(VOV)_“យើងខ្ញុំមានគោលបំណងជំរុញការយល់ដឹងអំពីភាសាថៃ សំរាប់
និស្សិតផ្នែកជំនាញភាសាថៃ នៅបណ្ដាមហាវិទ្យាល័យរបស់វៀតណាម “។ នេះ
គឺជាការអះអាងរបស់លោកស្រី Donlada Thongboon លេខាទី១ ស្ថានទូតថៃ ប្រ
ចាំនៅវៀតណាម និងជាប្រធានគណៈមេប្រយោគ នៃការប្រឡងនិយាយភាសា
ថៃ លើកទី៤ ឆ្នាំ ២០១៥។ ប្រឡងនេះមានប្រធានបទ៖ ខ្ញុំចង់និយាយជាមួយជន
ថៃថា…………ត្រូវបានប្រព្រឹត្តទៅនាខែឧសភាកន្លងទៅនៅរដ្ឋធានីហាណូយ។
ទស្សនិកជនចំនួនជាង២០០នាក់ នៅក្នុងសាលប្រជុំ មហាវិទ្យាល័យវិទ្យា
សាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រសកលវិទ្យាល័យជាតិហាណូយ កំពុង
ទះដៃ អបអរសាទរការនិយាយរបស់កំលោះ Minh Nhut និស្សិតឆ្នាំទី២ នៃមហា
វិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ ។ កំ
ឡោះមានអាយុ២០ឆ្នាំ បានចាប់ផ្តើមស្រាវជ្រាវភាសាថៃ តាំងពី៤ឆ្នាំមុន ពេល
នៅជាសិស្សនៃសាលាវិទ្យាល័យ Tien Giang ។ នាគ្រាដំបូង Minh Nhut រៀន
ភាសាថៃតាមគេហទំព័រ ៖ Speakingthai.com និង Learnthai.com ប៉ុន្តែការសិក្សា
នេះមិននាំមកនូវផលប្រយោជន៍ជាច្រើននោះទេ។ ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំ រៀន
នៅមហាវិទ្យាល័យ ភាសាថៃរបស់ Minh Nhut មានការរីកចំរើនជាច្រើន។ ហើយ
ការប្រឡងលើកនេះ ជាឱកាស ដើម្បី Minh Nhut បង្ហាញនូវមនោសញ្ជេតនា
របស់ខ្លួនចំពោះជនថៃ៖
“ ប្អូនចង់មានឱកាស១ ដើម្បីនិយាយជាមួយជនថៃថា៖ ប្អូនស្រឡាញគេ។ ពីព្រោះថា៖ នៅលើ Facebook ប្អូនក៏សរសេរប៉ុន្មានឃ្លាក្តី ប៉ុន្តែមិនមានមនុស្ស
ប៉ុន្មានទេ។ ប៉ុន្តែទទួលបានរង្វាន់ក្នុងការប្រឡងនេះ ប្អូនអាចមានសម្លេងខ្លាំងជាង។”
ក្រោយពីជោគជ័យក្នុងការរៀបចំប្រឡង៣លើកមក ការប្រឡងនិយាយភា
សា ថៃ លើកទី៤ ឆ្នាំ ២០១៥នេះ ទាក់ទាញបាននិស្សិតជាច្រើន មកពីមហាវិទ្យា
ល័យចំនួន៥ ក្នុងទូទាំងប្រទេសចូលរួម។ ដោយប្រធានបទ៖ ខ្ញុំចង់និយាយជា
មួយជនថៃថា………គណៈចាត់តាំងទទួលបានបទប្រឡងចំនួ៦០ ហើយពីនោះ
ជ្រើសរើសបេក្ខជនមានស្នាដៃឆ្នើមបំផុត ចូលក្នុងការប្រឡងនិយាយ។ កញ្ញា
Thoa មកពីមហាវិទ្យាល័យភាសាបរទេស- សកលវិទ្យាល័យជាតិ ហាណូយ
និងកញ្ញាTrang មកពីមហាវិទ្យាល័យភាសាបរទេស បានអោយដឹងថា៖
“ នេះគឺជាការប្រឡង១ ដែលបានប្អូនរង់ចាំពីយូរណាស់មកហើយ។ចាប់
តាំងពីពេលប្អូនរៀនភាសាថៃ។ ប្អូនគិតថា៖ ខ្លួនមានសំណាងណាស់ ដោយបាន
ចូលរួមការប្រឡងនេះ។”
“នាពេលបានដឹងថា៖បានចូលក្នុងវគ្គផ្តាច់ព្រាត់ ការប្រឡងនិយាយភាសា
ថៃលើកនេះ ប្អូនសប្បាយរីករាយ និងមោទនភាពណាស់។”
វាយតំលៃអំពីការប្រឡង និងបណ្ដានិស្សិតចូលរួមការប្រឡងនេះលោកគ្រូ
Nguyen Tuong Lai បង្រៀនភាសាថៃ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសា
ស្ត្រ និងមនុស្សសាស្ត្រ -សាកលវិទ្យាល័យជាតិហាណូយ បានអោយដឹងថា៖
“អាចនិយាយបានថា៖ បណ្ដានិស្សិតមកដល់ការប្រឡងនេះ សុទ្ធតែស្រឡាញភាសាថៃ ស្រឡាញទឹកដី និងមនុស្សថៃ។ គេខំប្រឹងប្រែងស្វែងយល់អំពីភាសាផង
ប្រវត្តិសាស្ត្រផង និងវប្បធម៌របស់ថៃទៀតផង។ ក្រៅពីការសិក្សានៅសាលានេះ
ប្អូនៗនៅតែរៀនបន្ថែមតាមបណ្ដាញអ៊ីនធឺណែត និងសៀវភៅទៀតផង។”
តាមរយៈការចាត់តាំងនានា ការប្រឡងនិយាយភាសាថៃ បានរួមចំណែក
ជំរុញ និងអភិវឌ្ឍន៍ការបង្រៀនភាសាថៃ និងស្រាវជ្រាវអំពីថៃនៅវៀតណាម។ នេះ
ក៏គឺជាគោលបំណងរបស់លោកស្រី Donlada Thongboon លេខាទី១ ស្ថានទូតថៃ
ប្រចាំនៅវៀតណាម និងជាប្រធានគណៈមេប្រយោគ នៃការប្រឡងនិយាយភាសាថៃ លើកទី៤ ឆ្នាំ ២០១៥។ លោកស្រី Donlada Thongboon បានអោយដឹងថា៖
“ ខ្ញុំសង្ឃឹមថា៖ការប្រឡងលើកនេះនឹងជួយឧបត្ថម្ភមិត្តស្រឡាញភាសាថៃ
ជាង។ ហើយខ្ញុំក៏សង្ឃឹមថា៖ ចំណេះដឹងថ្ងៃនេះ នឹងនាំមកនូវបទពិសោធន៍សំរាប់
មិត្តនានាក្នុងអនាគត។ នាបច្ចុប្បន្ន យើងកំពុងឆ្ពោះទៅការកសាងសហគមន៍អា
ស៊ាន និងក្រុមហ៊ុនថៃជាច្រើន កំពុងធ្វើអាជីវកម្មនៅវៀតណាម ត្រូវការបុគ្គលិក
វៀតណាមចេះភាសា២ និងយល់ដឹងអំពីទីផ្សារវៀតណាមដែរ។”
|
រង្វាន់លេខ១ ប្រគល់អោយ Huynh Minh Nhut |
ការប្រឡងបានបញ្ចប់ ដោយរង្វាន់លេខ១ ប្រគល់អោយ Huynh Minh Nhut
ជាមួយទឹកប្រាក់ចំនួន១០លានដុង (ស្មើនឹង៥០០ដុល្លារអាមេរិក)។ ក្រៅពីនោះ
គណចាត់តាំងក៏បានប្រគល់ជូនរង្វាន់ផ្សេងៗទៀតផង៕