លោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី៖ សារមន្ទីរស្ត្រីវៀតណាមបានឆ្លុះបញ្ចាំងជីវភាពរស់នៅរបស់នារីវៀតណាមយ៉ាងរស់រវើក

Huong Tra- Duc Anh
Chia sẻ
(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង ភរិយា ប្រធានាធិបតីឥណ្ឌូនេស៊ីនិងភរិយាបានមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ វៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា។ ក្នុងឱកាសនេះ ភរិយាប្រធានា ធិបតីឥណ្ឌូនេស៊ី លោកជំទាវ Iriana Joko Widodo បានទៅទស្សនាសារមន្ទីរស្ត្រី វៀតណាម។

លោកជំទាវ Nguyen Thi Hien ភរិយាប្រធានរដ្ឋវៀតណាម (អាវពណ៌ស្វាយ) ទទួលស្វាគមន៍ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី លោកជំទាវ Iriana Joko Widodo នៅសារមន្ទីរស្ត្រីវៀតណាម។

លោកជំទាវទាំងពីររូបបង្អង់ដំណើរនៅចំពោះមុខរូបសំណាក “អ្នកម្ដាយវៀត ណាម” ដែលជាស្នាដៃមួយរបស់សិល្បៈករ Nguyen Phu Cuong។

សារមន្ទីរស្ត្រីវៀតណាមតាំងបង្ហាញវត្ថុតាងជាច្រើនលើសលុបដ៏ស្និទ្ធស្នាល ជាមួយជីវភាពរស់នៅរបស់នារីវៀតណាមដូចជាឧបករណ៍ប្រើប្រាស់និងគ្រឿង អលង្ការ។

នៅបរិវេណតាំងបង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់នារីបណ្ដាជនជាតិ វៀតណាម លោកជំទាវ Iriana Joko Widodo បានចែករំលែកថា សម្លៀកបំពាក់ របស់នារីនៃប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នាជាច្រើន។

លោកជំទាវទាំងពីររូបផ្ទៀងស្ដាប់ការឧទ្ទេសនាមអំពីពិធីរៀបការរបស់ ជនជាតិ Dao។

លោកជំទាវ Iriana Joko Widodo ចែករំលែកថា នារីឥណ្ឌូនេស៊ីក៏ជាមនុស្ស ឧស្សាហ៍ព្យាយាមដែរ។

លោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ មណ្ឌលតាំងបង្ហាញរូបថតនិងវត្ថុតាងរបស់យុទ្ធនារីបដិវត្តន៍វៀតណាមដូចជា លោកស្រី Nguyen Thi Minh Khai លោកស្រី Ha Thi Que ជាដើម។

លោកជំទាវ Iriana Joko Widodo ពេញចិត្តសូត្រវៀតណាមណាស់។

លោកជំទាវសរសេរក្នុងសៀវភៅអនុស្សាវរីយ៍នៃសារមន្ទីរយ៉ាងដូច្នេះថា៖ “សារមន្ទីរស្ត្រីវៀតណាមគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ទីនេះបានបង្កើត ឡើងវិញនិងឆ្លុះបញ្ចាំងនូវជីវភាពរស់នៅរបស់នារីវៀតណាមយ៉ាងរស់រវើកនិង សម្បូរបែប”។

បញ្ចប់ដំណើរទស្សនកិច្ចនេះ លោកជំទាវ Iriana Joko Widodo បានថ្លែង អំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោកជំទាវ Nguyen Thi Hien។ លោកជំទាវទាំងពីររូបថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិក សារមន្ទីរស្ត្រីវៀតណាម៕

ប្រតិកម្មទៅវិញ