ផ្នែកទេសចរណ៍ទីក្រុងDa Nangអះអាងនូវពាណិជ្ជសញ្ញារបស់ខ្លួន។

LAN ANH Theo VOVWORLD -
Chia sẻ

បណ្តាឆ្នាំជិតៗនេះ ផ្នែកទេសចរណ៍ទីក្រុងDa Nang(វៀតណាម)ទទួល
បានសមិទ្ឋិដធំធេញជាច្រើន និង អះអាងបាននូវពាណិជ្ជសញ្ញារបស់ខ្លួន
ពី១ថ្ងៃទៅ១ថ្ងៃ ។ដើម្បីរក្សានិងបន្តពង្រីកសក្តានុភាពដែលមានស្រាប់ ទី
ក្រុងDa Nang នៅមានកិច្ចការជាច្រើនត្រូវអនុវត្ត​ពិសេសគឺការកែលំអហេរដ្ឋា
រចណាសម្ព័ន្ឋនិងសេវាកម្មទេសចរណ៍។

                      

ផ្នែកទេសចរណ៍ទីក្រុងDa Nangអះអាងនូវពាណិជ្ជសញ្ញារបស់ខ្លួន។ - ảnh 1
Image: Internet

VOV WORLD-១០ឆ្នាំកន្លងទៅ  ទីក្រុងDa Nangបានមានការបោះជំហានយ៉ាងខ្លាំងពេញ
ទៅដោយចរិតលក្ខណះលោតផ្លោះ។ឆ្នាំ២០១០ត្រូវបានចាត់ទុកជាឆ្នាំដែលគូស
សម្គាល់ជោគជ័យនៃ ផ្នែកទេសចរណ៍ទីក្រុងDa Nangទាំងខាងបរិមាណភ្ញៀវ
ទេសចរណ៍និងប្រាក់ចំណូលអាជីវកម្ម។ក្នុងឆ្នាំនេះ ភ្ញៀវទេសចរណ៍២លាន
លើកបានមកទស្សនាទីក្រុងក្នុងនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៤សែន
លើកប្រាក់ចំណូលអាជីវកម្មទទួលបានពីទេសចរណ៍ឡើងជិត១ពាន់៣លានដុង
វៀតណាមកើនជិត​៤០%ប្រៀបនឹងឆ្នាំ ២០០៩។ពាណិជ្ជសញ្ញារបស់Da Nangចាប់ផ្តើម
ល្បីឈ្មោះដោយទីតាំងនិងភូមិសាស្រ្ត ព្រឹត្តិការណ៍ខ្លះៗដូចជា ការប្រឡងបាញ់
កាំជ្រួចផ្តាអន្តជាតិពិធីបុណ្យសមុទ្រ រមណីយដ្ឋាន Ba Na និង​NguHanh Son។ប្រធានការិយាល័យអាជីកម្មសណ្ឋាគារ Tourane Da Nang លោក​Tran Kim Thoបាន
ថ្លែងថា: “    ក្នុងប៉ុន្មានឆ្នាំជិតៗនេះ     ផ្នែកទេសចរណ៍ទីក្រុងDa Nangបានអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា។ហេរដ្ឋារចណាសម្ព័ន្ឋ​ ទីកន្លែងទេសចរណ៍និងសេវាកម្មនានាត្រូវបាន
វិនិយោកជាច្រើន ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលកើនឡើងពី១
ថ្ងៃទៅ១ថ្ងៃ  “។

ចំពោះសកម្មភាពពន្លឿន​ ផ្សព្វផ្សាយផលិតផលនិងបរិយាកាសទេសចរណ៍
ក្រៅពីការចូលរួមផ្សារណាត់ទេសចរណ៍នៅប្រទេសផ្នែកទេរសចរណ៍​Da Nang 
 នៅអញ្ចើញបណ្តាក្រុម​ Fram trip មកទស្សនានិងសរសេរអត្ថបទឧទ្ទេសនាមអំពី
ទេរសចរណ៍​Da Nangទៀតផង។រដ្ឋអំណាចទីក្រុងបាន​ប្រមូលផ្តុំវិនិយោគទៅលើ
ហេដ្ឋារចណាសម្ព័ន្ឋ​បង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្ម សម្ព័ន្ឋ​ក្រុមហ៊ុនល្បីឈ្មោះលើសកលលោកដែលមកស្វែងយល់និងសហប្រតិបត្តិការធ្វើការ
រកស៊ី។ទន្ទឹមនឹងនោះផ្នែកទេរសចរណ៍​Da Nangបានផ្លាស់ប្តូរថ្មីដោយខ្លួនឯង
ដោយការនាំផលិតផលទេសចរណ៍ថ្មីក្នុងការបំរើភ្ញៀវទេសចរណ៍ ដូច​ជាទួរទៅ
ទស្សនាឧបទ្វីបSon Traចុះក្នុង  មុជសមុទ្រគយគន់ផ្កាថ្ម ស្តូចត្រីជាមួយអ្នកនេសាទ​និង
ពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តជាតិជាដើម។ល។លោក Nguyen Duc Vu ប្រធាន
ការិយាល័យឃោសនា​រៀបចំព្រឹត្តិការនៃគណះកម្មាធិការគ្រប់គ្រង ឧបទ្វីបSon Tra  និងបណ្តាឆ្នេសមុទ្រទេសចរណ៍ Da Nangអោយដឹងថា:“ចំណុចលេចធ្លោបំផុតក្នុង
ឆ្នាំទេសចរណ៍សមុទ្រDa Nangឆ្នាំនេះគឺយើងខ្ញុំធ្វើអាជីវកម្មសេវាកម្ម មុជចុះក្នុង 
សមុទ្រគយគន់ផ្កាថ្ម។នេះជាសេវាកម្មថ្មីថ្មោង១។ខ្ញុំសង្ឃឹមថា  នេះនឹងជាសេវាកម្ម១
ដែលទាក់ទាញភ្ញៀវទេសចរណ៍ពេលមកដល់ទីក្រុង​ក្នុងឆ្នាំ​២០១២​នេះ”។

                  

ផ្នែកទេសចរណ៍ទីក្រុងDa Nangអះអាងនូវពាណិជ្ជសញ្ញារបស់ខ្លួន។ - ảnh 2
ពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តជាតិ១នៅទីក្រុងDa Nang(Internet)។

ប៉ុន្តែ​ការលំបាកនាបច្ចុប្បន្នលើផ្លូវកសាងពាណិជ្ជសញ្ញាទេសចរណ៍របស់ទីក្រុងDa Nangគឺពុំទាន់ពង្រីកបានគ្រប់ប្រភពកំលាំងរបស់សង្គមក្នុងសកម្មភាពទេសចរណ៍
ដើម្បីរួមចំណែកបើកទូលាយទំហំនៃផ្នែកទេរសចរណ៍​Da Nangនៅឡើយ។នាយករង
មន្ទីវប្បធម៏ កីឡា​និងទេសចរណ៍​ Da Nang​លោក​ Huynh MinhNhon មានប្រសាសន៍ថា:

 “  នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។នាបច្ចុប្បន្ននេះ​នៅទីក្រុង Da Nangពុំទាន់
មានកំពង់ផែទេសចរណ៍ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលទៅទស្សនាតាមផ្លូវទន្លេ
ផ្លូវសមុទ្រនៅឡើយ  ។នៅទីនេះក៍ខ្វះសេវាកម្មនារាត្រីផង ដែរ“។

ទោះបីជានៅមានការលំបាកជាច្រើនលើផ្លូវកសាងពាណិជ្ជសញ្ញាក៍ដោយក៍ផ្នែក
ទេសចរណ៍​ Da Nangកំពុងផ្លាស់ប្តូរថ្មីខ្មុឋមាត់ដោយខ្លួនឯងពី១ថ្ងៃទៅ១ថ្ងៃក្នុងបំណង
ធ្វើឡើងពាណិជ្ជសញ្ញា ទេសចរណ៍​១ដែលត្រូវបានស្គាល់ដល់ក្នុងប្រទេស​ទាំងមូល​
  ក្នុងដំបន់​និង​លើសកលលោកទៀតផង៕

ប្រតិកម្មទៅវិញ