មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue

CTV Le Huy Hoang Hai/VOV.VN
Chia sẻ

(VOVWORLD) - Ha Cang ជាកន្លែងដែលត្រូវបានស្គាល់ថា ជាកន្លែងផលិតតំណាប់ខ្ញីដ៏ល្បីឈ្មោះនៃទីក្រុង Hue។

មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 1
តំណាប់ខ្ញីមានក្លិនក្រអូបនិងហឹរនិងត្រូវបានកាត់ជាចំណិតតូចៗ។ Ha Cang - កន្លែងដែលត្រូវបានគេស្គាល់ដល់ថា ជាកន្លែងផលិតតំណាប់ដ៏ល្បីឈ្មោះនៃទីក្រុង Hue។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 2
ពេលដែលបុណ្យតេតមកដល់ម្តងៗ ផ្ទះបាយរបស់គ្រួសារលោក Tran Quang Nguyen (ភូមិ Ha Cang ឃុំ Quang Phu, Quang Dien, Thua Thien Hue) ភ្លើងឡើងក្រហមឆ្អៅ សម្រាប់ផលិតតំណាប់ខ្ញី។ ត្រូវបានដឹងថា គ្រួសាររបស់លោក Nguyen ប្រកបអាជីពនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 3
បន្ទាប់ពីជ្រើសរើសគ្រឿងផ្សំដោយម៉ត់ចត់ ខ្ញីត្រូវលាងសម្អាត បកសំបកចេញនិងកាត់ជាចំណិតស្តើងៗ។ ដោយសារផលិតតាមវិធីបុរាណ ភាគច្រើនតាមលក្ខណៈគ្រួសារ ដំណាក់កាលនេះពិបាកណាស់ ខ្ញីហឹរ ដូច្នេះដៃអ្នកធ្វើគឺផ្សាក្រហាយណាស់។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 4
ចំណិតខ្ញីត្រូវត្រាំក្នុងទឹកស្អាត លាយជាមួយទឹកក្រូចឆ្មារយៈពេលជាង ៣០ នាទី។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 5
បន្ទាប់មក ខ្ញីត្រូវស្ងោរក្នុងទឹកពុះ ហើយបង្ហូរចេញមុននឹងកូរទៅជាតំណាប់។ ពេលកូរខ្ញីត្រូវលើចង្ក្រានធ្យូង កូរឱ្យសព្វកុំឱ្យចំណិតខ្ញីជាប់គ្នា។ តំណាប់ខ្ញីក្រអូបបំផុតគឺដំណាក់កាលនេះតែម្តង។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 6
ក្នុងរដូវរងាត្រជាក់ អ្នកដែលអង្គុយក្បែរចង្ក្រានភ្លើងក្រហម កូរតំណាប់ខ្ញី ដែលរំឮកពីរូបភាពកក់ក្ដៅដូចគ្រាអំណរបុណ្យតេតនាសម័យបុរាណ។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 7
តំណាប់ខ្ញីដែលបានកូររួចនឹងមានពណ៌លឿងភ្លឺរបស់ខ្ញី និងពណ៌សសុទ្ធរបស់ស្ករ។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 8
ពេលតំណាប់ស្ងួតហើយ យកទៅដាក់លើថាស បន្តកូរទៀត រហូតដល់ពេលតំណាប់ស្ងួតស្មើៗគ្នានិងស្ងួត រួចយកច្រកវេច។ ខ្ញីមួយគីឡូក្រាម គ្រួសារលោក Nguyen លក់ក្នុងតម្លៃ ៦០.០០ ដុង/គីឡូក្រាម។ តាមការកម្មង់របស់អតិថិជន នឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងហាណូយ ហូជីមិញ និងទីក្រុង Khanh Hoa ជាដើម។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 9
ធ្លាប់បានដឹងថា មុនពេលដែលមិនទាន់ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ក្នុងឱកាសបុណ្យតេត នៅផ្ទះលោក Nguyen មានជាងធ្វើតំណាប់ជាច្រើន ដើម្បីទាន់ពេលវេលាសម្រាប់ការចែកចាយ។ ប៉ុន្តែ ឥឡូវនេះ ដើម្បីធានាសុវត្ថិភាពនាគ្រាជំងឺរាតត្បាតនេះ គ្រួសាររបស់លោក Nguyen ត្រូវទទួលបន្ទុកផលិតតំណាប់គ្រប់ដំណាក់កាល។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 10
លោក Tran Quang Nguyen (អាយុ ៦៥ ឆ្នាំ) ដោយបាតដៃប៉ិនប្រសពគាត់ហាន់ខ្ញីជាចំណិតស្តើងៗ។ លោកថា ឆ្នាំនេះលក់បានប្រហែល១តោន គឺតិចជាងរាល់ឆ្នាំ។ ទោះជាដូច្នេះក្តី រូបលោកផ្ទាល់និងក្រុមគ្រួសារនៅតែមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលអាចបំពេញការងារមិនត្រឹមតែមានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងផលិតឡើងតំណាប់មួយប្រភេទដែលមិនអាចខ្វះបានក្នុងអំឡុងបុណ្យតេតឡើយ។
មកកាន់ Ha Cang ទស្សនាការផលិតតំណាប់ខ្ញី Hue - ảnh 11
នៅ Ha Cang  ក្រោយពីការធ្វើបានតំណាប់ដ៏ឆ្ងាញ់មួយលើក គឺសុទ្ធតែជាញើសនិងការជក់ចិត្តក្នុងការផលិតរបស់អ្នកផលិតតំណាប់ខ្ញី ក្នុងការធ្វើឡើងកាដូពិសេសសម្រាប់អ្នកប្រើប្រាស់។

ប្រតិកម្មទៅវិញ