James Freddy Sundah- តន្រ្តីករនៅប្រទេសកោះ ជាមួយបទចម្រៀងដែលនាំមកនូវទំនុកទុកចិត្តក្នុងជីវិត

HUONG TRA
Chia sẻ
(VOVWORLD)-អ្នកស្រឡាញ់តន្ត្រីឥណ្ឌូនេស៊ីជារួមនិងជំនាន់វ័យក្មេងឥណ្ឌូនេស៊ីនិ យាយ ដោយឡែក  ជាពិសេសនៅពេលនិយាយពីតន្ត្រីករ James Freddy Sundah សុទ្ធតែបានចែករំលែកដូចគ្នា ថាវណ្ណកម្មរបស់លោកតែងតែផ្តល់ឱ្យអ្នកស្តាប់នូវអណ្តាតភ្លើងនៃជីវិតនិងទំនុកទុកចិត្តក្នុងជីវិត។ ជាមួយនឹងបទចម្រៀងជាង 100 បទដែលភាគច្រើនបានក្លាយទៅជាបទចម្រៀង HIT ក្នុងស្រុកនិងអន្តរជាតិ  

អ្នកស្រឡាញ់តន្ត្រីឥណ្ឌូនេស៊ីជារួមនិងជំនាន់វ័យក្មេងឥណ្ឌូនេស៊ីនិយាយដោយឡែក ជាពិសេសនៅពេលនិ យាយ ពីតន្ត្រីករ James Freddy Sundah សុទ្ធតែបានចែករំលែកដូចគ្នា ថាវណ្ណកម្មរបស់លោកតែងតែផ្តល់ឱ្យអ្នកស្តាប់នូវអណ្តាតភ្លើងនៃជីវិតនិងទំនុកទុកចិត្តក្នុងជីវិត។ ជាមួយនឹងបទចម្រៀងជាង 100 បទដែលភាគច្រើនបានក្លាយទៅជាបទចម្រៀង HIT ក្នុងស្រុកនិងអន្តរជាតិ រួមជាមួយនឹងគម្រោងការណ៍តូរ្យតន្ត្រីសំរាប់ សហគមន៍ លោក James F. Sundah គឺជាតន្ត្រីករឥណ្ឌូនេស៊ីដែលមានការគោរពនិងវាយតំលៃខ្ពស់។

James Freddy Sundah- តន្រ្តីករនៅប្រទេសកោះ ជាមួយបទចម្រៀងដែលនាំមកនូវទំនុកទុកចិត្តក្នុងជីវិត - ảnh 1

James Freddy Sundah- តន្រ្តីករនៅប្រទេសកោះ 

ជាមួយបទចម្រៀងដែលនាំមកនូវទំនុកទុកចិត្តក្នុងជីវិត

នៅប៉ុន្មានថ្ងៃចុងក្រោយនៃខែសីហា នៅពេលដែលការប្រឡងតន្រ្តី ASEAN+3 ដោយវិទ្យុសម្លេង វៀត ណាម (VOV)រៀបចំឡើងនៅទីក្រុង Sam Son ខេត្ត Thanh Hoa  (កណ្តាលវៀតណាម) យើងមានសំណាងបានជួបនឹងតន្ត្រីករ James F Sundah ពីព្រោះគាត់ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកគណមេប្រយោគចំនួន៥នាក់។ សិល្បករដែលមានរចនាបទសាមញ្ញ តែងតែញញឹមជាមួយនឹងមនុស្សផ្សេងៗ មើលទៅក្មេងជាងអាយុ 60 ឆ្នាំ។

តន្ត្រីករ James Sundah ត្រូវបានសាធារណៈជនស្គាល់ដល់បាន 40 ឆ្នាំមកហើយ។ នៅពេលនោះ បុរសវ័យក្មេងអាយុ20 ឆ្នាំបានឈ្នះក្នុងការប្រកួតនិពន្ធបទចម្រៀងដែលត្រូវបានបង្កើតឡើងដោយវិទ្យុសង្គម Niaga បំផុសឡើងសម្រាប់យុវជនតំបន់ Prambors (ចាប់ពីតំបន់ Prambanan, Mendut, Borobudur និងតំបន់ជុំវិញ) ជាមួយបទចំរៀង Lilin-lilin kecil (ដើមទៀនតូច) ។ រហូតមកដល់ពេលនាបច្ចុប្បន្ន បទចម្រៀងនេះបានចម្លងជាង 64 លើកជាភាសាចិនអង់គ្លេស អេស្ប៉ាញ ម៉ាឡេស៊ី ហូឡង់ និងហ្វីលីពីន។

“ចំរៀងនេះខ្ញុំបាននិពន្ឋនៅពេលខ្ញុំរៀននៅវិទ្យាល័យ។ បទចម្រៀងនិយាយថាទោះបីជាយើងកើតមកក្នុងស្ថានភាពខុសគ្នា សាសនាខុសៗគ្នា វប្បធម៌ខុសគ្នាក្តី ប៉ុន្តែយើងក៏ដូចគ្នាដែរ យើងនៅតែត្រូវការជួយគ្នាទៅវិញទៅមកដូចជាទៀនតួចមួយ។ ទានគឺតូចប៉ុន្តែអាចពន្លឺវត្ថុគ្រប់ទីកន្លែង។ វាគឺជានិមិត្តរូបនៃចំណងសាមគ្គីភាព។”

Lathysia ជាតារាចម្រៀងវ័យក្មេងឥណ្ឌូនេស៊ីបានជ្រើសរើសបទចម្រៀង Lilin lilin kecil ដើម្បីច្រៀងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រឡង X Factor ឥណ្ឌូនេស៊ីនិងបានឈានចូលវគ្គផ្ដាច់ព្រ័ត្រកំពូលទាំង 10 ។ នាងគឺជាតារាចម្រៀងម្នាក់ដែលតែងតែជ្រើសរើសចំរៀងរបស់តន្ត្រីករ James F Sundah ដើម្បី cover ។ នាងគិតថានាងរកឃើញសុទិដ្ឋិនិយមអំពីចម្រៀងរបស់គាត់។

“បទចម្រៀងរបស់លោក James Sundah តែងតែមានទស្សននៃជីវិត ដឹកនាំមនុស្សទៅកាន់ប្រការល្អប្រសើរ។ ឧទាហរណ៍បទចម្រៀង Astaga ដែលជាបទចម្រៀងលើកទឹកចិត្តយុវជនកុំឱ្យបោះបង់ចោលជីវិត។ ឬបទចម្រៀងខែកញ្ញា Cerita ស្ដីអំពីភាពសម្រស់ស្អាតរបស់ធម្មជាតិនៅពេលរដូវផ្លាស់ប្តូរ។”

នៅឆ្នាំ 1986 ជាលើកដំបូងនៅប្រទេសឥណ្ឌូនេស៊ីបានមានអ្នកចម្រៀងចំនួន៧៥នាក់ រួមគ្នាច្រៀងក្នុងបទចម្រៀង " Anak-anak Terang (កុមារភាព) នៅក្នុងគម្រោងការណ៍តន្ត្រីដំបូងដើម្បីសហគមន៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយតន្រ្តីករលោក James Sundah ផលិត ។ គម្រោងការណ៍នេះដែលមានចំណងជើងថា "Suara persaudaraan" ហើយត្រូវបានទស្សនាវដ្តី Rolling Stones (អាមេរិក)លើកសរសើរដូចជា”ពិធីជប់លៀងតូរ្យតន្ត្រីធំបំផុតនៅឥណ្ឌូនេស៊ី" ហើយទទួលបានពានរង្វាន់សម្បទានរបស់ទស្សនាវដ្តីនេះដែរ។

ដោយមានទេពកោសល្យផ្នែកតន្រ្តី ជាមួយនឹងមនោសញ្ជេតនាក្នុងជីវភាពរស់នៅតន្ត្រីករលោក James Sundah ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រឡើងតូរ្យតន្ត្រីជាច្រើននៅក្នុងនិងក្រៅប្រទេស។ ហើយនៅពេលនេះមកដល់ប្រទេសវៀតណាមជាសមាជិកគណៈមេប្រយោគនៃការប្រឡងច្រៀងអាស៊ាន +3 ។ដោយមានលក្ខណៈច្នៃប្រឌិតនិងស្វែងរកចំណុចថ្មីជានិច្ច លោកបានឆ្លៀតឱកាសនេះដើម្បីជួបនិងចែករំលែកជាមួយសិល្បករអំពីគម្រោងការណ៍តន្ត្រីដែលគាត់កំពុងត្រៀមរៀបចំ។

ដោយមានការចូលរួមចំណែករបស់គាត់ក្នុងជីវិតសិល្បករ គាត់បានឈ្នះពានរង្វាន់តន្ត្រីជាច្រើន។ ក្នុងនោះមានពានរង្វាន់ BASF ដ៏ល្បីល្បាញ (ពានរង្វាន់ AMI ឥណ្ឌូនេស៊ីតន្រ្តី) ដូចជាការទទួលស្គាល់នូវការរួមចំណែករបស់គាត់ចំពោះតន្ត្រីរបស់ប្រទេសឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ