អញ្ជើញទស្សនារមណីយដ្ឋាននៅខេត្ត Ha Nam

Chia sẻ
(VOVWORLD) - វត្ត Vong Tien ស្ថិតនៅភូមិសាស្ត្រភូមិ Doi Ngang ទីរួមស្រុក Tan Thanh ស្រុក Thanh Liem ខេត្ត Ha Nam ដែលមានអាយុកាលប្រហែល ៣៥០ ឆ្នាំ។ ប្រជាពលរដ្ឋក្នុងស្រុកបានឲ្យដឹងថា វត្តនេះមានវត្តមានប្រមាណ ៧៥០ ឆ្នាំហើយ នៅតំបន់ព្រៃភ្នំដ៏សក្តិសិទ្ធ។
អញ្ជើញទស្សនារមណីយដ្ឋាននៅខេត្ត  Ha Nam - ảnh 1អញ្ជើញទស្សនារមណីយដ្ឋាននៅខេត្ត  Ha Nam

ខេត្ត Ha Nam មានចម្ងាយពីទីក្រុងហាណូយប្រហែល ៦០ គីឡូម៉ែត្រតែប៉ុណ្ណោះ តាមភាគខាងត្បូង។  ថ្វីត្បិតតែមិនសូវល្បីឈ្មោះដូចទៅនឹងគោលដៅទេសចរណ៍ផ្សេងទៀតក៏ដោយ ប៉ុន្តែខេត្ត Ha Nam តែទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដោយសម្រស់ធម្មជាតិ សំណង់ប្រវត្តិសាស្ត្រ ទេសចរណ៍ខាងវិញ្ញាណ និងបេតិកភណ្ឌវប្បធម៌ជាច្រើន។

ដោយស្ថិតនៅក្នុងជង្រុកអរិយធម៌ស្រូវទឹកទន្លេក្រហម ខេត្ត Ha Nam ប្រមូលផ្តុំពណ៌វប្បធម៌ប្រពៃណីជាច្រើននៅតំបន់ដីសណ្ត ប៉ុន្តែក៏មានលក្ខណៈដ៏វិសេសវិសាលដោយឡែកនៃតំបន់ពាក់កណ្ដាលព្រៃភ្នំ និងវាលទំនាប ដោយបង្កើតប្រព័ន្ធរមណីយដ្ឋានដ៏វិសេសវិសាលលេចធ្លោនៅលើផែនទីទេសចរណ៍វៀតណាម។នៅពេលអញ្ជើញមកទស្សនាទឹកដីនេះ គឺមិនអាចរំលោងគោដៅទេសចរណ៍ខាងផ្ទាល់ខ្លួននៃដីពាក់កណ្តាលភ្នំ បង្កើតបានជាប្រព័ន្ធនៃកន្លែងទេសភាពខាងវិញ្ញាណដូចជា៖ តំបន់ទេសចរណ៍ Tam Chuc វត្ត Vong Tien វត្ត Dia Tang Phi Lai ប្រាសាទ Mau Cuu Tinh។

វត្ត Vong Tien ស្ថិតនៅភូមិសាស្ត្រភូមិ Doi Ngang ទីរួមស្រុក Tan Thanh ស្រុក Thanh Liem ខេត្ត Ha Nam ដែលមានអាយុកាលប្រហែល ៣៥០ ឆ្នាំ។ ប្រជាពលរដ្ឋក្នុងស្រុកបានឲ្យដឹងថា វត្តនេះមានវត្តមានប្រមាណ ៧៥០ ឆ្នាំហើយ នៅតំបន់ព្រៃភ្នំដ៏សក្តិសិទ្ធ។ លោក Nguyen Van Trac សមាជិកគណៈគ្រប់គ្រងវត្ត Vong Tien បានឲ្យដឹងថា៖ “រឿងព្រេងបាននិទានថា កាលពីអតីតកាល ភ្នំនេះមានដើមស្រល់ច្រើនណាស់  ហើយដើមស្រល់ខ្លះមានអង្កត់ផ្ចិតរហូតដល់ ១,២ ម៉ែត្រពាសពេញតំបន់ភ្នំនេះ។ វត្តនេះត្រូវបានភ្ជាប់ជាមួយនឹងរឿងព្រេងថាកាលពីអតីតកាលមានទេពអប្សរដែលតែងតែចុះនៅលើភ្នំ Tien ។ ដូច្នេះហើយ វត្តវត្តនេះត្រូវបានដាក់ឈ្មោះថា Vong Tien គឺមានន័យថា សម្លេងរបស់ទេពអប្សរ”។

អញ្ជើញទស្សនារមណីយដ្ឋាននៅខេត្ត  Ha Nam - ảnh 2អញ្ជើញទស្សនារមណីយដ្ឋាននៅខេត្ត  Ha Nam

ស្ថិតនៅលើច្រាំងទន្លេ Day ក្នុងទីក្រុង Phu Ly ប្រាសាទ Cuu Tinh គឺជាកេរិ៍ដំណែលប្រមូលផ្ដុំតម្លៃវប្បធម៌ និងវិញ្ញាណ្ណដ៏វិសេសវិសាលជាច្រើន។ ដោយមានលក្ខណៈសក្ការបូជាថ្វាយព្រះម៉ែ ដូច្នេះហើយ ពិធីបុណ្យទាននានាតែងតែបានប្រព្រឹត្តិទៅនេះទីនេះ ដោយទាក់ទាញបានប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី។

ប្រាសាទ Cuu Tinh ធ្លាប់ជាកេរដំណែលបរុមបរាណ ដែលបានសាងសង់ឡើងកាលពីរាប់ពាន់ឆ្នាំមុន។ ប្រាសាទនេះបានសក្ការៈបូជាព្រះម៉ែ Vuu Trung Thien។ ដោយមានមោទនភាពចំពោះសំណង់ កេរដំណែលវប្បធម៌ ប្រជាពលរដ្ឋគ្រប់រូបនៅទីនេះសុទ្ធតែមានស្មារតីថែរក្សា ពង្រីកតម្លៃនៃកេដំណែលវប្បធម៌អរូបី និងរូបី ឆ្លើយតបនឹងតម្រូវការវប្បធម៌ខាងស្មារតីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺភ្ញៀវទេសចរណ៍។ លោក Pham Ba Cuong ប្រធានគណៈគ្រប់គ្រងប្រាសាទ Cuu Tinh បានឲ្យដឹងថា៖ “យើងខ្ញុំគឺជាអ្នកមើលថែ និងគ្រប់គ្រងសំណង់វប្បធម៌ ព្រលឹងវិញ្ញាណនេះដោយផ្ទាល់។ ដោយមានទំនួលខុសត្រូវ យើងខ្ញុំបានបើកទ្វារទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីជាប្រចាំ ព្រមទាំងឧទ្ទេសនាមរូបភាព មនុស្ស Ha Nam ប្រវត្តិប្រាសាទ ដើម្បីជួយដល់ភ្ញៀវទេសចរឲ្យយល់ដឹងអំពីវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជន Ha Nam និយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម”។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ha Nam បានរំលេចនៅផែនទីទេសចរណ៍នៅទូទាំងប្រទេស ជាមួយតំបន់ទេសចរណ៍ជាតិ Tam Chuc ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញជាមួយវត្តអារាមដ៏ធំបំផុតនៅលើពិភពលោកជាមួយទេសចភាព និងទីតាំងរូបសណ្ឋានកម្រ លាក់ខ្លួនទៅក្នុងប្រព័ន្ធថ្មកំបោរដ៏វិសេសវិសាល ទេសចរភាពដ៏រម៉ង់ទិក ដែលបានប្រៀបប្រដូចជាឋានសួគ៌អញ្ចឹង។

លើសពីនេះទៅទៀត ខេត្ត Ha Nam ក៏មានព្រៃភ្នំដែលមានសម្រស់ស្រស់ស្អាតជាច្រើនដូចជា ភ្នំ Doi ភ្នំ Diep នៅ Duy Tien; ភ្នំ An Lao (Nguyen Hang Son) នៅ Binh Luc; ភ្នំ Non, ភ្នំ Chanh Che នៅ Thanh Liem  Phu Ly - មជ្ឈមណ្ឌលរបស់ខេត្តគឺជាចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេ Day, ទន្លេ Chau, ទន្លេ Nhue (ចំណុចប្រសព្វនៃទន្លេ) ។

តំបន់ដី Ha Nam មានបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃជាច្រើន។ នេះក៏ជាទឹកដីនៃពិធីបុណ្យទានប្រពៃណី ភូមិសិប្បកម្មរាប់ពាន់ឆ្នាំ ហើយនៅលើមូលដ្ឋាននោះ ខេត្ត Ha Nam ក៏ជាគោលដៅដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ដើម្បីរក្សាប្រភពប្រពៃណីនោះ ខេត្ត Ha Nam តែងតែកំណត់ថា ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ គឺជាការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងសហគមន៍ទាំងមូលផងដែរ៕


ប្រតិកម្មទៅវិញ