DX Tour 5 Vietnam៖ ដំណើរដក​បទ​ពិសោធន៍ទេសចរណ៍​វៀតណាម

Chia sẻ
(VOVWORLD) - មកដល់ប្រទេសវៀតណាមក្នុងរដូវក្តៅនៅចុងខែមិថុនា បន្ទាប់ពីសម្រេចបាននូវក្តីសុបិនក្នុងការជួបជុំជាមួយអ្នកផ្សាយសម្លេង និងចូលរួមអបអរសាទរ ខួបលើកទី ៥៨ នៃការបង្កើតកម្មវិធីផ្សាយជាភាសាឥណ្ឌូនេស៊ី (៣០ មិថុនា  ១៩៦៦- ៣០ មិថុនា ២០១៩) ដូចដែលបានឧទ្ទេសនាមកាលពីលើកមុន ក្រុម DX Tour 5 Vietnam មានដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃ ៤ យប់ ដើម្បីស្វែងយល់ពីទីតាំងល្បីៗនៅប្រទេសវៀតណាម។ 

ដើរលេងកម្សាន្តតាមដងវិថីនៃទីក្រុងហាណូយដែលមានវប្បធម៌រាប់ពាន់ឆ្នាំ រីករាយជាមួយអាហារតាមចិញ្ចើមផ្លូវ ទស្សនាវិហារឥស្លាម Al Noor និងថតរូបតាមចិញ្ចើមផ្លូវស្អាតៗនៅវិមានតម្កល់សពលោកប្រធានហូជីមិញ គឺជាបទពិសោធន៍ថ្មីថ្មោងសម្រាប់សមាជិកភាគច្រើនក្នុងក្រុម។ ដំណើរស្វែងយល់ទីក្រុងហាណូយកាន់តែមានអត្ថន័យនៅពេលដែលក្រុមបានទៅទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដែលជាសាកលវិទ្យាល័យដំបូងគេរបស់វៀតណាម ហើយក៏ជានិមិត្តរូបនៃវប្បធម៌ និងបញ្ញាវៀតណាមផងដែរ៤។ លង់ខ្លួននៅក្នុងទីធ្លាស្រស់បំព្រង់នៅក្រោមម្លប់ឈើបុរាណពណ៌ខៀវស្រងាត់ ទស្សនា Khue Van Cac ស្តាប់ការឧទ្ទេសនាមអំពីលទ្ធិខុងជឺ អំពីការប្រឡងដែលត្រូវបានរៀបចំឡើងនៅក្នុងអតីតកាល ឬឧទ្ទេសមានអំពីលោកគ្រូ ជូ វ៉ាន់អាន(Chu Van An) ដែលជាគ្រូបង្រៀនឆ្នើមនៃខឿនអប់រំវៀតណាម... បាននាំឱ្យសមាជិកក្នុងក្រុម ពីការភ្ញាក់ផ្អើលមួយទៅការភ្ញាក់ផ្អើលមួយទៀត។ លោកស្រី Nyo Sui Kheng មកពីខេត្ត Potianak បានឲ្យដឹងថា៖ “ការធ្វើដំណើរជុំវិញទីក្រុងហាណូយពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ពិតជាភ្ញាក់ផ្អើលណាស់ នៅពេលដែលខ្ញុំមានឱកាសបានស្សនាសាកលវិទ្យាល័យដំបូងគេរបស់វៀតណាមគឺមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ។ ខ្ញុំបានតាមដានការឧទ្ទេសនាមអំពីកន្លែងនេះ នៅក្នុងប្រអប់សំបុត្រមិត្តអ្នកស្តាប់ ប៉ុន្តែការមកដល់ទីនេះនៅថ្ងៃនេះមានអារម្មណ៍ខុសប្លែកខ្លាំងណាស់ ដោយបានលង់ ខ្លួនទៅក្នុងខ្យល់អាកាសបរិសុទ្ធ ក្រោមម្លប់ដើមឈើបុរាណ ហើយក៏បានស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍វិស័យអប់រំរបស់វៀតណាមអស់រយៈពេលជិតមួយពាន់ឆ្នាំផងដែរ។"

DX Tour 5 Vietnam៖  ដំណើរដក​បទ​ពិសោធន៍ទេសចរណ៍​វៀតណាម - ảnh 1DX Tour 5 Vietnam ទស្សនាខេត្ត Ninh Binh។

ក្រៅពីទីក្រុងហាណូយ ដំណើរទៅស្វែងយល់ប្រទេសវៀតណាមត្រូវបានបន្តជាមួយនឹងគោលដៅដូចជា Tam Coc - ប្រាសាទស្តេច Dinh - Hoa Lu Co (ខេត្ត Ninh Binh) ភូមិ Cat Cat - Sa Pa - Fanxifan (ខេត្ត Lao Cai)។ ទោះជាយ៉ាងណាក៏ដោយ គោលដៅដែលបានដណ្ដើមយកបេះដូងរបស់សមាជិកក្រុមគឺឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌធម្មជាតិពិភពលោក។

ទស្សនាឈូងសមុទ្រ Ha Long ក្នុងថ្ងៃដែលមានពន្លឺថ្ងៃស្អាត សមាជិកក្រុមសុត្រតែភ្ញាក់ផ្អើលចំពោះសម្រស់ធម្មជាតិដ៏អស្ចារ្យ ជាមួយនឹងកោះថ្មរាប់ពាន់ដែលមានរូបរាងផ្សេងៗគ្នាដូចជា៖ Hon Rong, Hon Dinh Huong, Hon Trong Mai, Bai Tho។ សំងំលាក់ខ្លួននៅក្នុងកោះថ្ម មានប្រព័ន្ធរូងភ្នំដ៏ស្រស់ស្អាត ដូចជា រូងភ្នំ Thien Cung ល្អាង Dau Go ល្អាង Tam Cung ..... ជាមួយនឹងប្រព័ន្ធអាចុតសិលាដែលត្រូវបានបង្កើតឡើងតាំងពីរាប់សិបពាន់ឆ្នាំមុន។ ក្រុមក៏មានឱកាសជិះទូកឬស្សីទៅទស្សនាភូមិនេសាទ Ba Hang ដែលជាទីតាំងមួយដែលត្រូវបានជ្រើសរើសជាទីតាំងថតខ្សែភាពយន្ត "Kong: Skull Island"។ បទពិសោធន៍ទាំងអស់នេះ បានធ្វើឱ្យលោក Hero និងលោកស្រី Nike (សមាជិកពីរនាក់ក្នុងចំណោមសមាជិកទាំង ១៩ នាក់នៃគណៈប្រតិភូ) មានការភ្ញាក់ផ្អើលជាងអ្វីដែលបានឧទ្ទេសនាមនៅលើ VOV5 ។

“យើងខ្ញុំបានទៅទស្សនា Ha Long, Tam Coc, Sa Pa ពិតជាអស្ចារ្យណាស់។ មុននេះ ស្តាប់ការឧទ្ទេសនាមរបស់ VOV 5 អំពីទេសចរណ៍វៀតណាមជាមួយប្រជាជន ភូមិឃុំ និងសេវាកម្មផ្សេងៗទៀត ខ្ញុំឃើញថា វាគួរអោយចាប់អារម្មណ៍ណាស់។ ប៉ុន្តែនៅពេលមកដល់ទីនេះ ខ្ញុំឃើញថា វាស្រស់ស្អាត និងគួរឲ្យទាក់ទាញជាងអ្វីដែល VOV5 បានណែនាំទៅទៀត។ យើងនឹងវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយនឹងផ្សព្វផ្សាយអំពីប្រទេសវៀតណាមដល់មិត្តរបស់យើង ដើម្បីថ្ងៃណាមួយពួកគេនឹងមកដល់ទីនេះ និងទទួលពិសោធន៍ផងដែរ។”

DX Tour 5 Vietnam៖  ដំណើរដក​បទ​ពិសោធន៍ទេសចរណ៍​វៀតណាម - ảnh 2DX Tour 5 Vietnam ទស្សនាឈូងសមុទ្រ Ha Long ។

ទេសចរណ៍វៀតណាមមិនត្រឹមតែបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយទេសភាពធម្មជាតិដ៏ធំសម្បើមអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខម្ហូបដ៏សំបូរបែបដែល «ទាក់ទាញដួងវិញ្ញាណ» របស់សមាជិកក្រុម។ រសជាតិម្ហូបហាឡាល់ ឬ ហ្វើសាច់គោ មាន់អាំង ត្រីអាំង ...សម្បូរទៅដោយរសជាតិវៀតណាមត្រូវបានរៀបចំដោយមេចុងភៅតាមស្តង់ដារហាឡាល់ ក្នុងពិធីជប់លៀងរវាងគណៈប្រតិភូជាមួយថ្នាក់ដឹកនាំ VOV5 និងអ្នកផ្សាយសម្លេងនៃកម្មវិធីផ្សាយជាភាសាឥណ្ឌូនេស៊ីនៅភោជនីយដ្ឋាន Batavia ក្នុងឱកាសដែលក្រុមមកទស្សនា VOV បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ហូបអាហារវៀតណាម និងសក្ដានុពលសម្រាប់ទេសចរណ៍វៀតណាម មិនត្រឹមតែរសជាតិកាហ្វេស៊ុតក្តៅប៉ុណ្ណោះទេ ប៉ុន្តែក្លិនក្រអូប រសជាតិឈ្ងុយឈ្ងប់ របស់នាំ Gai បាយដំណើប អំបុក  ឬនំអំបុក Hang Thang ក៏បានទាក់ទាញសមាជិកក្រុមផងដែរ។ លោក Rudy Hartono ប្រធានក្លឹបអ្នកស្តាប់វិទ្យុ Borneo និងលោក Idris បានចែករំលែកថា៖ “ការដែលវៀតណាមកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបានបង្ហាញថា នេះជាគោលដៅទេសចរណ៍ថោកនិងសុវត្ថិភាពបំផុតក្នុងពិភពលោក។ ប្រការនេះ បានក្លាយជាគំរូសម្រាប់ទេសចរណ៍វៀតណាម ធ្វើឱ្យភ្ញៀវទេសចរកាន់តែចង់ទៅទស្សនា ហើយនៅពេលមកលេងម្តងហើយ ពួកគេនឹងត្រលប់មកវិញម្តងទៀត” ។

“មុខម្ហូបនៅទីនេះគួរឲ្យទាក់ទាញនិងសមស្របណាស់ បើទោះបីជាមានរសជាតិពិសេសរបស់វៀតណាមក៏ដោយ។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ជ្រួលច្រាលបន្តិចនៅពេលពិសារ ប៉ុន្តែបន្តិចម្តងៗ ខ្ញុំបានស៊ាំនឹងវា ហើយចូលចិត្តខ្លាំងណាស់។ កាហ្វេ Giang នៅវិថី Nguyen Huu Huan ពិតជាពិសេសណាស់។ នៅពេលរីករាយជាមួយនឹងរសជាតិកាហ្វេស៊ុតក្តៅៗ រសជាតិល្វីងរបស់កាហ្វេលាយជាមួយរសជាតិខាញ់របស់ស៊ុត គឺជាបទពិសោធន៍ដែលខ្ញុំចងចាំជានិច្ច ។

គ្រាន់តែជាការធ្វើដំណើររយៈពេលខ្លីប្រហែលមួយសប្តាហ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ ប៉ុន្តែដំណើរកម្សាន្តនេះគឺជាបទពិសោធន៍ដ៏មានតម្លៃ និងជាការចងចាំដ៏ស្រស់ស្អាតសម្រាប់សមាជិកម្នាក់ៗនៃក្រុម DX Tour 5។ នៅមានគោលដៅទេសចរណ៍ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនដែល VOV5 បានឧទ្ទេសនាម នឹងក្លាយជាអាស័យដ្ឋានក្រហមសម្រាប់សៀវភៅដៃធ្វើដំណើររបស់ភ្ញៀវទេសចរ រួមទាំងសមាជិក DX Tour 5 ម្នាក់ៗដើម្បីចងចាំជានិច្ច ទន្ទឹងរង់ចាំការត្រលប់មកវិញ ហើយឧទ្ទេសនាមដល់មិត្តភក្តិរបស់ខ្លួនមកទទួលពិសោធន៍៕

ប្រតិកម្មទៅវិញ