ការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាពនិងអភិវឌ្ឍន័ ២០ឆ្នាំ វៀតណាមចូលរួមអាស៊ាន” នៅទីក្រុងហាណូយ

MINH NGOC Theo VOV 5 -
Chia sẻ

(VOV)_ប្រទេសវៀតណាមមួយដ៏ស្និទ្ធិស្នាល រ៉ាក់ទាក់ 
 ប្រទេសម៉ាឡែស៊ីមួយសម្បូរទៅដោយពិធីបុណ្យ ប្រ 
ទេសថៃមានតំបន់ទេសចរណ៍ជាច្រើន ​និងប្រទេស 
ឥណ្ឌូនេស៊ីមួយមានខឿនវប្បធម៌ដ៏វិសេសវិសាល។ 
 ប្រការទាំងនេះ ត្រូវបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាព​និងអភិវឌ្ឍន័២០ឆ្នាំ វៀតណាមចូលរួម​អាស៊ាន​”នៅទីក្រុងហាណូយ​ដែល​បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨​ដល់ថ្ងៃទី១៥កញ្ញានៅទីក្រុងហាណូយ។

  (VOV)_ប្រទេសវៀតណាមមួយដ៏ស្និទ្ធិស្នាល រ៉ាក់ទាក់ ប្រទេសម៉ាឡែស៊ីមួយ 
សម្បូរទៅដោយពិធីបុណ្យ ប្រទេសថៃមានតំបន់ទេសចរណ៍ជាច្រើន ​និងប្រទេស 
ឥណ្ឌូនេស៊ីមួយមានខឿនវប្បធម៌ដ៏វិសេសវិសាល។ ប្រការទាំងនេះ ត្រូវបានតាំង 
បង្ហាញនៅក្នុងការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាព​និងអភិវឌ្ឍន័២០ឆ្នាំ វៀត 
ណាមចូលរួម​អាស៊ាន​”នៅទីក្រុងហាណូយ​ដែល​បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨​ដល់ 
ថ្ងៃទី១៥កញ្ញានៅទីក្រុងហាណូយ។

ការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាពនិងអភិវឌ្ឍន័ ២០ឆ្នាំ វៀតណាមចូលរួមអាស៊ាន” នៅទីក្រុងហាណូយ - ảnh 1
ការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាពនិងអភិវឌ្ឍន័ ២០ឆ្នាំ វៀតណាមចូលរួមអាស៊ាន

នាម៉ោង៩ព្រឹក ការតាំងពិព័រណ៌ត្រូវបានបើកជាផ្លូវការ ទោះបីជាមាន​ភ្លៀងធ្លាក់ខ្លាំងក្តី ប៉ុន្តែ ភ្ញៀវទស្សនាបានមកពេញបរិវេណតាំងបង្ហាញជាង៦០ម៉ែត្រក្រឡា នៅ
ទីស្នាក់ការ សម្ព័ន្ធភាពបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ។ ចូលទៅខាងក្នុង​ ​
ភ្ញៀវទស្សនានឹងឃើញបណ្ដា​ poster ធំៗ ត្រូវបានដាក់តាម​បណ្ដោយ​ជញ្ជាំងពណ៌ស។​ 
ក្នុង​ poster និមួយៗនេះ គឺមានរូបថតជាង​១០០​ផ្ទាំង​ ឧទ្ទេសនាមអំពីប្រទេសជាស
មាជិកអាស៊ាននានា។ ​ដំបូងគឺរូបថត​ឧទ្ទេស​នាម​អំពីប្រទេសម៉ាឡេស៊ី។ នោះគឺរូប
ភាពអគារភ្លោះ ​ Petronas ដ៏ល្បីឈ្មោះ​នៅទី​ក្រុង ​ Kualumpur រូបភាពស្ដីពីយុវជន 
យុវនារីម៉ាឡេស៊ី ក្នុងសម្លៀក​បំពាក់​ប្រពៃណី។​ ជិតនៅទីនេះ គឺបណ្ដារូបថតឧទ្ទេស
នាមអំពីប្រទេសថៃ​។ លោក​ស្រី​ Vu Thi Hai អនុប្រធានអចិន្ត្រៃយ៍ សម្ព័ន្ធបណ្ដាអង្គ
ការមិត្តភាព​ទីក្រុង​ហាណូយ និងជាប្រធានគណៈចាត់តាំង បានអោយដឹងថា៖​

          ការតាំងពិព័រណ៌លើកនេះឧទ្ទេសនាមអំពីរូបភាពនៃប្រទេសអាស៊ាន​ទាំង
ឡាយ និង​ជំហានអភិវឌ្ឍន៍របស់ប្រទេសផ្សេងៗ ដែលក្នុងនោះមានវៀត​ណាម។ 
ប្រជាជនហាណូយជាច្រើនក៏បាននិយាយអំពីសហគមន៍អាស៊ាន ​ប៉ុន្តែ សហគ
មន៍អាស៊ានរួមមានប្រទេសណាខ្លះ និងអភិវឌ្ឍន៍យ៉ាងម៉េច គេមិនសូវដឹងទេ។ 
ការតាំងពិព័រណ៌នេះដ៏ស្អាត ឧទ្ទេសនាមអំពីបណ្ដាតំបន់ទេសចរណ៍។ ទន្ទឹមនឹង
នោះ គេអាចស្វែងរកបានដៃគូពាណិជ្ជកម្មទៀតផង។​​

ការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាពនិងអភិវឌ្ឍន័ ២០ឆ្នាំ វៀតណាមចូលរួមអាស៊ាន” នៅទីក្រុងហាណូយ - ảnh 2
ការតាំងពិព័រណ៌ “ASEAN- 48 ឆ្នាំសន្តិភាពនិងអភិវឌ្ឍន័ ២០ឆ្នាំ វៀតណាមចូលរួមអាស៊ាន

ពិសេស ការតាំងពិព័រណ៌លើកនេះមានជ្រុងមួយឧទ្ទេសនាមអំពីរយៈ​ពេល២០
ឆ្នាំ វៀតណាមចូលរួមអាស៊ានទៀតផង។ លោក   Ru len Sa rít ឯកអគ្គរដ្ឋទូតរងម៉ា
ឡេស៊ី ប្រចាំនៅវៀតណាម បានអោយដឹងថា៖​

          ខ្ញុំវាយតំលៃខ្ពស់តួនាទី ការទទួលខុសត្រូវ មានចរិតលក្ខណះស្ថាបនា​របស់វៀតណាម ក្នុងរយៈពេល២០ឆ្នាំចូលរួមអាស៊ាន។ ​វៀតណាមបានរួមចំ​ណែក​
យ៉ាងសកម្ម ជំរុញសាមគ្គីភាព ស្ថិរភាព។ សមិទ្ធិផលរបស់វៀត​ណាម​នៅអាស៊ាន​ 
បានបង្កើតឡើងគ្រិះដ្ឋានរឹងមាំសំរាប់អនាគត និងការធ្វើ​សមាហរណកម្មវៀតណាម
ជាមួយមិត្តភក្តិអន្តរជាតិ។​​

តាមគណៈចាត់តាំង ចាប់ពីថ្ងៃបើកទ្វាមក គិតជាមធ្យម ក្នុងមួយថ្ងៃ មាន​មនុស្ស​ជាង​
២០០នាក់មកទស្សនា។ លោក Nguyen Lai ជនហាណូយមួយ​នាក់ ​អោយ​ដឹង​ថា​៖​

          ការតាំងពិព័រណ៌នេះគឺជាឱកាស ដើម្បីជនគ្រប់រូបជួបជុំគ្នា ចែករំលែក​អំពីមនោសញ្ជេតនា អំពីសហគមន៍អាស៊ាន។ ប្រទេសអាស៊ាននិមួយៗ ​សុទ្ធតែមាន
ទិដ្ឋភាពដ៏អស្ចារ្យ និងល្បីឈ្មោះលើទូទាំងពិភពលោក។ រូបថត​ទាំងនេះបានធ្វើ
អោយយើងខ្ញុំចង់ទៅទស្សនារមណីដ្ឋានទាំងឡាយនៅអាស៊ាន។​

          ការតាំងពិព័រណ៌​“ASEAN- 48 ឆ្នាំសន្តិភាពនិងអភិវឌ្ឍន័២០​ឆ្នាំ​ ​វៀតណាម​
ចូលរួមអាស៊ាន​”  បើកទ្វាពីម៉ោង៩ ដល់ម៉ោង១៧ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥កញ្ញា ​នៅ
ទីក្រុងហាណូយ។ ​ប្រសិនបើលោកអ្នកនាងកំពុងរស់នៅ​និងធ្វើការ​នៅទី​ក្រុងហា
ណូយ សូមអញ្ជើញអស់លោកអ្នកនាងមកទស្សនា៕​​​




ប្រតិកម្មទៅវិញ