ទួរទេសចរណ៍បេតិកភ័ណ្ឌ

Mai Lan Theo VOV1 -
Chia sẻ

(VOV) - កត្តា១ក្នុងចំណោមកត្តាដែលទាក់ទាញ
ភ្ញៀវទេសចរមកទស្សនាវៀតណាមគឺជាបណ្តាបេតិ
កភ័ណ្ឋធម្មជាតិ  បេតិកភ័ណ្ឋរូបីនិងអរូបីដែលត្រូវបាន​អង្គវប្បធម៏អប់រំនិងវិទ្យាសាស្រ្តអង្គការសហប្រជាជាតិ
( UNESCO)ទទួលស្គាល់។ផ្នែកទេសចរណ៍វៀតណាមកំពុង
រិះរកវិធីធ្វើអាជីវកម្មប្រៀបខ្លាំងនៃបណ្តាបេតិកភ័ណ្ឋនេះដើម្បី
ទាក់ទាញភ្ញៀវទេសចរ។

តាមបណ្តោយប្រទេសជាតិវៀតណមាមានបេតិកភ័ណ្ឋរូបីនិងអរូបីល្បីឈ្មោះជាច្រើន
ដូចជា​ឈូងសមុទ្រ​Ha Long   (ខេត្ត Quang Ninh) រាជវាំង Thang Long  Van Mieu-Quoc
Tu Giam(ទីក្រុង​ហាណូយ)​ អតីតរាជធានីHue (ខេត្ត​ Thua Thien Hue) ​មណ្ឌលវិថី​ Hoi 
An (ខេត្ត​ Quang Nam)ឬច​ម្រៀង​ Tru-Quan ho និងបរិយាកាស​គងឃ្មោះ​ Tay Nguyen​
។ល។បេតិកភ័ណ្ឋទាំងនេះសុទ្ឋតែជាប្រភពធនធានសំខាន់មានអត្ថន័យស្លាប់រស់ចំពោះ
ការអភិវឌ្ឍន៍នៃផ្នែកឬេសចរណ៍វៀតណាម។ស្តីពីប្រការនេះប្រធានអគ្គនាយកដ្ឋាន
ទេសចរណ៍វៀតណាម​  Nguyen Van Tuan បានឲ្យដឹងថា“បញ្ហាផ្សារភ្ចាប់បេតិកភ័ណ្ឋ
វប្បធម៏ជាមួយសកម្មភាពទេសចរណ៍ជានិន្នាការចាំបាច់បណ្តាបេតិកភ័ណ្ឋនិថតំលៃ
វប្បធម៏ជាធន-ធានទេ សចរណ៍។និងទេសចរណ៍ផ្តល់មកកំលាំងរស់ឲ្យណ្តាកេរ្តិ៍តំ
ណែលទាំងនេះទៅវិញ“។

ទួរទេសចរណ៍បេតិកភ័ណ្ឌ - ảnh 1
ឈូងសមុទ្រ Ha Long (Image: Internet)

ឯតាមនាយករងមន្ទីវប្បធម៏កីឡាទេសចរណ៍ទីក្រុង​ហាណូយ​​លោក​ Mai Tien Dung ថាកត្តា២ក្នុងចំណោមកត្តាដែលទាក់ទាញភ្ញៀវទេសចរមកដល់វៀតណាមនិយាយរួម
និងទីក្រុងហាណូយនិយាយដោយឡែកគឺជាតំលៃវប្បធម៏។ប្រសិនបើចេះធ្វើអាជិវកម្ម
កត្តានេះប្រកបដោយប្រសិទ្ឋភាពនោះផលចំណេញដែលផ្តល់មកឲ្យផ្នែកទេសចរណ៍
គឺធំធេងណាស់។លោក Mai Tien Dungចែករំលែកថា” ផ្នែកទេសចរណ៍​មិន​អាច
អភិវឌ្ឍន៍បាន បើសិនជាមិនពង្រីកបានបណ្តាតំលៃនៃបេតិភ័ណ្ឋវប្បធម៏។នៅទីនេះ
បណ្តាបេតិភ័ណ្ឋវប្បធម៏ដើរតួនាទីដ៍សែនសំខាន់ក្នុងការ អភិវឌ្ឍន៍ទេសចរណ៍នៃទីក្រុង​ហាណូយ “។

ទួរទេសចរណ៍បេតិកភ័ណ្ឌ - ảnh 2
អតីតរាជធានីHue (ខេត្ត​ Thua Thien Hue)
Image: Internet


ឯតាមនាយករងមន្តីវប្បធម៏កីឡាទេសចរណ៍ខេត្ត Quang Namលោក​ Ho Tan Cuong ថា​វៀតណាមគប្បីបង្កើតផលិតផលពីសេសពេលធ្វើអាជិវកម្មតំលៃវប្បធម៏នៃបណ្ទាបេតិ
កភ័ណ្ឋនះសំដៅបង្កើនប្រភាពចំណុលឲ្យទេសចរណ៍។លោកឲ្យដឹងថា “  ដើម្បីពង្រីក
តំលៃវប្បធម៏នៃឌមបន់និមួយៗដែលមានបេតិកភ័ណ្ឋពិភពលោកគឺដំបូងបង្អស់ត្រូវ
មានការគប្សមសំដៅបង្កើតផលិតផលនិងផ្សព្វផ្សាយទេសចរណ៍ “បណ្តាបេតិកភ័ណ្ឋ
ពិភពលោកនៅវៀតណាមត្រូវបានចាត់ទុកជាធនធានទេសចរណ៦មានតំលៃពិសេស
ក្នុងការបង្កើតផលិតផលទេសចរណ៍គួរឲ្យចាប់ចិត្តនិងមានលទ្ឋភាពប្រកួតប្រជែងខ្ពស់។ពេសេសគឺសកម្មភានពន្លឿនផ្សព្វផ្សាយដើរតួនាទីសំខាន់ជាពិសេសក្នុងកម្មវិធីផ្សព
ផ្សាយនៅឯបរទេស។ដោយហេតុនេះអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបាន
ជ្រើសរើសប្រធានបទ​“ទេសចរណ៍បេតិកភ័ណ្ឋ “ឲ្យឆ្នាំទេសចរណ៍ជាតិ២០១២ក្នុង
បំណងផ្សពផ្សាយនិងពង្រីករូភាពទេសចរណ៍ជាពិសេសនេះ៕

                         

ទួរទេសចរណ៍បេតិកភ័ណ្ឌ - ảnh 3
ពិធីសំដែងគងឃ្មោះ​ Tay Nguyen(Internet).

ប្រតិកម្មទៅវិញ