កោះ Palawan - ទីមកដល់ទេសចរណ៍គួរឲ្យចាប់អារម្មណ៍របស់ហ្វីលីពីន

Theo VOV -
Chia sẻ

(VOVworld)-ស្វែងយល់ទន្លេក្រោមដី Puerto Princesa
ជាទន្លេក្រោមដីមាន បណ្តោយឈរលំដាប់ទី២លើពិ
ភពលោក ហើយនេះក៏ជាអច្ឆរិយវត្ថុធម្មជាតិមួយក្នុង
ចំណោមអច្ឆរិយវត្ថុធម្មជាតិពិភពលោកចំនួន៧ ដែល
បានអង្គការ UNESCO ទទួលស្គាល់។ ហែលទឹកគយគន់ផ្កាថ្ម ឬដើរថ្មើ
ជើងនៅលើឆ្នេរខ្សាច់សក្បះសុទ្ធតែជាការចាប់អារម្មណ៍ដែលភ្ញៀវទេស
ចរណ៍អាចមានឱកាសរកឃើញនៅកោះ Palawan ដែលមានទំហំ ១២.២៣៩
គីឡូម៉ែត្រ មានចំងាយពីក្រុងម៉ានីលរបស់ហ្វីលីពីន៤២០គីឡូម៉ែត្រក្រឡាប៉ែក
ភាគនិរតីតែប៉ុណ្ណោះ។

(VOVworld)-ស្វែងយល់ទន្លេក្រោមដី Puerto Princesa ជាទន្លេក្រោមដីមានបណ្តោយ
ឈរលំដាប់ទី២លើពិភពលោក ហើយនេះក៏ជាអច្ឆរិយវត្ថុធម្មជាតិ មួយក្នុងចំណោម
អច្ឆរិយវត្ថុធម្មជាតិពិភពលោកចំនួន៧ ដែលបានអង្គការ UNESCO ទទួលស្គាល់។ ហែលទឹកគយគន់ផ្កាថ្ម ឬដើរថ្មើជើងនៅលើឆ្នេរខ្សាច់សក្បះសុទ្ធតែជាការចាប់អារម្ម
ណ៍ដែលភ្ញៀវទេសចរណ៍អាចមានឱកាសរកឃើញនៅកោះ Palawan ដែលមានទំហំ ១២.២៣៩គីឡូម៉ែត្រ មានចំងាយពីក្រុងម៉ានីលរបស់ហ្វីលីពីន៤២០គីឡូម៉ែត្រក្រឡា
ប៉ែកភាគនិរតីតែប៉ុណ្ណោះ។

កោះ Palawan - ទីមកដល់ទេសចរណ៍គួរឲ្យចាប់អារម្មណ៍របស់ហ្វីលីពីន - ảnh 1
ទិដ្ឋភាពនៅកោះ Palawan (រូបថតៈ Traveltimes.vn)

        បញ្ចប់ការប្រឡងឆមាសទី២ Le Thao Nguyen និស្សិតនារីវៀតណាមដែល កំពុងបំពេញការសិក្សានៅមហាវិទ្យាល័យ De La Salle របស់ហ្វីលីពីន បាន សម្រេច
ចិត្តធ្វើដំណើរទៅកាន់កោះ Palawan។ តាមជើងហោះហើររបស់ក្រុម ហ៊ុនអាកាស
ចរណ៍ Cebu Pacific អស់រយៈពេលមួយម៉ោង Thao Nguyen និង ក្រុមមិត្តរបស់នាង
បានមកដល់កោះ Palawan ដ៏អស្ចារ្យនេះ។ មកដល់ទីនេះជា លើកដំបូងដែលThao
Nguyenដូចជាមានអារម្មណ៍ចំឡែកនូវសម្រស់ស្អាតផ្ទៃសមុទ្រនេះ

។ឆ្នេរខ្សាច់សស្អាតដែលលាតសន្ធឹងតាមបណ្តោយជួរដើមដូងខៀវស្រងាត់។ ឆ្នេរ
សមុទ្រ មានភាពស្ងប់ស្ងាត់ ហើយគ្មានហាងលក់អូរអរដូចឆ្នេរសមុទ្រផ្សេងៗឡើយ
។  កញ្ញា Thao Nguyen បានចែករំលែកថា៖

        “ដំណើរទស្សនកិច្ចដែលនាងខ្ញុំចាប់អារម្មណ៍បំផុតគឺ ទៅកាន់កោះ Palawan ហើយនាងខ្ញុំមិនដឹងថា នឹងព៌ណនាពីសម្រស់នៃកន្លែងនេះយ៉ាងដូច ម្តេចទេ។ ពិត
ថា នៅកន្លែងនីមួយៗមានសម្រស់ដោយឡែករបស់ខ្លួន ប៉ុន្តែចំពោះកោះ Palawan នេះគឺស្អាតណាស់! មកដល់ទីនេះ នាងខ្ញុំមានអារម្មណ៍ចំឡែកអស្ចារ្យ ចំពោះ សោភ័ណ្ឌភាពធម្មជាតិ ទឹកសមុទ្រខៀវស្រងាត់ ម្ហូបអាហារឆ្ងុយឆ្ងាញ់ ហើយប្រ
ជាជនរួសរាយរាក់ទាក់”។

កោះ Palawan - ទីមកដល់ទេសចរណ៍គួរឲ្យចាប់អារម្មណ៍របស់ហ្វីលីពីន - ảnh 2
ទិដ្ឋភាពនៅកោះ Palawan (រូបថតៈ Traveltimes.vn)

        Thao Nguyen ក៏បានចែករំលែកបន្ថែមថា មកដល់ Palawan មានទី តាំង
ទេសចរណ៍មួយកន្លែងដែលមិនអាចរំលងបាន​ នោះគឺទស្សនាសួនឧ្យានធម្មជាតិ
ល្បីឈ្មោះ Tubbataha ReefMarine ដែលត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិ
ពិភពលោកនាឆ្នាំ១៩៩៣។ ទីនេះជាមណ្ឌលអភិរក្សសត្វសមុទ្រពហុ​បែប រួមជាមួយ
ជួរផ្កាថ្មលាតសន្ធឹងជិត១០០ម៉ែត្រ ស្ថិតលើកំពូលភ្នំភ្លើងក្រោមដីដែល កំពុងសំងំ
ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ សួនឧ្យាននេះជាទីមកដល់ពេញនិយមសម្រាប់ ជនស្រ
ឡាញ់វិញ្ញាសារ​មុជទឹកសមុទ្រ។ ប៉ុន្តែចំពោះអ្នកដែលមិនចេះហែលទឹក នាង Thao
Nguyen មានការផ្ដល់យោបល់គួរឱ្យចាប់អារម្មណ៍ នោះគឺ៖

            “នាងខ្ញុំមានវិធីមួយគឺពេលទៅទស្សនាកោះ គប្បីយកតាមខ្លួននំបុ័ង បន្ទាប់មកញាត់វាចូលក្នុងដបប្លាស្ទិច។ ប្រសិនបើមិនចេះហែលទឹក មិត្តត្រូវឈរ
នៅក្រោមទឹកនិងបៀមដបនំបុ័ងនៅក្រោមបាតសមុទ្រ ហើយេពេលនោះ ត្រីជាច្រើន
ហែលជុំវិញជើងរបស់អ្នក។ ទិដ្ឋភាពអស្ចារ្យណាស់មិនអាចស្មានបាន ឡើយ”។

       ប៉ុន្តែ ប្រការពិសេសដែលនាំមកភាពល្បីឈ្មោះសម្រាប់កោះ Palawan គឺ ដោយសារនៅទីនេះមានទន្លេក្រោមដី Puerto ដែលមានប្រវែងជាង៨គីឡូម៉ែត្រ។ នេះជាទន្លេធំទី២លើពិភពលោក បន្ទាប់ពីទន្លេក្រោមដីនៅ​រូងភ្នំ Phong Nha នៅខេត្ត
Quang Binh របស់វៀតណាម។ ភ្ញៀវទេសចរធ្លាប់និយាយបន្តមាត់គ្នាថា “ប្រសិនបើ
មកដល់ Palawan ហើយមិនទៅកាន់ Puerto Princesa មានន័យថា មិត្តមិនទាន់ដាក់
ជើងទៅលើកោះ Palawan នៅឡើយ”។ មិត្ត Allan Poe ភ្ញៀវទេសចរមកពីអង់គ្លេស
បានចែករំលែកថា៖

       “ការរកឃើញទន្លែក្រោមដីជាបទពិសោធគួរឱ្យចាប់អារម្មណ៍ចំពោះខ្ញុំ។មិនថាពេលណាយើងក៏មានឱកាសដើម្បីរកឃើញអច្ឆរិយវត្ថុធម្មជាតិលើពិភពលោក
ឡើយ ដូច្នេះអស្ចារ្យណាស់ដែលបានមកដល់ទីនេះ។ ​ខ្ញុំសប្បាយណាស់ ពេល បានទស្សនាទីនេះដោយផ្ទាល់ភ្នែក”។

       ទស្សនាទន្លេក្រោមដីនិងស្រមើស្រមៃតាមចិត្ត។ ប្រហែលនោះគឺជារាល់ វិនាទីដែលមិនអាចបំភ្លេចបានរបស់ភ្ញៀវទេសចរម្នាក់ៗពេលមកដល់ទីនេះ។​ហើយនៅពេលដែលវិស្សមកាលកដល់ម្តងៗ Palawan នៅតែជាជម្រើសរបស់ របស់ភ្ញៀវទេសចរបរទេសដែល។ តើចំពោះមិតគឺយ៉ាងមេចដែរ។ មិត្តត្រៀមខ្លួន
ជា ស្រេចទៅកាន់កោះ Palawan ដែរឬនៅ?៕

ប្រតិកម្មទៅវិញ