គំរោងការណ៍អភិរក្សទឹកនៅ Chanthaburi - ថៃ

Theo VOV -
Chia sẻ

(VOV)_ក្នុងស្ថានភាពការបំរែបំរួលអាកាសធាតុកំពុងប្រព្រឹត្ត 
ទៅដ៏ស្មុគស្មាញ រដ្ឋអំណាចនិងប្រជាជននៅប្រទេសអាស៊ាន 
និមួយៗ កំពុងខំប្រឹងប្រែង និងអនុវត្តរាល់វិធានការការពារ 
បរិស្ថាន។ ក្រុមអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមបាន មានដំណើរទស្សនកិច្ចស្រាវជ្រាវស្ថានភាព​ជាក់ស្ដែងនៅខេត្ត Chanthaburi-ថៃ ដើម្បី​ស្វែងយល់​អំពីរបៀបថ្មីរបស់អ្នកតំបន់ក្នុងការរក្សារទឹកអោយដើមឈើ។ 

(VOV)_ក្នុងស្ថានភាពការបំរែបំរួលអាកាសធាតុកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញ រដ្ឋ
អំណាចនិងប្រជាជននៅប្រទេសអាស៊ាននិមួយៗ កំពុងខំប្រឹងប្រែង និងអនុវត្តរាល់
វិធានការការពារបរិស្ថាន។ ក្រុមអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម  បានមាន ដំណើរទស្សនកិច្ចស្រាវជ្រាវស្ថានភាព​ជាក់ស្ដែងនៅខេត្ត Chanthaburi - ភាគខាងកើត នៃប្រទេសថៃ ដើម្បី​ស្វែងយល់​អំពីរបៀបថ្មីរបស់អ្នកតំបន់ក្នុងការរក្សារទឹកអោយដើម
ឈើ។ នេះក៏គឺជាផ្នែកមួយនៃគំរោងការណ៍÷ អភិរក្សទឹកដែលរដ្ឋអំណាចនិងប្រជាជន នៅទីនេះកំពុងអនុវត្ត ដោយមានឈ្មោះ÷ រក្សារទឹកអោយដី។​

គំរោងការណ៍អភិរក្សទឹកនៅ Chanthaburi - ថៃ - ảnh 1
រក្សារទឹកអោយដី(internet)

          លោក Phisit Prasom ម្ចាស់សួនចំការដើមឈើហូបផ្លែ កំពុង​​កាយ​ប្រមូលផ្តុំស្លឹក
ឈើផង  និងអធិប្បាយជាមួយខ្ញុំផង អំពីមូលហេតុនៃការងារនេះ។ លោកបានអោយ
ដឹងថា÷​ស្លឹកឈើក្រៀមមានប្រសិទ្ធិភាពក្នុងការ​រក្សារសំនើមអោយដី និងយើងខ្ញុំប្រ
មូលផ្តុំ ស្លឹកឈើក្រៀម ពេលដែលដើមឈើលូតលាស់រឹងមាំ។ នេះគឺជារបៀបធ្វើមួយ
ដែល ជនធ្វើសួនចំការនៅ Chanthaburi  អនុវត្ត ជំនួសអោយរបៀបស្រោមទឹក ដើម្បី
រក្សារទឹកអោយ​ដើមឈើ។ និងប្រការនេះដោះស្រាយបានការជំពាក់ជំបិនរបស់ យើង ខ្ញុំ ពេលដែលឈានជើងចូលសួនចំការនានានៅទីនេះ សុទ្ធតែជាន់លើ​ស្រទាបស្លឹក ឈើក្រៀមក្រាលលើដី។​

គំរោងការណ៍រក្សារទឹកអោយដី ជាគំរោងការណ៍១ ស្ថិតនៅក្នុងកម្មវិធីជួយឧបត្ថម្ភ​របស់រដ្ឋាភិបាល និងរាជវង្សារនុវង្សថៃ ដែលត្រូវបានបង្កើតនាឆ្នាំ ១៩៩៦ក្នុងកាលះទេ
សះខេត្ត  Chanthaburi  និយាយដោយឡែក និងខេត្តផ្សេងៗទៀត របស់ថៃជា​និច្ចកាល​ខ្វះទឹកដ៏ធ្ងន់ធ្ងរ នារដូវប្រាំង។ លោក Patsapong Chinudompongsa នាយកគំរោង ការណ៍ ÷ រក្សារទឹកសំរាប់ដី បានអោយដឹង​ថា÷ ក្នុងដំណើការអនុវត្តគំរោងការណ៍នេះ  យើងខ្ញុំ យកចិត្តទុកដាក់ ដល់ការ​ឃោសនា តាមរយះជំនួបសំណេះសំណាល  សិក្ខាសាលានា
នា  ដើម្បីលើកកំពស់​ចំណេះដឹង ក៏ដូចជាមនសិការរបស់សហគមន៍ ពិសេសគឺ ជំនាន់ វ័យក្មេងក្នុងការការពារបរិស្ថាន និងដាំឈើព្រៃ។ 

        “ គំរោងការណ៍នេះ បាននាំមកភាពសម្បូរបែបសំរាប់ព្រៃ នៅ  ​Chanthaburi  ។ 
គោល ដៅរបស់ខ្លុំធ្វើអោយតំបន់នេះ ក្លាយទៅជាខេត្តមានផ្ទៃព្រៃច្រើន មានសួន​ចំការដើមឈើហូបផ្លែរច្រើន …។ល។”

          ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ គំរោងការណ៍បានបង្ហាញអោយ​ឃើញច្បាស់
នូវ ប្រសិទ្ធិភាព បានជា បរិមាណមនុស្សចូលរួមកាន់តែច្រើនជាង ពីមួយថ្ងៃទៅមួយថ្ងៃ  បរិមាណទឹកសំរាប់ស្រោចថយចុះ​៥០%។ ទន្ទឹមនឹងនោះ ជាការកាត់បន្ថយប្រើប្រាស់ ជាតិគីមីដើម្បីបង្ការប្រឆាំងដង្កូវ និងជំងឺលើដើមឈើ រួមចំណែកកាត់បន្ថយចំណាយ
ផលិតកម្ម បង្កើនគុណភាព​ផលិតផល និងមានផលប្រយោជន៍សំរាប់សុខភាពអ្នក
ប្រើប្រាស់។ លោក ​Patsapong Chinudompongsa បានចាត់ទុកថា÷

          “ នៅ  Chanthaburi  មានព្រៃជាច្រើនដាំលាយជាមួយសួនចំការ​ដើមឈើ ដែល
ស្ថិត នៅក្នុងក្របខ័ណ្ឌនៃគំរោងការណ៍ជួយឧបត្ថម្ភ។ គំរោង​ការណ៍នេះ ក៏បានខេត្ត
ផ្សេងៗធ្វើតាម។ ខ្ញុំសង្ឃឹមថា÷ រូបសណ្ឋាននេះ​អាចអនុវត្តនៅប្រទេសអាស៊ាននានា។”

          មកដល់ខេត្ត  Chanthaburi  យើងខ្ញុំបានស្គាល់បន្ថែមរបៀបមួយ​ ដែល​ប្រជាជន
ក្នុង តំបន់ ថែទាំដើមឈើ នោះគឺលាយស្រាជាមួយ កន្ទុយបារី​ ដើម្បីកំចាត់ដង្កូវ បំ
ផ្លាញ ដើមឈើហូបផ្លែរ។ ទន្ទឹមនឹងនោះគឺការរក្សារប្រភពទឹក បរិស្ថានទឹក  ដើម្បីការ ពារពណ៌ខៀវស្រងាត់សំរាប់ដើមឈើ។ ​មកដល់ទីនេះ យើងខ្ញុំបានយល់ថា÷  ហេតុ អ្វីដែល Chanthabury ត្រូវបាន​ហៅ​ថា÷ ទីក្រុងរបស់ដើមឈើ៕


ប្រតិកម្មទៅវិញ