ការចងចាំអនុស្សាវរីយ៍របស់យុទ្ធជនដែលមិនគិតពីខ្លួនឯងដើម្បីស្មារតីកុម្មុយនិស្តអន្តរជាតិ

Chia sẻ

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ជាង ៧ ទស្សវត្សមុននេះ មានប្រជាជន និងយុវជនវៀតណាមរាប់ម៉ឺននាក់ បានចាកចេញពីក្រុមគ្រួសារ និងមាតុភូមិ ឈប់ពីការសិក្សា ទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសឡាវ ដើម្បីសម្របសម្រួលតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ហើយដណ្ដើមយកឯករាជ្យនិងសេរីភាពសម្រាប់ប្រទេសនីមួយៗ។ ក្នុងឱកាសរំលឹកខួបលើកទី ៧៣ នៃទិវាប្រពៃណីរបស់កងទ័ពស្ម័គ្រចិត្តនិងជំនាញការយោធាវៀតណាមដែលទៅជួយឡាវ (ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៤៩ - ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២) យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តស្តាប់ពីការចងចាំអនុស្សាវរីយ៍ និងរឿងរ៉ាវរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅប្រទេសឡាវក្នុងសម័យកាលសង្គ្រាម។

ការចងចាំអនុស្សាវរីយ៍របស់យុទ្ធជនដែលមិនគិតពីខ្លួនឯងដើម្បីស្មារតីកុម្មុយនិស្តអន្តរជាតិ - ảnh 1រូបថតវីរជន Pham Minh Giam នៅពេលចូលរួមប្រយុទ្ធនៅសមរភូមិឡាវ។

“ជាយុទ្ធជនម្នាក់ដែលត្រូវបានប្រគល់ភារកិច្ច គឺត្រូវតែសម្រេចភារកិច្ច។ ទោះបីជាដឹងថា មានការលំបាកលំបិនច្រើនណាស់ក៏ដោយ ប៉ុន្តែបងបង្អូននៅតែសប្បាយចិត្ត ស្មារតី និងឆន្ទៈគឺជាប្រការដ៏សំខាន់បំផុត។ យើងខ្ញុំជានិច្ចកាលស្រឡាញ់ ជួយទំនុកបម្រុងគ្នា លើកទឹកចិត្តគ្នាទៅវិញទៅមក ធ្វើយ៉ាងណាសម្រេចភារកិច្ច នាំមកនូវភាពរុងរឿងជូនមាតុភូមិ ហើយត្រឡប់ទៅផ្ទះវិញ ឪពុកម្តាយចាស់ជរាកំពុងទន្ទឹងរង់ចាំ”។

“ការប្រយុទ្ធនៅលើទឹកដីឡាវ ឬទឹកដីវៀតណាមក៏ដូចគ្នា ហើយការពលីជីវិតនៅឡាវ ឬវៀតណាមក៏ដូចគ្នាដែរ”។

រឿងរ៉ាវស្ដីពីការបាត់បង់ដ៏ឈឺចាប់ ទុក្ខលំបាកវេទនារបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅសមរភូមិឡាវ មានច្រើនរាប់មិនអស់ទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់យុទ្ធជនស្ម័គ្រចិត្តវៀតណាមគ្រប់រូប នោះគឺជាការចងចាំអំពីសម័យកាលវីរភាពមួយ ជាកិត្តិយសនិងមោទនភាព នៅពេលដែលបានលះបង់ដើម្បីបុព្វហេតុការពារឯករាជ្យនៃប្រទេសទាំងពីរ រួមចំណែកក្នុងការកសាងនិងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។ នៅពេលវិលត្រឡប់មកមាតុភូមិ ស្រុកកំណើត គ្រួសារវិញ រស់នៅក្នុងសម័យសន្តិភាព ហើយបានមើលឃើញការអភិវឌ្ឍនៃប្រទេសទាំងពីរ ពិតជាប្រការដ៏អស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបានឡើយ។

ការចងចាំអនុស្សាវរីយ៍របស់យុទ្ធជនដែលមិនគិតពីខ្លួនឯងដើម្បីស្មារតីកុម្មុយនិស្តអន្តរជាតិ - ảnh 2លោកឧត្តមសេនីយត្រី Huynh Dac Huong - មានអាយុ ១០៣ ឆ្នាំដែលធ្លាប់ចូលរួមប្រយុទ្ធទាំងក្នុងការតស៊ូប្រឆាំងបារាំងនិងអាមេរិកនៅសមរភូមិឡាវ។ (រូបថត៖ VOV)

លោកឧត្តមសេនីយត្រី Huynh Dac Huong - មានអាយុ ១០៣ ឆ្នាំដែលធ្លាប់បានចូលរួមប្រយុទ្ធទាំងក្នុងការតស៊ូប្រឆាំងបារាំងនិងអាមេរិកនៅសមរភូមិឡាវបានចែករំលែកយ៉ាងដូច្នេះក្នុងឱកាសពិធីមិទ្ទីញអបអរសាទរខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ ដែលបានប្រារព្ធឡើងនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហាណូយ។

“យុទ្ធជនស្ម័គ្រចិត្តនិងជំនាញការយោធាវៀតណាមដែលជួយឡាវ មានក្តីសោមនស្សរីករាយនិងមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងបុព្វហេតុការពារមាតុភូមិ។ យើងខ្ញុំក៏សប្បាយរីករាយចំពោះការអភិវឌ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម ជាពិសេសលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ និងសន្តិសុខផងដែរ”។

ដើម្បីមានអ្វីៗដូចសព្វថ្ងៃនេះ ក្នុងយុទ្ធជនស្ម័គ្រចិត្តវៀតណាមម្នាក់ៗ នៅតែចងចាំជានិច្ចនូវគុណបំណាច់នៃការចិញ្ចឹមបីបាច់ ការការពារនិងការស្រឡាញ់រាប់អានរបស់ប្រជាជនឡាវ ដែលបានជួយគេសម្រេចកាតព្វកិច្ចអន្តរជាតិ ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមប្រទេសជាតិ។

“អាស្រ័យដោយមានពោត ដំឡូងមី និងល្ពៅរបស់ប្រជាជនឡាវ ទើបយើងខ្ញុំអាចរស់រានមានជីវិត ហើយសម្រេចភារកិច្ចរបស់ខ្លួនបាន”។

“នៅពេលនោះ ប្រជាជនក៏ស្រេកឃ្លានខ្លាំងណាស់ ប៉ុន្តែមានអ្វីៗដ៏ល្អបំផុតពួកគេតែងតែយកមកជូនកងទ័ពវៀតណាម”។

“ខ្ញុំនៅតែចាំថា នាគ្រាមួយខ្ញុំទៅជួយមិត្តជីករូងក្រោមដី ខណៈពេលឃ្លានពេក មិត្តបានយកបបរជើងជ្រូកមកជូនពួកយើង។ ខ្ញុំរំភើបចិត្តខ្លាំងណាស់ ខណៈពេលស្រេកឃ្លានដូច្នេះ នៅលើសមរភូមិដូច្នេះ ប៉ុន្តែមិត្តបានប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់បែបនោះ គឺពិតជាសប្បាយរីករាយណាស់”។

ការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ការប្តេជ្ញាចិត្ត និងឆន្ទៈអង់អាចក្លាហាន ក៏ដូចជាសាមគ្គីភាព សេចក្តីស្រឡាញ់ ការជួយទំនុកបម្រុងគ្នាទៅវិញទៅមករបស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរបានបង្កើតឡើងអព្ភូតហេតុ ដោយវាយបណ្ដេញខ្មាំងសត្រូវឈ្លានពាន ហើយដណ្តើមបានឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ។ ប្រការទាំងនោះ បានក្លាយទៅជានិមិត្តរូបដ៏ភ្លឺស្វាងនៃចំណងសាមគ្គីភាព ភាពស្អិតរមួត និងស្មារតីកុម្មុយនិស្តអន្តរជាតិ ដែលបង្កើតឡើងមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលកម្រមាននៅលើពិភពលោក។ ទោះបីជាមានវ័យចាស់ជរា សុខភាពខ្សោយក៏ដោយ ប៉ុន្តែយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅតែបន្តធ្វើជាគំរូ អប់រំយុវជនជំនាន់ក្រោយ តាមរយៈរឿងដំណាល ឬសកម្មភាពជាក់ស្តែង ដូចជាការទទួលឧបត្ថម្ភនិស្សិតឡាវទៅសិក្សានៅវៀតណាម ក្នុងគោលបំណងចង់ពូនជ្រុំចំណងមិត្តភាពវៀតណាម-ឡាវឲ្យមានភាពស្រស់ស្អាត និងនិរន្តរភាពជារៀងរហូត៕

ប្រតិកម្មទៅវិញ