SABAH តំបន់របស់ខ្យល់

BICH NGOC Theo VOV -
Chia sẻ

(VOV)_ប្រជាជនម៉ាឡេស៊ីបានហៅ Sabah ជាតំបន់ 
របស់ខ្យល់​ពីព្រោះ ​Sabah​​ ស្ថិតនៅក្នុងតំបន់ខ្យល់ព្យុះ។ 
 តំបន់ដីនេះមិនគ្រាន់តែទាក់ទាញភ្ញៀវ​ទេសចរ មក 
ដល់សំរាក់លំហែកាយប៉ុណ្ណោះទេ ថែមទាំងទាក់ទាញ 
ភ្ញៀវចូលចិត្ត​ដំណើរប្រថុយប្រថាន​ទៀតផង។ ដូច្នេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ Sabah បាន​ក្លាយទៅ​ជា ទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម ជាពិសេសគឺបណ្ដាមិត្តវ័យក្មេង។​

(VOV)_ប្រជាជនម៉ាឡេស៊ីបានហៅ Sabah ជាតំបន់របស់ខ្យល់​ពីព្រោះ ​Sabah​​ 
ស្ថិតនៅក្នុងតំបន់ខ្យល់ព្យុះ។ តំបន់ដីនេះមិនគ្រាន់តែទាក់ទាញភ្ញៀវ​ទេសចរ មក
ដល់សំរាក់លំហែកាយប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវចូលចិត្ត​ដំណើរប្រថុយ
ប្រថាន​ទៀតផង។ ដូច្នេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ Sabah បាន​ក្លាយទៅ​ជា ទីមកដល់
ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម ជាពិសេសគឺបណ្ដាមិត្តវ័យក្មេង។​

SABAH តំបន់របស់ខ្យល់ - ảnh 1
SABAH តំបន់របស់ខ្យល់

នេះគឺជាលើកដំបូងដែល Thu Huong និងក្រុមមិត្តរបស់ខ្លួន បានមកដល់​​ Sabah ។
 សុបិន្តរបស់នាងបានក្លាយទៅជាការពិត​។ ​កញ្ញា Thu Huong បានអោយដឹងថា៖

          “ នេះគឺជាលើកដំបូងដែលនាងខ្ញុំបានមកដល់Sabah។ អ្វីៗនៅទីនេះសុទ្ធតែ​
អស្ចារ្យណាស់។ បណ្ដាសំណង់ស្ថាបត្យកម្ម នៅលើកោះ Sabah  នេះសុទ្ធតែ​ចំឡែក
ណាស់។ បណ្ដាព្រៃព្រឹក្សា កោះ  ឆ្នេរសមុត្រដ៏​ខៀវស្រងាត់ នឹងទាក់ទាញភ្ញៀវគ្រប់រូប មកដល់ Sabah នេះ ដូចជាខ្ញុំ។ ខ្ញុំក៏មានមនោសញ្ជេតនា​ចំពោះប្រជាជននៅទី
នេះ ​ពួកគេមានចិត្តរួសរាយរាក់ទាក់និងស្និទ្ថស្នាល។”

SABAH តំបន់របស់ខ្យល់ - ảnh 2
SABAH តំបន់របស់ខ្យល់

Sabah ជា​រដ្ឋធំទី២ នៅម៉ាឡេស៊ី ស្ថិតនៅភាគខាងជើងរបស់កោះ Borneo ដ៏
ស្រស់ស្អាត ហើយបានចាត់ទុកជាកោះធំទី៣លើពិភពលោក។ Sabah ទាក់​ទាញ
ភ្ញៀវទេសចរមកដល់ ដោយសារមានឆ្នេរសមុទ្រវែងនិងស្អាត ភ្នំល្បីឈ្មោះ  Kina
balu ព្រៃស្រោងក្នុងសួនឧទ្យានជាតិ Kinabalu សួនឧទ្យានសមុទ្រ …លៗ​ លោក
ស្រី  Phan Vinh Hai មន្ត្រីការិយាល័យដំណាងទេសចរណ៍ម៉ាឡេស៊ី​ប្រចាំនៅទីក្រុង
ហូជីមិញ បានអោយដឹងថា៖

“ កោះ Sabah មិនទាន់បានទីផ្សារវៀតណាមស្គាល់ដល់ច្រើនទេ។ នេះ​គឺ​​តំបន់
មានទិដ្ឋភាពស្អាត​។ នាបច្ចុប្បន្ន នាយកដ្ឋានជំរុញទេសចរណ៍វៀតណាម ​កំពុង
សហប្រតិបត្តិការជាមួយនាយកដ្ឋានជំរុញទេសចរណ៍របស់ Sabah ដើម្បីបើកជើង
ហោះហើរត្រង់ពីទីក្រុងហូជីមិញសំដៅសន្សំសំចៃពេលវេលាសំរាប់ភ្ញៀវទេសចរ។
 នាយកដ្ឋាន​ជំរុញទេសចរណ៍ម៉ាឡេស៊ី នឹងជួបធ្វើការផ្ទាល់ជាមួយបណ្ដាអង្គភាព
អាជីវកម្មនៅ ​Sabah សណ្ឋាគារ ដើម្បីមានកញ្ចប់បញ្ចុះតំលៃសំរាប់ភ្ញៀវទេសចរ ”

ប្រសិនបើមិត្តជាអ្នកចូលចិត្តទេសចរណ៍ប្រថុយប្រថាន Sabah នឹងទាក់
ទាញ​ភ្ញៀវទេសចរ ដោយភ្នំ Kinabalu មានកំពស់ ជាងបួនពាន់ម៉ែត្រ ​ដែល​​ប្រៀប
​បានដូចជាដំបូលរបស់អាស៊ីអាគ្នេយ៍។ ចំពោះប្រជាជននៅក្នុងតំបន់ Kinabalu ជា
ភ្នំពិសិដ្ឋ១ ហើយគេជឿជាក់ថា៖ ព្រលឹងរបស់ជីដូនជីតារបស់គេបានសំរាកនៅ
លើកំពូលភ្នំនេះ។ ​បង​ Nguyen Hai អ្នកថតរូប១នាក់បានអោយដឹងថា៖

“ ដើម្បីជំនះទៅលើភ្នំនេះ ខ្ញុំនឹងក្រុមមិត្តភក្តិរបស់ខ្លួន បានចេញដំណើរពី​ម៉ោង
​៨ ដើម្បីមកដល់ជើងភ្នំនាម៉ោង១១និង៣០នាទី។ ទិដ្ឋភាពជុំវិញនោះគឺស្អាត​ណាស់។
 កាន់តែឡើងខ្ពស់ កាន់តែពិបាកដកដង្ហើម ជម្រាលភ្នំកាន់តែចំណោត។ នេះគឺជា
ការជួបប្រទះលើកទី១​នៅក្នុងជីវិត​។”

Sabah មាន​ឆ្នេរសមុទ្រប្រវែង ១ ៤០០ គីឡូម៉ែត្រ ដោយមានកោះជា​ច្រើន ជាប់នឹង
ឆ្នេរសមុទ្រ។ កោះទាំងនេះសុទ្ធតែបានរៀបចំដើម្បីបំរើទេសចរណ៍ និងអភិរក្សសត្វ
 រុក្ខជាតិកម្រ។ មកដល់ទីនេះ ភ្ញៀវទេសចរមិនគ្រាន់តែបានហែលទឹក ដើរលេងនៅលើវាលខ្សាច់សប៉ុណ្ណោះទេ ថែមទាំងបានចូលរួមហែលទឹក ​ជិះទូក …លៗ 
ទៀតផង។ លោកស្រី Phan Vinh Hai បានអោយដឹងថា៖

“ ខ្ញុំមកដល់ទីនេះជាលើកដំបូង។ ខ្ញុំសប្បាយរីករាយណាស់ ដោយបាន​ចូល
រួមសកម្មភាពកីឡាសមុទ្រ ដូចជា៖​មុជទឹកមើលត្រី មើលផ្កាថ្ម ។”

មកដល់ Sabah មិត្តអាចមកដល់កោះតូចៗមួយចំនួន ដើម្បីសម្របខ្លួនចូល
ក្នុងទិដ្ឋភាពដ៏ស្រស់ស្អាត សណ្ឋាប់ធ្នាប់ និងស្ងៀមស្ងាត់។ ប្រហាក់ដូចជាធម្ម​ជាតិ
នៅទីនេះបានសម្របសម្រួលជាមួយមនុស្ស ហើយធ្វើអោយមនុស្សមិនចង់ចាក
ចេញពីនេះទៅហើយ៕

ប្រតិកម្មទៅវិញ