សារមន្ទីរសារព័ត៌មានវៀតណាម៖ ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍

Chia sẻ

(VOVWORLD) - កាលពី៤ឆ្នាំមុន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ សារមន្ទីរសារព័ត៌មានវៀតណាម ដែលស្ថិតនៅក្នុងអគារសមាគមអ្នកកាសែតវៀតណាម តាមវិថី Duong Dinh Nghe រដ្ឋធានីហាណូយ បានបើកសម្ពោធជាផ្លូវការដើម្បីទទួលស្វាគមអ្នកទស្សនា។ វត្ថុអនុស្សាវរីយ៍ជាង ២ ម៉ឺន ត្រូវបានតាំងបង្ហាញប្រកបដោយភាពច្នៃប្រឌិត និងរស់រវើកលើផ្ទៃដី ១៥០០ ម៉ែត្រការ៉េនៅសារមន្ទីរ ប្រៀបប្រដូចជាខ្សែភាពយន្តមួយអំពីដំណាក់កាលនីមួយៗក្នុងដំណើរការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម។

សារមន្ទីរសារព័ត៌មានវៀតណាម៖ ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍ - ảnh 1លំហតាំងពិព័រណ៍នៅក្នុងសារមន្ទីរសារព័ត៌មានវៀតណាម។ (រូបថត៖ qdnd.vn)

លំហតាំងបង្ហាញរបស់សារមន្ទីរត្រូវបានរៀបចំនៅជាន់ទី ១ និងទី ២ នៃអាគារ។ ជាន់ទីមួយរួមមានបន្ទប់ពិធីការ និងកន្លែងតាំងពិព័រណ៌សារព័ត៌មានចំនួន ៤ ដែលត្រូវបានបែងចែកតាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ៖ ឆ្នាំ ១៨៦៥ ដល់ឆ្នាំ ១៩២៥; ឆ្នាំ ១៩២៥ ដល់ឆ្នាំ ១៩៤៥; ឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៥៤ និង ឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៧៥។ ចំណែកជាន់ទី ២ គឺជាកន្លែងដែលតាំងបង្ហាញពីដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងសមាហរណកម្មនៃសារព័ត៌មានបដិវត្តន៍វៀតណាម តាមប្រធានបទ៖ សារព័ត៌មានជាមួយអធិបតេយ្យភាពកោះសមុទ្រ។ សុខុមាលភាព និងការអភិវឌ្ឍ; សារព័ត៌មានក្នុងសម័យផ្លាស់ប្ដូរថ្មី... កញ្ញា Nguyen Anh Thu និស្សិតនៃវិទ្យាស្ថានសារព័ត៌មាននិងឃោសនា បានទៅទស្សនាសារមន្ទីរ និងចែករំលែកថា៖

“សារព័ត៌មានបដិវត្តន៍វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំង ហើយពេលមកដល់ទីនេះខ្ញុំកាន់តែមានមោទនភាព និចង់បន្តរួមចំណែកក្នុងការអភិវឌ្ឍសារព័ត៌មានរបស់ប្រទេសជាតិដូចជំនាន់មុនៗផងដែរ”។

ដើម្បីបង្កើតឡើងវិញនូវផ្ទាំងគំនូរទូទៅអំពីប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាម កន្លែងតាំងពិព័រណ៍នានារបស់សារមន្ទីបានដាក់តាំងឯកសារ និងវត្ថុអនុស្សាវរីយ៍ប្លែកៗជាច្រើន រួមទាំងវត្ថអនុស្សាវរីយ៍កម្រ ដែលកត់សម្គាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងលំហូរនៃប្រវត្តិសាស្ត្រសារព័ត៌មាន
វៀតណាម។ អ្នកកាសែត Tran Thi Kim Hoa នាយិកាសារមន្ទីរបានមានឲ្យដឹងថា៖

“សារមន្ទីរមានវត្ថុអនុស្សាវរីយ៍ និងឯកសារជាង ២ ម៉ឺន។ ក្នុងនោះ មានវត្ថុអនុស្សាវរីយ៍ និងឯកសារលេចធ្លោនិងវិសេសវិសាលប្រមាណ ៧០០ ព្រមទាំងក៏មានរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរផងដែរ។ ភាគច្រើនជាវត្ថុដើម វត្ថុដែលត្រូវបានស្ដារឡើងវិញមានតិចតួចណាស់”។

សារមន្ទីរសារព័ត៌មានវៀតណាម៖ ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍ - ảnh 2ភ្ញៀវទេសចរមកទស្សនាសារមន្ទីរ។ (រូបថត៖ hanoimoi.vn)

វត្ថុអនុស្សាវរីយ៍មួយក្នុងចំណោមវត្ថុអនុស្សាវរីយ៍ដ៏លេចធ្លោ នៅសារមន្ទីរគឺឧបករណ៍បំពងសំឡេងដោយមានអានុភាព ៥០០W ដែលត្រូវបានគេដាក់នៅច្រាំងខាងជើងនៃទន្លេ Ben Hai (ខេត្ត Quang Tri ភាគកណ្តាលវៀតណាម) ផ្សាយកម្មវិធីរបស់វិទ្យុសម្លេងវៀតណាម ជួយផ្សព្វផ្សាយព័ត៌មាន និងរឹតបន្តឹងចំណងសាមគ្គីភាពរបស់បងប្អូនជនរួមជាតិរវាងតំបន់ភាគខាងជើងនិងភាគខាងត្បូងវៀតណាមក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងចក្រពត្តិសហរដ្ឋអាមេរិកសង្រ្គោះប្រទេសជាតិ។

“បុគ្គលិកសារមន្ទីរមានគុណក្នុងការស្វែងរកវត្ថុអនុស្សាវរីយ៍ និងឯកសារដើម។ ទាំងអស់នេះបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកទស្សនា ជាពិសេសវាធ្វើឲ្យខ្ញុំយនឹកឃើញដល់ការចងចាំអនុស្សាវរីយ៍ក្នុងរយៈពេលធ្វើការជាអ្នកសារព័ត៌មាន”។

“ការតាំងបង្ហាញបែបនេះគឺអស្ចារ្យណាស់។ អ្នករចនាកន្លែងតាំងបង្ហាញនេះ បានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាមតាំងពីដើមរហូតដល់បច្ចុប្បន្ន។ ខ្ញុំគិតថា វាជួយយើងឲ្យមានការសម្លឹងមើលយ៉ាងទូលំទូលាយអំពីសារព័ត៌មានវៀតណាមក្នុងបរិបទសារព័ត៌មានអន្តរជាតិ”។

សរុបសេចក្ដីមក កន្លែងនីមួយៗនៅក្នុងសារមន្ទីរសារព័ត៌មានវៀតណាមបានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រសារព័ត៌មាន ក៏ដូចជាដំណាក់កាលអភិវឌ្ឍន៍នានានៃសារព័ត៌មានវៀតណាម តាមរយៈវត្ថុអនុស្សាវរីយ៍និងឯកសារដ៏មានតម្លៃរាប់ពាន់ ដែលត្រូវបានតាំងបង្ហាញ និងរៀបចំតាមបែបវិទ្យាសាស្ត្រស្របតាមការវិវឌ្ឍនៃប្រវត្តិសាស្ត្រដោយមានការរំលេចគួរឲ្យទាក់ទាញ។ អ្នកកាសែត Ho Quang Loi បានចែករំលែកថា៖

“មកដល់សារមន្ទីរសារព័ត៌មានវៀតណាម យើងមិនត្រឹមតែឃើញប្រវត្តិសាស្ត្រសារព័ត៌មាន
វៀតណាមប៉ុណ្ណោះទេ ថែមទាំងឃើញប្រវត្តិសាស្ត្ររបស់ប្រទេសយើង ប្រជាជាតិ យើង លំហូរនៃប្រវត្តិសាស្ត្រ លំហូរនៃវប្បធម៌ប្រវត្តិសាស្ត្រ លំហូរនៃការតស៊ូនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ មកដល់បន្ទប់តាំងបង្ហាញនានា ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ យើងមានមោទនភាពចំពោះសារព័ត៌មានបដិវត្តន៍វៀតណាម ហើយមានអារម្មណ៍ថា សារព័ត៌មានបានរួមចំណែកយ៉ាងធំធេង និងសក្តិសមក្នុងបុព្វហេតុរំដោះជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

បច្ចុប្បន្ននេះ សារមន្ទីរសារព័ត៌មានវៀតណាមបានអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការតាំងពិពណ៌។ ប្រព័ន្ធអេក្រង់សុទ្ធតែរួមបញ្ចូលព័ត៌មាន ឯកសារ ស្នាដៃ និងរូបភាពដែលទាក់ទងនឹងការវិវឌ្ឍន៍សារព័ត៌មាន សកម្មភាពសារព័ត៌មាន និងការលះបង់របស់សារព័ត៌មានក្នុងសម័យកាលផ្សេងៗគ្នា។ នាយិកាសារមន្ទីរ លោកស្រី Tran Kim Hoa មានបំណងថា ឃ្លាំងឯកសារនិងវត្ថុអនុស្សាវរីយ៍របស់សារមន្ទីរនឹងកាន់តែកើនឡើងៗនាពេលខាងមុខ ដើម្បីឲ្យសារមន្ទីរសក្តិសមជាកន្លែងថែរក្សាបេតិកភណ្ឌនៃសារព័ត៌មានវៀត
ណាម៕

ប្រតិកម្មទៅវិញ