(VOVworld)-លោកអ្នកនាងជាទីមេត្រី!នាប៉ុន្មានថ្ងៃនេះ លើទូទាំងក្រុងហាណូយ
ទង់ជាតិ ផ្កា pano ហាក់ដូចជាកំពុងស្វាគមន៍ Festival រាំតុក្កតាអន្តរជាតិលើកទី៤
ឆ្នាំ ២០១៥នៅទីក្រុងហាណូយបានផុសផុលឡើង។ ក្រុមសិល្បៈរាំតុក្កតាមកពី
ប្រទេសចំនួន១០ ក្នុងនោះ មានក្រុមសិល្បៈវៀតណាមចំនួន៣ បាននាំមកជូន
ទស្សនិកជននូវ លក្ខណៈសិល្បៈគំនូ ចំរៀងដូរតន្ត្រី និងការយល់ដឹងអំពីមនុស្ស បំណងប្រាថ្នានិងជីវភាព រស់នៅរបស់ជនជាតិនីមួយៗ។
|
លេចឡើងនៅលើឆាកល្ខោនជាមួយនឹង សម្លៀកបំពាក់បែបប្រពៃណី
សិល្បៈករ សិល្បៈការិនីកម្ពុជាចំនួន៥រូប កំពុងបំលាស់ទីចលនាតុក្កតាលើដៃផង
និងរាំតាម ចង្វាក់ភ្លេងផង បានទាក់ទាញភ្នែករបស់ទស្សនិកជនជាច្រើនកុះករ។
នៅFestival លើកនេះក្រុមកម្ពុជាបានបង្ហាញរបាំតុក្កតាស្រមោលដែលក្នុងនោះ
ប្រគុំគ្រប់ប្រភេទ សិល្បៈដូចជា ច្រៀង តូរ្យតន្ត្រី ។ តុក្កតាដែលកំពុងសម្តែងរកពី
ស្បែកដោយបានឆ្នាក់ពីស្បែកគោ មានទំហំផ្ទៃចាប់ពី០,១៥ម៉ែត្រការ៉េដល់៣ម៉ែត្រ
ការ៉េ។ របាំតុក្កតាមជ្ឈឹមវៀតណាម នោះ កៅអីអង្គុយចំនួន៥០០គ្មានសល់ទំនេ
ឡើយ ហើយតាមឈុតសម្តែងនេះ ទស្សនិកជន ដូចជាបានប៉ះចំតួរអង្គ
ដែលមកពីតំបន់អង្គរដ៏អច្ឆរិយៈ។ លោកមាន កុសាល ប្រធាន ក្រុមរបាំតុក្កតា សុវណ្ណៈភូមិកម្ពុជាបានឲ្យដឹងថា៖
“យើងយកឈុតមួយក្នុងរឿងរាមគេរិ៍ ប៉ុន្តែរូបភាពនៃការសម្តែងរបស់យើង គឺរៀបចំសំដែងល្ខោនស្បែកធំ និងរបាំបុរាណ។ ជាការពិតទៅ អ្វីៗនៅលើឆាក ទាំងប៉ុន្មានដែលក្រុមយើងខ្ញុំបានបង្ហាញនោះ គឺវាសុទ្ធតែពិសេសទាំងអស់ បន្ថែមសម័យទំនើបចុះមកជាមួយទៀត។ គឺពិសេសទាំងអស់”។
មហោស្រពរបាំតុក្កតាអន្តរជាតិ មិនត្រឹមតែជាឱកាសដើម្បីសិល្បៈករ សិល្បៈការិនីនៃប្រទេសនានា ឧទ្ទេសនាមនូវតម្លៃសិល្បៈរបាំតុក្កតាដ៏វិសេសវិ សាលរបស់ខ្លួនប៉ុណ្ណោះទេ នោះគឺជាឱកាសដើម្បីសិល្បៈករ សិល្បៈការិនីមាន
លក្ខណៈ ជួបប្រាស្រ័យ ចែករំលែកបទពិសោធន៍ក្នុងដំណើរការច្នៃប្រឌិតនិង
និពន្ធសិល្បៈ។ សិល្បៈករ Thanh Long ក្រុមរបាំតុក្កតា Thang Long បានឲ្យដឹងថា៖
“មកជាមួយ Festival លើកនេះ យើងខ្ញុំបានសម្តែងកម្មវិធីថ្មីពិសេសមួយ។
នោះគឺ រាំរបាំបាឡេ។ ពេលនិយាយដល់ការរាំរបាំបាឡេ ពិតជាយើងស្រមើដល់ អ្នករាំរបាំលើឆាកល្ខោនទំនើប ប៉ុន្តែ លក្ខណៈពិសេសគឺនេះជាការរាំរបាំបាកឡេ ដោយតុក្កតាទឹកតែប៉ុណ្ណោះ”។
មហោស្រពលើកនេះមានប្រទេសចំនួន១០ ក្នុងនោះមានកម្ពុជា ឡាវ ថៃ
ម៉ីយ៉ាន់ម៉ា ហ្វីលីពីន រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ បែលហ្សីក និងវៀតណាម ។ វណ្ណ កម្មដែលបានសម្តែងគឺពោរពេញទៅដោយលក្ខណៈវប្បធម៌ ដោយ បច្ចេកទេស
ប៉ិនប្រសព។ ឧទាហរណ៍ ដំរីនិងព្រៃគ្រាស់គ្មឹកត្រូវបានសិល្បៈក សិល្បៈការិនី
ឡាវសម្តែងដោយសំបកដូង ឆ័ត្រ ឬអាវភ្លៀងជាដើម។ ហើយក្រុមសិល្បៈ
ម៉ីយ៉ានម៉ាបាននាំមកចង្វាក់របាំពិធីការ របាំសេះ របាំស្វារ ជាដើម។ វណ្ណកម្ម
ទាំង អស់នេះ បានបង្កើតផ្ទាំងទស្សនីយភាពចំឡែកសម្រាប់ទស្សនិកជន។
នាង Bich Phuong និងនាង Thuy Dung បានឲ្យដឹងថា៖
“មកជាមួយមហោស្រពលើកនេះ នាងខ្ញុំឃើញថា ក្រុមនីមួយៗបាននាំមក នូវឈុតសម្តែងវិសេសវិសាល”។
“មកទីនេះ នាងខ្ញុំចូលចិត្តបរិយាកាសបុរាណរបស់វៀតណាម ។ ជាពិសេស គឺឈុតសម្តែងរបាំបាឡេ។ នាងខ្ញុំមិនដែលបានទស្សនាកម្មវិធីណាល្អដូច្នេះឡើយ”។
ប្រការពិសេសនៅ Festival របាំតុក្កតាលើកទី៤នេះ ជាបណ្តាកម្មវិធី មាន ការចងក្រងយ៉ាងក្បោះក្បាយ។ លោក Vuong Duy Bien អនុប្រធានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“ Festival នេះ ជាទិវាបុណ្យរបស់សិល្បៈករ សិល្បៈការិនីក្នុងប្រទេសនិង
អន្តរជាតិ ដែលបាននាំមកជូនទស្សនិកជននូវឈុតសម្តែងច្នៃប្រឌិត។ ក្នុង តួនាទីជាប្រទេសម្ចាស់ផ្ទះវៀតណាម ចង់ឧទ្ទេសនាម លក្ខណៈ វិសេសវិសាល
របស់របាំតុក្កតាវៀតណាមនិងបណ្តាប្រទេសចូលរួម Festival និយាយដោយឡែក រួមចំណែកបង្កើនការជួបប្រាស្រ័យទាក់ទង ចំណង សាមគ្គី ភាពរវាងប្រទេស
នានា”។
មហោស្រពរបាំតុក្កតាអន្តរជាតិលើកទី៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦តុលានៅឆាកល្ខោនច្រើននៅទីក្រុងហាណូយ។ ក្រៅពីនោះ គណៈ ចាត់តាំងក៏បានរៀបចំឲ្យក្រុមវៀតណាមនិងអន្តរជាតិ ទៅសម្តែងនៅខេត្តមួយ
ចំនួនក្នុងនោះមាន ខេត្ត Nam Dinh, Thanh Hoa ដើម្បីទស្សនិកជនតំបន់ អាច មានឱកាសទស្សនាសិល្បៈរបាំតុក្កតារបស់ប្រទេសដទៃ នឹងជាឱកាសដើម្បី
សិល្បៈករអន្តរជាតិ ទស្សនារម្មណីដ្ឋានរបស់វៀតណាមផងដែរ៕