ក្រុមហ៊ុន CPV |
រូបសណ្ឋាននេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ក្រុម ហ៊ុនប៉ុណ្ណោះទេ ថែមទាំងជួយខឿនកសិកម្មវៀតណាមអភិវឌ្ឍន៍កាន់តែទំនើបពី មួយថ្ងៃទៅមួយថ្ងៃទៀតផង។
មុននេះ២ឆ្នាំ លោក Nguyen Truong Dai ជាម្ចាស់អាងចិញ្ចឹមបង្កងជាមួយផ្ទៃ ដីជាង៤ហិកតា នៅឃុំ Vinh Thanh ស្រុក Nhon Trach ខេត្ត Dong Nai ភាគខាង ត្បូងវៀតណាម បានចេញសេចក្ដីសំរេចមួយដ៏សំខាន់នោះគឺ លុបចោលរបៀប ចិញ្ចឹមបង្កងប្រពៃណី ដើម្បីប្រដេញតាមបច្ចេកទេសចិញ្ចឹមបង្កងថ្មីថ្មោងរបស់ CPV។ ក្នុងនោះ CPV បានបញ្ជាណែនាំ ធានាឲ្យដំណើរការចិញ្ចឹមមានសុវត្ថិភាព ចាប់ពីការជ្រើសរើសកូនពូជន៍និងចំណី។ ជាពិសេស ផលិតផលបង្កងទាំងអស់ សុទ្ធតែត្រូវបាន CPV ប្រមូលទិញជាមួយតំលៃស្ថិរភាព ដោយមិនអើពើដល់បម្រែ មប្រួលនៃទីផ្សារឡើយ។ ដោយហេតុនេះ ចំណូលរបស់គ្រួសារលោក Dai ត្រូវ បានធានាជារៀងរហូត។ លោក Dai បានចែករំលែកថា៖
“របៀបចិញ្ចឹមបង្កងថ្មីរបស់ CPV នាំមកនូវទិន្នផលខ្ពស់ណាស់ ហើយបង្ការ ប្រឆាំងបាននូវជំងឺជាច្រើនដែរ។ ដោយសារត្រូវបានចិញ្ចឹមក្នុងទឹកស្អាតបរិសុទ្ធ បានជាបង្កងមានសុខភាពល្អនិងបង្ការប្រឆាំងជំងឺបាន។ ទី២គឺយើងខ្ញុំមិនប្រើ ប្រាស់ជាតិគីមីដូច្នេះបានជាបង្កងស្អាតនិងសុវត្ថិភាព”។
រីឯលោក Vu Hoang Cung ម្ចាស់មូលដ្ឋានផ្គត់ផ្គង់ចំណីសត្វសំរាប់ CPV បានចាត់ទុកថា ក្រុមហ៊ុននេះនាំមកនូវតំលៃនិរន្តរភាពសំរាប់ទាំងកសិករផងនិង មូលដ្ឋានផ្គត់ផ្គង់ទៀតផង៖
“ខ្ញុំសហប្រតិបត្តិការជាមួយ CPV បាន២១ឆ្នាំកន្លះហើយ។ ក្នុងរយៈពេល នោះ ខ្ញុំឃើញថា CPV ជានិច្ចកាលនាំមកនូវជោគជ័យសំរាប់អ្នកចិញ្វឹមសត្វ។ ហើយអ្នកចិញ្វឹមសត្វទទួលបានជោគជ័យគឺមូលដ្ឋានផ្គត់ផ្គង់របស់យើងខ្ញុំក៏ទទួលបានជោគជ័យដែរ។ ខ្ញុំផ្ទាល់ខ្លួននិងអ្នកចិញ្ចឹមសត្វជឿជាក់យ៉ាងខ្លាំងទៅលើ CPV ដោយសារក្រុមហ៊ុនបានជួយអ្នកចិញ្ចឹមសត្វចេះវិនិយោគ ធ្វើផលិតកម្ម ចិញ្ចឹម សត្វប្រកបដោយប្រសិទ្ធភាពហើយនាំមកនូវចំណេញស្ថិរភាព”។
លោក Montri Suwanposri អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន CPV |
នាឆ្នាំ១៩៨៨ ក្រុមហ៊ុន CPV មានការិយាល័យតំណាងតែមួយកន្លែងនៅ ទីក្រុងហូជីមិញ ជាមួយបុគ្គលិកជិត១០០នាក់។ ដល់ឆ្នាំ១៩៩៣ ក្រុមហ៊ុនភាគ ហ៊ុនចិញ្ចឹមសត្វ CP វៀតណាម (CPV) ទើបនឹងបានបង្កើតឡើង។ រហូតមកដល់ ពេលនេះ ដោយអាងលើសក្ដានុពលនៃទីផ្សារវៀតណាម ជាពិសេសគឺគោល នយោបាយផ្ដល់អាទិភាពសំរាប់វិនិយោគិនបរទេសនោះ ក្រុមហ៊ុនបានបើក ទូលាយសកម្មភាពអាជីវកម្មដ៏យូរអង្វែងនៅវៀតណាម។ លោក Montri Suwanposri អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន CPV បានឲ្យដឹងថា៖
“ប្រទេសទាំង២មានចំណុចស្រដៀងគ្នាជាច្រើនអំពីភូមិសាស្ត្រ ហើយខឿន សេដ្ឋកិច្ចពឹងផ្អែកភាគច្រើនទៅលើកសិកម្ម។ វៀតណាមមានចំនួនប្រជាជនជាង ៩០លានដនាក់ ចំនួនប្រជាជនក្នុងអាយុធ្វើពលកម្មខ្ពស់ ហើយបរិមាណអ្នកមាន ចំណូលមធ្យមកាន់តែកើនឡើង។ ទន្ទឹមនឹងនោះ វៀតណាមមានប្រព័ន្ធកំពង់ផែ ដឹកជញ្ជូនទំនិញដែលនាំមកនូវភាពងាយស្រួលជាច្រើន។ រដ្ឋាភិបាលវៀតណាម មានគោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យជាច្រើន បើកទូលាយទំនាក់ទំនងនិង កិច្ចសហប្រតិបតិ្តការក្នុងវិស័យកសិកម្មជាមួយប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានសហគមន៍អាស៊ាន។ ក្នុងពេលនោះ ការតភ្ជាប់ខាងវប្បធម៌ក៏ជា សញ្ញាគួរឲ្យសប្បាយចំពោះសហគ្រាសនានា ក្នុងនោះមាន CP ផង”។
ផលិតផលនានារបស់ CPV |
ក្រោយរយៈពេលជាង២០ឆ្នាំធ្វើអាជីវកម្មនៅវៀតណាម ក្រុមហ៊ុន CPV បាន បង្កើតឡើងការងារធ្វើសំរាប់ពលករវៀតណាមប្រមាណ១៥ហ្មឺននាក់ ក្នុងនោះ បុគ្គលិក CPV គឺជិត១៦ពាន់នាក់។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ផលិតបង្កង ត្រីនិងស្បៀងអាហារជាច្រើនប្រភេទដើម្បីបម្រើអតិថិជនក្នុងប្រទេសនិងការ នាំចេញ។ នាបច្ចុប្បន្ន CPV បានកសាងឡើងរោងចក្រកែច្នៃស្បៀងអាហារមួយ នៅខេត្ត Dong Nai ជាមួយសមត្ថភាព៣ពាន់៨រយតោនក្នុងមួយឆ្នាំ និងរោងចក្រ កែច្នៃស្បៀងអាហារមួយទៀតនៅតំបន់ក្រុងហាណូយជាមួយសមត្ថភាព៣ពាន់តោនក្នុងមួយឆ្នាំ ហើយបន្តកើនឡើង៩ពាន់តោនក្នុងមួយឆ្នាំ។ លោក Montri Suwanposri អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន CPV បានឲ្យដឹងថែមទៀតថា៖
“នាបច្ចុប្បន្ន យើងខ្ញុំមានរោងចក្រចំនួន៧ដែលផលិតចំណីសំរាប់សត្វចិញ្ចឹម លើដីគោក និងម្ហូបអាហារពីសាច់និងមាន់ រោងចក្រ៣ទៀតដែលផលិតជលផល កសិដ្ឋានជាង៣ពាន់កន្លែងលើទូទាំងប្រទេស និងរោងចក្រចំនួន៦ទៀតដែល កែច្នៃចំណីសំរាប់បក្សីនិងជលផល។ យើងខ្ញុំត្រូវបានស្គាល់ថាជាអ្នកនាំមុខគេ ក្នុងការអនុវត្តរូបសណ្ឋាន ៣F ដែលជួយឲ្យការចិញ្ចឹមសត្វឬវិស័យកសិកម្មនា ពេលខាងមុខអាចប្រកួតប្រជែងជាមួយទីផ្សារពិភពលោក”។
នាពេលខាងមុខ CPV គ្រោងនឹងវិនិយោគកសាងបន្ថែមរោងចក្រកែច្នៃ ស្បៀងអាហារនៅទីក្រុង Da Nang និងទីក្រុង Can Tho ជាដើម។ ដោយមានការ ខំប្រឹងប្រែងធ្វើអាជីវកម្មក្នុងអំឡុងជាង២០ឆ្នាំកន្លងទៅ និងធ្វើសកម្មភាពយ៉ាង សកម្មដើម្បីសហគមន៍នោះ នាថ្ងៃទី២២ មិនា ឆ្នាំ២០១៧ CPV ត្រូវបានវាយតំលៃ ជាកន្លែងធ្វើការល្អមួយក្នុងចំណោមកន្លែងធ្វើការល្អបំផុតទាំង១០០នៅវៀតណាមតាមការជ្រើសរើសរបស់ក្រុមហ៊ុន Anphabe និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen៕