ទស្សនាវិហារកាតូលិកនៅហាណូយក្នុងរដូវបុណ្យណូអែល

Chia sẻ
(VOVWORLD) - រដូវបុណ្យណូអែលឈានជិតមកដល់ហើយក៏ជាពេលវេលាដែលបណ្ដាវិហារកាតូលិកនៅក្រុងហាណូយត្រូវបានតុបតែងជាមួយនឹងចង្កៀងបញ្ចាំងពន្លឺផ្លេកៗ។ នេះជាទីកន្លែងសាសនាពិសិដ្ឋផងហើយក៏ជាគោលដៅទេសចរណ៍សំរាប់ភ្ញៀវមកពីគ្រប់ទិសទីផង។
ទស្សនាវិហារកាតូលិកនៅហាណូយក្នុងរដូវបុណ្យណូអែល - ảnh 1 ទស្សនាវិហារកាតូលិកនៅហាណូយក្នុងរដូវបុណ្យណូអែល

  (VOVworld) - ពីស្រះ Hoan Kiem (បឹងសងដាវ)ធ្វើដំណើរតាមវិថី Nha Chung គឺលោកអ្នកនឹងទៅដល់វិហារកាតូលិកធំ។ វិហារនេះត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១៩តាមស្ថាបត្យកម្ម Gothic និងតាមគំរូវិហារកាតូលិកនៅក្រុងប៉ារីសប្រទេសបារាំង។ វិហារកាតូលិកធំមានបណ្ដោយ៦៥ម៉ែត្រ ទទឹង២១ម៉ែត្រនិងប៉មជួង២មានកំពស់៣២ម៉ែត្រ។ នៅខាងមុខវិហារមានបដិមាអ្នកម៉ែMaria ពព្រះអង្គ Jesus រីឯនៅខាងក្នុងមានរូបឈើឆ្កាងដ៏ធំមួយរួមជាមួយរូបភាពសាសនាកាតូលិកដ៏ស្រស់ស្អាតជាច្រើនទៀត។ តាមអ្នកស្រី Nguyen Ha នៅខណ្ឌ Hai Ba Trung ក្រុងហាណូយជាសាសនិកមួយរូបដែលតែងតែមកសូត្រធម៌និងធ្វើបុណ្យនៅវិហារនេះអស់រយៈពេល៣០ឆ្នាំកន្លងទៅបានសំណោះសំណាលថា

          “អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ស្ថាបត្យកម្មរបស់វិហារកាតូលិកធំត្រូវបានថែក្សាដូចភាពដើមដោយមានតែជញ្ជាំងត្រូវបានលាបថ្នាំនិងឥដ្ឋការ៉ូត្រូវបានជួសជុលឡើងវិញប៉ុណ្ណោះ។ ថ្មីៗនេះគេបានសម្អាតទីសក្ការៈបូជានិងរៀបចំតុបតែងដើមស្រល់ជាមួយចង្កៀងចំរុះពណ៌ដើម្បីទទួលសាសនិកនិងភ្ញៀវនៅក្នុងនិងក្រៅប្រទេសក្នុងរដូវបុណ្យណូអែលនេះ”។

        វិហារកាតូលិកមួយយទៀតនៅហាណូយដែលទាក់ទាញការចាប់អារម្មណ៍ពីមហាជននោះគឺវិហារ Cua Bac (ច្រកទ្វារខាងជើង)នៅលេខ៥៦វិថី Phan Dinh Phung ខណ្ឌBa Dinh។ វិហារនេះត្រូវបានកសាងក្នុងអំឡុងពេលចាប់ពីឆ្នាំ១៩២៥ដល់ឆ្នាំ១៩៣០ក្រោមការណែនាំរបស់បុព្វជិតនិងជាស្ថាបនិកជនជាតិបារាំងមួយរូប។ វិហារនេះមានររូបរៀង៤ជ្រុងដោយមានរោងជួងខ្ពស់ដាក់នៅខាងរោងធំ។ វិហារកាតូលិក Cua Bac មានដំបូលប្រក់គ្បឿងតាមបែបប្រពៃណីវៀតណាម។ ប្រព័ន្ធបង្អួចកញ្ចក់សំរាប់យកពន្លឺហើយបានគូររូបភាពដ៏រស់រវើក។ ទីសក្ការៈបូជាព្រះមានរាង៤ជ្រុងរួមជាមួយជួរសសរ២។ តាមលោក Hoai Nam នៅខណ្ឌ Ha Dong បានឲ្យដឹងថា

          “វិហារកាតូលិក Cua Bac មានបរិវេណធំស្រឡះហើយនៅខាងក្នុងមានកៅអីស្អាតៗ។ ពេលរដូវបុណ្យណូអែលមកម្ដងៗគេតុបតែងលំអវិហារដោយផ្កានិងចង្កៀងចំរុះពណ៌ដ៏ស្អាត”។

ទស្សនាវិហារកាតូលិកនៅហាណូយក្នុងរដូវបុណ្យណូអែល - ảnh 2 វិហារកាតូលិក Cua Bac 

        វិហារកាតូលិក Thai Ha នៅខណ្ឌ Dong Da ក៏ទាក់ទាញសាសនិកនិងទេសចរចំនួនរាប់ហ្មឺននាក់មកគោរពព្រះ Jesus និងទស្សនាទិដ្ធភាពក្នុងឱកាសពិធីបុណ្យណូអែលដែរ។ មកទស្សនាវិហារកាតូលិក Thai Ha រួមជាមួយមិត្តភក្តិរបស់ខ្លួន អ្នកស្រី Mai Anh នៅខណ្ឌ Hoan Kiem ក្រុងហាណូយបានឲ្យដឹងថា

        “វិហារកាតូលិក Thai Ha នេះធំណាស់។ ពេលរដូវបុណ្យណូអែលមកដល់ម្ដងៗនៅក្នុងបរិវេណវិហារគេរៀបចំរូងភ្នំ២ ដែលមួយនៅក្បែរច្រកទ្វារហើយមួយទៀតនៅទីធ្លា។ ក្រៅពីនោះនៅមានដើមស្រល់ធំមួយដែលបានតុបតែងដ៏ស្រស់ស្អាត។ វិហារកាតូលិកជាទីកន្លែងសំរាប់មនុស្សម្នាមកបួងសួងហើយពេលមានសៅហ្មងនាងខ្ញុំតែងតែមកឧទ្ទិសដើម្បីឲ្យស្ងប់ឡើងវិញ”។

        ឥឡូវនេះក្នុងអាកាសធាតុរងាចុងឆ្នាំទីក្រុងហាណូយមានបរិយាកាសអ៊ូអរហើយវិហារកាតូលិកនានាបានសំរេចការតុបតែងលំអដើម្បីត្រៀមលក្ខណៈទទួលបុណ្យណូអែលសប្បាយរីករាយសុខសាន្តត្រាណ៕

ប្រតិកម្មទៅវិញ