ការចងចាំអំពីវិទ្យុផ្សាយសម្លេងរបស់ឡាវនៅវៀតណាម

Chia sẻ

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! មានវិទ្យុផ្សាយសម្លេងមួយរបស់ រដ្ឋាភិបាលបដិវត្តន៍ឡាវដែលធ្លាប់ប្រតិបត្តិការក្នុងអំឡុងពេលជិត១០ឆ្នាំនៅប្រទេស វៀតណាមនោះ គឺវិទ្យុផ្សាយសម្លេង Patthet ឡាវ ដែលក្រោយមកត្រូវបានគេហៅថា វិទ្យុ B១។ រយៈពេលផ្សាភ្ជាប់នឹងវិទ្យុ B១ គឺជាដំណាក់កាលពោរពេញទៅដោយអនុ ស្សាវរីយ៍រាប់មិនអស់ចំពោះកម្មាភិបាល បុគ្គលិកនៃវិទ្យុនេះ ពីព្រោះពួកគេទទួលបានសេចក្ដី ស្រឡាញ់ ការទំនុកបម្រុងនិងការជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើមរបស់ថ្នាក់ដឹកនាំ អ្នកយកព័ត៌មាននិងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម។

ការចងចាំអំពីវិទ្យុផ្សាយសម្លេងរបស់ឡាវនៅវៀតណាម - ảnh 1លោក Uday Xisaven
ប្រសិនបើមើលឥរិយាបថរហ័សរហួន និងសម្លេងច្បាស់ខ្លាំងរបស់លោក Uday Xisaven នៅពេលលោកទៅវិទ្យុសម្លេងជាតិឡាវ ធ្វើកម្មវិធីផ្សាយសម្លេងរយៈពេល ៣០នាទីនៅថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្ដាហ៍ គ្មានអ្នកណាគិតថា លោកមានអាយុ ជាង៨០ឆ្នាំទៅហើយ។ លោក Uday Xisaven ធ្លាប់ជាបុគ្គលិកម្នាក់នៃវិទ្យុសម្លេងដ៏ សម្ងាត់មួយនៅក្នុងរូងភ្នំនៅតំបន់ព្រៃភ្នំ Nho Quan ខេត្ត Ninh Binh ភាគខាងជើងវៀត ណាម។ កាលពីមុននេះ ក្នុងពេលទៅសិក្សានៅខេត្ត Thai Nguyen បន្ទាប់ពីទទួលបាន ការកោះហៅរបស់លោក Khamtay Xiphandon លោកនិងមិត្តភក្តិចំនួន៣នាក់ បានទៅ កាន់ទីក្រុងហាណូយដើម្បីចូលរួមបង្កើតវិទ្យុសម្លេង Pathet ឡាវ សម្រាប់បម្រើការតស៊ូ នៅសមរភូមិ Neo Lao chasat។ ចំពោះរូបលោកផ្ទាល់ រយៈពេលសិក្សានៅវិទ្យុសម្លេង វៀតណាម ហើយធ្វើការនៅវិទ្យុ Pathet ឡាវ ក្រោយមកគឺវិទ្យុ B១ នៅពេលវិទ្យុត្រូវ ជម្លៀសចេញពីខេត្ត Huaphan មកកាន់ខេត្ត Ninh Binh គឺជាដំណាក់កាលគួរឲ្យចងចាំអំពី សហការីនិងបងប្អូនជនជាតិវៀតណាម។
“អំឡុងពេលនៅទីក្រុងហាណូយគឺសមមិត្ត Nghi សមមិត្ត Linh។ ពេលមកវិទ្យុ B១ គឺមានសមមិត្ត Hoi សមមិត្ត Thieu ហើយថែមទាំងគិលានុដ្ឋាយិកា បុគ្គលិក Teletip ជាដើម។ អាចនិយាយបានថា កិច្ចសហប្រតិបត្តិការឡាវ-វៀតណាម ចំណងសាមគ្គី ភាពឡាវ-វៀតណាមគឺជិតស្និទ្ធ និងរឹងមាំណាស់”។
ស្ថានភាពសង្គ្រាមនៅប្រទេសទាំងពីរឡាវ-វៀតណាមកាន់តែសាហាវឡើង។ កងទ័ព និងជំនាញការវៀតណាមទៅជួយឧបត្ថម្ភកងទ័ព Pathet ឡាវ ក៏កាន់តែច្រើន ឡើងដែរ ដូច្នេះត្រូវការផ្ដល់ព័ត៌មានជាបន្តបន្ទាប់អំពីស្ថានភាពសង្គ្រាមនៅឡាវ។ នៅខែឧសភាឆ្នាំ១៩៦៦ វិទ្យុ Pathet ឡាវចាប់ផ្ដើមចាក់ផ្សាយកម្មវិធីព្រឹត្តិការណ៍ជា ភាសាវៀតណាមដើម្បីបំពេញតម្រូវការខាងលើ ព្រមទាំងជួយមិត្តអ្នកស្ដាប់វៀតណាម យល់ដឹងបន្ថែមអំពីការតស៊ូរបស់ប្រជាជនឡាវផងដែរ។ អាស្រ័ដោយពូកែភាសាវៀត ណាម និងសរសេរបានយ៉ាងល្អ បានជាលោក Khamphay Suphavongtay ត្រូវបាន ជ្រើសរើសជាពិធីករនៃកម្មវិធីផ្សាយសម្លេងជាភាសាវៀតណាម។ ចាប់ពីពេលដែល វិទ្យុស្ថិតនៅទីក្រុងហាណូយរហូតដល់ពេលជម្លៀសទៅកាន់ខេត្ត Ninh Binh សហការី នៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយកម្មាភិបាល អ្នកយកព័ត៌មាន នៃវិទ្យុឡាវ។ លោក Khamphay បានដំណាលថា៖
“ប្រសិនបើគ្មានជំនាញការវៀតណាមជួយឧបត្ថម្ភនៅពេលនោះទេ យើងមិនអាច រស់បានឡើយ។ ទីមួយគឺអំពីជីវភាពប្រចាំថ្ងៃ ទីពីរគឺប្រតិបត្តិការនៃវិទ្យុសម្លេង។ ដោយ សារតែកម្មាភិបាលយើងមានតិចតួចណាស់ ហើយជំនាញបច្ចេកទេសក៏មានកំហិត ដែរ។ ប្រសិនបើគ្មានការជួយឧបត្ថម្ភពីវិទ្យុសម្លេងវៀតណាម យើងមិនអាចសម្រេច ភារកិច្ចបានឡើយ”។
ការចងចាំអំពីវិទ្យុផ្សាយសម្លេងរបស់ឡាវនៅវៀតណាម - ảnh 2កម្មាភិបាល អ្នកយកព័ត៌មាននៃវិទ្យុសម្លេង Pathet ឡាវ ធ្វើការនៅក្នុងរូងភ្នំ។ (រូបថតឯកសារ)
ជាពិធីការិនីភាសាឡាវនៃកម្មវិធីផ្សាយសម្លេងកងទ័ព ប៉ុន្តែមានរយៈពេលមួយ លោកស្រី Khamphap Keomouti នៅតែត្រៀមខ្លួនជាស្រេចជួយកម្មវិធីផ្សាយជាភាសា វៀតណាម។ អនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានចំពោះរូបលោកស្រីនិងសហ ការីនៅវិទ្យុ B១ គឺពេលដឹងថា លោកប្រធាន ហូជីមិញបានទទួលមរណភាព។ អាស្រ័យ ដោយមានសម្លេងកក់ក្ដៅ លោកស្រី Keomouti ត្រូវបានចាត់ឲ្យអានវិយោគកថារបស់ មជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវនិងវិយោគកថារបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Duan។ លោកស្រីបានដំណាលថា៖
“នៅពេលនោះ ស្ថានភាពសង្គ្រាមកាចសាហាវណាស់ នាងខ្ញុំមានឱកាសចូលរួម ចំណែកលើកទឹកចិត្តកងទ័ពនិងប្រជាជនឡាវតស៊ូប្រយុទ្ធអញ្ចឹង ខ្ញុំមានកិត្តិយសនិងក្ដី សប្បាយរីករាយយ៉ាងក្រៃលែង។ នៅពេលលោកអ៊ុំហូទទួលមរណភាព កម្មាភិបាល យុទ្ធជននៅទីនេះសុទ្ធតែក្រៀមក្រំសោកសៅដូចឪពុកម្ដាយផ្ទាល់ខ្លួនទទួលមរណភាពអញ្ចឹង។ អ្នកណាក៏មិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំមានកិត្តិយសដោយត្រូវបានចាត់ឲ្យ អានវិយោគកថារបស់មជ្ឈឹមបក្សឡាវ និងវិយោគកថារបស់លោកអគ្គលេខាបក្ស Le Duan ជាទាំងភាសាឡាវនិងវៀតណាម។ ពិតជារំភើបចិត្តខ្លាំងណាស់ អានច្រើនដងតែ អានមិនចេញទេ។ ត្រូវតែខិតខំប្រឹងប្រែងណាស់ទើបធ្វើបាន”។
រយៈពេល៦០ឆ្នាំបានកន្លងផុតទៅហើយ កម្មាភិបាល បុគ្គលិកនៃវិទ្យុសម្លេង Pathet ឡាវកាលពីមុននេះ ភាគច្រើនបានឈានចូលវ័យអាយុចាស់ជរាហើយ។ ទោះ យ៉ាងណាក៏ដោយ រាល់អនុស្សាវរីយ៍ក្នុងអំឡុងពេលធ្វើការនៅវិទ្យុតស៊ូនៅវៀតណាម ពិតជាមិនអាចបំភ្លេចបានឡើយ។ អ្នកណាក៏មានបំណងចង់វិលត្រឡប់មកទីកន្លែងដែលពួកគេ ធ្លាប់លះបង់យុវវ័យដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិឡាវ ហើយមកទស្សនា វិទ្យុសម្លេងវៀតណាមដើម្បីជួបជុំជាមួយសហការី បងប្អូនដែលធ្លាប់បានជួយពួកគេ ធំដឹងក្ដី បំពេញភារកិច្ចដែលបក្សនិងប្រជាជនឡាវទុកចិត្តប្រគល់ជូន រួមចំណែកទៅ ក្នុងជ័យជំនះនៃការតស៊ូរំដោះជាតិដែលប្រជាជាតិទាំងពីរវៀតណាម-ឡាវបាន សាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវរួម៕

ប្រតិកម្មទៅវិញ