ដូចជាខេត្តត្រាត និងខេត្តរ៉ាយ៉ងនៅជិតខាងនោះ ខេត្ត ចាន់ថាបូរី គឺជាតំបន់ដ៏ល្បីល្បាញមួយដោយកសិកម្មទេសចរណ៍នៅភាគខាងកើតប្រទេសថៃ។ ចាន់ថាបូរី កំពុងឆ្ពោះទៅរកគោលដៅក្លាយទៅជា "រាជធានីផ្លែឈើ" មិនត្រឹមតែរបស់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងរបស់អាស៊ីអាគ្នេយ៍ទៀតផង។
ចំការ KP នៅក្នុងខេត្ត ចាន់ថាបូរី។ |
ចំការ KP ជាចំការមួយក្នុងចំណោមចំការផ្លែឈើជាច្រើននៅក្នុងខេត្ត ចាន់ថាបូរី។ គំរូទេសចរណ៍កសិកម្មកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកដល់ចំការផ្លែឈើ
ត្រូពិចដ៏ធំល្វឹងល្វើយក្នុងខេត្តចាន់ថាបូរី អាស្រ័យលើគំនិតប្លែកៗរបស់ប្រជាជននៅទីនេះ។ ម្ចាស់ចំការ KP លោកស្រី Apiradee Sirivijitkul បានចែករំលែកថា៖
“មុននេះ ផ្លែឈើមកនៃតំបន់ទាំងមូល មានតម្លៃថោកណាស់ ដោយសារប្រមូលផលបានច្រើន ប៉ុន្តែមិនអាចលក់ដាច់ឡើយ។ ក្នុងរដូវប្រមូលផល ប្រជាជនពេលខ្លះបានបោះ
ចោលផ្លែឈើ ដូចរបៀបតវ៉ាប្រឆាំងមួយអញ្ចឹង។ ដោយបានយល់ឃើញថា ផ្លែឈើមិនមានជើងដើម្បីអាចរត់ទៅរកភ្ញៀវទេសចរបានទេ ដូច្នេះត្រូវតែស្វែងរកវិធី ដើម្បីឲ្យភ្ញៀវទេសចរទៅកាន់ផ្លែឈើវិញ យើងខ្ញុំបានតភ្ជាប់ជាមួយម្ចាស់ចំការជាង ២០ នាក់ផ្សេងទៀតនៅក្នុងតំបន់នេះ ដើម្បីរួមគ្នាអនុវត្តន៍គំរូផ្សព្វផ្សាយដំណើរទេសចរណ៍ទៅចំការ និងភ្លក់ផ្លែឈើនៅនឹងកន្លែង”។
លោកស្រី Apiradee Sirivijitkul ម្ចាស់ចំការ និងជាទីប្រឹក្សាសមាគមទេសចរណ៍ខេត្តចាន់ថាបុរី។ |
រដូវក្តៅក៏ជារដូវប្រមូលផលសម្រាប់ផ្លែឈើត្រូពិចជាច្រើនប្រភេទដូចជា ទុរេន សាវម៉ាវ មង្ឃុត មៀន ហើយនៅចំការ KP ផ្លែឈើផ្អែមឆ្ងាញ់ជាច្រើនត្រូវបានដាំរួមគ្នា ដូចវិធីមួយដើម្បីជួយរក្សាជីជាតិដី និងអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព។ លោកស្រី Apiradee Sirivijitkul ម្ចាស់ចំការ និងជាទីប្រឹក្សាសមាគមទេសចរណ៍ខេត្តចាន់ថាបុរី បានឲ្យដឹងថែមទៀតថា៖
“ដោយសារកត្តាទិន្នផល ម្ចាស់ចំការផ្លែឈើជាច្រើន បានដាំដើមឈើប្រភេទផ្សេងៗគ្នា នៅតាមតំបន់ដាច់ដោយឡែកនីមួយៗដូចជា៖ ទុរេន សាវម៉ាវ មង្ឃុត... ប៉ុន្តែខ្ញុំខុសពីគេ ខ្ញុំចង់រក្សាគំរូដាំដើមឈើជាច្រើនប្រភេទរួមគ្នា ដូចម្តាយនិងគ្រួសារខ្ញុំធ្លាប់ធ្វើកាលពីមុននេះ។ យើងខ្ញុំប្ដេជ្ញាចិត្តបន្តអភិវឌ្ឍន៍គំរូទេសចរណ៍តាមចំការផ្លែឈើ ដើម្បីមិនត្រឹមតែប្រជាជនថៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ក៏អាចចូលទស្សនា និងភ្លក់បាន”។
ផ្លែឈើស្រស់ៗនៅក្នុងចំការ KP។ |
ជាពិសេស ខេត្តចាន់ថាបូរី ជាទីកន្លែងដែលដាំផ្លែទុរេនឈ្ងុយឆ្ងាញ់បំផុតនៃប្រទេសថៃ រួមទាំងពូជទុរេន Kan Yao ដ៏កម្រ ដែលត្រូវបានគេចាត់ទុក ជាស្តេចផ្លែឈើត្រូពិច ហើយជាប្រភេទផ្លែឈើពេញនិយមរបស់ប្រជាជនអាស៊ីជាច្រើន។ ភ្ញៀវទេសចរដែលមកទស្សនាចំការផ្លែឈើ KP នឹងអាចមើលឃើញដោយផ្ទាល់ពីរបៀបដែលកសិករប្រមូលផលផ្លែ ហើយជាពិសេសមានឱកាសភ្លក់ផ្លែឈើត្រូពិចដ៏ឈ្ងុយឆ្ងាញ់ៗ ដែលបេះនៅហ្នឹងចំការ។លោកស្រីម្ចាស់ចំការ Apiradee Sirivijitkul បាននិយាយថា នេះជាបទពិសោធន៍ដែលគ្មានកន្លែងណាអាចប្រៀបធៀបបានទេ។
“ផ្លែទុរេនដែលអ្នកបានភ្លក់នៅចំការគឺប្រភេទទុំ ៩០% ហើយអាចហូបបានក្រោយពី ៣ ទៅ ៥ ថ្ងៃ។ ពួកវាមានក្លិនក្រអូប និងផ្អែមឆ្ងាញ់ហើយមិនថាអ្នកភ្លក់វានៅផ្សារ ឬទិញប្រភេទនាំចេញដ៏ឆ្ងាញ់បំផុតនោះទេ ក៏មិនអាចប្រៀបធៀបបានទេ។ ហេតុផលគឺផ្លែឈើនាំចេញ ឧទាហរណ៍ទៅកាន់ប្រទេសចិន តែងតែត្រូវបានគេបេះនៅពេលទើបទុំ ៧០% តែប៉ុណ្ណោះដោយសារតែត្រូវគិតគូរដល់ដំណើរការដឹកជញ្ជូនទៀត”។
មិនត្រឹមតែប៉ុណ្ណោះទេ ម្ចាស់ចំការនៅទីនេះក៏កំពុងឆ្ពោះធ្វើវប្បកម្មសរីរាង្គ ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ដើម្បីជៀសវាងផលប៉ះពាល់ដោយសារធាតុគីមីនៅក្នុងសហគមន៍ជនបទ និងអ្នកប្រើប្រាស់។ សួនចំការនានាដូចជា KP នៅខេត្តចាន់ថាបូរី កំពុងរួមចំណែកផ្សព្វផ្សាយគំរូទេសចរណ៍កសិកម្ម ដែលនាំមកនូវតម្លៃបន្ថែមតាមរយៈទេសចរណ៍ មិនត្រឹមតែជួយលើកកំពស់ប្រាក់ចំណូលសម្រាប់ប្រជាជនមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជំរុញទំនៀមទំលាប់កសិកម្មល្អៗនៅប្រទេសថៃទៀតផង៕