សកម្មភាពរបស់ក្លឹបក្បាច់គុនប្រដាល់ថៃ |
ដោយបានបង្កើតឡើងកាលពី ២ ឆ្នាំមុន FPTU Muay Thai Club របស់មហាវិទ្យាល័យ FPT គឺជាក្លឹបនៅតាមមហាវិទ្យាល័យដើមដំបូង ដែលបានបង្ហាត់បង្រៀន ក្បាច់គុនប្រដាល់ថៃ សម្រាប់និស្សិត។ នៅពេលចូលរួម ក្លឹបនេះ និស្សិតមិនត្រឹមតែទទួលបានការបង្ហាត់បង្រៀនក្បាច់គុនប្រដាល់ថៃ ប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌ថៃទៀតផង។
នាវេលាម៉ោង ១៧ និង ៥០ នាទី នៅលើទីធ្លាហាត់ក្បាច់គុនរបស់ក្លឹប FPTU Muay Thai Club ក្នុងបរិវេណមហាវិទ្យាល័យ FPT Hoa Lac ដែលមានចំងាយ៤០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហូណូយ គឺមានវត្តមានរបស់មនុស្សយ៉ាងច្រើនកុះករ។ ទីធ្លាហាត់ក្បាច់គុននៅទីនេះមានទំហំប្រមាណ ៣០០ ម៉ែត្រការ៉េ មានដំបូល ហើយត្រូវបានដាក់កំរាល ដើម្បីធានាសុវត្ថិភាពជូនសិក្ខាកាម នៅពេលចូលរួមហាត់ក្បាច់គុន។ ប្អូន Nguyen Doan Phung និស្សិតថ្នាក់ K15 ដេប៉ាតឺម៉ង់ Marketing នៃមហាវិទ្យាល័យ FPT គឺជាសមាជិកថ្មីនៃក្លឹមនេះ កំពុងធ្វើការហាត់ក្បាច់គុន តាមការណែនាំរបស់លោកគ្រូកាលពីពេលមុនៗ។ ចែករំលែកអំពីនិស្ស័យជាមួយក្លិបនេះ Nguyen Doan Phung បានសំណេះសំណាលថា៖ “ប្អូនពិតជាជក់ចិត្តនឹងក្បាច់គុណ Muay Thai កាលពីយូរណាស់មកហើយ។ តាំងពីពេលជាសិស្សថ្នាក់ទី ១០ ប្អូនបានចូលចិត្ត Muay Thai ណាស់។ ប្អូនពិតជាមានសំណាងល្អណាស់ ព្រោះថាប្អូនបាន ចុះឈ្មោះ ហាត់ក្បាច់គុន នេះនៅមហាវិទ្យាល័យ”។
FPTU Muay Thai Club ត្រូវបានបង្កើតឡើងកាលពីខែមិនា ឆ្នាំ ២០១៩ តាម គំនិតរបស់លោកគ្រូ Tran Minh Phu និងលោកគ្រូ Nguyen Van Yen មកពីមហាវិទ្យាល័យ FPT ។ នាគ្រាដំបូង ក្លឹមនេះមានសមាជិកត្រឹមតែ ៧ ទៅ ៨ នាក់ប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន តួលេខនេះបានកើនឡើងជាង ៦០ នាក់ហើយ។ ចែករំលែកអំពីគំនិតបង្កើតក្លឹមនេះ លោកគ្រូ Tran Minh Phu បានសំណេះសំណាលថា៖ “ទស្សនៈរបស់មហាវិទ្យាល័យ FPT គឺបង្កើត សមត្ថភាព សម្រាប់ និស្សិត នៅលើ ពិភពលោក។ ក្រៅពីក្បាច់គុន Vovinam ដែលត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធី សិក្សារបស់សាលាជាផ្លូវការនោះយើងខ្ញុំក៏មានបំណងជួយនិស្សិតគ្រប់រូបក្នុងការស្វែងយល់វប្បធម៌ និងក្បាច់គុនប្រពៃណីរបស់ប្រទេសដទៃទៀត ជាពិសេសគឺបណ្ដាប្រទេសអាស៊ាន ក្នុងនោះមានក្បាច់គុន Muaythai។ នេះគឺជាក្បាច់គុនល្អឯក ហើយមានប្រវត្តិសាស្ត្រពីយូរណាស់មកហើយ។ ដូច្នេះ យើងខ្ញុំបានសម្រេចចិត្តបង្កើតក្លិប Muaythai សម្រាប់និស្សិតផងដែរ”។
សកម្មភាពរបស់ក្លឹបក្បាច់គុនប្រដាល់ថៃ
|
សមាជិកនៃ ក្លឹប Muaythai បានជួបជុំគ្នានារសៀលថ្ងៃអង្គារ៍ និងថ្ងៃ ព្រហស្បតិ៍ជារៀងរាល់សប្តាហ៍ ដើម្បីហ្វឹកហាត់ពង្រឹងសុខភាព និងសិក្សារបៀបការពារខ្លួនឯង។ ដូច្នេះហើយ ក្លឹបនេះមិនត្រឹមតែទាក់ទាញ់បានចំណាប់អារម្មណ៍របស់បុរសប៉ុណ្ណោះទេ ថែមទាំងនារីទៀតផង។ មិត្ត Nguyen Thi Kim Oanh សមាជិកមួយរូបនៃក្រុមនេះបានឲ្យដឹងថា៖ “ប្អូនបានចូលរួមក្លឹម Muaythai យូរណាស់ហើយ ព្រោះថា ក្បាច់គុន Muaythai មានលក្ខណៈជិតស្និទ្ធិជាមួយជីវភាពរស់នៅ។ ក្រោយពេលហ្វឹកហាត់ ក្បាច់គុន Muaythai មក ប្អូនមានសុខភាពល្អជាងមុនហើយមានប្រតិកម្មយ៉ាងឆាប់រហ័សទៀតផង”។
ក្រៅពីពេលហ្វឹកហាត់ លោកគ្រូ Tran Minh Phu តែងតែចំណាយរយៈពេល ៥ នាទីដើម្បីសំណេះសំណាលជាមួយសមាជិកនៃក្លឹម។ ក្ដៅពីបច្ចេកទេស Muoythai នោះ លោកគ្រូ Phu ក៏បានចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងឱកាសទៅហ្វឹកហាត់នៅប្រទេសមិត្តថៃដូច្នេះថា៖ “ខ្ញុំតែងតែចែករំលែកដល់ប្អូនៗអំពីវប្បធម៌ថៃ និងចរិយាមាយាទរួសរាយរាក់ទាក់ ស្និទ្ធិស្នាល និងចូលចិត្តជួយអ្នកជិតខាងរបស់ជនជាតិថៃ។ ម្ហូបអាហាររបស់ប្រជាជនថៃពិតជាឈ្ងាញ់ពិសារណាស់ ជាពិសេសគឺម្ហូប SomTam និង Pad Thai។ តាមរយៈរឿងរ៉ាវទាំងនេះ ខ្ញុំមានបំណងថា ប្អូនៗយល់ដឹងបន្ថែមអំពីវប្បធម៌ ទឹកដីរបស់ប្រទេសថៃ”។
ដោយអង្គុយស្ដាប់លោកគ្រូដំណាលរឿងរ៉ាវនោះ សិក្ខាកាមមានការយល់ដឹងជាច្រើនអំពីប្រទេសថៃ ដែលមានក្បាច់គុន Muaythai។ ប្អូន Nguyen Doan Phung សមាជិកមួយរូបនៃក្លឹមបានសំណេះសំណាលថា៖ “នៅពេលចូលរួមក្លឹមនេះ ប្អូនមានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ Muaythai និងប្រទេសថៃ។ ទន្ទឹមនឹងនេះលោកគ្រូក៏បានបង្រៀនភាសាថៃដល់ប្អូនទៀតផង។ នៅពេលជួបគ្នាប្រជាជនថៃតែងតែលើកដៃសំពះគ្នាដើម្បីសម្ដែងក្ដីគោរពគ្នាទៅវិញទៅមក។ ប្រកាសនេះពិតជាអស្ចារ្យណាស់”។
នាវេលាម៉ោង ១៩ និង ៣០នាទី ការហ្វឹកហាត់ក្បាច់គុនបានបិទបញ្ចប់។ ទោះបីបែក ញើសជាច្រើនក៏ដោយ ប៉ន្តែសមាជិកនៃក្លឹមនៅតែសប្បាយរីយរាយ។ មិត្តទាំងអស់បានរៀបចំផែនការត្រៀមរៀបចំសម្រាប់មហោស្រពនៅសាលា។តាមរយៈការដំណាលរឿងរ៉ាវរបស់លោកគ្រូ សិក្ខាកាមនឹងមានគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីឧទ្ទេសនាមអំពីទឹកដី ក្បាច់គុនថៃដល់និស្សិតដទៃទៀតផងដែរ៕