេសឡាវ ដោយសារមានមិត្តរួមថ្នាក់បរិញ្ញាបត្រជាជនជាតិឡាវ ដូច្នេះចាប់តាំងពីឆ្នាំ២០១៦មក លោក Hai បានទៅលេងប្រទេសឡាវជាច្រើនដង ហើយលោកចាត់ទុកប្រទេសឡាវដូចស្រុកកំណើតទីពីររបស់ខ្លួនអញ្ចឹង។ លោកបាននិពន្ធបទកំណាព្យ រួចសម្រួលជាបទចម្រៀងមួយ ដោយមនោសញ្ចេតនាដ៏សាមញ្ញ និងចំណាប់អារម្មណ៍ពិតប្រាកដ៖
“តាំងពីនៅតូច ខ្ញុំបានទន្ទេញចាំបទចម្រៀង “ផ្កាចំប៉ាស្អាត” ហើយ។ ខ្ញុំតត្រឹមតែស្ដាប់តាមវិទ្យុអំពីផ្កាចំប៉ារបស់ឡាវ ហើយស្រមើស្រមៃដោយខ្លួនឯងប៉ុណ្ណោះ មិនដឹងថាវាមើលទៅដូចម្ដេចនៅខាងក្រៅនោះទេ។ ពេលទៅកាន់ឡាវ ខ្ញុំបានឃើញផ្កានោះ ហើយក៏បានចូលរួមរាំវង់ទៀតផង ដូច្នេះហើយខ្ញុំបាននិពន្ធបទកំណាព្យនេះតែម្ដង”។
អ្នកចម្រៀង តន្ត្រីករវ័យក្មេង Bui Tuan Ngoc។ |
សម្រាប់អ្នកចម្រៀង តន្ត្រីករវ័យក្មេង Bui Tuan Ngoc ដែលជាអ្នកនិពន្ធនៃបទចម្រៀ “ក្រមុំវៀងច័ន្ទ” ស្នាដៃរបស់គាត់គឺជាការបំផុសគំនិតក្រោយពីដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសឡាវ ប៉ុន្តែដោយក្រសែភ្នែកសិល្បៈ សិល្បករវ័យក្មេងរូបនេះ បានចាប់អារម្មណ៍ជាមួយនឹងក្រមុំឡាវដ៏ស្លូតបូតនិងស្រស់ស្អាត…
ប្រការគួរឲ្យចាប់អារម្មណ៍បំផុតចំពោះ Tuan Ngoc គឺជារូបភាពរបស់ក្រមុំឡាវដែលមានសក់ខ្មវែងអន្លាយ ស្នាមញញឹមស្រស់ ដែលកំពុងសម្ដែងរបាំរាំវង់យ៉ាងទន់ភ្លន់គួរឲ្យទាក់ទាញ។ បទចម្រៀងត្រូវបានរំលេចដោយបទភ្លេងសប្បាយ ហើយជាពិសេសមានឃ្លាឃ្លោងដ៏សាមញ្ញជាភាសាឡាវ ដូច្នេះហើយបទចម្រៀងនេះមានអ្នកចូលមើលជាង ១,៧លានដង នៅលើYoutube៖
“ខ្ញុំបានសួរបងស្រីជនជាតិឡាវម្នាក់ឈ្មោះ Namphon Keomany ក៏ជាអ្នកដែលបានច្រៀងជាមួយខ្ញុំក្នុង MV “ក្រមុំវៀងច័ន្ទ” នោះ។ ខ្ញុំបានសួរគាត់ថា បងនឹកអូននិយាយជាភាសាឡាវយ៉ាងម៉េច? ស្រីស្អាតនិយាយយ៉ាងម៉េច? ពេលនោះ បង Namphon ណែនាំខ្ញុំនិយាយជាភាសាឡាវ ហេតុនេះហើយនៅក្នុងបទចម្រៀងមានឃ្លាៗដូចជា sabaidee sabaidee…។ បងស្រីម្នាក់នោះបានធ្វើឲ្យខ្ញុំមានការបំផុសគំនិតដើម្បីនិពន្ធបទចម្រៀងនេះ”។
តន្ត្រីករឡាវជើងចាស់លោក Douangmixay Likaya។ |
ចំណែកឯសម្រាប់តន្ត្រីករឡាវជើងចាស់ដូចលោក Douangmixay Likaya ជាមនុស្សម្នាក់ក្នុងចំណោមអ្នកអក្សរសាស្ត្រ សិល្បករជំនាន់ដំបូងរបស់ឡាវ ដែលត្រូវបានបញ្ជូនមកបណ្តុះបណ្តាលនៅសាលាតន្ត្រីហាណូយ សព្វថ្ងៃជាវិទ្យាស្ថានតន្ត្រីជាតិវៀតណាម ស្នាដៃតន្ត្រីគឺជាមនោសញ្ចេតនាសម្រាប់ប្រជាជនវៀតណាម។ ក្នុងអាជីពជាអ្នកនិពន្ធរបស់ខ្លួន លោកមានស្នាដៃចំនួន ១០ ដែលបានសរសេរអំពីទំនាក់ទំនងមិត្តភាពឡាវ-វៀតណាម ភាគច្រើនជាស្នាដៃអំពីលោកប្រធានហូជីមិញ។ តន្ត្រីករ Douangmixay ចែករំលែកថា រាល់មនោសញ្ចេតនារបស់លោកចំពោះបងប្អូនវៀតណាមបានជួយលោកសរសេរបទចម្រៀងកោតសរសើរពីចំណងមិត្តភាពឡាវ-វៀតណាម៖
“កាលខ្ញុំនៅក្មេង ខ្ញុំបានរស់នៅជាមួយកងទ័ពស្ម័គ្រចិត្តនៅ Sam To ដែលមានព្រំប្រទល់ជាប់ខេត្ត Nghe An។ ជីវភាពរបស់ខ្ញុំតាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្ន តែងតែផ្សារភ្ជាប់ជាមួយនឹងប្រទេស និងប្រជាជនវៀតណាម។ ខ្ញុំនិពន្ធស្នាដៃ បទចម្រៀងនិងបទភ្លេងអូប៉េរ៉ាដើម្បីប្រគល់ជូនប្រជាជនវៀតណាម។ នោះជាបំណងប្រាថ្នាដែលខ្ញុំមានអារម្មណ៍ថាខ្លួនត្រូវបំពេញ”។
នោះគ្រាន់តែជាមនុស្សបីនាក់ក្នុងចំណោមមនុស្សជាច្រើនដែលស្រឡាញ់គោរពចំណងមិត្តភាពវៀតណាម-ឡាវប៉ុណ្ណោះ។ ប្រាកដថា នាពេលខាងមុខនឹងមានស្នាដៃជាច្រើនទៀតត្រូវបានបង្ហាញ។ ស្នាដៃរបស់អ្នកនិពន្ធឡាវពីអំពីសេចក្ដីស្រឡាញ់ចំពោះវៀតណាម ហើយស្នាដៃរបស់ប្រជាជនវៀតណាមដែល បង្ហាញពីសេចក្ដីស្រឡាញ់ចំពោះទឹកដីនៃផ្កាចំប៉ា បង្ហាញពីសេចក្ដីស្រឡាញ់រវាវៀតណាម-ឡាវដែលផ្ដើមចេញពីក្រអៅបេះដូង៕