ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១

Chia sẻ
(VOVWORLD) - ឆ្នាំ២០២១ជាឆ្នាំជោគជ័យមួយរបស់ស្នាដៃរូបថតវៀតណាម នៅពេលដែលស្នាដៃជាច្រើនទទួលបានពានរង្វាន់អន្តរជាតិ។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 1
នៅចុងខែមករាឆ្នាំ២០២១ រូបថតសខ្មៅនៃរូបសំណាកព្រះពុទ្ធសំរិទ្ធដ៏ធំបំផុតវៀតណាមនៅលើកំពូលភ្នំ Fansipan របស់អ្នកនិពន្ធ Le Viet Khanh បានឈ្នះរង្វាន់លេខ៣ ក្នុងប្រភេទរូបថតស្ថាបត្យកម្មនៃការប្រកួតរូបថតសខ្មៅអន្តរជាតិ។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 2
រូបថត “នេសាទនាពេលព្រឹកព្រលឹម” របស់អ្នកនិពន្ធ Nguyen Ngoc Thien ឈ្នះរង្វាន់លេខ២ក្នុងប្រភេទរូបថតពីលើនៃពានរង្វាន់ ៣៥AWARDS។ ស្នាដៃនេះត្រូវបានថតនៅសមុទ្រ Tuy Hoa ខេត្ត Phu Yen។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 3
ក្នុងប្រភេទអាហារតាមដងវិថី នៃការប្រកួត Pink Lady Food Photography រូបថត “រីករាយ” របស់អ្នកនិពន្ធ Tran Viet Van ដែលបានថតនៅទីក្រុងបុរាណ Hoi An (ខេត្ត Quang Nam) ក៏ទទួលបានរង្វាន់ខ្ពស់បំផុតផងដែរ។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 4
រូបថត “ហាលត្រី” របស់អ្នកនិពន្ធ Khanh Phan បានឈ្នះរង្វាន់រូបថតទេសចរណ៍បើកទូលាយ នៃពានរង្វាន់ Sony World Photography Awards ឆ្នាំ២០២១។ ស្នាដៃនេះត្រូវបានថតទុកនៅផ្សារ Long Hai ខេត្ត Ba Ria – Vung Tau។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 5
នៅតែជាអ្នកនិពន្ធ Khanh Phan ដែរ ស្នាដៃ “បេះផ្កាព្រលឹត” របស់នាង ជាប់ចំណាត់ថ្នាក់ទី៣នៃពានរង្វាន់ MIPA Travel Award។ ស្នាដៃនេះត្រូវបានអ្នកនិពន្ធថតទុកនៅក្នុងដំណើរទៅទស្សនាតំបន់ Kien Tuong Moc Hoa ខេត្ត Long An កាលពីចុងឆ្នាំ២០២០។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 6
រូបថតបង់សំណាញ់នេសាទត្រីរបស់អ្នកនិពន្ធ Nguyen Phuoc Hoai ដោយមានចំណងជើងថា “បេះដូងនៃសមុទ្រ” ទទួលបានរង្វាន់កិត្តិយសនៅក្នុងការប្រកួត All About Photo ឆ្នាំ២០២១។ អ្នកនិពន្ធបានចាប់យកទិដ្ឋភាពនៃការបង់សំណាញ់នេសាទនៅព្រឹកព្រលឹមមួយនៅខេត្ត Phu Yen។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 7
ស្នាដៃ “ឲ្យទាស៊ី” របស់អ្នកនិពន្ធ Nguyen Phuoc Hoai ដែលបានថតទុកនៅតំបន់ត្រពាំង Tra O ខេត្ត Binh Dinh បានឈ្នះរង្វាន់លេខ២ក្នុងប្រភេទ អាហារលើវាលស្រែ។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 8
ស្នាដៃ “ការប្រមូលផលស្មៅ” របស់អ្នកនិពន្ធ Pham Huy Trung បានឈ្នះរង្វាន់លេខ១ក្នុងប្រភេទរូបថតដោយដ្រូននៃការប្រកួត ៣៥AWARDS។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 9
រូបថត “អាហារពេលព្រឹកនៅផ្សារ” របស់អ្នកនិពន្ធ Nguyen Huu Thong ទទួលបានរង្វាន់លេខ១ក្នុងប្រភេទរូបថតអាហារនៅលើតុ នៃការប្រកួត Pink Lady Food Photography។ រូបថតនេះត្រូវបានថតនៅ Dong Van ខេត្ត Ha Giang ដែលបានចាប់យកគ្រាដែលក្រុមបុរសជនជាតិភាគតិចកំពុងទទួលទានចានហ្វើដ៏ក្ដៅហ៊ុយៗនៅឯផ្សារ។
ស្នាដៃរូបថតវៀតណាមចំនួន១០បានឈ្នះរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ - ảnh 10
រូបថត “នេសាទនៅព្រៃលិចទឹកប្រៃ” របស់អ្នកនិពន្ធ Pham Huy Trung បានឈ្នះរង្វាន់ខ្ពស់បំផុតលើប្រធានបទអំពី “មនុស្ស” នៃការប្រកួតរូបថតអន្តរជាតិ Drone Photo Awards ២០២១។ រូបថតពណ៌នាអ្នកនេសាទម្នាក់ ចាប់ផ្ដើមថ្ងៃធ្វើការរបស់គាត់នៅក្នុងព្រៃលិចទឹកប្រៃនៅបឹង Tam Giang ខេត្ត Thua Thien Hue។ រូបថតនេះគួរឲ្យចាប់អារម្មណ៍ព្រោះថា នៅពេលនេះ ព្រៃលិចទឹកប្រៃបានស្លឹកអស់ហើយប្រែក្លាយជាពណ៌សក្នុងអំឡុងរដូវរងារ៕

ប្រតិកម្មទៅវិញ