ការតភ្ជាប់សហគ្រាស Startup ក្នុងសម័យកាលឌីជីថល |
ចាប់ផ្តើមសម័យពិភាក្សា តំណាងមកពីចិនបានសង្កត់ធ្ងន់ទៅលើការដែល សហគ្រាសគប្បីតភ្ជាប់ជាមួយគ្នាដោយសារ ប្រសិនបើ សហគ្រាសមួយធ្វើអាជីវ កម្មប្រកបដោយប្រសិទ្ធភាព បរិមាណមនុស្សដែលទទួលផលប្រយោជន៍នឹងតូច ណាស់ ប៉ុន្តែ បណ្ដាសហគ្រាសខ្នាតតូចចងសម្ព័ន្ធជាមួយគ្នាប្រកបដោយប្រសិទ្ធ ភាព នោះគឺនឹងទទួលឲ្យបានផលប្រយោជន៍ដ៏ធំធេង។ យល់ព្រមជាមួយមតិ របស់តំណាងមកពីចិន នាយិការក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានឡាវ Toh-Lao លោកស្រី Souphaphone Souannavong បានសង្កត់ធ្ងន់ទៅលើរូបសណ្ឋានធ្វើ អាជីវកម្មថ្មីនិងការតភ្ជាប់សហគ្រាស Startup ជាមួយគ្នាដើម្បីបង្កើតឡើងប្រសិទ្ធភាព។ លោកស្រីបានឲ្យដឹងថា៖ ឡាវបានអនុវត្តវិធានការជាច្រើនសំដៅកែលំអ បទដ្ឋានធ្វើសកម្មភាព បង្កើតឱកាសសហប្រតិបត្តិការ ជាពិសេសគឺសហគ្រាស Startup។ លោកស្រី Souphaphone Souannavong ចែករំលែកថា៖
«ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្រុមហ៊ុនយើងខ្ញុំបានបំផុសគំនិតនិង បណ្តុះបណ្ដាលសហគ្រាស Startup ជាង ១ ពាន់សហគ្រាសហើយ។ មានសហ គ្រាសមួយចំនួននៅឡាវធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពណាស់។ ទោះបីជា ប្រៀបនឹងសហគ្រាសបរទេសផ្សេងៗទៀត បណ្ដាលទ្ធផលនោះមិនធំដ៏ទេ ប៉ុន្តែ នេះជាការលើកទឹកចិត្តដ៏ធំធេងសំរាប់យើងខ្ញុំក្នុងដំណាក់កាលនេះ។»
នាយិការក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានឡាវ Toh-Lao លោកស្រី Souphaphone Souannavong |
នាំចេញវិធានការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ GMS តំណាងមកពី ថៃបានចាត់ទុកថា៖ ប្រទេសនានាក្នុងតំបន់គប្បីកែលំអថែមទៀតនូវសង្វាកតំលៃ តភ្ជាប់ឧស្សាហកម្មដោយឈរលើការជំរុញបណ្ដារបៀងសេដ្ឋកិច្ច តំបន់ព្រំដែន កាត់បន្ថយបែបបទឆ្លងដែន។ ទន្ទឹមនឹងនោះ ប្រទេសនានាគប្បីប្រើប្រាស់លំហរ ឌីជីថលដូចគ្រឹះស្ថាននិងជាឧបករណ៍ធ្វើអាជីវកម្មមួយ។
រីឯខ្លួនវិញ តំណាងមកពីមីយ៉ាន់ម៉ា នាយកគ្រប់គ្រងក្រុមហ៊ុន Blue Ocean លោក Htun Htun Layung បានឲ្យដឹងថា៖
«មីយ៉ាន់ម៉ាមានចំនួនប្រជាជនចំនួន ៤៥ លាននាក់ មានខ្សែព្រំដែនជាមួយ ប្រទេស GMS ទាំងឡាយ។ យើងខ្ញុំកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ គ្នាដើម្បីអាចផ្លាស់ប្តូរខឿនសេដ្ឋកិច្ចមីយ៉ាន់ម៉ា ធ្វើយ៉ាងម៉េចដើម្បីសហគ្រាស Startup អាចពង្រីកឲ្យបានសក្តានុភាពរបស់ខ្លួន។ យើងខ្ញុំត្រូវសហប្រតិបត្តិការ ជាមួយគ្នាអភិវឌ្ឍន៍ជាមួយគ្នា។ នៅមីយ៉ាន់ម៉ា បណ្ដាសហគ្រាសសុទ្ធតែមានការ វិនិយោគពីបរទេស។ ក្នុងឱកាសនេះដែរ យើងខ្ញុំមានគោលបំណងសហប្រតិបត្តិ ការជាមួយបណ្ដាសហគ្រាសកម្ពុជា ឡាវ និងវៀតណាម។ នាឆ្នាំខាងមុខ យើងខ្ញុំ នឹងតភ្ជាប់នឹងសហគ្រាសឌីជីថលផងដែរ។»
ស្រុះចិត្តគំនិតជាមួយមតិរបស់តំណាងពីមីយ៉ាន់ម៉ា លោក Kok Pheng អ្នកចាប់បដិសន្ធិនិងជាប្រធានក្រុមហ៊ុនកម្ពុជា Avanee Clorii & Logistic បានចែករំ លែកថា៖
«ពេលដែលនិយាយអំពីអតិថិជននៅកម្ពុជា កម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសដែលប្រើប្រាស់ការតភ្ជាប់ទូរស័ព្ទចល័តច្រើន។ នាបច្ចុប្បន្ន ម្នាក់ ប្រើប្រាស់ស៊ីមកាតជាងមួយ។ អតិថិជននៅកម្ពុជា ពិសេសគឺជំនាន់វ័យ ក្មេងងាយស្រួលទាក់ទងជាមួយបច្ចេកវិទ្យាព័ត៌មាន ដូច្នេះ យើងខ្ញុំកំពុងអនុវត្ត ការទូទាត់តាមរយៈទូរស័ព្ទចល័ត។ បច្ចេកវិទ្យានេះក៏ត្រូវបានអនុវត្តសំរាប់ការ បញ្ជូនឬផ្ញើរប្រាក់ពីជនបទទៅទីក្រុងនិងផ្ទុយទៅវិញ។ នេះជារូបសណ្ឋានដើម្បី មនុស្សម្នាអាចទាក់ទាងជាមួយប្រភពហិរញ្ញវត្ថុយ៉ាងងាយស្រួលជាង។»
បញ្ចប់សម័យពិភាក្សា បណ្ដាតំណាងបាននាំចេញសន្និដ្ឋានថា៖ គប្បី មានវេទិកាស្រដៀងគ្នាដូច្នេះដើម្បីសហគ្រាស Startup មានឱកាសរៀនសូត្រ បទពិសោធន៍ ជួបប្រាស្រ័យ ស្វែងរកនិងបើកទូលាយទីផ្សារដើម្បី GMS កាន់តែ ពង្រីកឲ្យបានតួនាទីជាតំបន់តភ្ជាប់និរន្តរភាពមួយ៕