ការប្រឡងវោហារភាសាវៀតណាម - ការជួបជុំថ្មីសំរាប់និស្សិតឡាវនៅវៀតណាម |
(VOVworld) - «ពេលដែលចៀងចម្រៀង «ហាណូយ-បេះដូងក្រហម» របស់តន្ត្រីករ Nguyen Duc Toan ក្នុងដួងចិត្តខ្ញុំងើបឡើងមនោសញ្ចេតនាអំពីហាណូយអស្ចារ្យមួយ។ ទីក្រុងហាណូយល្អាតណាស់។ ភាពល្អបង្ហាញក្នុងភ្នែករបស់មនុស្សដែលបាននិងកំពុងតភ្ជាប់ជាមួយទីក្រុងនេះ។ ទីក្រុង
ហាណួយស្អាតក្នុងការអាឡោះអាល័យរបស់មនុស្សនៅឯបរទេសទៀតផង។»
ទីក្រុងហាណូយថ្ងៃសិសិរដូវមួយ នៅខាងក្រៅសីតុណ្ហភាពប្រហែលជា ២០ អង្សារក្តី ប៉ុន្តែ ក្នុងបន្ទាប់មានផ្ទៃដី ២០០ ម៉ែត្រក្រឡានៃអាគារវប្បធម៌កីឡាយុវជនចំណុះមហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសក្តៅឡើងៗដោយការសម្តែងរបស់មិត្ត Vimonxa Phaxavat ក្នុងការប្រឡងវោហារភាសា
វៀតណាមសំរាប់និស្សិតឡាវ។ ការសម្តែងរបស់ក្រមុំឡាវក្នុងសំលៀកបំពាក់អាវផាយប្រពៃណីរបស់
វៀតណាមបានធ្វើឲ្យទស្សនិជនហ៊ោកញ្ជ្រៀវគាំទ្រ។
ការប្រឡងវោហារភាសាវៀតណាម - ការជួបជុំថ្មីសំរាប់និស្សិតឡាវនៅវៀតណាម |
មិនត្រឹមតែជ្រើសរើសប្រធានបទល្អប្រសើរអំពី «សរទរដូវហាណូយ» ប៉ុណ្ណោះទេ ថែមទាំង ការបញ្ចេញវោហារភាសាវៀតណាមរបស់កញ្ញា Vimonxa គួរឲ្យទាក់ទាញណាស់ដោយសារឈុតសម្តែងដូចជា៖ កំឡោះពាក់អាវស ស្លៀកខោខ្មៅ ពាក់មួកបេរ៉េ និងក្រមុំនានា ស្លៀកពាក់អាវផាយជិះកង់។ ការប្រឡងដែលអូសបន្លាយក្នុងរយៈពេល ៧ នាទីបានធ្វើឲ្យ ទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលនិស្សិតនារីមួយរូបក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិឡាវចម្រៀងបទចម្រៀង «ហាណូយ - ពណ៌នៃផ្កា ១២ ទាំងប្រភេទ» ពេលដែលកញ្ញា Vimonxa ឧទ្ទេសនាមអំពីរដូវផ្កានៅទីក្រុងហាណូយ។ ទោះបីជាមករៀនសូត្រនៅវៀតណាម ២ ខែមុនក្តី ប៉ុន្តែ Vimonxa បានរៀនភាសាវៀតណាម ២ ដងក្នុងមួយសប្តាហ៍អស់រយៈពេល ១ ឆ្នាំមុនហើយ។
«យើងខ្ញុំមករៀននៅវៀតណាមនាសរទរដូវហាណូយ។ ខ្ញុំស្គាល់ដល់អំពីសរទរដូវហា ណូយស្អាតបាតពីយូរយាណាស់មកហើយ ប៉ុន្តែ ពេលឃើញផ្ទាល់ភ្នែកគឺរ៉ូម៉ង់ទិកណាស់។ ខ្ញុំចង់ឲ្យការបញ្ចេញវោហារថ្ងៃនេះដូចពាក្យអំណរគុណចំពោះលោកគ្រួអ្នាកគ្រួសាលា T80 ដែលបានជួយឧបត្ថម្ភនិស្សិតឡាវទាំងអស់នាពេលកន្លែងទៅ។យើងខ្ញុំគ្មានវេលាត្រៀមរៀបចំហ្វិកហាត់ច្រើនសំរាប់ការប្រឡងវោហារនេះទេហើយទទួលបានការជួយឧបត្ថម្ភរបស់គ្រួបង្រៀននិងមិត្តភ័ក្តវៀតណាម។»
វោហារភាសាវៀតណាមពូកែ ឈុតសម្តែងគួរឲ្យចាប់អារម្មណ៍ Niphaphon Mixayphon ក្នុងអាវផាយពណ៌ក្រហមបាននាំមកនូវរូបភាពអំពីនារីលក់ទំនិញរួមជាមួយអង្រែកលើស្មា បណ្ដានារីជិះកង់លក់ផ្កា។ Niphaphon Mixayphon បានចែលរំលែកថា៖
«ខ្ញុំហ្វឹកហាត់ការប្រឡងនេះអស់រយៈពេល ២ ថ្ងៃ ដោយសារ ខ្ញុំរវល់រៀនសូត្រណាស់។ នេះគឺជាការចាប់អារម្មណ៍របស់ខ្លួនចំពោះទីក្រុងហាណូយ អំពីជនហាណូយ អំពីប្រការធម្ម តាដែលធ្វើឲ្យខ្ញុំចាប់ចិត្តយ៉ាងខ្លាំក្លា។ ចំណុចពិសេសដោយឡែកមួយដែលគ្មាននៅឡាវគឺ បណ្ដាអ្នកលក់តាមបណ្តោយវិថី។»
ការប្រឡងវោហារភាសាវៀតណាមគឺជាសកម្មភាពមួយក្នុងឱកាសរំលើកខួបអនុស្សាវរី យ៍លើកទី ៤២ ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៥- ថ្ងៃទី ២ ធ្នូឆ្នាំ ២០១៧) និងជាសកម្មភាពរំលឹកខួបឆ្នាំមិត្តភាពវៀតណាម-ឡាវ ២០១៧ ផងដែរ។ ប្រធានមជ្ឃឹមសមាគមមិត្តភាពវៀតណាម-ឡាវ លោក Tran Van Tuy សម្តែងគោលបំណងថា៖
«ការប្រឡងវោហារភាសាវៀតណាមសំរាប់និស្សិតឡាវលើកទី ១ គឺជាទីលានលែងថ្មី មានប្រយោជន៍និងជាឱកាសដើម្បីបណ្ដនិស្សិតឡាវនិយាយភាសាវៀតណាមតាមរយៈការវោហារផងដែរ។ នេះក៏ជាឱកាសដើម្បីនិស្សិតវៀតណានិងឡាវជួប ប្រាស្រ័យ ផ្លាស់ប្តូរ និងបង្កើនការយោគយល់គ្នាទៅវិញទៅមករួមចំណែករក្សានិងពូនជ្រំទំនាក់ទំនងពិសេសវៀតណាម-ឡាវ។»
ទស្សនិកជនទាំងអស់និយមចូលចិត្តកម្មវិធីនេះណាស់ ដោយសារ នេះជាលើកដំបូង ការប្រឡងវោហារមួយត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយធំដូច្នេះ។ ក្រៅពីនោះ និស្សិត ឡាវនានាបាននាំមកនូវការប្រឡងលើកនេះរបាំនិងបទចម្រៀងឡាវពោរពេញទៅដោយ ចំណងមិត្តភាពវៀតណាម-ឡាវផងដែរ។
«ថ្ងៃនេះ ខ្ញុំបានទស្សនាការសម្តែងលើឆាកល្អណាស់។ ខ្ញុំឃើញថា៖ បណ្ដាមិត្តរៀនភាសាវៀតណាមពូកែណាស់។ និយាយល្អច្បាស់លាស់។ នេះគឺគំរូដើម្បីខ្ញុំធ្វើ តាម។»
«ឈុតសម្តែងសិល្បៈក្នុងកម្មវិធីគួរឲ្យទាក់ទាញណាស់។ នេះគឺជារបៀបដែលនិស្សិត យើងខ្ញុំផ្សព្វផ្សាយវប្បធម៌ឡាវដល់មិត្តភ័ក្តវៀតណាម ហើយនិងជាស្ពានតភ្ជាប់ដើម្បីនិស្សិត នៃប្រទេសទាំងពីរជួបប្រាស្រ័យជាមួយគ្នា។»
ការប្រឡងបានបិទបញ្ចប់នាម៉ោង ១២ ថ្ងៃត្រង់ យូរជាង ១ ម៉ោងបើប្រៀបនឹងពេលវេលាកំណត់ទោះបីយ៉ាងណាក៏ដោយនណាក៏សប្បាយរីករាយថតរូបអនុស្សាវរីយ៍ជាមួយ មិត្តភ័ក្ត។ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ពិសេសមួយ រង្វាន់ទី ១ ចំនួន ២ រង្វាន់ទី ២ ចំនួន ៣ និងរង្វាន់ទី ៣ ចំនួន ៥ សំរាប់បេក្ខជនទាំងអស់។ នាឆ្នាំខាងមុខ ការប្រឡងវោហារ ភាសាវៀតណាមនឹងជាទីលានលែងគួរឲ្យចាប់អារម្មណ៍មួយដែលនិស្សិតឡាវរងចាំ៕