Yen Tu Quang Ninh- រមណីយដ្ឋានបុរាណភ្នំចាស់

LAN ANH Theo VOV WORLD -
Chia sẻ

Yen Tu​​ គឺជា​រម​ណី​យ​ដ្ឋាន​បុរាណ​ ស្ថិតនៅសង្កាត់
Phuong Dong ​និង​Thuong Yen Cong ទីក្រុង​Uong Bi ខេត្ត​
Quang Ninh ។ វត្ក​Dong លើភ្នំ Yen Tu មាន​កម្ពស់​១ពាន់​
ម៉ែត​ពី​នីវ៉ូ​ទឹក​សមុទ្រ។នៅមណ្ឌលរម​ណី​យ​ដ្ឋាននេះមានវត្ត​ វិហារ
ជាច្រើន។


Vovworld- មេឃក្តៅនិងគ្មានអ្វីៗអស្ចារ្យជាងពេលដែលធ្វើដំណើរកំសាន្តនៅ
រម​ណី​យ​ដ្ឋាន​ Yen Tuឡើយ។ព័រណ៏ខៀស្រងាត់នៃព្រៃឈើនៅទីនេះបានធ្វើ
ឲ្យការខ្វល់ខ្វាយចិត្តការព្រួយបារម្មណ៍ទាំងអស់ហាក់ដូចជារសាត់បាត់ទៅ។
Yen Tu  ជាកន្លែងដែលព្រះសង្ឍ Hien Quang –Dao Van នៅរាជកាល
 Tran Nhan Tong និង​Tran Thanh Tong បួសត្រាស់ដឹង។ទីកន្លែងនេះត្រូវបាន ចាត់ទុកជាឋដំបន់ដីព្រះពុទ្ឋក្រោយពីស្តេច Tran Nhan Tong ទ្រង់ដាក់រាជទៅ
បួសនៅ Yen Tu ក្នុងរយះពេល១០ឆ្នាំហើយបង្កើតនិកាយTruc Lam។ព្រះ
តេជគុណ Thich Tue Phuc អធិការរងពុទ្ឋិកះវិជ្ជាស្ឋានTruc Lam Yen Tu​មាន
ពុទ្ឋដីកាថា៖“  ស្តីអំពីវត្តនេះគឺ ស្តីអំពីនិកាយTruc Lam Yen Tu​។ នាសតវត្សន៍
ទី១៤  ស្តេច Tran Nhan Tongជាស្តេចទី៣នៃរាជកាល Tranបានទ្រង់ដាក់រាជ
ដល់ព្រះរាជបុត្រា​Anh Tong​ទៅបួសនៅវត្ត Yen Tu ហើយបង្កើតនិកាយ
Truc Lam Yen Tu ។“


                   

Yen Tu Quang Ninh- រមណីយដ្ឋានបុរាណភ្នំចាស់ - ảnh 1
វត្ក​Dong លើភ្នំ Yen Tu (រូបថត​Internet)

នារដូវក្តៅ​ រម​ណី​យ​ដ្ឋាន​ Yen Tuមិនត្រឹមតែទទួលភ្ញៀវទេសចរមកពីគ្រប់
ទិសទីប៉ុណ្ណោះទេថែមទាំងទទួលក្រុមសិស្សានុសិស្សនិងនិស្សិតជាច្រើន
មកទីនេះស្វែងយល់គុណធម៏ពុទ្ឋសាសនា។ ។ព្រះតេជគុន Thich Tue Phuc
មានពុទ្ឋដីកាទៀតថា៖“   នារដូវក្តៅបណ្តសព្រះសង្ឍក៍ងបង្កលក្ខណះសំរាប់
សិស្សានុសិស្សនិងនិស្សិត មកស្នាក់នៅនៅវត្តដើម្បីមានការគំនិតគិតគូម៉ត់ចត់
ជាងនិងក្លាយទៅជាពលរដ្ឋល្អ។   “

ការធ្វើដំណើរលើងភ្នំYen Tuសព្វថ្ងៃនេះគឺងាយស្រួលណាស់។ប្រព័ ន្ឋកាបព្យួរ
នៅទីនេះនឹងជួយភ្ញៀទេសចរកាត់បន្ថយពេលវេលាធ្វើដំណើរ។លោក Le Trong
 Thanh នាយករងក្រុមហ៊ុនTung Lam​ជាក្រុមហ៊ុនគ្រប់គ្រងប្រព័ ន្ឋកាបព្យួរនៅ
ទីនេះអោយដឹងថា៖“  ចំណុចពីសេសនៅទីនេះគឺមានភ្ញៀវទេសចរជាច្រើនកុះករ
នាថ្ងៃសៅនិងអាទិត្យ។នោះជាទំលាបរបស់ ភ្ញៀវទេសចរធ្វើដំណើរទៅវត្តYen Tuកាលពីច្រើនឆ្នាំកន្លងមក។យោងតាមទំលាប់នេះក្រុមហ៊ុន មានផែនការបំរើ ភ្ញៀវទេសចរយ៉ាងម៉ត់ចត់  ។  “

​​​​​​​​​​​​​​​​​                     

Yen Tu Quang Ninh- រមណីយដ្ឋានបុរាណភ្នំចាស់ - ảnh 2
រម​ណី​យ​ដ្ឋាន​ Yen Tu(រូបថត​Internet)

ក្នុងការធ្វើដំណើរឡើងវត្ត Dong ភ្ញៀវទេសចរអាចូលទៅអុធធូបនៅវ​ត្ត Hoa Hien
វិហារ Ngoa Vanវ​ត្ត ​ Bao Sai និងVan Tien។មក​ដល់ វត្ត Dongឧបាសកឧបាសិកា
ពុទ្ឋសាសនាសុទ្ឋតែមានអារម្មណ៍ជ្រះថ្លាក្នុងចិត្តហាកដូចជាឈានចូលទេវដ្ឋាន
ជាកន្លែងដែលទេវតាលេងអុចក្រ្តងផ្សព្វផ្សាយពុទ្ឋសាសនាដល់ឋានមនសុស្ស៕

ប្រតិកម្មទៅវិញ