ខ្នងភ្នំ Lung Lo ខ្សែផ្លូវសសៃឈាមក្នុងយុទ្ធនាការ Dien Bien Phu

Chia sẻ
(VOVWORLD) - ក្នុងយុទ្ធនាការ Dien Bien Phu ឆ្នាំ ១៩៥៤ ខ្នងភ្នំ Lung Lo គឺជាខ្សែផ្លូវសសៃឈាម សម្រាប់កងទ័ព និងប្រជាជនវៀតណាមផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងស្បៀងអាហារបម្រើយុទ្ធនាការ។ ដើម្បីជួយសម្រួលការធ្វើចរាចរ ឆ្លើយតបនឹងតម្រូវការភារកិច្ច អង្គភាពទាហានវិស្វកម្ម និងប្រជាកសិករបានបើក និងការពារផ្លូវទាំងយប់ទាំងថ្ងៃ រួមចំណែកដ៏សំខាន់ដល់ជ័យជម្នះ "ភ្លូកទុកភ្លូកដី" ។
ខ្នងភ្នំ Lung Lo ខ្សែផ្លូវសសៃឈាមក្នុងយុទ្ធនាការ Dien Bien Phu - ảnh 1ខ្នងភ្នំ Lung Lo ខ្សែផ្លូវសសៃឈាមក្នុងយុទ្ធនាការ Dien Bien Phu។ រូបថត៖ VOV

ខ្នងភ្នំ Lung Lo ស្ថិតនៅភូមិសាស្ត្រឃុំ Thuong Bang La ស្រុក Van Chan ខេត្ត Yen Bai។ ដើម្បីបម្រើយុទ្ធនាការ Dien Bien Phu មជ្ឈិមបក្សបានសម្រេចចិត្តបើកខ្សែផ្លូវលេខ ១៣A ចាប់ផ្តើមពី Ben Hien ខេត្ត Tuyen Quang ឆ្លង Ben Au Lau (ខេត្ត Yen Bai) ឆ្លងខ្នេងភ្នំ Lung Lo ដល់ផ្លូវបំបែកជាបី Co Noi ខេត្ត Son La ហើយតភ្ជាប់ជាមួយផ្លូវលេខ៤១ (បច្ចុប្បន្នជាផ្លូវជាតិលេខ៦)។ ខ្សែផ្លូវសរុបដែលត្រូវបើកគឺមានប្រវែងជាង១២០គីឡូម៉ែត្រ សណ្ឋានដីភាគច្រើនជាភ្នំខ្ពស់ និងអន្លង់ជ្រៅៗ ឆ្លងទន្លេធំៗចំនួន៣ គឺទន្លេ Chảy ទន្លេក្រហម និងទន្លេ Đà (ផ្លូវលេខ១៣)។ ក្នុងនោះ ខ្នងភ្នំ Lũng Lô គឺជាក្រណាត់ផ្លូវមួយដ៏ពិបាកបំផុត ព្រោះថាម្ខាងជាភ្នំខ្ពស់ ហើយម្ខាងទៀតជាអន្លង់ជ្រៅ។

លោក Ha Van Ho អាយុជិត ៨០ ឆ្នាំនៅភូមិ Tham ឃុំ Thuong Bang La បាននិយាយថា នាដើមឆ្នាំ ១៩៥៣ ខ្សែផ្លូវលេខ ១៣ បានឆ្លងឃុំ Thuong Bang La ហើយប្រជាកសិករជាច្រើនបានដេកនៅផ្ទះឪពុកម្តាយរបស់លោក ដើម្បីសាងសង់ផ្លូវ។ លោកបានរំលឹកគ្រានោះថា៖

“ប្រជាពលករឃុំ Thuong Bang La និងប្រជាពលរដ្ឋជាង ៣០០នាក់ បានចូលរួមបើកផ្លូវ ប្រជាពលរដ្ឋទាំងនេះចែកចេញជា ៣ក្រុម ហៅថា T១០០។ ក្រុមនីមួយៗមានភារកិច្ចដាច់ដោយឡែក។ ក្រុមមួយមានភរកិច្ចប្រកាសអាសន្នពោលគឺនៅពេលឃើញយន្តហោះសត្រូវចូលមកត្រូវព្រមានប្រជាពលករឱ្យលាក់ខ្លួន និងជៀសវាង។ ក្រុមមួយទៀតមានឯកទេសជួយសង្គ្រោះរថយន្តដឹកទំនិញទៅមកដែលជាប់គាំង ឬបាក់ស្រុតដី ហើយក្រុមមួយទៀតគឺទទួលភាកិច្ចជួយសង្គ្រោះ និងចូលរួមដឹកជញ្ជូនអាវុធផងដែរ”។

សំដៅរារាំងកងទ័ព និងប្រជាជនវៀតណាមជួយឧបត្ថម្ភផ្គត់ផ្គង់ដល់ Dien Bien Phu តាមរយៈខ្សែផ្លូវនេះ កងទ័ពបារាំងបានទម្លាក់គ្រាប់បែកប្រមាណ ១២ ពាន់តោនចូលក្នុងតំបន់ខ្នងភ្នំ Lung Lo ហើយមានថ្ងៃខ្លះទម្លាក់រហូតដល់ ២០០ គ្រាប់។ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ យន្តហោះសត្រូវពី ១៦ ទៅ ១៨ គ្រឿងបានទម្លាក់គ្រាប់បែកពី ៥ ទៅ ៦ ដងជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សរាប់ម៉ឺននាក់បានជំនះពុះពារលើគ្រោះថ្នាក់ ហើយច្បាមជាប់នឹងផ្លូវទាំងយប់ទាំងថ្ងៃ។ ស្បៀងអាហារសម្រាប់កងទ័ពរាប់ម៉ឺនតោន ឧបករណ៍កងទ័ព សព្វាវុធ និង គ្រឿងឧបភោគបរិភោគរាប់ម៉ឺនតោន បានប្រមូលផ្តុំគ្នានៅតំបន់ Thuong Bang La (Van Chan, Yen Bai) បានឆ្លងច្រកភ្នំចូលសមរភូមិ។ លោក Hà Văn Hổ បានរំលឹកថា៖

“ដើម្បីបើកផ្លូវឆ្លងកន្លែងនេះ ក្នុងនោះកំណាត់ផ្លូវឆ្លងភូមិ Thẳm មានវាលភក់ ដែលមិនអាចធ្វើស្រែចម្ការបាន ហើយក្របីមិនអាចឆ្លងបាន ប៉ុន្តែប្រជាពលរដ្ឋនៅទីនេះបានជួយឧបត្ថម្ភជាដើមឈើសម្រាប់ ហើយគ្រួសារខ្លះបានយកទាំងឈើសម្រាប់ត្រៀមសង់ផ្ទះមកជូនប្រជាកសិករសម្រាប់ដាក់ផ្តេក ដាក់បញ្ឈរ រួចចាក់ដីពីលើដើម្បីធ្វើគ្រឹះ។ យន្តហោះរបស់សត្រូវមកបាញ់បំផ្លាញចាប់ពីភូមិ Dạ ដល់កំពូលខ្នងភ្នំ Lũng Lô ស្ទើរតែរាល់ថ្ងៃផងដែរ”។

ខ្នងភ្នំ Lung Lo ខ្សែផ្លូវសសៃឈាមក្នុងយុទ្ធនាការ Dien Bien Phu - ảnh 2សកម្មភាពសម្អាតមណ្ឌលគោរពវិញ្ញាណក្ខន្ធនៅកំពូលស្ពាន Lung Lo។ រូបថត៖ VOV

កាលពី ១៣ ឆ្នាំមុន ពោលគឺនាថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១១ ខ្នងភ្នំ Lũng Lôត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ បច្ចុប្បន្ននេះ នៅលើកំពូលខ្នងភ្នំ Lũng Lô មានសិលាចារឹករំលឹកវិញ្ញាណក្ខ័ន្ធ សម្រាប់ប្រជាជន និងភ្ញៀវទេសចរមកអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធដល់ពលីកម្មដ៏ធំធេងរបស់ដូនតាក្នុងជាច្រើនជំនាន់ក្នុងការតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជាតិ។ គោលដៅនេះក៏បានក្លាយជាអាស័យដ្ឋានក្រហម ដើម្បីអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជនជំនាន់វ័យក្មេង។ លោកស្រី Le Thi Nhu Quynh អ្នកគ្រូ សាលាមត្តេយ្យសិក្សា Thuong Bang La ស្រុក Van Chan បានចែករំលែកថា៖

“ជារៀងរាល់ឆ្នាំ នាថ្ងៃទី ២២ ធ្នូ សាលាតែងតែរៀងចំដំណើរទស្សនាខ្នងភ្នំ Lung Lo ក៏ដូចជាផ្សព្វផ្សាយអំពីទំនៀមទម្លាប់បដិវត្តន៍ និងខ្សែផ្លូវនៃរឿងព្រេង។ នាថ្ងៃឈប់សម្រាក សម្ព័ន្ធយុវជន និងកម្មាភិបាលសាលាបានទៅសម្អាតបរិស្ថាន និងទេសភាពនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធនៅកំពូលខ្នងភ្នំផងដែរ”។

ខ្នងភ្នំ Lung Lo បច្ចុប្បន្នត្រូវបានជួសជុលកែលម្អ។ ក្រណាត់ផ្លូវជាច្រើនត្រូវបានបើកថ្មី។ ខ្សែផ្លូវនៃរឿងព្រេងទាំងនេះនៅតែជាខ្សែផ្លូវគមនាគមន៍ដ៏សំខាន់ជួយឃុំ Thuong Bang La និងតំបន់នានាក្នុងតំបន់ភូមិភាគពាយ័ព្យដោះដូរពាណិជ្ជកម្មដោយរលូន រួមចំណែកជំរុញសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ