ដោយយកឈ្នះលើគូប្រជែង "ទម្ងន់ធ្ងន់" ជាច្រើនដូចជា ប៉េកាំង (ចិន) ដេលី (ឥណ្ឌា) ក្យូតូ (ជប៉ុន) និងសេអ៊ូល (កូរ៉េខាងតកបូង) ទីក្រុង Hoi An (វៀតណាម) ត្រូវបានលើកតម្កើងក្នុងវិញ្ញាសារ "គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី" ឆ្នាំ ២០២៤ នៅឯកម្មវិធីវប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) តំបន់អាស៊ីនិងអូសេអានី លើកទី ៣១ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ រូបថត៖ Long Phi/VOV ជាមួយនឹងគុណសម្បត្តិអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ទីក្រុង Hoi An បានកាន់កាប់ពានរង្វាន់ “ទីក្រុងវប្បធម៌ឈានមុខគេនៅវៀតណាម និងអាស៊ី” រយៈពេលជាច្រើនឆ្នាំមកហើយ នោះគឺឆ្នាំ ២០១៩ ឆ្នាំ២០២១ ឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ រូបថត៖ baoquangnam.vn មានទិតាំងស្ថិតនៅប៉ែកខាងក្រោមទន្លេ Thu Bon ដ៏រ៉ូមែនទិក នៅតំបន់វាលទំនាបមាត់សមុទ្រនៃខេត្ត Quang Nam ប្រទេសវៀតណាម មានចម្ងាយប្រហែល ៣០km នៅភាគខាងត្បូងទីក្រុង Da Nang ទីក្រុង Hoi An មានភាពល្បីល្បាញជាមួយនឹងស្ថាបត្យកម្មបុរាណដ៏ពិសេស ខុសប្លែក និងតំបន់វិថីបុរាណជាច្រើនដែលត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី ១៦ ហើយនៅតែរក្សាបានភាពដើម រហូតដល់សព្វថ្ងៃនេះ។រូបថត៖ IT/ moitruongvadothi.vn ដំបូលប្រក់ក្បឿងពណ៌ត្នោតបុរាណ នៅក្បែរគ្នា។ រូបថត៖ Long Phi/VOV ទីក្រុងបុរាណ Hoi An មានមន្តស្នេហ៍ជាមួយនឹងផ្ទាំងជញ្ជាំងពណ៌ឡើងពិសេស។ រូបថត៖ City Pass Guide ក្រៅពីសម្រស់ស្អាតនៃស្ថាបត្យកម្ម ទីក្រុង Hoi An ក៏ទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងលក្ខណៈវប្បធម៌អរូបីដ៏វិសេសវិសាល ដែលបង្ហាញតាមរយៈពិធីបុណ្យប្រពៃណី និងទំនៀមទម្លាប់ ដូចជាការបណ្តែតប្រទីប ការច្រៀង Bai choi ការជិះកង់ជុំវិញទីក្រុងបុរាណ ទស្សនាភូមិសិប្បកម្ម...។ មកទីនេះ ភ្ញៀវទេសចរណ៍នឹងមានឱកាសគយគន់ស្ថាបត្យកម្មដែលមានអត្ថន័យសិល្បៈប្រពៃណីរបស់វៀតណាមផង និងការរផ្លាស់ប្តូរវប្បធម៌និងសមាហរណកម្មជាមួយបណ្តាប្រទេសខាងកើតនិងលោកខាងលិចផងដែរ។ ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា ទិញទំនិញ និងស្វែងយល់ពីមុខម្ហូបពិសេសក្នុប្រចាំតំបន់។ រូបថត៖ កាសែត Quang Nam ផ្សារណាតនៅភូមិនេសាទ Tan Thanh (ទីក្រុង Hoi An) ទាក់ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ Long Phi/VOV វិចិត្រករសម្តែងគំនូររបាំងមុខនៅទីក្រុងបុរាណ Hoi An។ រូបថត៖ Long Phi/VOV ការតាំងបង្ហាញផលិតផលសិប្បកម្មនៅទីក្រុង Hoi An។ រូបថត៖ Long Phi/VOV សកម្មភាពវប្បធម៌និងសិល្បៈជាច្រើននាពេលរាត្រី នៅទីក្រុង Hoi An បានទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ Long Phi/VOV ពិធីបុណ្យបណ្តែតប្រទីបនៅទន្លេ Hoai ។ រូបថត៖ មជ្ឈមណ្ឌលវប្បធម៌ កីឡា និងវិទ្យុ-ទូរទស្សន៍ Hoi An នៅពេល លើកឡើងពីទីក្រុងបុរាណ Hoi An មិនអាចរំលងវប្បធម៌ភោជនាហារនៅទីនេះបានទេ។ មុខម្ហូបដ៏សាមញ្ញ និងងាយស្រួលធ្វើ បានបង្កើតភាពទាក់ទាញ ធ្វើឱ្យអ្នកទស្សនាអាឡោះអាល័យ។ នំបុ័ង, គុយទាវ, Mi Quang, Cao Lau, បាយមាន់, គុយទាវកាត់សាច់អាំង, បង្អែម... សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ គួរឲ្យទាក់ទាញ "ងាយស្រួលញ៉ាំ" ប៉ុន្តែ "មិនងាយបំភ្លេច" នោះទេ។ រូបថត៖ VOVTV Cao Lau គឺជាមុខម្ហូបដ៏ល្បីល្បាញរបស់ប្រជាជនខេត្ត Quang Nam។ រូបថត៖ Thanh Hoa/vietnam.vnanet.vn ការពិតដែលទីក្រុង Hoi An បានបន្តឈ្នះពានរង្វាន់ "គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី" គឺជាការបញ្ជាក់អំពីភាពទាក់ទាញដែលស្ថិតស្ថេរជាមួយពេលវេលានៃទីក្រុងបុរាណនៅតំបន់ភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ ពានរង្វាន់ទេសចរណ៍ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣គឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ហើយត្រូវបានចាត់ទុកជា "ពានអូស្ការនៃទេសចរណ៍" ។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងគោលដៅលេចធ្លោ ទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍និងអ្នកផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព រួមមានវិញ្ញាសារជាច្រើនដូចជា ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនធ្វើដំណើរ គោលដៅទេសចរណ៍...៕ Từ khóa: VOV VOVworld ទីក្រុង Hoi An ទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី ទេសចរណ៍ វៀតណាម ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm